ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

លោក​ ស​ ម៉ូរ៉ា​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ (CFSWF)​ បាន​មាន​ប្រសាសន៍​ថា៖​ “កម្មករ​តស៊ូ​ដើម្បី​រស់​ត្រូវ​បាន​រឹតត្បិត​​ដោយ​ច្បាប់​សហជីព​ថ្មី ​និង​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ដទៃ​ទៀត”។​ ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​គឺជា​ពេល​វេលា​​មួយ​សម្រាប់​យើង​ចូលរួម​ទាំងអស់​គ្នា ​ដើម្បី​តវ៉ា​ទៅនឹង​ច្បាប់​ដែល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​យើង”។​
06
ធ្នូ

ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ – ចាប់ពីថ្ងៃទី០២ ខែធ្នូ រហូតដល់ថ្ងៃទី១០ ខែធ្នូ ប្រជាពលរដ្ឋរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ ជាបន្តបន្ទាប់នៅ៣៥ទីតាំងផ្សេងគ្នាក្នុង១៨ខេត្ត-រាជធានី ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០១៦។

ព្រឹត្តិការណ៍នេះភាគច្រើននឹងត្រូវរៀបចំឡើងនៅតំបន់ជនបទនៃប្រទេសកម្ពុជា ជាកន្លែងដែលក្រុមប្រជាពលរដ្ឋមូលដ្ឋានជាច្រើនរួមមាន សហគមន៍រងផលប៉ះពាល់ដោយសារជម្លោះដីធ្លី បណ្ដាញយុវជន សមាគម និងព្រះសង្ឃ ក៏ដូចជាសហជីពនិងអង្គការមិនមែនរដ្ឋាភិបាលនៅទូទាំងប្រទេស នឹងរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិជាបន្តបន្ទាប់ ក្រោមប្រធានបទ “យុត្តិធម៌២០១៦”។ នៅរាជធានីភ្នំពេញ និងក្រុងចំនួន៤នៃប្រទេសកម្ពុជា (ក្រុងសៀមរាប បាត់ដំបង សិរីសោភ័ណ និងក្រុងព្រះសីហនុ) ព្រឹត្តិការណ៍ធំៗនៅក្នុងតំបន់ទាំងនេះនឹងត្រូវបានរៀបចំឡើងដោយសហគមន៍នៅជុំវិញតំបន់នីមួយៗ ដើម្បីរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស។

ការប្រារព្ធទិវានេះនឹងមានរួមបញ្ចូលនូវសកម្មភាពមួយចំនួនដូចជា វេទិកាសាធារណៈដើម្បីជជែកពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សក្នុងពេលបច្ចុប្បន្ន ការសម្ដែងរឿង ការដាក់ញត្តិជូនទៅអាជ្ញាធរមូលដ្ឋានស្ដីពីកង្វល់នៃបញ្ហាសិទ្ធិមនុស្សនៅក្នុងមូលដ្ឋាននិងនៅថ្នាក់ជាតិ ការរៀបចំពិធីបុណ្យបែបព្រះពុទ្ធសាសនាដែលភ្ជាប់ទៅនឹងបញ្ហាសិទ្ធិមនុស្ស និងការដង្ហែក្បួនឆ្លងកាត់តាមស្រុក/ខណ្ឌ និងក្រុងនៅតាមខេត្តមួយចំនួន។ (បញ្ជីសកម្មភាព និងទីតាំងលម្អិតនៃការប្រារព្ធទិវាអាចរកបាននៅទីនេះ)

ថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនឹងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបង្ហាញពីសាមគ្គីភាពការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងដើម្បីទទួលបានការគោរពសិទ្ធិមនុស្ស។ ដោយសារនៅសល់ពេលជិត១ឆ្នាំទៀតសម្រាប់ការបោះឆ្នោតឃុំ/សង្កាត់នាពេលខាងមុខ (ច្បាប់ដែលមានលក្ខណៈរឹតត្បិតមួយចំនួនត្រូវបានអនុម័ត សំឡេងជំទាស់ត្រូវបានបំបិទ និងអ្នកការពារសិទ្ធិមនុស្សមួយចំនួនត្រូវបានជាប់ពន្ធនាគារ) គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្ដែងមតិប្រឆាំងទៅនឹងការរំលោភសិទ្ធិមនុស្ស។ ការប្រារព្ធទិវាសិទ្ធិមនុស្សនៅឆ្នាំនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់នឹងលើកឡើងពីបញ្ហាជាច្រើនដូចជា ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ សិទ្ធិដីធ្លី ប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ ប្រព័ន្ធតុលាការឯករាជ្យ និងការបញ្ចប់ការធ្វើទុក្ខបុកម្នេញលើសេរីភាពជាមូលដ្ឋាន។

លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា (CYN) បានមានប្រសាសន៍ថា៖ “ច្បាប់មួយចំនួនត្រូវបានប្រើប្រាស់សម្រាប់រឹតត្បិតយើង ចាប់យើងដាក់ពន្ធនាគារ និងបំបិទសំឡេងយើង”។ លោកបន្តថា៖ “យុវជនគឺជាអនាគតនៃប្រទេសកម្ពុជា ហើយយើងក៏ដូចជាជនក្រីក្រត្រូវការអនាគតមួយដែលមានការគោរពសិទ្ធិមនុស្ស និងជួយគាំទ្រដោយអ្នកមានអំណាច”។

1714_kh-z-map-ihrd2016_activities-khmerទោះបីជារយៈពេល១ឆ្នាំនៃការធ្វើទុក្ខបុកម្នេញលើលទ្ធិប្រជាធិបតេយ្យនិងសង្គមស៊ីវិល ការបន្តប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទសំឡេងនិងគំរាមកំហែងសកម្មជន និងកង្វះខាតនៃការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិដីធ្លីនិងសិទ្ធិការងារ សកម្មជននៅទូទាំងប្រទេសនឹងនៅតែបន្តការតវ៉ាប្រឆាំងទៅនឹងភាពអយុត្តិធម៌ ដើម្បីទាមទារសិទ្ធិរបស់អ្នកទាំងនោះនិងទាមទារឲ្យមានការផ្លាស់ប្ដូរ។

កញ្ញា សុង ស្រីលាភ តំណាងសហគមន៍បឹងកក់ បានមានប្រសាសន៍ថា៖ “ពួកយើងនៅតែបាត់បង់ដីធ្លី កម្មករនៅតែទាមទារឲ្យមានប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ ប៉ុន្តែនៅពេលយើងធ្វើការតវ៉ា យើងត្រូវបានគេចាប់ដាក់ពន្ធនាគារ”។ កញ្ញាបន្តថា៖ “យើងប្រារព្ធទិវាសិទ្ធិមនុស្ស ប៉ុន្តែយើងក៏ទាមទារឲ្យមានការផ្លាស់ប្ដូរដោយសារយើងត្រូវការយុត្តិធម៌”។

លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា (CFSWF) បានមានប្រសាសន៍ថា៖ “កម្មករតស៊ូដើម្បីរស់ត្រូវបានរឹតត្បិតដោយច្បាប់សហជីពថ្មី និងច្បាប់ដែលមានលក្ខណៈរឹតត្បិតដទៃទៀត”។ ថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិគឺជាពេលវេលាមួយសម្រាប់យើងចូលរួមទាំងអស់គ្នា ដើម្បីតវ៉ាទៅនឹងច្បាប់ដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់យើង”។

លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៃអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) បានមានប្រសាសន៍ថា៖ “ប្រធានបទសម្រាប់ថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះគឺ ”យុត្តិធម៌២០១៦” ដោយសារយុត្តិធម៌មានសារៈសំខាន់ណាស់សម្រាប់សន្ដិភាពនិងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើគ្មានតុលាការឯករាជ្យទេ នោះនឹងមិនមានយុត្តិធម៌និងសន្ដិភាពឡើយ”។

ក្រុមមិត្ត១០ធ្នូ សូមគោរពអញ្ចើញមិត្ត១០ធ្នូនិងអ្នកសារព័ត៌មានទាំងអស់ដើម្បីចូលរួមក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះ។ សូមទាក់ទងមកអ្នកដែលមានឈ្មោះនៅខាងក្រោមសម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សអន្តរជាតិទាំងនៅភ្នំពេញនិងនៅតាមបណ្ដាខេត្តផ្សេងៗ។

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
▪ លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៃអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ទូរស័ព្ទ ០១២ ៣២៧ ៧៧០។
▪ លោក សឿង សារ៉ន នាយកប្រតិបត្តិស្ដីទីនៃសមាគមធាងត្នោត (STT) ទូរស័ព្ទ ០៨៩ ៦៦៦ ០១៣។
▪ លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា (CFSWF) ទូរស័ព្ទ ០១៦ ៥២៥ ៧៨១៕

ទាញយក សេចក្តីថ្លែងការណ៍រួម

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...