សង្គមស៊ីវិលថ្កោលទោស​ការចោទ​ប្រកាន់​នានា​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

02
ឧសភា

សង្គមស៊ីវិលថ្កោលទោស​ការចោទ​ប្រកាន់​នានា​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ថ្ងៃ២ ខែឧសភា ឆ្នាំ២០១៦ យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយ យ៉ាងខ្លាំងចំពោះការចោទប្រកាន់និងឃាត់ខ្លួនអ្នកការពារសិទិ្ធមនុស្សមកពីក្រុមការពារសិទិ្ធមនុស្ស និង គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោតហើយ និងបុគ្កលិកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាចំនួនប្រាំមួយនាក់ដោយហេតុផលមិនសមរម្យ។ ការដាក់គោលដៅលើបុគ្គលទាំងប្រាំមួយនាក់ (ក្នុងនោះ ប្រាំនាក់ ត្រូវបាន បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនាថ្ងៃនេះ) គឺជាភាពតានតឹងចុងក្រោយពាក់ព័ន្ធ នឹងការគាបសង្កត់របស់អាជ្ញាធររដ្ឋទៅលើសង្គមស៊ីវិល ហើយជាការតបតរបស់អាជ្ញាធររដ្ឋទៅលើការគាំទ្រនៅក្នុងសំណុំរឿងរសើបរបស់អ្នកធ្វើការងារក្នុងវិស័យសិទិ្ធមនុស្ស ។

បុគ្គលិកចំនួនបួននាក់នៃសមាគមការពារ សិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) រួមមាន លោក នី សុខា ណៃ វង់ដា យី សុខសាន្ត និងអ្នកស្រី លីម មុន្នី ត្រូវ បាន តុលាការចោទប្រកាន់នា ថ្ងៃនេះពីបទ សូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ម១ និង ម២ក្នុងរាជធានីភ្នំពេញ។ លើសពីនេះអតីតបុគ្គលិករបស់អង្គការ អាដហុក លោក នី ចរិយា ដែល ទើប តែ ទទួលបានតំណែងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោក សួន សាលី បុគ្គលិកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានតុលាការចោទប្រកាន់ពីបទផ្សំគំនិតសូកប៉ាន់សាក្សី (មាត្រា ២៩ និង៥៤៨ នៃក្រមព្រហ្មទណ្ឌ)។ លោក នី ចរិយា ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ PJ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នក ទាំង អស់ នោះ អាច ប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ។

ការដាក់គោលដៅមកលើបុគ្គលិកនៃការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សួន សាលី ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ គឺ ជា ការ មិនគោរពដល់អភ័យឯកសិទិ្ធការទូតក្នុងឋានៈជាបុគ្គលិកនៃអង្គការសហប្រជាជាតិ។ អង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធថា លោក សាលី មិនមានអភ័យឯកសិទិ្ធសម្រាប់ការពារនោះទេ។

ករណីនេះ ធ្វើឲ្យមហាជនអាច យល់ថាជាការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងស្ថាប័ននានារបស់រដ្ឋ ដើម្បីបំភិតបំភ័យ ចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌ និងដាក់ទណ្ឌកម្មដល់សកម្មភាព ស្របច្បាប់របស់អ្នកការពារសិទិ្ធមនុស្ស និងសង្គមស៊ីវិល។ អង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នមួយមានតួនាទីក្នុងការបំបាត់អំពើពុករលួយដែលអាចកើតមាននៅក្នុងប្រទេសកម្ពុជាដោយមិនមែនជាស្ថាប័នមួយរបស់អាជ្ញាធររដ្ឋក្នុងការធ្វើបាបសង្គមស៊ីវិលនោះទេ។ការចូលរួមរបស់មន្ត្រីសន្តិសុខផ្ទៃក្នុងរបស់ ក្រសួងមហាផ្ទៃជាមួយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងករណីនេះ គឺ បង្ហាញពីការរិតត្បិតសុវត្ថិភាពនៃសកម្មភាពរបស់សង្គមស៊ីវិល។

ដោយយោងតាមច្បាប់សិទិ្ធមនុស្សអន្តរជាតិដែលរួមមានសន្ធិសញ្ញានានាដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន ប្រទេសកម្ពុជាគឺមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការគោរព និងការពារសិទិ្ធរបស់មនុស្សទាំងអស់តាមអំណាចយុត្តាធិការរបស់ខ្លួនរួមទាំងសិទិ្ធសេរីភាពជៀសផុតពីការដកហូតសិទិ្ធដោយមិនត្រឹមត្រូវ សេរីភាពក្នុងការបញ្ចេញមតិការជួបជុំ និងប្រមូលផ្តុំដោយអហិង្សា។

ណាលី ពីឡូក នាយិកាអង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “បទចោទប្រកាន់ ដែលត្រូវបានចោទទៅលើអ្នកការពារសិទិ្ធមនុស្សទាំងប្រាំមួយនាក់គឺជាការចោទ ប្រកាន់មិនសមរម្យហើយធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ទៅលើមនុស្សដែលធ្វើការងារមនុស្សធម៌ក្នុងប្រទេសកម្ពុជា”។ សកម្មភាពនេះ គឺជាការប៉ពាល់យ៉ាងខ្លាំងក្លាលើសង្គមស៊ីវិល និងអ្នកដែលធ្វើការងារដើម្បីលើក កំពស់សិទិ្ធមនុស្ស ហើយអាចបានបង្ហាញថាគោលបំណងរបស់អាជ្ញាធរ គឺដើម្បីចង់គ្រប់គ្រងទាំងស្រុង លើអ្នករិះគន់”។

សង្គមស៊ីវិល មានការសោក ស្តាយជាខ្លាំងចំពោះការចោទប្រកាន់ទាំងនោះ ហើយសូមសំណូមពរមេត្តា ឲ្យមានការដោះលែងអ្នកទាំងប្រាំនាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំសវនាការ និងធានាជាថ្មីថាសិទិ្ធ និងសេរីភាពជាមូលដ្ឋាននានារបស់អ្នកការពារសិទិ្ធមនុស្សក្នុងការអនុវត្តការងាររបស់អ្នកទាំងនោះត្រូវបាន អនុវត្តដោយសេរី ជៀសផុតពីការបំភិតបំភ័យនិងការដាក់ ទណ្ឌកម្ម។ យើងខ្ញុំក៏សូមអំពាវនាវដល់ចៅក្រម ស៊ើបសួរ សូមមេត្តាអនុវត្តការងារប្រកបដោយឯករាជ្យភាព។

សេចក្តីថ្លែងការណ៍នេះត្រូវបានគាំទ្រដោយ៖

1. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
2. សហគមន៍ដីធ្លីបឹងកក់ 

3.
សហគមន៍បឹងត្របែក
4.
សហគមន៍បុរីកីឡា
5.
សហគមន៍បឹងប្រាំ
6.
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
7.
អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
8.
អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
9.
សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា 

10.
សម្ព័ន្ធសហជីពកម្ពុជា (CATU)
11.
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
12.
បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
13.
សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CFSWF)
14.
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
15.
សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
16.
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (CITA)
17.
សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រពន្ឋ័កម្ពុជា (CIWA)
18.
សហភាពការងារកម្ពុជា (CLC)
19.
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
20.
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
21.
សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTSWF)
22.
បណ្ដាញយុវជនកម្ពុជា (CYN)
23.
សង់ត្រាល់ (CENTRAL)
24.
គ្រឹស្តបរិស័ទសម្រាប់យុត្តិធម៌សង្គម 

25.
សម្ព័ន្ធដើម្បីសុច្ចរិតភាព និង គណនេយ្យភាពសង្គម (CISA)
26.
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
27.
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
28.
បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
29.
អង្គការសមធម៌កម្ពុជា 

30.
អង្គការ FIDH នៅក្នុងក្របខណ្ឌនៃការអង្កេតសម្រាប់ការពារអ្នកការពារសិទិ្ធមនុស្ស 

31.
សហគមន៍បណ្តាញស្ត្រីអតីតតំបន់បឹងកក់ 

32.
អង្គការ Forum Asia
33.
អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC)
34.
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
35.
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
36.
បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
37.
យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ 

38.
សមាគម ឥន្ទ្រទេវី (IDA)
39.
សហគមន៍ដីធ្លី ភូមិ១ ខេត្តព្រះសីហនុ 

40.
សហគមន៍ដីធ្លី ភូមិព្រែកជីក ខេត្តកោះកុង 

41.
លីកាដូ កាណាដា 

42.
សហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង 

43.
អង្គការ មាតាធម្មជាតិ 

44.
អង្គការស្ពានសន្តិភាព (PBO)
45.
សហគមន៍ភ្នំបាត 

46.
សហគមន៍ភូមិ ២៣
47.
អង្គការពន្លកខ្មែរ 

48.
សហគមន៍ព្រែកតាគង់ 

49.
សហគមន៍ព្រែកតានូ 

50.
សមាគមធាងត្នោត (STT)
51.
សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ 

52.
អង្គការស្ត្រីខ្មែរ 

53.
សហគមន៍ថ្មគោល (TK)
54.
សហគមន៍ទួលសង្កែ B
55.
សហគមន៍ទំនប់ពីរ 

56.
អង្គការអភិវឌ្ឍស្ត្រីក្រីក្រទីក្រុង 

57.
បណ្តាញព្រះសង្ឃវត្តថាន់ 

58.
អង្គការពិភពលោកប្រឆាំងនឹងអំពើទារុណកម្ម (OMCT) នៅក្នុងក្របខណ្ឌនៃ ការអង្កេត សម្រាប់ការពារអ្នកការពារ សិទិ្ធមនុស្ស 

59.
អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:

 ណាលី ពីឡូក នាយិកាអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០

ទាញយក សេចក្តីថ្លែងការណ៍រួម

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...