03
មិថុនា

សេចក្តីថ្លែងការណ៍រួម

ថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩

សេចក្តីថ្លែងការណ៍រួម

 

អង្គការ សមាគម សហជីព សហគមន៍ និងប្រជាពលរដ្ឋខ្មែរមួយចំនួន មានការព្រួយបារម្ភជាខ្លាំងចំពោះស្ថានភាពនយោបាយ សេដ្ឋកិច្ច ក្រោយពីការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យត្រូវបានធ្លាក់ចុះចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ ដោយក្រុមអ្នកនយោបាយមួយក្រុមដែលមានអ្នក​គាំទ្រជិតពាក់​កណ្តាលប្រទេសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​ឆ្នាំ២០១៣ និង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧ ត្រូវបានរំលាយ និងហាមឃាត់ធ្វើសកម្មភាព​នយោបាយ​មិនឱ្យចូលរួមការបោះឆ្នោត ​ឆ្នាំ២០១៨ រួមទាំងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការចោទ​ប្រកាន់ដោយគ្មានមូលដ្ឋានដល់អង្គការសង្គមស៊ីវិលថាមាននិន្នាការបដិវត្តន៍ពណ៌។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត អាចនាំឱ្យកម្ពុជាប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ច អសន្តិ​សុខ និងអស្ថេរភាព ដូចអតីតកាលជាមិនខាន។

យោងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ​  ព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពុហក្ស និងការគោរពសិទ្ធិ​មនុស្ស។ ការធ្លាក់ចុះស្ថានភាពសិទិ្ធមនុស្ស ការគំរាមកំហែងដល់សកម្មជនសិទិ្ធមនុស្ស និងសកម្មជននយោបាយ​​ក្នុងពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថាស្ថានភាពនេះកាន់តែធ្លាក់ធ្ងន់ធ្ងរទៅៗ ដូចដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា សហភាពអឺរ៉ុប និងប្រទេសហត្ថលេខីមួយចំនួនទៀត បានស្នើដោយទទូចម្តងហើយម្តងទៀតឱ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចៀសការបាត់បង់ការ​លើក​លែង និងអនុគ្រោះពន្ធ។

យើងខ្ញុំសូមរំលឹក និងគាំទ្រទាំងស្រុងនូវស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចែងថា ការកសាង និង​ការអភិវឌ្ឍប្រទេសត្រូវតែផ្សារភ្ជាប់នឹងការគោរពសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីបង្ការកុំឱ្យប្រវត្តិ សាស្រ្ត​​​​​អតីតកាលដ៏ជូរចត់វិលត្រឡប់មកវិញបាន។ ការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យត្រូវធានាឱ្យមានការចូលរួមដោយ​ស្មើភាពពីសំណាក់ពលរដ្ឋទាំងអស់ និងគណបក្សនយោបាយនានាដោយគ្មានការរើស អើងនៅក្នុងដំណើរការនៃការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាយន្តការតែមួយគត់ដើម្បីធានាថាពលរដ្ឋខ្មែរជាម្ចាស់អំណាច ជាអ្នកសម្រេច​លើជោគវាសនា អនាគតរបស់ប្រទេសជាតិ និងបញ្ចៀស​នូវការប្រើប្រាស់មធ្យោបាយហិង្សាក្នុងការប្រជែងអំណាចគ្នា។

ប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានបង្ហាញថា កង្វះយន្តការនៃការបោះឆ្នោតដោយសេរី​ ត្រឹមត្រូវ និងយុត្តិធម៌ បាននាំឱ្យពលរដ្ឋកម្ពុជារងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ បែកបាក់ព្រាត់ប្រាសគ្រួសារ និងស្លាប់ច្រើនជាងគេនៅក្នុងសម័យសង្រ្គាមត្រជាក់។ បទពិសោធន៍ដ៏ជូរចត់នេះហើយដែលធ្វើឱ្យមានកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីសនេះកើតឡើង។ ការគ្រប់គ្រង និងការអភិវឌ្ឍប្រទេស ដោយមិនយកចិត្តទុកដាក់ការគោរពសិទិ្ធ​ មនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ អាចនាំឱ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងសោកនាដកម្មដូចអតីតតកាល។

ហេតុដូច្នេះ យើងខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ​ ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋខ្មែរទូទៅ​គ្រប់និន្នាការនយោបាយទាំងអស់ ដែលជាម្ចាស់ជោគ​វាសនាប្រទេសជាតិ ចូលរួមការពារ និងលើកតម្កើងនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត រដ្ឋាភិបាល គប្បីចរចាជាមួយសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយ និងស្តារលទ្ធិប្រជាធិប​តេយ្យនៅកម្ពុជា និងដើម្បីបញ្ចៀសការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA និងប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ(GSP) ជាគុណប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាទាំងមូល៕

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖

១.​ លោក ​បណ្ឌិត​ មាស នី, ពលរដ្ឋ

២. លោក បណ្ឌិត ឡៅ ម៉ុងហៃ, ពលរដ្ឋ

៣.​ លោក សុក សំអឿន ប្រធានស្តីទីគណៈកម្មការនាយក(ខុមហ្រែ្វល- COMFREL)

៤.​ សមាគមការពារសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (សមាគមអាដហុក- ADHOC)​

៥. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់-Central)

៦. គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រែ្វល- COMFREL)

៧. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-CENTER)

៨. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

៩. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Association)

១០. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

១១. សម្ព័ន្ធសហជីពកម្ពុជា (CATU)

១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

១៣. បណ្តាញកម្មករធ្វើការងារផ្ទះកម្ពុជា (CDWN)

១៤.សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១៥. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)

១៦. អង្គការពន្លកខ្មែរ (PKH)

១៧. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)

១៨. សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

១៩. អង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD)

២០. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)

២១. អង្គការអភិវឌ្ឍសហគមន៍ដើម្បីសន្តិភាព និងនិរន្តរភាព (CDPS)

២២. គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និកហ្វិច-NICFEC)

២៣. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

២៤. សហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍កម្ពុជា (CTWUF)

២៥. សម្ព័ន្ធសហជីពកម្មករដើម្បីការងារ (UCL)

២៦. បណ្តាញពហុវិស័យ (CGCN)

២៧. អង្គការមូលនិធិកែមឡី (KLF)

២៨.​ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)

២៩. សហគមន៍ដីធ្លីចេកមាស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

៣០. សហគមន៍សាមគ្គីសេអ៊ីប្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៣១. សហគមន៍ព្រែកត្របែក ថ្មធំ អណ្តូងទឹក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៣២. សហគមន៍ដីធ្លីអូរដំរី ខេត្តព្រះសីហនុ

៣៣. សហគមន៍សាមគ្គីរមាសហែក ខេត្តស្វាយរៀង

៣៤. សហគមន៍កសិករទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៣៥. សហគមន៍អូរកម្ពុជា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៣៦. សហគមន៍លើកស្ទួយសិទ្ធិមនុស្ស និងដីធ្លី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

៣៧. សហគមន៍កសិករសំរោងមានជ័យ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

៣៨. សហគមន៍កសិករស្រែប្រាំង ស្រុកតំបែ ខេត្តត្បូងឃ្មុំ

៣៩. សហគមន៍ដីធ្លីក្បាលហុងទឹក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤០. សហគមន៍ដីធ្លីអូរខ្សាច់ ស្រុកស្ទឹងហាវ ខេត្តព្រសីហនុ

៤១. សហគមន៍ព្រែកត្រែង ស្រុកស្ទឹងហាវ ខេត្តព្រសីហនុ

៤២. សហគមន៍អូរត្រជាក់ចិត្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤៣. សហគមន៍ដីធ្លីបាតខ្ទះ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤៤. សហគមន៍អណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤៥. សហគមន៍ដីធ្លីស្ពានឆេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

៤៦. សហគមន៍ការពារសិទ្ធិដីធ្លីអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

៤៧. សហគមន៍ដីធ្លីត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ

៤៨. សហគមន៍រស្មីសាមគ្គី ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ

៤៩. សហគមន៍ដីធ្លីជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៥០. សហគមន៍ចង្គុំទី១ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៥១. សហគមន៍ដីធ្លីសាមគ្គីអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង

៥២. សហគមន៍មានជ័យ ស្រុករំដួល ខេត្តស្វាយរៀង

៥៣. សហគមន៍អភិរក្សព្រៃឈើកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង

៥៤. សហគមន៍ថ្មធំ,អណ្តូងទឹក,ព្រែកត្របែក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៥៥. សហគមន៍កំពង់អំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង

៥៦. សហគមន៍កសិករស៊ាងឃ្វាង ស្រុកកំចាយមា ខេត្តព្រៃវែង

៥៧. សហគមន៍ប្រស្រែ ស្រុកបាភ្នំ ខេត្តព្រៃវែង

៥៨. សហគមន៍កសិករអង្គស្វាយ ស្រុកឈូក ខេត្តកំពត

៥៩. សហគមន៍កុកតារៀ  ស្រុកសំរោង ខេត្តតាកែវ

៦០. សហគមន៍វាយឈ្នះ ស្រុកសំរោង ខេត្តតាកែវ

៦១. ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា

៦២. សម្ព័ន្ធកម្មករចំណាកស្រុកកម្ពុជា

៦៣. សមាគមកសិករដើម្បីអភិវឌ្ឍន៍ និងជីវភាព (FALD)

៦៤. សហគមន៍កសិករត្រពាំងទ្រា ស្រុកសំរោង ខេត្តតាកែវ

៦៥. សហគមន៍កសិករកណ្ដាល ស្រុកសំរោង ខេត្តតាកែវ

៦៦. សហគមន៍កសិករកន្លែងខ្លា ស្រុកបាទី ខេត្តតាកែវ

៦៧. សហគមន៍កសិករដកពរ  ស្រុកសំរោង ខេត្តតាកែវ

៦៨. សហគមន៍កសិករត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ

៦៩. បណ្ដាញសកម្មភាពដើម្បីសហគមន៍ ខេត្តព្រះវិហារ

៧០. បណ្ដាញសហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារ

៧១. បណ្ដាញសហគមន៍ព្រៃឈើ ខេត្តព្រះវិហារ

៧២. បណ្ដាញសហគមន៍ជនជាតិដើមភាគតិច ខេត្តព្រះវិហារ

៧៣. បណ្ដាញម្លូព្រៃ

៧៤. បណ្ដាញសង្គមស៊ីវិល ខេត្តព្រះវិហារ

៧៥. បណ្តាញអាស៊ានសម្រាប់ការបោះឆ្នោតដោយសេរី (អានហ្រ្វែល-ANFREL)

៧៦. សហព័ន្ធជាតិចលនាសាមគ្គីភាពប្រជានេសាទស្រីលង្ការ

៧៧. បណ្ដាញសកម្មភាពតស៊ូដើម្បីអភិរក្សបរិស្ថានអនាគត ប្រទេសកាមេរ៉ូន

៧៨. សម្ព័ន្ធប្រជាជនដើម្បីអធិបតេយ្យភាពស្បៀងអាហារពិភពលោក

៧៩. សម្ព័ន្ធចលនាកសិករអាស៊ី ប្រទេសហ្វីលីពីន

៨០. យុវជនដើម្បីអធិបតេយ្យភាពស្បៀងអាហារពិភពលោក

៨១. សម្ព័ន្ធចលនាកសិករតំបន់មេគង្គ ប្រទេសថៃ

៨២. សហព័ន្ធយុវកសិករ ប្រទេសនេប៉ាល់

៨៣. សម្ព័ន្ធចលនាប្រជាជនថ្នាក់ជាតិ ប្រទេសឥណ្ឌា

៨៤. សហព័ន្ធកសិករ កម្មករ វិស័យការងារ និងសិទ្ធិប្រជាជន ប្រទេសឥណ្ឌា

៨៥. សាមគ្គីនៃប្រជាជនដើម្បីសមធម៌ ប្រទេសប៉ាហ្គីស្ថាន

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...