06
មីនា

ដំណឹង​ជ្រើស​រើស​បុគ្គលិក

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)​ ជា​អង្គការ​ក្នុង​ស្រុក​ដែល​បំពេញ​ការ​ងារ​ដើម្បី​ ចង​ក្រង​ និង​គាំ​ទ្រក្រុម​ធ្វើ​ការ​ងារ​តាម​រយៈ ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់ និង​មធ្យោបាយ​ផ្សេងទៀត ដើម្បី​ទទួល​បាន​អភិបាល​កិច្ច​ដែល​ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព សម្រាប់​សិទ្ធិ​ការ​ងារ និង​សិទ្ធិ​មនុស្ស។

សង់​ត្រាល់​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ផ្នែកសន្តិសុខមួយរូប។

ការពិពណ៌នាអំពីការងារ

កិច្ចការ​ចម្បងៗ និង​ការ​ទទួល​ខុស​ត្រូវ

  • ថែទាំ និង​រក្សា​នូវ​សន្តិសុខ​ សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព ជូន​បុគ្គលិក និង​ភ្ញៀវ
  • រៀបចំសម្រួល​ចំណត​ចេញ-ចូល ជូន​បុគ្គលិក និង​ភ្ញៀវ​របស់​អង្គការ​ឲ្យ​មាន​របៀប​រៀបរយ​និងត្រូវថែរក្សា ការពារកុំអោយមានការ​បាត់បង់យាន​ជំនិះទាំងនោះ
  • ជួយបោសសំអាតជុំវិញបរិវេណការិយាល័យអោយបានស្អាត
  • ធ្វើការងារបន្ថែមផ្សេងទៀតនៅពេលត្រូវការ

លក្ខណៈសម្បត្តិ និងបទពិសោធន៍

  • យ៉ាង​តិច​ណាស់​មាន​សញ្ញាបត្រ​បឋមភូមិ (សញ្ញាបត្រ​ថ្នាក់​ទី៩)
  • ជានីតិជន ដែល​មាន​សញ្ជាតិ​ខ្មែរ និង​ចេះ​អាន សរសេរ ភាសាខ្មែរ​បាន​ល្អ។ បើ​ចេះ​ភាសា​អង់គ្លេស ត្រូវ​បាន​លើក​ទឹក​ចិត្ត
  • មាន​ស្មារតីទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ និង​មាន​ការ​អត់​ធន់​ជាមួយ​ការងារ ក៏ដូច​លក្ខខណ្ឌ​ការ​ងារ​របស់​អង្គការ​សង់​ត្រាល់
  • មាន​លក្ខណសម្បត្តិ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទងល្អ រួសរាយ​ រាក់ទាក់ និង​មាន​ឥរិយាបថល្អ
  • មាន​ភាព​ស្មោះត្រង់ សុចរិត​ភាព អត់ធ្មត់ ណិង​សកម្ម​លើ​ការ​ងារ

របៀប​ដាក់​ពាក្យ

កាលបរិច្ឆេទ​កំណត់​ដាក់​ពាក្យៈ ផុតកំណត់​ឈប់​ទទួល​ពាក្យថ្ងៃ​ទី១៥ ខែ​មិនា ឆ្នាំ​២០១៩ វេលាម៉ោង ៥ រសៀល។ បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍ សូម​អញ្ជើញ ផ្ញើ​ប្រវត្តិរូប​សង្ខេប (មាន​បិទ​រូប​ថត) ជាមួយ​លិខិត​អម​ជាភាសា​ខ្មែរ មក​អង្គការ​សង់​ត្រាល់ ដែល​មាន​អសយដ្ឋាន​ផ្ទះលេខ ៣៥៩ ផ្លូវ​៦៩ បេតេ សង្កាត់​បឹង​ទំពុន២ ខណ្ឌ័​មាន​ជ័យ ភ្នំពេញ។ មាន​តែ​បេក្ខជន​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​នឹង​ត្រូវ​ជាប់​ក្នុង​បញ្ជី​សម្រាំង និង​ត្រូវ​បាន​ទូរស័ព្ទ​អញ្ជើញ​ឲ្យ​មក​សម្ភាសន៍។ ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​មក​កាន់​លេខ​ទូរសព្ទ ០៩៣ ៥៥​ ៦៦ ០៣។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...