អ្នកវិភាគ៖ ការប្រែប្រួលអាសនៈឃុំ-សង្កាត់ នឹងជំរុញការធ្វើកំណែទម្រង់កាន់តែខ្លាំង

បើតាមលោក មឿន តុលា ការប្រឹងធ្វើកំណែទម្រង់ របស់បក្សកាន់អំណាច និងការពង្រឹង​ប្រសិទ្ធភាព​លើ​គោលនយោបាយ របស់បក្សប្រឆាំងលោកថា ជាគោលដៅចំបង របស់គណបក្សធំៗនេះ សម្រា​ប់ដ​ណ្តើ​ម​កៅ​អីនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៨ខាងមុខ។
06
មិថុនា

អ្នកវិភាគ៖ ការប្រែប្រួលអាសនៈឃុំ-សង្កាត់ នឹងជំរុញការធ្វើកំណែទម្រង់កាន់តែខ្លាំង

សង្គមស៊ីវិល និង អ្នកតាមដាន មួយចំនួនអះអាងថា ការប្រែប្រួលអាសនៈឃុំ-សង្កាត់ តាមរយៈ​កា​របោះ​ឆ្នោតឆ្នាំនេះ នឹង​ជំ​រុ​​​​ញឲ្យ​មាន​​​ការធ្វើកំណែទម្រង់កាន់តែខ្លាំង ដោយថា អ្នកនយោបាយត្រូវការសំ​ឡេង​គាំទ្រ​​ សម្រាប់ដណ្តើមតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៨ខាងមុខ។

បើតាមលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ គណ​បក្ស​​ប្រ​​ជាជនកម្ពុជា ដែលធ្លាប់គ្រប់គ្រងអាសនៈឃុំ-សង្កាត់ចំនួន១ ៥៩២ កាលពីឆ្នាំ២០១២នោះ បា​ន​ថយ​​​ចុះ១ ១៥៨ វិញ នៅឆ្នាំ២០១៧នេះ។ ពោល គឺបាត់អស់ជិត៥០០អាសនៈ។

ចំណែ​ក​បក្សប្រឆាំង ដែលធ្លាប់គ្រប់គ្រង ៤០អាសនៈនៅឆ្នាំ២០១២ បានកើនឡើងដល់៤៨៧ ឃុំ-សង្កា​​ត់​នៅឆ្នាំ២០១៧នេះ។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា កា​រប្រែប្រួ​លអាស​នៈនៅឃុំ សង្កាត់ពេលនេះ លោកថា ជាសម្ពាធមួយជំរុញទៅ​បក្សកាន់អំណា​ចឲ្យធ្វើ​កំណែ​​​ទម្រង់​កាន់​តែខ្លាំង សម្រាប់ស្តារប្រជាប្រិយភាពការពារអំណាចនៅឆ្នាំ២០១៨។

លោ​ក មឿន តុលា ឲ្យដឹងទៀតថា សំឡេងឆ្នោតប្រែប្រួលនៅថ្នាក់ក្រោមជាតិនេះ ក៏ជាសម្ពាធមួយទៀត ជំរុ​ញ​ទៅ​បក្សប្រឆាំង ឲ្យពង្រឹងប្រសិទ្ធភាពនៃគោលនយោបាយ របស់ខ្លួន ពេលយកទៅ​ឃោសនា​អំឡុ​ងធ្វើយុទ្ធនាការរកសំឡេងឆ្នោត។

បើតាមលោក មឿន តុលា ការប្រឹងធ្វើកំណែទម្រង់ របស់បក្សកាន់អំណាច និងការពង្រឹង​ប្រសិទ្ធភាព​លើ​គោលនយោបាយ របស់បក្សប្រឆាំងលោកថា ជាគោលដៅចំបង របស់គណបក្សធំៗនេះ សម្រា​ប់ដ​ណ្តើ​ម​កៅ​អីនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៨ខាងមុខ។

លោកថា៖ «គណបក្សប្រឆាំងក៏ត្រូវតែប្រយ័ត្នប្រយែងដែរ ខ្លួនឯងធ្លាប់រិះគន់គេថាមេដឹកនាំឬក៏មេឃុំ គណបក្សកាន់អំណាចអត់បានធ្វើការ ឬក៏ពុករលួយអីហ្នឹង។ អញ្ចឹងបើខ្លួនឯងមកអត់ធ្វើការដែរ ហើយពុលួ​​យដែរ ធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្តើមមើលហើយ។ ហើយពលរដ្ឋនឹងដកសេចក្តីទុកចិត្តនៅថ្ងៃណាមួយ»

អ្នកតាមដានការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងថា ការធ្លាក់ចុះប្រជាប្រិយភាព របស់បក្សកាន់​អំណា​ច​​នៅថ្នាក់ជាតិឆ្នាំ២០១៣ និងការធ្លាក់ចុះការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ លោកថា ពិតជាចរន្តជំ​រុញឲ្យ​មានការធ្វើកំណែទម្រង់កាន់តែខ្លាំង របស់បក្សកាន់អំណាច សម្រាប់ត្រៀមទៅការពារអំណា​ចនៅឆ្នាំ​២០១៨។ លោកថា ពិសេស សេវាសាធារណៈ អំពើពុករលួយ ការរំលោភដីធ្លី និងការរំ​លោ​ភសិទ្ធិ​មនុស្សជាដើម។

លោកថា៖ «បញ្ហាដីធ្លីឬក៏សិទ្ធិមនុស្សអីជាដើមហ្នឹងខ្ញុំសង្កេតឃើញថាទោះបីជាមានបញ្ហាអីមួយចំនួនក៏ដោ ក៏មានការបើកទូលាយគ្រាន់បើជាងអាណត្តិមុនៗដែរ។ ប៉ុន្តែវានៅតែចោទជាបញ្ហា។ បញ្ហានៅត្រង់ថា យើងឃើញស្រាប់ហើយ ការចាប់ចងអ្នកការពារសិទ្ធិមនុស្ស​[នៅសមាគមអាដហុក]អីមន្ត្រី គជបដែលយើងមើលទៅវាជាហេតុផលនយោបាយ ដែលយើងមើលទៅនៅតែមានការរំលោភសិទ្ធិមនុស្ស ដីធ្លីជាបន្តបន្ទាប់។ អាហ្នឹងដែលខ្ញុំគិតថាជាហេតុផលចំបងជាងគេ ដែលធ្វើឲ្យបក្សកាន់អំណាចធ្លាក់ប្រជាប្រិយភាព ជាពិសេសយុត្តិធម៌សង្គមៗ ដែលប្រជាពលរដ្ឋច្រើនមែនទែន ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនគាត់ថា ប្រព័ន្ធតុលាការនៅស្រុកខ្មែរមិនឯករាជ្យ។ អាហ្នឹងហេតុផលប៉ុន្មានណឹងហើយធ្វើឲ្យបក្សកាន់អំណាចធ្លាក់ប្រជាប្រិយភាព»

អ្នក​ស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា បើពិនិត្យពីចំនួន​ប្រជាពល​រដ្ឋ​ជាង​៨៥​ភាគរយចេញទៅបោះឆ្នោត នៅឆ្នាំ២០១៧នេះ លោកថា ជាសារមួយបង្ហា​ញទៅអ្នកន​យោបា​យ​ថា ពល​រ​ដ្ឋកំពុងតាមដានពីសកម្មភាពរបស់អ្នកនយោបាយ។

លោក មាស នី អះអាងថា ការប្រែប្រួលអាសនៈនៅឃុំ សង្កាត់ ពេលនេះ លោកថានឹងជំរុ​ញឲ្យអ្នកនយោ​បាយ​ប្រឹ​ងយកចិត្ត​​ពលរដ្ឋកាន់តែខ្លាំង តាមរយៈឆ្លើយតបនឹងតម្រូវការផ្សេងៗ ខណៈការបោះឆ្នោតជាតិ​នឹងចូលម​កដល់នៅឆ្នាំក្រោយនេះ។

យ៉ា​ងនេះក្តី សង្គមស៊ីវិលនិងអ្នកតាមដាន នៅតែបង្ហាញការព្រួយបារម្ភថា កំណែទម្រង់នៅ​តែគ្មានប្រ​សិទ្ធភា​​​​ព ដោយថាប្រសិនបើខ្វះការជំរុញពីភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនោះ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...