ក្រសួង​បង្កើត​គណៈកម្មាធិការ​ថ្មី​មួយ ត្រួត​ពិនិត្យ​​​សុវត្ថិភាព​ក្នុង​កន្លែង​​ការងារ

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ ​លោក មឿន តុលា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក៏អាច​ពង្រឹងសុវត្ថិភាព​របស់​បុគ្គលិក​កម្មករ​បាន​ផង​ដែរ តាម​រយៈ​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​កន្លែង​ការងារ​ឲ្យ​បាន​ទៀង​ទាត់ ធ្វើ​របាយការណ៍​ស្តី​ពី​អ្វី​ដែល​បាន​រកឃើញ និង​ដាក់​ឲ្យ​គេ​អាច​ចូល​ទៅ​អាន​បាន ជា​សាធារណៈ ក៏ដូចជា​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ដែល​ល្មើស​បទ​បញ្ញត្តិ​បំពេញ​ផែនការ​សកម្មភាព​កែ​លម្អ។
23
វិច្ឆិកា

ក្រសួង​បង្កើត​គណៈកម្មាធិការ​ថ្មី​មួយ ត្រួត​ពិនិត្យ​​​សុវត្ថិភាព​ក្នុង​កន្លែង​​ការងារ

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង ​​​សុខភាព​និង​​សុវត្ថិភាព​​ការងារ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​មួយ ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន នឹង​ផ្តល់​យោបល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ស្តី​ពីបញ្ហា​សុវត្ថិភាព​កន្លែង​ការងារ​ទាំង​អស់ តែ​ដក​ចេញ​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​ក្រុម​អ្នក​អង្កេត​អះអាង​ថា បាន​បង្ក​ជា​ការ​រងរបួស​ទាក់ទង​នឹង​ការងារ​ភាគ​ច្រើន​នៅ​ប្រទេស​កម្ពុជា។

លោក ហេង សួរ មន្រ្តី​នាំពាក្យ​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យដឹងកាល​ពី​ថ្ងៃ​ម្សិលមិញ​ថា គណៈកម្មាធិការ​នេះ​នឹង​មាន​សមាជិក ៤០ រូប ដោយ​ក្នុង​នោះ ២០ រូប​មក​ពី​រដ្ឋាភិបាល ១០ រូប​មក​ពី​សហជីព និង ១០ រូប​ទៀត​មក​ពី​ក្រុម​និយោជក។

លោក​ថ្លែង​ថា៖ «គណៈកម្មាធិការ​នេះ​គឺ គណៈកម្មាធិការ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ប្រឹក្សា​យោបល់ និង​ផ្តល់​ការ​ណែនាំ​ទៅ​ដល់​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ»។

លោក​បន្ថែម​ថា គណៈកម្មាធិការ​នឹង​ត្រួត​ពិនិត្យ​ទៅលើ​តែ​ការ​របួស​ដែល​កើត​ឡើង​នៅ​ក្នុង​បរិវេណ​ការងារ​ផ្តល់​ដោយ​និយោជក​តែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ ទោះ​បីជាមាន​ចំនួន​អ្នក​ស្លាប់​និង​របួសជា​បន្តបន្ទាប់ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ទៅ​លើ​រថយន្ត​ដឹក​កម្មករ​កាត់​ដេរក៏ដោយ​ក្តី លោក ហេង សួរ បញ្ជាក់ថា គណៈកម្មាធិការ​នេះ​មិន​រាប់​បញ្ចូល​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះទេ ដោយ​សារ​តែ​មាន​គណៈ​កម្មាធិការ​មួយ​ចំនួន​ទៀត​កំពុង​តែ​ធ្វើ​ការ​លើ​បញ្ហា​នេះ។ បញ្ហា​នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម។

លោក​បញ្ជាក់​ទៀត​ថា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កំពុង​តែ​អភិវឌ្ឍ​ស្តង់ដារ​សម្រាប់​ធ្វើការ​​ដឹកជញ្ជូន​កម្មករ​ទៅ​ធ្វើការ។

ទោះជា​យ៉ាងណា លោក William Conklin នាយក​មជ្ឈមណ្ឌល​សាមគ្គីភាព ដែល​ធ្វើ​ការ​ទៅលើ​សិទ្ធិការងារ ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ចំនួន​គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​នៅ​កន្លែង​ការងារ​មាន​តិចតួច​ណាស់ ​ធៀប​ទៅ​នឹង​គ្រោះ​ថ្នាក់​នៅតាម​ដង​ផ្លូវ។

លោក​ថ្លែងថា៖ «មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​ការ​ធ្វើ​ដំណើរ​ដឹកជញ្ជូន​ត្រូវ​ដក​ចេញ​ពី​ គណៈកម្មាធិការ​នេះ»។

ទោះ​ជា​យ៉ា​ងនេះ​ក្តី លោក​បាន​ទទួល​ស្គាល់​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ដោយ​បាន​ចាត់​ទុក​បញ្ហា​នេះ​ជា​បញ្ហា «​ដ៏​ស្មុគស្មាញ» ដែល​​គេ​បាន​ចំណាយពេល ២០ ​ឆ្នាំ​ដើម្បី​បង្កើត​កិច្ច​ខិត​​ខំ​ប្រឹង​ប្រែង​នេះ»។

លោក​បន្ថែម​ថា៖ «នឹង​បន្ត​មាន​គ្រោះថ្នាក់ចរាចរណ៍។​ បញ្ហា​ក្នុង​ការ​ដឹកជញ្ជូន​នឹង​ត្រូវ​ការ​ពេលវេលា​យូរ [ដើម្បី​ដោះ​ស្រាយ]។ ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​បង្កើត​ស្តង់ដារ»។

លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធសហជីពចលនាកម្មករ បាន​ឲ្យ​ដឹង​ថា បណ្តា​សហជីព​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​គ្រោះថ្នាក់​ដែល​កើត​មាន​លើ​កម្មករ​ផង​ដែរ ហើយ​សង្ឃឹម​ថា គណៈកម្មាធិការ​ថ្មី​នេះ​ នឹង​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​បញ្ចូល​នូវ​បញ្ហា​នេះ​ទៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន។

លោក​និយាយថា៖ «ក្រសួង​ត្រូវ​តែ​គិត​រក​យន្តការ​ថ្មី​មួយ​ដើម្បី​ដោះស្រាយវា»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ ​លោក មឿន តុលា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក៏អាច​ពង្រឹងសុវត្ថិភាព​របស់​បុគ្គលិក​កម្មករ​បាន​ផង​ដែរ តាម​រយៈ​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​កន្លែង​ការងារ​ឲ្យ​បាន​ទៀង​ទាត់ ធ្វើ​របាយការណ៍​ស្តី​ពី​អ្វី​ដែល​បាន​រកឃើញ និង​ដាក់​ឲ្យ​គេ​អាច​ចូល​ទៅ​អាន​បាន ជា​សាធារណៈ ក៏ដូចជា​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ដែល​ល្មើស​បទ​បញ្ញត្តិ​បំពេញ​ផែនការ​សកម្មភាព​កែ​លម្អ។

ក៏ប៉ុន្តែ លោក​បន្ថែម​ថា លោក​មិន​មាន​ «សង្ឃឹម» ច្រើន​ឡើយ​ចំពោះ​គណៈកម្មាធិការ​ថ្មី​នេះ។

លោក​ថា៖ «មាន​គណៈកម្មាធិការ​ជា​ច្រើន​ដែល​ត្រូវ​បាន​បង្កើត​ឡើង។ ក៏ប៉ុន្តែ… ការងារ​របស់​គណៈកម្មាធិការ​ទាំង​នោះ​មិន​មាន​ប្រសិទ្ធ​ភាព​នោះទេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...