ត្រឡប់មកវិញ៖ ស្ត្រីខ្មែរឥស្លាម​ត្រូវ​បាន​ជួយសង្គ្រោះ​បន្ទាប់​ពីជាប់ក្នុង​ពន្ធធនាគារនៅ​ប្រទេស​ម៉ាឡេសីុ

19
ឧសភា

ត្រឡប់មកវិញ៖ ស្ត្រីខ្មែរឥស្លាម​ត្រូវ​បាន​ជួយសង្គ្រោះ​បន្ទាប់​ពីជាប់ក្នុង​ពន្ធធនាគារនៅ​ប្រទេស​ម៉ាឡេសីុ

កញ្ញា សាលេះ សម្រស់ អាយុ២៧ឆ្នាំ ជាខ្មែរឥស្លាម រស់នៅខេត្តត្បូងឃុំ។ នាងមានបងប្អូនចំនួន៨នាក់ ដែលមានស្រីចំនួន៥នាក់ និងប្រុសចំនួន៣នាក់។ ឪពុកម្តាយរបស់នាងប្រកបមុខរបរជាជ័រកៅស៊ូ។ ឪពុករបស់នាងជាមនុស្សគ រួមទាំងប្អូនប្រុសៗបីនាក់ផងដែរ។

ដោយមានសារជីវភាពខ្វះខាត និងមានសមាជិកក្នុងបន្ទុកច្រើន និងឃើញកូនអ្នកភូមិទៅធ្វើការបន្តបន្ទាប់ ម្តាយសាលេះបានសម្រេចចិត្តអោយកូនទៅធ្វើការនៅប្រទេសម៉ាឡេសីុ ដោយគិតថានឹងបានចំណូលបន្ថែមសម្រាប់ជួយផ្តត់ផ្គង់គ្រួសារ។

សាលេះបានចាកចេញពីប្រទេសកម្ពុជានៅក្នុងខែមេសា ឆ្នាំ២០១៥ ដោយជឿជាក់ទៅលើមេខ្យល់ដែលតែងតែរត់ការអោយអ្នកភូមិរបស់នាងដែលចង់ទៅធ្វើការនៅប្រទេសម៉ាឡេសីុ។

ក្រោយពេលនាងបានចាកចេញប្រមាណជា ៦ខែ ម្តាយនាងមិនបានទទួលដំណឹងពីនាងទាល់តែសោះ។ ដោយបាត់ដំណឹងកាន់តែយូរទៅៗ ម្តាយរបស់នាងបានសម្រេចចេញដើររកមេខ្យល់ដើម្បីសើុបសួររកដំណឹងកូនស្រី។ គាត់បានលក់ក្រវិលមាសរបស់គាត់ដែលទុកមកយូរហើយនោះ បានចំនួន ៤០មឺុនរៀល ហើយធ្វើដំណើរមកកាន់រាជធានីភ្នំពេញជាមួយអ្នកភូមិម្នាក់ និងកូនប្រុសរបស់ខ្លួន។

ការខិតខំប្រឹងប្រែងស្វះស្វែងរកកូនស្រី គ្រប់ច្រកល្ហក ដោយអស់សង្ឃឹម និងមិនស្គាល់ទីភ្នំពេញផងនោះ ពួកគាត់ក៏ត្រឡប់ទៅកាន់ភូមិវិញដោយនឹងស្រណោះកូនស្រីដែលមិនដឹងជាទៅទីណាពិតប្រាកដ។

និយាយពី សាលេះ វិញ នាងត្រូវបានមេខ្យល់បញ្ជូនអោយទៅធ្វើការនៅក្នុងផ្ទះគ្រូបង្រៀន ដែលជាថៅកែរបស់នាងឋិតក្នុងទីក្រុងកូឡាឡំពួ។ នាងត្រូវបានថៅកែបង្ខំអោយធ្វើការ តាំងពីម៉ោង ៣ទាបភ្លឺរហូតដល់យប់ជ្រៅ។ ដោយលំបាកពេក នាងក៏លួចរត់ចេញពីផ្ទះរបស់ថៅកែខ្លួន រួចត្រូវបានជនជាតិខ្មែរម្នាក់ទៀតជួយនាង ហើយអោយនាងទៅធ្វើការជាអ្នកបោសសំអាត និងលាងចាននៅក្នុងភោជនីយដ្ឋានមួយ។ ថ្ងៃមួយថៅកែនាងបានអោយនាងយកសំរាមទៅចោល ហើយនាងក៏ត្រូវបានប៉ូលីសចាប់ ហើយបញ្ជូនដាក់ពន្ធនាគារ។ មិនខុសអីពីនៅខាងក្រៅ សាលេះបានធ្វើជាអ្នកសំអាត និងយកបាយបម្រើគេនៅក្នុងពន្ធនាគារ។

សាេលះនាងមានសតិបញ្ញាមិនគ្រប់នោះទេ បូករួមការងារដែលលំបាកនៅក្នុងផ្ទះថៅកែ និងត្រូវបានគេដាក់ក្នុងពន្ធធនាគារផងនោះ ការគ្រប់គ្រងសតិបញ្ញារបស់នាងកាន់តែខ្សោយទៅៗ។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បរុសម្នាក់ដែលធ្លាប់ជាប់ក្នុងពន្ធនាគារនៅប្រទេសម៉ាឡេសីុនោះ បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ គាត់បាននិយាយប្រាប់ពី សាលេះ ដែលកំពុងតែជាប់ក្នុងពន្ធនាគារ ដល់បុគ្គលិក អង្គការសង់ត្រាល់។

អង្គការសង់ត្រាល់ ភ្លាមៗនោះបានទាក់ទងទៅកាន់ស្ថានទូតខ្មែរនៅប្រទេសម៉ាឡេសីុ ដើម្បីស្វែងរកនាង សាលេះ។ ស្ថានទូតបានរកនាងឃើញ តែនាងមិនបានចាំអ្វីនោះទេ គឺសូម្បីតែឈ្មោះរបស់នាង និងអាស័យដ្ឋានរបស់នាងនៅប្រទេសខ្មែរ។ នាងមិនបានចង់ចាំអ្វីច្រើនទេពីការងារដែលនាងធ្វើនៅក្នុងប្រទេសម៉ាឡេសីុ

សាលេះបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។ បើតាមការសាកសួររបស់ស្ថានទូត គឺនាងត្រូវបានជាប់ក្នុងពន្ធធនាគារក្នុងប្រទេសម៉ាឡេសីុអស់រយះពេលប្រមាណជា ៦ខែមកហើយ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...