បក្ស​​​ប្រឆាំង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​សម្រួល​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ពល​​​ករ​​​ចំណាកស្រុក​​​បានច​​​ុះ​​​ឈ្មោះ​​​បោះឆ្នោត​​​

លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានមានប្រសាសន៍ថា ពលករចំណាកស្រុកភាគច្រើនមិនបានចុះឈ្មោះសម្រាប់ការបោះឆ្នោត ឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាទេ។ មុនពេលធ្វើការរៀបចំឱ្យបានទូលំទូលាយជាងមុនសម្រាប់ថ្ងៃបោះឆ្នោតនោះ។
22
មិថុនា

បក្ស​​​ប្រឆាំង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​សម្រួល​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ពល​​​ករ​​​ចំណាកស្រុក​​​បានច​​​ុះ​​​ឈ្មោះ​​​បោះឆ្នោត​​​

ជាថ្មីម្តងទៀតគណបក្សប្រឆាំងនឹងស្នើឱ្យរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខដល់ពលករចំណាកស្រុកប្រមាណ១លាននាក់តាមរយៈការបង្កើនចំនួនការិយាល័យចុះឈ្មោះនៅក្បែរព្រំដែនថៃ។

គណបក្សសង្គ្រោះជាតិក៏នឹងស្នើឱ្យពន្យាររយៈពេលចុះឈ្មោះឱ្យពេញបីខែផងដែរ ជាសំណើមួយក្នុងចំណោមសំណើមួយចំនួនដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានច្រានចោលភ្លាមៗ ឬបានលើកឡើងថា វាឆាប់ពេកមិនអាចនិយាយបានទេ។

លោកស្រី មូរ សុខហួរ អនុប្រធានគណ បក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សក៏ចង់ឱ្យ គ.ជ.បពិនិត្យសេចក្តីសម្រេចពីមុនឡើងវិញដែលតម្រូវឱ្យអ្នកបោះឆ្នោតចុះឈ្មោះក្នុងស្រុកកំណើតរបស់ខ្លួន ជាខដែលបានដាក់បន្ទុុកលើពលករចំណាកស្រុកដែលមកពីប្រទេសថៃ។

លោកស្រីបានថ្លែងថា ការចុះឈ្មោះនៅតាមព្រំដែន “យ៉ាងហោចណាស់នឹងជួយដល់ពួកគាត់ចំណេញពេលវេលានិងការចំណាយផងដែរ”។

លោកស្រី មូរ សុខហួរ បានថ្លែងថា  គ.ជ.ប  ក៏គួរអនុញ្ញាតឱ្យយកប័ណ្ណការងារថៃជាភ័ស្តុតាងនៃការស្នាក់នៅផងដែរ។ លោកស្រីថ្លែងថា គណបក្សសង្គ្រោះជាតិក៏នឹងស្នើឱ្យក្រសួងមហាផ្ទៃកាត់បន្ថយការបង់ថ្លៃឆ្លងព្រំដែនសម្រាប់ពលករចំណាកស្រុកដែលមកចុះឈ្មោះផងដែរ។

គណបក្សប្រឆាំងជឿថា ពលករចំណាកស្រុក និងអ្នកចុះឈ្មោះថ្មីទំនងជាបានបោះឆ្នោតនៅឆ្នាំក្រោយដោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិព្យាករថា គណបក្សលោកនឹងទទួលបានការគាំទ្រ២ភាគ៣នៃអ្នកបោះឆ្នោតលើកដំបូងចំនួន ៣០០.០០០នាក់។ប៉ុន្តែលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃ គ.ជ.បបានមានប្រសាសន៍ ថា រយៈពេលចុះឈ្មោះបច្ចុប្បន្នគឺចាប់ពីថ្ងៃទី១ ខែកញ្ញារហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ជាពេលវេលាគ្រប់គ្រាន់ក្នុងការអនុញ្ញាតឱ្យអ្នកចុះឈ្មោះមួយចំនួនតូចដែលមិនទាន់បានចុះឈ្មោះកាលពីឆ្នាំមុនត្រឡប់មកចុះឈ្មោះនៅស្រុកកំណើតបាន។

លោកបានថ្លែងថា “យើងចុះឈ្មោះលើកនេះ មិនមែនមានន័យថា មនុស្សរាប់លាននាក់ត្រូវទៅចុះឈ្មោះនោះទេ”។ លោកបានបន្ថែមថា “គឺមានអ្នកទើបដល់អាយុ១៨ឆ្នាំឡើង ត្រូវទៅចុះឈ្មោះ តាមការប៉ាន់ស្មានហ្នឹង  មិនដល់១លាន់នាក់ទេ”។

លោក ខន កែវមនោ បានថ្លែងថា ស្ថាប័ននេះរវល់ណាស់ក្នុងការបូកសរុបបង្ហើយលទ្ធផលបោះឆ្នោតឃុំ សង្កាត់ គ្មានពេលពិចារណាសំណើផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិបានឡើយ ប៉ុន្តែស្ថាប័ននេះបានរារាំាងម្តងហើយម្តងទៀតចំពោះការព្យាយាមកន្លងមករបស់បក្សប្រឆាំងដើម្បីបង្កើតការិយាល័យចុះឈ្មោះចល័ត។

លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានមានប្រសាសន៍ថា ពលករចំណាកស្រុកភាគច្រើនមិនបានចុះឈ្មោះសម្រាប់ការបោះឆ្នោត ឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាទេ។  មុនពេលធ្វើការរៀបចំឱ្យបានទូលំទូលាយជាងមុនសម្រាប់ថ្ងៃបោះឆ្នោតនោះ។លោកបានថ្លែងថា រដ្ឋាភិបាលគួរសម្របសម្រួលជាមួយសមភាគីថៃក្នុងការកាត់បន្លយការបង់់ថ្លៃ និងសុំឱ្យនិយោជកផ្តល់ការឈប់សម្រាកមានប្រាក់ឈ្នួលដល់ពលរដ្ឋកម្ពុជា។

លោកបានថ្លែងថា ដំណោះស្រាយតឹងរ៉ឹងរបស់រដ្ឋាភិបាលមិនខុសពីជំហររបស់ភូមាឡើយ ដោយពលករចំណាកស្រុកភូមាយ៉ាងច្រើនបានឆ្លៀតត្រឡប់មកប្រទេសវិញមកបោះឆ្នោតកាលពីឆ្នាំ២០១៥។

លោកបានមានប្រសាសន៍ថា ពលករចំណាកស្រុក “បានលះបង់ច្រើន ហើយពួកគាត់អាចធ្វើឱ្យប្រទេសផ្លាស់ប្តូរបាន”៕

ប្រភព៖ ខេមបូឌា ដេលី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...