រោងចក្រ ខែមបូ ធី.ឌី.ជី ខូអិលធីឌី (Cambo T.D.G Co.,Ltd.) បឈ្ឈប់​កម្មករ​២២នាក់​ ក្នុងនោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះម្នាក់

កម្មករចំនួន២១នាក់ត្រូវបាន ក្រុមហ៊ុនដែលមានថៅកែជាជនកូរ៉េធ្វើការបញ្ឈប់ដោយហេតុផលថារោងចក្រមិនមានការងារ ធ្វើទៀតទេ តែនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ កម្មករបានឃើញរោងចក្របិទប្រកាសរើសកម្មករ តែ១០នាទីក្រោយមកក៏មានគេមកបកប្រកាសនោះចេញវិញ។ នេះបើតាមការបញ្ជាក់ពីតំណាងកម្មករ លោក រី សិទ្ធិណែត។
27
មិថុនា

រោងចក្រ ខែមបូ ធី.ឌី.ជី ខូអិលធីឌី (Cambo T.D.G Co.,Ltd.) បឈ្ឈប់​កម្មករ​២២នាក់​ ក្នុងនោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះម្នាក់

កម្មកររោងចក្រ ខែមបូ ធី.ឌី.ជី ខូអិលធីឌី (Cambo T.D.G Co.,Ltd.) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពត់ប្រមាណជា ១០០នាក់បាននាំគ្នាឡើងមកកាន់ទីក្រុងភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីក្រសួងការងារ។

កម្មករចំនួន២២នាក់ត្រូវបាន ក្រុមហ៊ុនដែលមានថៅកែជាជនកូរ៉េធ្វើការបញ្ឈប់ដោយហេតុផលថារោងចក្រមិនមានការងារ ធ្វើទៀតទេ តែនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ កម្មករបានឃើញរោងចក្របិទប្រកាសរើសកម្មករ តែ១០នាទីក្រោយមកក៏មានគេមកបកប្រកាសនោះចេញវិញ។ នេះបើតាមការបញ្ជាក់ពីតំណាងកម្មករ លោក រី សិទ្ធិណែត។

តំណាង កម្មករបានទាមទារ ១១ចំនុច ក្នុងនោះគឺទាមទារឲ្យរោងចក្រទទួលយកកម្មករ ២២នាក់ដែលត្រូវគេបញ្ឈប់ឲ្យចូលធ្វើការវិញ ក្នុងនោះរួមទាំងស្ត្រីមានផ្ទៃពោះផងដែរ។ នេះបើតាមលិខិតពឹងពាក់របស់តំណាងកម្មករទៅកាន់សហព័ន្ធសហជីពកម្មករខ្មែរ។

រោងចក្រ ខែមបូ ធី.ឌី.ជី ខូអិលធីឌី (Cambo T.D.G Co.,Ltd.) មានអាស័យដ្ឋាននៅភូមិដើមពោធិ ឃុំអង្គសុភី ស្រុកកំពង់ត្រឡាច ខេត្តកំពត។ រោងចក្រនេះមានកម្មករសរុបប្រមានជា ៤១៨នាក់ ដែលមានជនជាតិកូរ៉េជាថៅកែ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...