សង្គម​ស៊ីវិលស្នើ​​ដោះ​លែង​អ្នក​ស្រី ទេព​ វន្នី​ ឱ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃគម្រប់ខួប​​មួយ​ឆ្នាំ​នៃ​ការ​ឃុំខ្លួនអ្នក​ស្រីយ៉ាង​អយុត្តិធម៌

15
សីហា

សង្គម​ស៊ីវិលស្នើ​​ដោះ​លែង​អ្នក​ស្រី ទេព​ វន្នី​ ឱ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃគម្រប់ខួប​​មួយ​ឆ្នាំ​នៃ​ការ​ឃុំខ្លួនអ្នក​ស្រីយ៉ាង​អយុត្តិធម៌

អ្នកស្រី ទេព វន្នី ​សកម្ម​ជន​ដីធ្លីនិង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ម្នាក់ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​លេចធ្លោ​ជា​ច្រើន​​​ទៀត​នៅ​កម្ពុជា នឹង​ត្រូវបាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១ ឆ្នាំហើយ​ គិតត្រឹមថ្ងៃទី១៥ ខែសីហា ស្អែកនេះ ដោយ​សារ​​កិច្ច​ការ​ពារ​សហគមន៍​ និង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី​។ យើង​ខ្ញុំ​ ​ដែលជា​អង្គការ​សង្គមស៊ីវិល​មាន​រាយ​នាម​ខាងក្រោម ខក​ចិត្ត​​​​​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួនអ្នក​ស្រី។ យើង​ខ្ញុំ​សូមស្នើ​ឱ្យ​អាជ្ញាធរ​បដិសេធ​​សេចក្តី​សម្រេច​ផ្តន្ទាទោស​លើ​អ្នក​ស្រី ព្រម​ទាំង​​ទម្លាក់​ចោល​រាល់​បទ​ចោទ​​ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ​ និងពុំ​មាន​​ភស្តុ​តាងជាក់លាក់​ណាមួយ​ ដែល​កើត​មាន​ជា​បន្ត​បន្ទាប់លើ​អ្នក​ស្រី​ និង​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ស្រី​ឱ្យមាន​សេរីភាព​វិញ​​។

អ្នក​ស្រី​ ទេព​ វន្នី​ បានប្រឹង​ប្រែងជា​ខ្លាំង​​ ​ដើម្បី​ការ​ពារ​សិទ្ធិ​របស់​សមាជិក​សហគមន៍បឹងកក់ បន្ទាប់ពី​ការបណ្តេញ​ប្រជាសហគមន៍​ទាំង​នោះ​ចេញ​​ពី​ផ្ទះ​សម្បែងរបស់​ពួកគេ​ដោយ​បង្ខំនៅក្នុង​រាជ​ធានី​ភ្នំពេញ​។ នាពេល​ថ្មីៗ នេះ អ្នក​ស្រី​បានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​​​ដឹក​នាំ​យុទ្ធ​នាការ ដែល​ហៅថា​ ‘ថ្ងៃចន្ទពណ៌​ខ្មៅ’ ដែល​តវ៉ាទៅលើ​​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​តាម​អំពើ​ចិត្ត​ទៅលើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំ​ង​៥នាក់ រួមមាន​ អ្នក​ស្រី លឹម​ មុនី លោក​ នី សុខា លោក ​យី សុខសាន្ត​ លោក​ ណៃ វ៉ង់ដា និង​លោក​ នី​ ចរិយា (“ត្រូវ​បាន​ឃុំ​ខ្លួន​នាពេល​នោះ”​​​)។

នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់ពី​ការ​ចាប់​ខ្លួន​អ្នក​ស្រី​នៅពេល​កំពុង​តវ៉ា​​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ទាំង​៥​ អ្នក​ស្រី ត្រូវ​បានសាលា​ដំបូង​រាជធានីភ្នំពេញ​​ផ្តន្ទាទោសពីបទ​ ‘ប្រមាថអ្នក​រាជការ​​សាធារណៈ’ និង​ទទួល​ទោសជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​មួយ​ថ្ងៃ។ ប៉ុន្តែ អ្ន​កស្រីមិន​ត្រូវបាន​​ដោះ​លែងវិញ​ទេ​ បន្ទាប់ពីបាន​អនុវត្ត​ទោស​របស់ខ្លួន​រួច​ ដោយ​អាជ្ញាធរ​បានសើរើ និងដំណើរការ​​នីតិវិធីឡើងវិញ​លើបទចោទ​​ដែលពុំ​មាន​ចំណាត់​ការយូរ​មក​ហើយ​តាំងពីការ​តវ៉ាអហិង្សា​​មួយ​ក្នុង​​ឆ្នាំ​២០១៣ ហើយ​​បាន​បន្តឃុំ​ខ្លួន​​អ្នក​ស្រី​ទុក​ក្នុង​ពន្ធនាគារ​។

អ្នក​ស្រី​ ទេព វន្នី មាន​ប្រសាសន៍ថា “ទង្វើរបស់អាជ្ញាធរដែល​ប្រើ​ប្រាស់​តុលាការដើម្បី​បន្តឃុំខ្លួនខ្ញុំនេះ គឺជាចេតនាយ៉ាងច្បាស់ថា អាជ្ញាធរចង់បំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្ញុំ និងបំបាក់ស្មារតីខ្ញុំ។ ពួកគេចង់​បញ្ឈប់​ខ្ញុំ​កុំឲ្យធ្វើការតស៊ូមតិទាមទារដំណោះស្រាយជូនពលរដ្ឋបឹងកក់ដែលនៅសេសសល់ និងតស៊ូមតិក្នុង​យុទ្ធនាការ​ផ្សេងទៀត​ដើម្បី​ទាមទារយុត្តិធម៌នៅក្នុងសង្គមរបស់​យើង។”

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៦ អ្នក​ស្រី ទេព វន្នី និងសកម្ម​ជន​បឹងកក់​ពីរ​នាក់​ផ្សេង​ទៀត​ ត្រូវបានសាលា​ដំបូង​រាជធានីភ្នំពេញ​​​​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារម្នាក់ៗ​​ប្រាំមួយ​ខែ​ពីបទ ‘​ប្រមាថ និងបទប្រឆាំង​នឹងអ្នក​រាជការ​​សាធារណៈមាន​ស្ថាន​ទម្ងន់ទោស​​’ បើទោះ​ជា​គ្មាន​ភស្តុ​តាងដាក់​បន្ទុក​​ជាក់លាក់ណាមួយត្រូវបាន​លើកយកមក​បង្ហាញ​ក្តី ដែលនេះជា​សំណុំរឿង​សើរើឡើងវិញ ទាក់ទង​ទៅនឹង​ការ​តវ៉ា​ដោយ​សន្តិវិធី​មួយ​ក្នុង​ឆ្នាំ​២០១១ ដើម្បី​​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ក្នុង​ទំនាស់​ដីធ្លីនៅ​តំបន់​បឹង​កក់។ ការ​កាត់ទោស​នេះ ត្រូវបាន​តម្កល់​ដោយ​សាលា​ឧទ្ធរណ៍​ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៧។ នៅ​ថ្ងៃទី២៣ ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់ពី​ដំណើរ​ការ​នីតិវិធី​ដែល​ពុំបានអនុលោម​​​តាម​​បទដ្ឋានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ នោះ​ម​ក ​​អ្នក​ស្រី ​ទេព វន្នី ត្រូវ​បានសាលា​ដំបូង​រាជធានីភ្នំពេញ​​​កាត់ទោស​ពីបទ ‘អំពើ​ហិង្សា​ដោយ​ចេតនា​មានស្ថានទម្ងន់​ទោស​’ នឹង​ត្រូវបាន​ដាក់​ពន្ធនាគារ​រយៈពេល​ ៣០​ ខែ បន្ត​ទៀត​​ និង​ពិន័យ​ជាប្រាក់ចំនួន​​​ជាង​ ១៤ លាន​រៀល​ (ប្រមាណ ៣.៥០០ ដុល្លារអាមេរិក ឬ ស្មើនឹងចំនួន​ពីរដង​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​​ប្រចាំ​ឆ្នាំនៅ​កម្ពុជា​) ដោយសារ​​អ្នកស្រី​ចូលរួម​តវ៉ា​ដោយ​សន្តិវិធី​ក្នុង​បាតុកម្ម​ អំពាវនាវ​ឱ្យ​​ដោះ​លែង​​អ្នក​ស្រី​ យ៉ោម​ បុប្ផា ដែល​ជាសកម្ម​ជនដូចគ្នា​ កាល​ពី​ឆ្នាំ​២០១៣នោះ។

ខណៈដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥ ត្រូវបាន​ដោះ​លែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់​ពីបាន​ចំណាយពេលចំនួន​ ៤២៧ ថ្ងៃ​នៃ​ការ​ឃុំខ្លួន​តាម​អំពើ​ចិត្ត​ អ្នក​ស្រី ​ទេព​ វន្នី ​នៅ​តែ​ស្ថិត​នៅ​ក្នុងពន្ធនាគារ​នៅ​ឡើយ​។ បច្ចុប្បន្ន​នេះ ​អ្នក​ស្រី​កំពុងរង់​ចាំ​ការ​ជំនុំជម្រះ ក្នុង​បទ​ចោទ​ប្រកាន់​ទីបីដែល​ត្រូវ​បាន​សើរើ​ពីបទ​ ‘​ជេរប្រមាថ​ជា​សាធារណៈ’ និង​បទ​ ‘គំរាម​សម្លាប់’ បន្ទាប់​ពី​ព្រះរាជអាជ្ញា​បាន​សម្រេចបន្ត​នីតិវិធីនៃបទ​ចោទ​ទាំង​នេះ ដែល​បាន​ប្តឹង​ដោយ​សមាជិក​ម្នាក់​ទៀត​ក្នុង​សហគមន៍​បឹង​កក់​​ ទោះបីជា​​ដើម​បណ្ដឹង​បានដក​ពាក្យបណ្ដឹង​ទៅហើយនោះ។ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៧ សាលា​ឧទ្ធរណ៍​ បាន​តម្កល់សាលក្រមរបស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដែលបាន​​ផ្តន្ទាទោស​អ្នកស្រីកាល​ពីខែកុម្ភៈ ឆ្នាំ២០១៧។

អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ ក៏ដូចជា​បុគ្គល​ដទៃដែរ ដែលត្រូវ​ទទួល​បាន​សិទ្ធិ​ និង​សេរីភាព​ជាមូលដ្ឋាន​​ទាំងអស់ ដែល​​ត្រូវបាន​ធានា​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​នានា ​និង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ សិទ្ធិ​នេះ​ រួមមាន​​ សិទ្ធិ​សេរីភាព​ខាងការ​បញ្ចេញ​មតិ​ ការ​ប្រមូល​ផ្តុំដោយ​សន្តិវិធី​​ និង​សមាគម ដែលធានា​ដោយ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដី​ពីសិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ ដែលកម្ពុជា​ជា​រដ្ឋ​ភាគី។ សេចក្តីប្រកាស​ស្តីពីអ្នក​ការ​ពារ​សិទ្ធិ​មនុស្សរបស់​​អង្គការ​សហប្រជាជាតិ បញ្ជាក់​យ៉ាង​ច្បាស់បន្ថែម​​ពី​សិទ្ធិ​ក្នុង​ការ​លើក​កម្ពស់ និង​ការ​ប្រឹង​ប្រែ​ង​ដើម្បី​ការ​ការពារ​ និងការ​​ទទួល​ស្គាល់​សិទ្ធិ​មនុស្ស​ និង​សេរីភាព​មូល​ដ្ឋាន​ ព្រម​ទាំងជា​តួនាទី​របស់​រដ្ឋ​ទាំង​អស់ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកការពារ​សិទ្ធិ​មនុស្ស​ទាំង​នោះ ធ្វើ​ការ​ដោយ​សន្តិវិធី និង​មានសុវត្ថិភាព​ និង​ដើម្បី​ការពារ​ពួកគេ​ពី​ការ​ចាប់​ខ្លួន​ អំពើ​ហិង្សា​ ការ​គំរាម​កំហែង​ ការព្យាបាទ និង​ការ​រើស​អើង​ណាមួ​យ។ ក្នុង​ឆ្នាំ​២០១៣ មហា​ សន្និ​បាត​អង្គការ​សហប្រជាជាតិ​បាន​ទទួលស្គាល់​យ៉ាង​ច្បាស់លាស់ពី​គុណ​តម្លៃនៃ​ការ​ងារ​របស់ស្ត្រី​​​ការពារ​សិទ្ធិ​មនុស្ស​ និង​ការ​រើស​អើង ហើយ​និង​អំពើ​ហិង្សា​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ​និង​​រចនា​សម្ព័ន្ធ​ដែល​ពួកគេ​ប្រឈម​ ព្រម​ទាំង​​បាន​អំពាវនាវ​ដល់​រដ្ឋ​នានា​​ធានាឱ្យ​ស្ត្រីអាច​បំពេញ​តួនាទីសំខាន់​​របស់​ខ្លួន​។

អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​​ជា​រឿយៗ ​ប្រឈម​ទៅ​នឹង​ការ​យាយីតាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​​តុលាការ​នៅ​កម្ពុជា​។ ក្នុង​ចំណោម​នោះ វិធីសាស្ត្រ​ដែល​ច្រើន​ប្រើជាទូទៅ​​មួយ​ គឺ​​ការ​អនុវត្ត​ការព្យួរ​​ទោស និង​ការ​​សើរើពី​​បទ​​ចោទដែល​ឥត​ចាត់ការយូរ​មក​ហើយតាម​អំពើ​ចិត្ត​ ដែលត្រូវ​បាន​ប្រើប្រាស់​​ដើម្បី​បំភិត​បំភ័យ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ និង​រារាំង​​ពួកគេ​កុំឲ្យ​​អនុវត្ត​សកម្មភាព​ផ្សេងៗ​នាពេលអនាគត​។ ការ​ឃុំ​ខ្លួន​នាពេល​បច្ចុប្បន្ន​ទៅលើ​អ្នក​ស្រី ​ទេព​ វន្នី គឺ​ហាក់​ដូចជា​​សកម្មភាពជាបន្តបន្ទាប់នៃ​ការ​យាយី​ក្នុង​គោលបំណង​​បំបិទ​សំឡេង​អ្នក​ស្រី​។ វិធានការនេះ​​រួម​ចំណែក​បង្កើត​បាន​ជា​បរិយាកាស​ភ័យ​ខ្លាច​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បុគ្គល​ដទៃទៀត​​នៅ​ប្រទេស​កម្ពុជា​។ ជា​លទ្ធផល​នៃ​ការ​ដាក់ពន្ធ​នាគារ​ អ្នក​ស្រី ​ទេព​ វន្នី​ ត្រូវ​បានរា​​រាំងក្នុង​​​ការបំពេញ​​​ការ​ងារដោយសន្តិវិធី និង​មាន​តម្លៃរបស់​ខ្លួន​​ក្នុង​នាម​ជាអ្នក​ការពារ​សិទ្ធិ​មនុស្សជា​ស្ត្រី​។ ការ​តវ៉ាដោយ​សន្តិវិធី​ និង​ការ​បញ្ចេញ​មតិ​ជំទាស់​ពុំមែន​ជា​បទ​ល្មើស​នោះ​ទេ​ ហើយ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​មិន​ត្រូវ​​រងការ​ផ្តន្ទាទោស​ព្រហ្ម​ទណ្ឌ​ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ឡើយ។

កញ្ញា​ សុង ស្រីលាភ សមាជិក​សហគមន៍​បឹងកក់មាន​ប្រសាសន៍ថា “ទេព វន្នី ជាស្ត្រីដែលស្អាតស្អំ ហើយគាត់ជាស្ត្រីដែលលះបង់ដ៏មហិមាក្នុងការបំពេញតួនាទីជាពលរដ្ឋ ប៉ុន្តែបែជាត្រូវជាប់ពន្ធនាគាររហូតដល់ទៅបីដង ដោយសារតែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ទេព វន្នី ជាសកម្មជនស្ត្រីតែម្នាក់ក្នុងប្រទេសកម្ពុជា ដែលជាប់ពន្ធធនាគារច្រើនដង និងការចាប់ឃុំខ្លួនជាញឹកញាប់។ វាជារឿងអយុត្តិធម៌បំផុតសម្រាប់គាត់ កូនរបស់គាត់ក្លាយជាកូនកំព្រាម្ដាយអស់រយៈពេលមួយឆ្នាំ។ ប៉ុន្តែទោះរងការគំរាមគំហែងយ៉ាងណាក៏មិនអាចផ្លាស់ប្ដូរឆន្ទៈអ្នកស្រីបានឡើយ។​”

យើង​ខ្ញុំ​សូមអំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​លុបចោល​នូវ​ការ​ផ្តន្ទាទោស​លើ​​អ្នកស្រី ទេព វន្នី ដើម្បី​ដោះលែង​អ្នកស្រីពី​ពន្ធនាគារ​ និង​បញ្ឈប់​រាល់​ការ​យាយី​ ដែល​មាន​ដូច​ជា ការ​ចាប់ខ្លួន ការ​ចោទប្រកាន់ និង​ការ​ឃុំខ្លួនមក​លើអ្នកស្រី ទេព វន្នី និង​សមាជិក​នៃ​សហគមន៍​បឹង​កក់​ដទៃ​ទៀត​​​។​

អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែងការណ៍រួម​​នេះមាន​ ៖
១. Adil Soz – International Foundation for Protection of Freedom of Speech
២. អង្គការ​លើក​លែង​ទោស​អន្តរជាតិ​
៣. អង្គការ​មាត្រា ១៩
៤. សមាជិកសភាទទួល​បន្ទុក​​សិទ្ធិមនុស្ស​អាស៊ាន​
៥. Association of Caribbean Media Workers
៦. សហគមន៍​បឹង​ប្រាំ
៧. សហគមន៍បឹងឈូក
៨. សហគមន៍ដីធ្លីបឹងកក់
៩. សហគមន៍បឹងត្របែក
១០. អនាគតយុវជនកម្ពុជាអាស៊ាន
១១. សមាគមអភិវឌ្ឈន៍ជីវភាពពលរដ្ឋកម្ពុជា
១២. សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគតិច​កម្ពុជា
១៣. សម្ព័ន្ធសហជីពកម្ពុជា
១៤. មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា
១៥. បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា
១៦. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា
១៧. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
១៨. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
១៩. សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ឋកម្ពុជា
២០. សហភាពការងារកម្ពុជា
២១. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
២២. Canadian Journalists for Free Expression
២៣. Cartoonists Rights Network International
២៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
២៥. Center for Independent Journalism – Romania
២៦. Centro de Reportes Informativos sobre Guatemala – CERIGUA
២៧. Digital Rights Foundation
២៨. អង្គការសមធម៌កម្ពុជា
២៩. សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) ក្នុង​ក្របខ័ណ្ឌអង្កេត​ដើម្បីកិច្ចការពារ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​
៣០. Foundation for Press Freedom – FLIP
៣១. Free Media Movement
៣២. Freedom Forum
៣៣. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា
៣៤. Globe International Center
៣៥. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន
៣៦. Independent Journalism Center – Moldova
៣៧. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម័សង្គម
៣៨. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ
៣៩. International Commission of Jurists (ICJ)
៤០. International Press Centre (IPC)
៤១. សមាគម ខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឌន៍
៤២. សហគមន៍ជនជាតិដើមភាគតិចគួយ ភូមិព្រះមេរុ ខេត្តព្រះវិហារ
៤៣. សហគមន៍ដីធ្លី ភូមិព្រែកជីក ឃុំជីខក្រោម ខេត្តកោះកុង
៤៤. សហគមន៍ដីធ្លីភូមិក្រិញ ខេត្តប៉ៃលិន
៤៥. សហគមន៍ដីធ្លី ភូមិស្គន ខេត្តសៀមរាប
៤៦. សហគមន៍ដីធ្លីឡពាង ខេត្ត​កំពង់ឆ្នាំង
៤៧. Media Institute of Southern Africa (MISA)
៤៨. National Union of Somali Journalists (NUSOJ)
៤៩. Norwegian PEN
៥០. PEN American Center
៥១. PEN Canada
៥២. អង្គការពន្លកខ្មែរ
៥៣. សហគមន៍ផ្លូវរថភ្លើងទួលសង្កែ A
៥៤. សហគមន៍ដីធ្លីរាជសីហ៌សាមគ្គីភាព ភូមិរំចេក បាត់ដំបង
៥៥. សមាគមធាងធ្នោត
៥៦. SFLC.in
៥៧. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
៥៨. សម្ព័ន្ធសារព័ត៌មាន​អាស៊ី​អាគ្នេយ៍​
៥៩. ក្រុមការងារដើម្បីដោះស្រាយទំនាស់
៦០. បណ្ដាញ​លទ្ធិប្រជាធិបតេយ្យ​អាស៊ី​
៦១. សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា
៦២. Vigilance pour la Démocratie et l’État Civique
៦៣. World Association of Community Radio Broadcasters – AMARC
៦៤. អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ទារុណកម្ម (OMCT) ក្នុង​ក្របខ័ណ្ឌអង្កេត​ដើម្បីកិច្ចការពារ​ដល់​អ្នកការពារ​​សិទ្ធិមនុស្ស​
៦៥. អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (HRW)

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...