01
កក្កដា

 គុណភាពសំណង់ និង សុវត្ថិភាពកម្មករសំណង់នៅកម្ពុជាត្រូវតែមានការធានា

យើងខ្ញុំជាតំណាងសហពន្ធ័សហជីព សមាគម សហគមន៏ អង្គការ​សង្គមស៊ីវិល​ជាតិ ​អន្តរជាតិ រួមទាំងអ្នកការពារ សិទ្ធិមនុស្ស ដែលធ្វើ​ការ​លើ​វិស័យ សិទ្ធិការងារ និង​សិទ្ធិមនុស្ស មានសេចក្តី​សោកស្តាយ និងរន្ធត់ជា ពន់ពេកចំពោះ​ហេតុការណ៍បាក់​អគារកំពុងសាង​សង់កំពស់៧ជាន់ ស្ថិត​នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៤ទៀបភ្លឺ។​ ជាមួយគ្នានេះយើងខ្ញុំសូមសម្តែងនូវ​សេចក្តីកោតសរសើរ ​ចំពោះការ​ខិតខំប្រឹងប្រែងរបស់ក្រុមសង្រ្គោះចម្រុះ ដែលខិតខំបំពេញការងាររុករកជនរងគ្រោះដោយ​ស្មារតី​មនុស្សធម៌ និងអស់ពីលទ្ធភាពរបស់ខ្លួនក្នុងការរុករក ជនរងគ្រោះ​អស់រយៈ​ពេល​ជាង​ ៦០​ម៉ោងកន្លងទៅ ។ 

គិតមកដល់រសៀលថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩ កម្មករសំណង់ប្រុសស្រីចំនួន៥៤នាក់ ក្នុងនោះ​បាត់បង់ជីវិតចំនួន២៨នាក់មានស្រ្តី៥នាក់ និងអ្នករបួសចំនួន២៦នាក់ផ្សេងទៀត ត្រូវបាន ក្រុមជួយ​សង្គ្រោះចម្រុះរុករកឃើញនិងសង្រ្គោះបានទាន់ពេលវេលា។ ក្នុងចំណោមអ្នករងរបួស ទាំង​នោះ​​យ៉ាង​ហោចណាស់មានកម្មករកម្មការនីអាយុ១៦ឆ្នាំពីរនាក់ និងស្រ្តី​ម្នាក់ផ្សេងទៀត អ្នករងរបួសភាគ​ច្រើនកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត​ព្រះសីហនុ។ ជនរងគ្រោះ ទាំងនោះ សុទ្ធសឹង​ជាកម្មករសំណង់ជនជាតិខ្មែរចំណាកស្រុកមកពីខេត្ត/ក្រុង​ផ្សេងៗគ្នាក្នុង ប្រទេសកម្ពុជា ។ 

នៅព្រលប់មុនថ្ងៃកើតហេតុ សាក្សីឃើញផ្ទាល់ភ្នែកបានឲ្យដឹងថាមានរថយន្តដឹកកម្មករ ខ្មែរ ប្រុស ស្រីចំនួនពីរគ្រឿងដែលមានមនុស្សប្រមាណ ៣០ ទៅ ៤០​នាក់ដឹកចូលក្នុងការដ្ឋាន ហើយស្នាក់​នៅ​ទីនោះ។​ គេក៏បានដឹងដែរថានៅជាន់ផ្ទាល់ដីនៃអគារបាក់ស្រុតមានគ្រួសារកម្មករ និងស្រ្តីដែលជាភរិយា​បានស្នាក់ក្នុងអាគារនេះផងដែរ ។ 

សំណង់នេះត្រូវបានម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ចិនឈ្មោះ XI GANG TANG GONG GOU JI HAISAO ដែលត្រូវបានគេដឹងជាសាធារណៈថា ក្រុមហ៊ុននេះគ្មានច្បាប់អនុញ្ញាត ឲ្យធ្វើសកម្មភាព​សាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ការដ្ឋានសំណងត្រូវបានធ្វើឡើង នៅលើផ្ទៃដីទំហំ​១៥ម៉ែត្រ និង​​៣០​ម៉ែត្រកំពស់៧ជាន់ ស្ថិតនៅទីប្រជុំជនខេត្តព្រះសីហនុ ដោយសាងសង់បាន​សម្រេច​ជាង៨០%​នៃគំរោង​ ទោះបីជាសមត្ថកិច្ចដែនដីធ្វើការហាមឃាត់ចំនួនពីរដង រូចមកហើយក៏ដោយ។

កាលពីខែតុលា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រកឃើញថា មានការដ្ឋាន​សំណង់ជាច្រើនក្នុងខេត្តព្រះសីហនុ ជាសំណង់ពុំមានលិខិតអនុញ្ញាតសាងសង់ ជាហេតុ​បណ្តាលឱ្យកើតមានដំណង់ខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព និងគុណភាពសំណង់ ។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) មានប្រសាសន៍ថា៖​“ការអភិវឌ្ឍន៍ទីក្រុង ត្រូវតែគិតដល់បរិដ្ឋាន សុខមាលភាព និងសុវត្ថិភាព សារធារណៈ​ដែល​​ទាំង​នេះ​ជាតួនាទីរបស់រដ្ឋ។ ការបំពានលើបំបម្រាម ឬសេចក្តីណែនាំរបស់អាជ្ញាធរមានសមត្ថិកិច្ចគឺជា​ការល្មើសច្បាប់ ដែលត្រូវតែផ្តន្ទាទោសយ៉ាងតឹងរឹង អ្នកសមគំនិត និងអ្នកប្រព្រឹត្ត​ត្រូវ​ទទួល​ទោស​ដូចគ្នា”។ 

កម្មករមួយក្រុមបានឲ្យដឹងថា ក្រុមហ៊ុននេះខ្ជីខ្ជាក្នុងការអនុវត្តន៍នូវនិយាមសុវត្ថិភាព និងសុខភាព​។ យ៉ាងហោចណាស់ជនរងគ្រោះជិត៦០នាក់ជាមួយនឹងក្រុមគ្រួសារ ដែលជាកម្មករបានយកអគារដែល​កំពុង សាងសង់ធ្វើជាកន្លែងស្នាក់អាស្រ័យនៅប្រចាំថ្ងៃផង និងសាងសង់ផង ជាក់ស្តែងនៅម៉ោងកើតហេតុ​គឺជា ម៉ោងដែលកម្មករទាំងនោះកំពុងសម្រាក់នៅឡើយ ។

ក្រោយថ្ងៃកើតហេតុមួយថ្ងៃ រដ្ឋាភិបាលបានបង្កើតនូវគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ ​ខេត្តព្រះសីហនុ​ ដែលមានគោលបំណងក្នុងការត្រួតពិនិត្យបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារ សំណង់ ស្តង់ដារសុវត្ថិភាព និង​គុណភាពសំណង់នៅតាមការដ្ឋានសំណង់នៅខេត្តព្រះសីហនុ ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះមហន្តរាយបែបនេះទៀត ។  

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការមជ្ឈមណ្ឌលសម្ព័នភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) មានប្រសាសន៍ថា៖ [ការអនុវត្តន៏បទដ្ឋានសុវត្ថិភាព​នៅ​តាម​ការដ្ឋាន​សំណង់​នីមួយៗត្រូវតែធានាឲ្យមានប្រសិទ្ធភាព ការយកទីតាំងការដ្ឋាន​សំណង់​​​ធ្វើ​​​ជា​កន្លែង​ស្នាក់​នៅផង​​និងសាងសង់ផងគឺជាហានិភ័យសម្រាប់ជីវិតមនុស្សជាពិសេសកម្មករ​​សំណង់ និងក្រុមគ្រួសារ​របស់ គាត់។ អ្នកទទួលខុសត្រូវសាងសង់ និងម្ចាស់សំណង់មិន​ត្រូវឲ្យរួចផុតពីបទ ព្រហ្មទណ្ឌដោយ​គ្រាន់​តែ​ចេញ​សំណងដល់ជនរងគ្រោះនោះឡើយ]។

ហេតុការណ៍បាក់រលំអគារនៅពេលកំពុងសាងសង់បែបនេះ មិនមែនជាលើកទីមួយ​ឡើយនៅ​កម្ពុជា។ កាលពីពាក់កណ្តាលឆ្នាំ២០១៨ ក៍មានករណីបាក់ប្លង់សេជាន់ទី២៣ នៃខុនដូ Mekong View៦​ដែលបណ្តាលអោយមនុស្សយ៉ាងហោចណាស់៥នាក់រងរបួសនិងបាត់ខ្លួន២នាក់។ កាលពីពាក់​កណ្តាល​​ខែ សីហា ឆ្នាំ២០១៨ ក៏មានករណីបាក់រលំអគារ មានទីតាំងស្ថិតនៅក្នុងខណ្ឌ ឫស្សីកែវ ខណៈ​ពេលដែលកម្មករកំពុងបម្រើការងារក្នុងពេលដែលទ្បានដឹកប៉េតុងបាញ់ប៉េតុងចាក់ពិដាននៅអគារជាន់ទីមួយ ហើយ​ចៃដន្យមិនមានអ្នករងគ្រោះថ្នាក់នោះទេ។ នៅក្នុងខែមេសា ឆ្នាំ២០១៣ ក៏មាន​ករណី​បាក់​ពិដាន នៅរៀងចក្រផលិតស្បែកជើង Wing Star Shoes ស្ថិតក្នុងខេត្ត កំពង់ស្ពឺ និងបានសម្លាប់​កម្មការនី អាយុ១៥ឆ្នាំម្នាក់ និងកម្មករអាយុ ២៤ឆ្នាំ ម្នាក់។ នៅក្នុងខែមេសា ឆ្នាំ២០១៦ ក៏មានករណីការ​បាក់រលំ ស្ពាននៅក្នុងរោងចក្រ Top World Garment.

 ជារឿយៗក្នុងគម្រោងសំណង់នីមួយៗ មានក្រុមហ៊ុនម៉ៅការបន្តជាច្រើន ដែលប្រើ​កម្លាំង​ពលកម្ម ប្រុស ស្រី ដោយគ្មានការផ្តល់លក្ខខណ្ឌការងារសមរម្យ បំពានសិទ្ធិ​ជាមួលដ្ឋាន​របស់កម្មករ​ដែលបាន​កំណត់ក្នុង​ច្បាប់ស្តីពី​ការងារ និងមិនបំពេញកាតព្វកិច្ចធានាខាងសុវត្ថិភាព សុខភាពដល់​កម្មករឡើយ ។ 

ដោយមើលឃើញនូវហេតុការណ៍ដ៏រន្ធត់នេះហើយដើម្បីចូលរួមជាដំណោះស្រាយ និង​បង្ការសុវត្តិភាពដើម្បីលើកកម្ពស់ការអភិវឌ្ឈន៍ប្រកបដោយចីរភាព។ ក្នុងនាមតំណាង សហពន្ធ័ សហជីព សមាគម និងអង្គការ​សង្គមស៊ីវិលជាតិ និងអន្តរជាតិ ​ដែលធ្វើ​ការ​លើ​វិស័យសិទ្ធិការងារ សិទ្ធិមនុស្ស សូមធ្វើការអំពាវនាវដល់រាជ​រដ្ឋា​ភិបាល និងអ្នកពាក់ពន្ធ័អភិវឌ្ឈន៏វិស័យឯកជន មានវិធានការដូច​ខាងក្រោម៖

១. ​ ផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ទាំងអស់នៅខេត្តព្រះសីហនុ រង់ចាំឱ្យមានការត្រួត ពិនិត្យ ​វាយតម្លៃពីស្ថាប័នជំនាញ ដើម្បីឲ្យប្រាកដថាគម្រោងសាងសង់នីមួយៗមានច្បាប់អនុញ្ញាត និងមាន​គុណ ភាពតាមស្តង់ដាសុវត្ថិភាព។ វិធានការនេះកត្រូវតែអនុវត្តន៍ផងដែរចំពោះសំណង់នានាក្នុង​ព្រះរាជាណាចក្រ កម្ពុជាដែលសង័្សយថាមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងធ្វើការសាងសង់តាម​បទដ្ឋានសុវត្ថិភាពសំណង់ ត្រឹមត្រូវ ។

២. ជម្រុញអោយមានការចុះធ្វើអធិការកិច្ចការងារជាប្រចាំអោយមានប្រសិទ្ធិភាព និង​តម្លាភាព​​​ ដើម្បីពិនិត្យ​មើលអំពីលក្ខខណ្ឌសុវត្ថិភាពនិងបទដ្ឋានការងាររបស់​កម្មករសំណង់នៅទូទាំងប្រទេស​កម្ពុជា។ 

៣. សូមផ្តល់សំណងការខូចខាតដល់អ្នករងគ្រោះ​​ អោយបានសមរម្យរួមទាំងអ្នករស់​ក្នុង​បន្ទុក​គ្រួសារជនរងគ្រោះ ។ 

៤.​ ស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា​ អ្នកសម​គំនិត ត្រូវទទួលទោសដូចអ្នកប្រព្រឹត្តផ្ទាល់ដែរ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែទទួលខុសត្រូ​វ​ទទួលខុស​ត្រូវលើ គ្រោះថ្នាក់ ទទួលទោសដូចអ្នកប្រព្រឹត្តផ្ទាល់ដែរ។

៥.​​​ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពម៉ៅការបន្តដែលគ្មានអាជ្ញាប័ណ្ណ និងធានាការ​អនុវត្តន៍​បទដ្ឋាននិយាមសុវត្ថិភាពគ្រប់ការដ្ឋានសំណង់។ 

 

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖ 

១. សមាគមការពារសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (សមាគមអាដហុក- ADHOC)​ (កម្ពុជា)

២.​សមាគមធាងត្នោត (STT)​ (កម្ពុជា)

៣.​សមាគមបណ្ដាញយុវជនកម្ពុជា (CYN) (កម្ពុជា)

៤.សម្ព័ន្ធសហជីពកម្ពុជា (CATU) (កម្ពុជា)

៥.​សហព័ន្ធសហជីពឯករាជ្យ (INTUFE) (កម្ពុជា)

៦.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្ថិធម៌ នៅកម្ពុជា (ខុមហ្វ្រែល) (កម្ពុជា)

៧.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​ (កម្ពុជា)

៨.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) (កម្ពុជា)

៩.សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) (កម្ពុជា)

១០.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA) កម្ពុជា

១១.​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) (កម្ពុជា)

១២.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) (កម្ពុជា)

១៣.សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ័កាត់ (NIFTUC) (កម្ពុជា)

១៤.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U) (កម្ពុជា)

១៥.អង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) (កម្ពុជា)

១៦.​សម្ព័ន្ធសហជីពកម្មករដើម្បីការងារ (UCL) (កម្ពុជា)

​១៧.​សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) (កម្ពុជា)

១៨.​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (លីកាដូ) (កម្ពុជា)

១៩. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) (កម្ពុជា)

២០.​អង្គការ អាក់សិនអេដ (ActionAid) (កម្ពុជា)

២១.អង្គការ ក្លាហាន (Klahaan Organization) (កម្ពុជា)

២២.​​មជ្ឈមណ្ឌលសាមគ្គីភាពការងារ (SC/ACILS) (កម្ពុជា)

២៣.សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើអន្តរជាតិ (BWI) (អាស៊ីប៉ាស៊ីភិច)

២៤.​សហព័ន្ធសហជីពវិស័យសាធារណៈអន្តរជាតិ (PSI) (អន្តរជាតិ)

២៥.​អង្គការ (NaZemi, Czech Republic) (សាធារណៈរដ្ឋស្សិច)

២៦.អង្គការ​ សូលីដា (Solidar Suisse) (ស្វីស)

២៧.​កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) (កម្ពុជា)

 

២៨.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) (កម្ពុជា)

២៩.​សហភាពការងារកម្ពុជា (CLC) (កម្ពុជា)

៣០.មជ្ឈមណ្ឌលធនធានតាមដានត្រួតពិនិត្យអាស៊ី (AMRC) (ហុងកុង)

៣១.អង្គការ Globalization Monitor (ហុងកុង)

៣២. Borderless Movement (ហុងកុង)

៣៣. Labour Education and Service Network (ហុងកុង)

៣៤.​ Yokohama Action Research (ជប៉ុន)

៣៥. China Labour Bulletin, Hong Kong (ហុងកុង)

៣៦. JTNC Watch (ជប៉ុន)

៣៧.​​ ​China Labour Bulletin​​​ (ហុងកុង)

៣៨. Maquila Solidarity Network (MSN)​​​​(កាណាដា)

៤៩. Civil Rights Defenders (CRD) (ស៊ុយអែត)

៤០.​ Future In Our Hands (FIOH) (ណូវែស)

៤១.​​ Local Initiative for OHS Network (ឥណ្ឌូនេស៊ី)

៤២. Asia Floor Wage Alliance (AFWA) (អាស៊ី)

៤៣. Sedane Labour Centre LIPS (ឥណ្ឌូនេស៊ី)

៤៤. Serikat Pekerja Nasional (SPN) ឥណ្ឌូនេស៊ី

៤៥. Serikat Buruh Indonesia (GSBI) ឥណ្ឌូនេស៊ី

៤៦.​​ Federasi Buruh Lintas Pabrik (FBLP) ឥណ្ឌូនេស៊ី

៤៧.​ Konfederasi Aliansi Serikat Buruh (KASBI) ឥណ្ឌូនេស៊ី

៤៨.​​ Trade Union Rights Center (TURC) ឥណ្ឌូនេស៊ី

៤៩. Social Action for Community and Development (SACD) ឥណ្ឌូនេស៊ី

៥០. Korean House for International Solidarity (កូរ៉េ)

៥១. ​Clean Clothes Campaign (South East Asia) (អាស៊ីខាងត្បូង)

៥២.​ Clean Clothes Campaign (East Asia) (អាស៊ីអាគ្នេយ៏)

៥៣.​ Norwegian People’s Aid (NPA) (ណូវេស)

៥៤. MAP Foundation (ថៃ)

៥៥.​ Workers Assistance Center, Inc. (ហ្វីលីពីន)

៥៦. FOCUS on Global South (ថៃ)

៥៧. Fair Action (ស៊ុយអែត)

៥៨. Garment and Allied Workers Union-North India (ឥណ្ឌា)

៥៩. National Free Trade Union, Sri Langka (ស្រីលង្កា)

៦០. Dabindu Collective, Sri Langka (ស្រីលង្កា)

៦១. TWFI (HMS) (ឥណ្ឌា)

៦២. Garment Labour Union (GLU) (ស្រីលង្កា)

៦៣.​ Free Trade Zones & General Services Employees Union (FTZ&GSEU) (ស្រីលង្កា)

៦៤. Workers Empowerment (ហុងកុង)

៦៥. អង្គការសមធម៌កម្ពុជា (EC), (កម្ពុជា)

៦៦.​ Magnus Kjellson, អ្នកតស៊ូមតិសិទ្ធិការងារ (ស៊ុយអែត)

៦៧. Karins Ström, អ្នកតស៊ូមតិសិទ្ធិការងារ​ (ស៊ុយអែត)

៦៨. Pheareak Ly, អ្នកតស៊ូមតិសិទ្ធិការងារ (កម្ពុជា)

៦៩. Pech Polet, អ្នកតស៊ូមតិសិទ្ធិមនុស្ស (កម្ពុជា)

៧០. Sen Chanthou, អ្នកតស៊ូមតិសិទ្ធិមនុស្សកម (កម្ពុជា)

៧១ Chrek Sophea , អ្នកតស៊ូមតិសិទ្ធិមនុស្ស (កម្ពុជា)

៧២. Chroeung Saphoeurt, អ្នកតស៊ូមតិសិទ្ធិមនុស្ស​ (កម្ពុជា)

៧៣. Rita Olivia Tambunan, អ្នកតស៊ូមតិសិទ្ធិមនុស្សឥណ្ឌូនេស៊ី (កម្ពុជា)

៧៤.​​ សហគមន៍ដីធ្លីបឹងប្រាំ (កម្ពុជា)

៧៥. សហគមន៍ស្តីក្រោមរហាលសួង (កម្ពុជា)

៧៦.​​​ សហគមន៍បុសស្អំ (កម្ពុជា)

៧៧. សហគមន៍អន្លង់រុន (កម្ពុជា)

៧៨. សហគមន៍អណ្តូងកន្តួត (កម្ពុជា)

៧៩.​សហគមន៍ដីធ្លីភូមិក្តឹបថ្ម (កម្ពុជា)

៨០.សហគមន៍ដីធ្លីភូមិអូរស្វាយ (កម្ពុជា)

៨១. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (កម្ពុជា)

៨២. សហគមន៍ដីធ្លីភូមិស្ទឹងបត់ (កម្ពុជា)

៨៣. សហគមន៍ដីធ្លីផ្លូវរថភ្លើងភូមិផ្សារកណ្តាល (កម្ពុជា)

៨៤. សហគមន៍ដីធ្លីភូមិតាត្រៃ (កម្ពុជា)

៨៥. សហគមន៍ស្រែប្រាំង (កម្ពុជា)

៨៦. សហគមន៍ដីធ្លីជីខក្រោម (កម្ពុជា)

៨៧. សហគមន៍ដីធ្លីជីខលើ (កម្ពុជា)

៨៨. សហគមន៍នេសាទកោះស្រឡៅ (កម្ពុជា)

៨៩. សហគមន៍នេសាទសម្រស់កោះស្តេច (កម្ពុជា)

៩០. សហគមន៍ដីធ្លីកោះស្តេច (កម្ពុជា)

៩១. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កម្ពុជា)

៩២. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស(កម្ពុជា)

៩៣. សហគមន៍ព្រៃឈើដីធ្លីទួលសំរោង (កម្ពុជា)

៩៤. សហគមន៍ភ្នំនាងកង្រី (កម្ពុជា)

៩៥. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានជលផល (កម្ពុជា)

៩៦. សហគមន៍នេសាទ (កម្ពុជា)

៩៧. សហគមន៍នេសាទព្រៃពាយ (កម្ពុជា)

៩៨. សហគមន៍ភ្នំត្នោត (កម្ពុជា)

៩៩. សហគមន៍កំពង់សាមគ្គី (កម្ពុជា)

១០០. សហគមន៍សាមគ្គីភ្នំជាំម្លូរ (កម្ពុជា)

១០១. សហគមន៍ត្រពាំងសង្កែ (កម្ពុជា)

១០២.Clean Clothes Campaign (អាស៊ីខាងត្បូង)

១០៣.Clean Clothes Campaign (ការិយាល័យអន្តជាតិ)

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...