06
មិថុនា

ក្រុមហ៊ុន​ Levi’s H & M ​និង​Gap​គាំទ្រ​សេចក្តី​សម្រេច​​ដាក់​កំហិត​កិច្ច​សន្យា​រយៈ​ពេល​ខ្លី​សម្រាប់​កម្មករ

​សេចក្តី​សម្រេច​នេះ​មាន​សារៈ​សំខាន់​ព្រោះ​វា​អាច​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ដទៃ​រាប់​រយទៀត​​ធ្វើតាម​ ហើយ​បញ្ចប់​នូវ​អ្វី​ដែល​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​ថា ​ជា​ការ​រំលោភ​បំពាន​លើ​កិច្ច​សន្យា​រយៈ​ពេល​ខ្លី​នៅ​ក្នុង​ឧស្សាហ​កម្មកាត់​ដេរ​។​

ក្រុមហ៊ុន​ Levi’s H & M ​និង​ Gap ​បាន​គាំទ្រ​សេចក្តី​សម្រេច​មួយ​ដែល​ដាក់​កំហិត​ការ​ប្រើប្រាស់​កិច្ច​សន្យា​រយៈ​ពេល​ខ្លី​សម្រាប់​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​ដែល​អ្នក​រិះគន់​និយាយ​ថា ​កិច្ច​សន្យា​រយៈ​ពេល​ខ្លី​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដើម្បី​ត្រួតត្រា​បុគ្គលិក​និង​បិទ​សិទ្ធិ​ការ​ប្រឆាំង។​

ក្រុម​ហ៊ុន​ដែល​ស្ថិត​នៅ​ធ្វើ​ផលិត​ផល​សម្រាប់​ក្រុម​ហ៊ុន​យីហោ​ល្បីៗ​ទាំង​៣​នេះ​ នៅ​ទូទាំង​ពិភព​លោក​បាន​និយាយ​ថា​ ពួកគេ​គាំទ្រ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដែល​ថា ​រោងចក្រ​ធ្វើ​ផលិតឱ្យ​ក្រុមហ៊ុន​បីនេះត្រូវ​ផ្តល់​កិច្ច​សន្យា​ជា​អចិន្ត្រៃ​ដល់​កម្មករ​ចំនួន​ ៤០៨​នាក់​ដែល​ក្រុមហ៊ុន​ជួល​ពួក​គេ​រយៈពេល​ខ្លី។ ​សេចក្តី​សម្រេច​នេះ​មាន​សារៈ​សំខាន់​ពីព្រោះ​វា​អាច​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ដទៃ​រាប់​រយទៀតធ្វើតាម​ ហើយ​បញ្ចប់​នូវ​អ្វី​ដែល​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​ថា ​ជា​ការ​រំលោភ​បំពាន​លើ​កិច្ច​សន្យា​រយៈ​ពេល​ខ្លី​នៅ​ក្នុង​ឧស្សាហ​កម្មកាត់​ដេរ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៧​ពាន់លាន​ដុល្លារ​ក្នុង​ប្រទេស​នេះ។​

លោកស្រី ​Ulrika Isaksson ​អ្នក​នាំពាក្យ​ក្រុម​ហ៊ុន ​H & M​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានReuters ​ថា​ «យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​រោងចក្រ​ត្រូវតែ​គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល»។​

ម្ចាស់​ក្រុម​ហ៊ុន​ Roo Hsing Garment Co. , Ltd ​ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំការ​បំភ្លឺ​នោះ​ទេ។ ​ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ​ខ្លួន​នឹង​តតាំង​នឹង​សេចក្តី​សម្រេច​នេះ​ ​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ​ខ្លួន​គាំទ្រ​ការ​បកស្រាយ​របស់​តុលាការអាជ្ញា​កណ្តាលដែល​មាន​ន័យ​ថា ​ការ​ប្តឹង​ឧទ្ធរណ៍​នឹង​មាន​ឱកាស​តិច​តួច​ក្នុង​ការ​ទទួល​បាន​ជោគជ័យ។ ​

នោះ​គឺជា​ដំណឹង​ល្អ​សម្រាប់​អ្នកស្រី​ សឿន សុភ័ស ដែល​កំពុង​មាន​ផ្ទៃពោះ​កូន​ដំបូង​និង​ជាអ្នក​ទាមទារ​សំណង​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាមទារ​សំណង​៤០៨​នាក់​ក្នុង​ករណី​នេះ។ កម្មការិនី​អាយុ​២៨​ឆ្នាំ​នេះ​បានដេរខោ​ខ្លីម៉ាក​H & M ​អស់រយៈ​ពេល​៦​ឆ្នាំ ​ហើយ​ ​ប៉ុន្តែ​តែង​តែ​ទទួល​បានកិច្ច​សន្យា​រយៈ​ពេល​ខ្លី។ ​អ្នកស្រី​បាន​និយាយ​ថា ​អ្នកស្រីមិន​ដែល​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ការងារ​នោះ​ទេ។ ​

ឧស្សាហកម្ម​កាត់ដេរ​គឺជា​សសរទ្រូង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​ស្មើ​នឹង​៤០%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​និង​ផ្តល់​ការងារ​ដល់​កម្មករ​ជាង​៧០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ជា​ស្ត្រី។​ ក្រុម​សិទ្ធិ​មនុស្សនិយាយ​ថា ​វិស័យ​នេះ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ច្រើន។​

នៅ​ក្នុង​ការ​ស្ទង់​មតិ​តាម​រោងចក្រ​ចំនួន​៤៦៤ ​ ​កម្មករ​ជាង​២​ភាគ​៣​បាន​និយាយ​ថា​ ​ថៅកែ​ប្រើ​ប្រាស់​កិច្ច​សន្យា​រយៈពេល​ខ្លី​ដោយ​ខុស​ច្បាប់។​នេះបើ​យោង​តាម​អង្គការ Better Factories Cambodia ​ដែល​ជា​ក្រុម​ឃ្លាំ​មើលរបស់​អង្គការ​ពលកម្ម​អន្តរជាតិ។ ​

កម្មករ​មាន​កិច្ច​សន្យា​រយៈពេល​ខ្លី​ត្រូវ​គេ​មើល​ឃើញ​ថា ​មិន​សូវ​មានការចូលរួម​ក្នុង​សហជីព​ ​មិន​សូវ​ហ៊ាន​រាយ​ការណ៍​អំពីការ​រំលោភ​បំពាន ​ឬ​មិន​សូវ​តវ៉ា​ប្រឆាំង​ចៅ​ហ្វាយនាយទេ​ដោយសារ​ខ្លាច​បាត់បង់​ការងារ៕​

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...