សហជីព​និយា​យ​ថា គួរ​​អនុញ្ញាត​​​ឱ្យ​​​កម្មករ​​រោងចក្រ​​​ឈប់សម្រាក​​ត្រឡប់​​ទៅ​​​​ស្រុក​ ដើម្បី​បោះឆ្នោត​

“ដើម្បីចាប់បង្ខំឱ្យនិយោជកធ្វើតាម ខ្ញុំយល់ថា រដ្ឋាភិបាលគួរតែចេញសេចក្តីណែនាំទៅដល់រោងចក្រសហគ្រាសនានាអនុញ្ញាតឱ្យកម្មករប្រើប្រាស់ច្បាប់ឈប់សម្រាក់ប្រចាំឆ្នាំសម្រាប់ការបោះឆ្នោតនេះ។ លោកគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនបានធ្វើចំណាកស្រុកពេញប្រទេសដើម្បីស្វែងរកការងារធ្វើ ហើយគួរតែអនុញ្ញាតឲ្យពួកគាត់បានឈប់សម្រាកសម្រាប់ធ្វើដំណើរ។ លោកបន្តថា “សម្រាប់ការបោះឆ្នោតនេះ ពួកគាត់ត្រូវត្រឡប់ទៅស្រុកកំណើត…។ និយាយឱ្យសមហេតុផល គឺពួកគាត់ត្រូវការពេលប្រហែល៣ថ្ងៃសម្រាប់ធ្វើដំណើរទៅមក”។
25
ឧសភា

សហជីព​និយា​យ​ថា គួរ​​អនុញ្ញាត​​​ឱ្យ​​​កម្មករ​​រោងចក្រ​​​ឈប់សម្រាក​​ត្រឡប់​​ទៅ​​​​ស្រុក​ ដើម្បី​បោះឆ្នោត​

សហជីពចំនួនពីរក្នុងចំណោមសហជីពកម្មករកាត់ដេរធំៗបំផុតនៅក្នុងប្រទេសកម្ពុជា បានស្នើសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យរោងចក្រនានាអនុញ្ញាតឲ្យកម្មកររបស់ខ្លួនបានឈប់សម្រាកដោយមានបៀវត្សរ៍រយៈពេលបីថ្ងៃ និងផ្ដល់ប្រាក់បុរេប្រទាន (ប្រាក់បើកមុន) ខ្លះដល់ពួកគេសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅស្រុកកំណើតដើម្បីបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ។

ដោយមានចំនួនប្រមាណ៧០០.០០០នាក់នៅទូទាំងប្រទេស កម្មកររោងចក្រកាត់ដេរក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោតជិត៨ភាគរយ គឺជាសំឡេងឆ្នោតដ៏សំខាន់មួយសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ ទោះជាយ៉ាងណា ពួកគេមួយចំនួនធំបានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ ហើយប្រសិនបើពួកគេចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ របស់ខ្លួននៅឯស្រុកកំណើត ពួកគេត្រូវធ្វើដំណើរត្រឡប់ទៅវិញដើម្បីចូលរួមការបោះឆ្នោត។

សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ FTUWKC និងសម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ ហៅកាត់ CFTUWT បានចេញសេចក្ដីថ្លែងការណ៍ដូចគ្នាបេះបិទកាលពីយប់ថ្ងៃអង្គារ ស្នើសុំឱ្យក្រសួងការងារ “ជួយអន្តរាគមន៍ទៅនិយោជករោងចក្រ សហគ្រាសផ្ដល់ប្រាក់បុរេប្រទានដល់កម្មករ និយោជិតតាមបណ្ដាខេត្តឆ្ងាយៗ និងកំណត់ពេលវេលាឈប់សម្រាកសមស្រប ដើម្បីឱ្យកម្មករ និយោជិតបានទៅចូលរួមបោះឆ្នោត”។

សេចក្ដីថ្លែងការណ៍ដដែលក៏ស្នើឱ្យក្រសួង “សម្រួលដល់កម្មករនិយោជិតមានសិទ្ធិបោះឆ្នោតទាំងអស់គ្នាដែលរស់នៅតាមបណ្ដាខេត្តឆ្ងាយៗអាចមានលទ្ធភាពឈប់សម្រាកធ្វើដំណើរទៅចូលរួមបោះឆ្នោត”។

ការបោះឆ្នោតនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ។ ទោះជាយ៉ាងណា សប្តាហ៍ធ្វើការតាមស្តង់ដារសម្រាប់កម្មករកាត់ដេរ គឺពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ហើយឱកាសឈប់សម្រាកសម្រាប់អ្នកដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយគឺមានតិចណាស់។ សូមបញ្ជាក់ថា កម្មករទទួលបានប្រាក់ខែគោល១៥៣ដុល្លារ។

លោកស្រី អ៊ុំ ឌីណា អគ្គលេខាធិការនៃសម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ បានមានប្រសាសន៍ថា កម្មករទំនងជាត្រូវការជំនួយហិរញ្ញវត្ថុសម្រាប់ធ្វើដំណើទៅតាមបណ្ដាខេត្តដោយសារតែភាគច្រើនក្នុងចំណោមពួកគេបើកប្រាក់ខែនៅថ្ងៃទី១០នៃខែនីមួយៗ។

អានបន្ត៖ http://www.cambodiadailykhmer.com/37568

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...