សង្គមស៊ីវិលថ្កោលទោសការកើនឡើងនៃការបំភិតបំភ័យអ្នក​ការពារសិទិ្ធមនុស្ស

10
ឧសភា

សង្គមស៊ីវិលថ្កោលទោសការកើនឡើងនៃការបំភិតបំភ័យអ្នក​ការពារសិទិ្ធមនុស្ស

ថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៦ – ក្រុមសង្គមស៊ីវិលបានលើកឡើងនាថ្ងៃនេះថា ការឃាត់ខ្លួនអ្នកការពារ និងសកម្មជនសិទិ្ធមនុស្សចំនួនប្រាំបីនាក់ កាលពីម្សិលមិញ ធ្វើឲ្យមានការប៉ះពាល់ដល់សេរីភាពនៃការប្រមូលផ្តុំគ្នា និងសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។ ការឃាត់ខ្លួនទាំងនេះ ដែលបានកើតឡើងបន្ទាប់ពីមានការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការលើអ្នកធ្វើការសិទិ្ធមនុស្សបួននាក់ និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់កាលពីសប្តាហ៍មុន បានបង្ហាញពីការកើនឡើងយ៉ាងគួរឲ្យព្រួយបារម្ភនៃយុទ្ធនាការចុងក្រោយរបស់អាជ្ញាធររដ្ឋ ក្នុងការបំភិតបំភ័យសង្គមស៊ីវិល។

មនុស្សប្រាំមួយនាក់ ក្នុងចំណោមមនុស្សទាំងប្រាំបីនាក់ ដែលត្រូវបាននគរបាលឃាត់ខ្លួនកាលពីម្សិលមិញ ត្រូវបានឃាត់ខ្លួន នៅពេលដែលអ្នកទាំងនោះព្យាយាមធ្វើដំណើរនឹងគ្រោងទៅប្រមូលផ្តុំគ្នានៅមុខពន្ធនាគារម១ និងម២ នៅព្រៃស។ ការតវ៉ានេះ គឺជាព្រឹត្តិការណ៍ទីមួយនៃយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលអ្នកចូលរួមនឹងស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ដើម្បីអំពាវនាវសុំឲ្យមានការដោះលែងអ្នកការពារសិទិ្ធមនុស្សប្រាំនាក់។

នៅវេលាម៉ោងប្រមាណ ៨ និង ១៥នាទី ព្រឹក លោក អ៊ី សារុំ នាយកប្រតិបត្តិនៃសមាគមធាងត្នោត និងលោក ថាវ គីមសាន នាយករងផ្នែកតស៊ូមតិនៃអង្គការ លីកាដូ ត្រូវបានឃាត់ខ្លួន នៅពេលដែលអ្នកទាំងពីរព្យាយាមចូលរួមការប្រមូលផ្តុំគ្នា។ បន្ទាប់ពីត្រូវបានឃាត់មិនឲ្យធ្វើដំណើរនៅមុខទីតាំងបិទផ្លូវ អ្នកទាំងពីរ បានព្យាយាមចរចារដើម្បីឲ្យអាចបន្តដំណើរទៅមុខបាន មុនពេលអ្នកទាំងពីរត្រូវបាននគរបាលសាលារាជធានីឃាត់ខ្លួននៅពេលមានវត្តមានរបស់អភិបាលរងខណ្ឌដង្កោ។ អ្នកទាំងពីរ ត្រូវបាននគរបាលខណ្ឌដង្កោសាកសួរ រហូតដល់ម៉ោង ៦ល្ងាច ម្សិលមិញ ជាមួយនឹងអ្នកស្រី ស ស៊ន សកម្មជនដីធ្លីមកពីសហគមន៍បូរីកីឡា ដែលអ្នកស្រី ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីមនុស្សទាំងពីរនាក់ត្រូវបានគេឃាត់ខ្លួន។

ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “ការឃាត់ខ្លួននេះ គឺជាការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌដែលមិនត្រឹមត្រូវមួយផ្សេងទៀត ដើម្បីបំភិតបំភ័យលើសមាជិកសង្គមស៊ីវិល”។ អ្នកនាង បានបន្ថែមថា៖ “ការឃាត់ខ្លួនសកម្មជនដីធ្លី និងអ្នកធ្វើការសិទិ្ធមនុស្សទាំងនេះ គឺជាវិធីបំភិតបំភ័យមួយ ដើម្បីរារាំងសង្គមស៊ីវិលពីការប្រមូលផ្តុំគ្នាក្នុងការគាំទ្រអ្នកការពារសិទិ្ធមនុស្សដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ”។

នៅក្នុងពេលដែលមានបំភិតបំភ័យនេះ សមាជិកបីនាក់នៃសហគមន៍បឹងកក់ (កញ្ញា សុង ស្រីលាភ អ្នកស្រី គង់ ចន្ថា និងកញ្ញា បូវ សោភា) ត្រូវបានគេរារាំង និងចាប់ខ្លួនកាលពីព្រឹកម្សិលមិញ នៅពេលអ្នកទាំងនោះព្យាយាមចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីទៅចូលរួមប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស។ អ្នកទាំងនោះ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលខណ្ឌដូនពេញ ហើយមិនត្រូវបានអនុញ្ញាតឲ្យមេធាវីចូលជួបនោះទេ រហូតដល់អ្នកទាំងនោះត្រូវបានដោះលែងកាលពីម៉ោងប្រហែល ៦ល្ងាច។

នៅពេលមានមនុស្សប្រមាណ ១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខប៉ុស្តិ៍នគរបាលខណ្ឌដង្កោ ដើម្បីអំពាវនាវសុំឲ្យមានការដោះលែងអ្នកធ្វើការងារផ្នែកសិទិ្ធមនុស្ស និងសមាជិកសហគមន៍ដែលត្រូវបានឃាត់ខ្លួន នគរបាលបានឃាត់ខ្លួនបុគ្គលិកបរទេសរបស់អង្គការ លីកាដូ ចំនួនពីរនាក់ ហើយបញ្ជូនអ្នកទាំងពីរទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាកន្លែងដែលអ្នកទាំងពីរត្រូវបានគេឃាត់ខ្លួនរហូតដល់ម៉ោង ៧ កន្លះ យប់។ អ្នកទាំងពីរ ត្រូវបានសាកសួរអំពីការងាររបស់ពួកគេ ការតវ៉ា និងមូលហេតុដែលអ្នកទាំងពីរស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ។

រាជរដ្ឋាភិបាល បានចាត់ទុកយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ថាជាទម្រង់នៃ “ចលនាប៉ះបោរក្នុងនៅទីក្រុង”។ ហើយកាលពីពីរថ្ងៃមុន ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានដោយប្រាប់ឲ្យកងនគរបាល និងកងរាជអាវុធហត្ថ និងអាជ្ញាធរ ដើម្បីត្រៀម “ចាត់វិធានការ” ទៅលើអ្នកពាក់អាវពណ៌ខ្មៅ”។

អ្នកនាង ក៏បានមានប្រសាសន៍ថា៖ “អាជ្ញាធររដ្ឋ មានការភ័យខ្លាចចំពោះការបញ្ចេញមតិបែបប្រជាធិបតេយ្យ ដោយអាជ្ញាធរទាំងនោះបានបកប្រែសកម្មភាពនោះថាជា “ការប៉ះបោរ” (និងបានប្រើប្រាស់មូលហេតុនេះ ដើម្បីបំបិទសេរីភាព និងបំបិទសំលេងមតិរិះគន់”។

សង្គមស៊ីវិល ធ្លាប់បានរៀបចំព្រឹត្តិការណ៍ជាច្រើននៅមុខពន្ធនាគារ ដើម្បីគាំទ្រដល់អ្នកការពារសិទិ្ធមនុស្សដែលជាប់ឃុំឃាំង ចាប់តាំងពីឆ្នាំ២០០៦។ កាលពីម្សិលមិញ គឺជាលើកទីមួយ ក្នុងរយៈពេលមួយទសវត្សន៍នេះ ដែលអ្នកគាំទ្រ ត្រូវបានរារាំងពីការចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយការបិទផ្លូវនិងការពង្រាយកងនគរបាលជាច្រើន។ ការឃាត់ខ្លួននាម្សិលមិញ បានកើតឡើងបន្ទាប់ពីមានការបំបែកដោយហិង្សាលើក្រុមអ្នកតវ៉ាមួយក្រុមតូច ដែលបានប្រមូលផ្តុំគ្នាមួយរយៈខ្លីនៅមុខទីតាំងបិទផ្លូវមួយក្នុងចំណោមទីតាំងទាំងប្រាំបី ទៅកាន់ពន្ធនាគារ។ នគរបាល បានរឹបអូសបដាដែលអំពាវនាវសុំឲ្យមានការដោះលែងអ្នកទាំងប្រាំ ហើយនគរបាលទាំងនោះថែមទាំងបំភិតបំភ័យអ្នកឃ្លាំមើលសិទិ្ធមនុស្សមួយចំនួនដែលកំពុងធ្វើការថតរូបនៅមុខពន្ធនាគារនោះ ដោយបង្ខំឲ្យអ្នកទាំងនោះយកម៉ាស៊ីនថតទុក។ រ៉ឺម៉ក់កង់បីចំនួនបីគ្រឿងដែលជាយានជំនិះរបស់ព្រះសង្ឃដែលមកចូលរួមប្រមូលផ្តុំជាមួយអ្នកគាំទ្ររាបរយនាក់ផ្សេងទៀត បានបកក្រោយនៅពេលទៅដល់កន្លែងនគរបាលបិទផ្លូវ។

លោក អ៊ី សារុំ នាយកប្រតិបត្តិនៃសមាគមធាងត្នោត បានមានប្រសាសន៍ថា៖ “ការភ័យខ្លាចរបស់អាជ្ញាធររដ្ឋមកលើការស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ គឺជាការអស់សំណើច”។ លោក បានបន្តទៀតថា៖ “អាជ្ញាធរបានដាក់គោលដៅមកលើយើង ដោយយើងគ្រាន់តែពាក់អាវពណ៌ខ្មៅដើម្បីសំដែងមតិដោយអហិង្សាអំពីការមិនពេញចិត្តរបស់ពួកយើងប៉ុណ្ណោះ”។

សង្គមស៊ីវិលស្នើសុំឲ្យមានការធានាជាថ្មីថា សិទិ្ធនិងសេរីភាពជាមូលដ្ឋាននានារបស់អ្នកការពារសិទិ្ធមនុស្សក្នុងការអនុវត្តការងាររបស់អ្នកទាំងនោះ ត្រូវបានអនុវត្តដោយសេរី ជៀសផុតពីការបំភិតបំភ័យនិងការដាក់ទណ្ឌកម្ម ហើយសង្គមស៊ីវិល មានការសោកស្តាយជាខ្លាំងចំពោះការចោទប្រកាន់ទាំងនោះ ហើយសូមសំណូមពរមេត្តាឲ្យមានការដោះលែងអ្នកទាំងប្រាំនាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំសវនាការ។

1. សហគមន៍ ៩២
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍តំបន់អារ៉ែង (AC)
4. សហគមន៍បន្ទាយស្រី
5. អង្គការបន្ទាយស្រី
6. សហគមន៍បឹងប្រាំ
7. អង្គការពលរដ្ឋរស់នៅតាមទូក (Boat People SOS)
8. សហគមន៍បឹងឈូក
9. សហគមន៍បឹងកក់
10. សហគមន៍បឹងត្របែក
11. សហគមន៍បូរីកីឡា
12. អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព (BPO)
13. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
14. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
15. អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
16. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា
17. សម្ព័ន្ធសហជីពកម្ពុជា (CATU)
18. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
19. បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
20. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
21. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
22. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
23. ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (CITA)
24. សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រពន្ឋ័កម្ពុជា (CIWA)
25. សហភាពការងារកម្ពុជា (CLC)
26. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
27. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
28. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
29. បណ្ដាញយុវជនកម្ពុជា (CYN)
30. សង់ត្រាល់ (CENTRAL)
31. សហគមន៍ឆេកូ
32. សហគមន៍ជ័យជំនះ
33. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
34. សម្ព័ន្ធដើម្បីសុច្ចរិតភាព និង គណនេយ្យភាពសង្គម (CISA)
35. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
36. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
37. គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
38. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
39. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
40. អង្គការសមធម៌កម្ពុជា (EC)
41. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
42. សហគមន៍បណ្តាញស្ត្រីអតីតបឹងកក់
43. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC)
44. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
45. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
46. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
47. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ
48. សមាគម ឥន្ទ្រទេវី (IDA)
49. សមាគមយុវជនខ្មែរ (KYA)
50. សហគមន៍ដីធ្លី ភូមិ១ ខេត្តព្រះសីហនុ
51. សហគមន៍ដីធ្លី ភូមិព្រែកជីក ខេត្តកោះកុង
52. លីកាដូ កាណាដា
53. សហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង
54. អង្គការ មាតាធម្មជាតិ
55. អង្គការស្ពានសន្តិភាព (PBO)
56. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
57. សហគមន៍ភ្នំបាត
58. សហគមន៍ភូមិ ២៣
59. សហគមន៍ព្រែកតាគង់
60. សហគមន៍ព្រែកតានូ
61. សហគមន៍ផ្លូវរទេះភ្លើង
62. សហគមន៍សាមគ្គី ៤
63. សមាគមធាងត្នោត (STT)
64. អង្គការ Sarawak Dayak Iban Association (SADIA)
65. អង្គការធម្មទានសង្គម (SDDO)
66. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
67. អង្គការ Forum Asia
68. សហគមន៍ថ្មគោល (TK)
69. សហគមន៍ទូលរកាកោះ
70. សហគមន៍ទួលសង្កែ A
71. សហគមន៍ទួលសង្កែ B
72. សហគមន៍ត្រពាំងអញ្ចាញថ្មី
73. អង្គការអភិវឌ្ឍស្ត្រីក្រីក្រទីក្រុង(UPWD)
74. បណ្តាញអង្គការសង្គមស៊ីវិលឯករាជ្យជនជាតិវៀតណាម (VICSON)
75. បណ្តាញព្រះសង្ឃវត្តថាន់
76. អង្គការស្ត្រីជនជាតិវៀតណាមដើម្បីសិទិ្ធមនុស្ស (VNWHR)
77. អង្គការ ALTSEAN Burma
78. អង្គការក្រុមការងារសិទិ្ធមនុស្សប្រទេសឥណ្ឌូនេស៊ី(HRWG)
79. អង្គការ Institut Perempuan (Indonesia)
80. អង្គការមូលនិធិពង្រឹងអំណាចពលរដ្ឋ ប្រទេសថៃ
81. អង្គការ ASEAN SOGIE Caucus
82. អង្គការ Burma-Initiative, Stiftung Asienhaus (ប្រទេសអាល្លឺម៉ង់)
83. អង្គការ Community Resource Centre Foundation (CRC)

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
▪ Ee Sarom, Executive Director of Sahmakum Teang Tnaut (STT), +855 (0)12 836 533
▪ Naly Pilorge, Director of the Cambodian League for the Promotion and Defense of Human Rights (LICADHO), +855 (0)12 803 650

ទាញយកសេចក្តីថ្លែងការណ៏រួម

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...