13
មីនា

ក្រុមហ៊ុនមេតា បាយអូមេដ ខូអិលធីឌី (Meta Biomed Co., Ltd) ត្រូវតែទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតខ្មែរយោងតាមច្បាប់ស្តីពីការងារ

កាលពីខែធ្នូ ឆ្នាំ២០១៨ អ្នកគ្រប់គ្រងនៅរោងចក្រមេតា បាយអូមេដ (ខេមបូឌា) ខូអិលធីឌី (Meta Biomed (Cambodia) Co., Ltd.) បានបញ្ឈប់កម្មករនិយោជិតមួយចំនួនមិនស្របទៅនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយមិនបានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនពួកគាត់ ដែលត្រូវទូទាត់យោងតាមច្បាប់ស្តីពីការងារ។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ អ្នកគ្រប់គ្រងនៅរោងចក្រមេតា បាយអូមេដបានបញ្ឈប់កម្មករនិយោជិតស្ត្រីពីរនាក់ដែលមានផ្ទៃពោះ៨ខែហើយ។ កម្មករនិយោជិតស្ត្រីពីរនាក់នេះបានទទួលបានប្រាក់ឈ្នួលចុងក្រោយរបស់ពួកគាត់ ហើយ ៥ ភាគរយថែមទៀត ជាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ ទោះយ៉ាងណា ផ្អែកលើអតីតភាពការងាររបស់ពួកគាត់ កម្មករនិយោជិតស្ត្រីពីរនាក់នេះមានសិទ្ធិក្នុងការទទួលបានប្រាក់បំណាច់កិច្ចសន្យាការងារថែមទៀត ដែលស្មើនឹង ២៩៤៥.០០ដុល្លាអាមេរិច និង ៣៦៦០.៣៨ដុល្លាអាមេរិច។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកគ្រប់គ្រងនៅរោងចក្រមេតា បាយអូមេដបានបញ្ឈប់កម្មករនិយោជិតស្ត្រីម្នាក់ដែលបានឈប់សម្រាកពេលសម្រាលកូនហើយទើបចូលធ្វើការវិញ។ កម្មករនិយោជិតស្ត្រីនេះបានទទួលបាន១៨១ដុល្លាអាមេរិច ជាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ ទោះយ៉ាងណា ផ្អែកលើអតីតភាពការងាររបស់កម្មករនិយោជិតស្ត្រីនេះ គាត់មានសិទ្ធិក្នុងការទទួលបានប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារថែមទៀត ដែលស្មើនឹង ១៩១៤.៦០ដុល្លាអាមេរិច។

ក្រុមហ៊ុនមេតា បាយអូមេដ (ខេមបូឌា) ខូអិលធីឌី មានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូងដែលមានឈ្មោះស្រដៀងគ្នា គឺ មេតា បាយអូមេដ ខូអិលធីឌី (Meta Biomed Co., Ltd.) ។ យោងទៅតាមវេបសាយរបស់សាខាអាមេរិចរបស់ក្រុមហ៊ុនមេតា បាយអូមេដ ក្រុមហ៊ុននេះមានការ ប្តេជ្ញាចិត្តក្នុងការពង្រឹងគុណភាពនៃជីវិតចំពោះមនុស្សនៅជុំវិញពិភពលោក ។ ជាក់ស្តែងការប្តេជ្ញាចិត្តនេះមិនផ្តោតទៅលើកម្មករនិយោជិតដែលធ្វើការក្នុងរោងចក្ររបស់ក្រុមហ៊ុនមេតា បាយអូមេដនៅក្នុងប្រទេសកម្ពុជាទេ។

ក្រុមហ៊ុនមេតា បាយអូមេដ ត្រូវតែទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតស្ត្រីបីនាក់ខាងលើនេៈជាបន្ទាន់ដោយស្របតាមច្បាប់ស្តីពីការងារតាមចំនួនដែលបានប្រកាសនៅខាងលើ។

ដើម្បីសាកសួរព័តមានបន្ថែមសូមទាក់ទងទៅលោក លី ផាទ្រីក តាមរយៈ consultant@centralcambodia.org

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...