02
កក្កដា

IOM: ពលករ​ខ្មែរ​​នៅ​ថៃ ​​​បាន​ប្រាក់​ឈ្នួល​​តិច​ជាង​ប្រាក់​ឈ្នួល​អប្បបរមា

នំពេញៈ អង្គការ​ទេសន្តរ​ប្រវេស​ន៍​អន្តរ​ជាតិ​ IOM និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទេសន្ត​រ​​ប្រវេសន៍​អាស៊ី​នៅ​សាកល​វិទ្យាល័យ​ជូឡា​ឡុងកន ប្រទេ​ស​​ ថៃ (ARCM) បានរ​ក​ឃើញ​ថា ពល​ករ​កម្ពុជា​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ ថៃ​ ភាគ​ច្រើន​គឺក្រីក្រ ហើយ​ទៅ​ធ្វើ​ការ​ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្ម​ដោយ​ទទួល​បាន​​ប្រាក់​ឈ្នួល​​តិច​ជាង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ខេត្ត​ថៃ​ដែល​ពួកគេ​ធ្វើការ។

សេចក្តី​ប្រកាស​ព័ត៌មាន​រប​ស់​ IOM ដែល​ភ្នំ​ពេញប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិល​មិញ​បញ្ជាក់​ថា៖​ «ការ​វាយ​តម្លៃ​ពី​ការ​ផ្លាស់​​ប្តូរ​ដ៏មាន​សក្តានុ​ពល ទៅ​លើ​លក្ខណៈ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ​កម្ពុជា និង​ផលប៉ះ​​ពាល់​របស់​ពួក​គេទៅ​​លើ​ប្រទេ​ស ​​ថៃ និង​កម្ពុជា» បាន​អង្កេត​ពី​ស្ថានភាព​ប្រជាជន​កម្ពុជា ប្រមា​ណ ៦៥​ ម៉ឺន​នាក់​ ដែល​ធ្វើការ​នៅ​ប្រទេស ​ថៃ គឺ​ស្ថិត​ក្នុង​ចំណោម​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ»។

ការ​សិក្សា​នេះបា​ន​​ធ្វើ​ការ​ស្ទង់​មតិ​កម្មករ​ចំណាក​​ស្រុក​កម្ពុជា​ជាង ៩០០ នាក់ នៅ​ក្នុង​ខេត្ត​ថៃ​ចំនួន ​៦ ហើយ​បាន​សម្ភាស​អ្នក​ពាក់​ព័ន្ធ​សំខា​ន់​ៗ​ប្រមាណ ១២២ នាក់ ​រួម​មាន​មន្រ្តី​រដ្ឋាភិបាលនិយោ​ជិត និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល ដោយ​ប្រើ​ប្រាស់​វិធីសាស្ត្រ​បរិមាណ និង​គុណភាព។

សេចក្តី​ប្រកាស​ព័ត៌​មាន បន្ត​ថា ពលករ​ចំណាក​ស្រុក​កម្ពុជា​ភាគ​ច្រើន នៅ​ក្នុង​ប្រទេស​ថៃ​មាន​ភាព​ក្រីក្រ មុន​ពេល​ពួក​គេ​ធ្វើ​ចំណាក​ស្រុកនិង​ជ្រើស​រើស​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាដោ​យសារ​តែ​មាន​ឱកាស​ការ​ងារ​ល្អ​ប្រសើរ និង​មាន​ប្រាក់​ខែ​ខ្ពស់​ នៅ​​ពេល​​ឆ្លង​កាត់​ព្រំដែ​ន។ ឥឡូវ​នេះ ពលករ​ចំណាក​ស្រុក​ភាគ​ច្រើន​ធ្វើការ​នៅ​ក្នុង​វិស័យ​សេដ្ឋ​​​កិច្ច ដែល​ពឹង​ផ្អែក​លើ​កម្លាំង​ពល​កម្ម​ដែល​មាន​ប្រាក់​ឈ្នួល​ទាបរួម​មាន​វិស័យ​កសិ​កម្ម សំណង់ នេសាទ និង​ផលិតកម្ម។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ខណៈ​ដែល ៩៧ ភាគ​រយ​ នៃ​ពលករកម្ពុជា ​បាន​រាយការណ៍ថា លក្ខខណ្ឌ​ការ​ងារ​របស់​ពួក​គេ​គឺ «ល្អ» ឬ «ពេញ​ចិត្ត» ការ​សិក្សា​បាន​រក​ឃើញ​ថា ១ ​ភាគ​ ៣​ នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិទទួល​បាន​ប្រា​​ក់​ឈ្នួល​តិច​ជាង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ខេត្ត​ថៃ ដែល​ពួកគេ​ធ្វើការ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ទោះបី​ជាប្រាក់​ឈ្នួល​ទាប ពលករ​ចំណាក​ស្រុក​កម្ពុជា ក្នុង​​​ ១​ នាក់​ បាន​ផ្ញើ​ប្រាក់ទាំង​នេះ​មក​កាន់​គ្រួសារ​របស់​ពួក​គេ​ នៅ​ប្រទេស​កម្ពុជា​ជា​មធ្យម​ចំនួន​ ៣៩ ៣១២ បាត (១ ២​២​​៨​ ដុល្លារ) ក្នុង​ ១ ​ឆ្នាំ​។ អ្នក​ដែល​ត្រូវ​បាន​សម្ភាស​​និយាយ​ថា ការ​ផ្ញើ​ប្រាក់​នេះ​គឺសំ​ខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ​គ្រួសា​ររបស់​ពួកគេ​មាន​ភាព​​ប្រសើរ​ឡើង។

ជា​មួយ​គ្នា​នេះ ពល​ករ​កម្ពុជា​ ក៏បាន​រាយ​ការណ៍​អំពី​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ពីការ​ធ្វើ​ចំណាក​ស្រុក​នេះផង​ដែរ ដូចជា​​ការ​កើន​ឡើង​នូវ​​ប្រាក់​សន្សំ និង​ការ​អភិវឌ្ឍ​ជំនាញ​ថ្មី ដែល​ពួក​គេរំពឹង​ថា នឹង​ជួយ​ឱ្យ​ពួក​គេ​អាច​ស្វែង​រក​ការ​ងារ​ល្អ​ដែល​មាន​ប្រាក់​កម្រៃ​ខ្ពស់​ទាំង​នៅ​ក្នុង​​ប្រទេស​ថៃ និង​កម្ពុជា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​​មា​ន ទោះបើ​ជា​ច្បាប់ស្តីពី​ការ​ធ្វើ​ចំណាក​ស្រុក របស់​ថៃ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំយក​​ក្រុ​ម​គ្រួសារ​ពលករ ​ទៅ​ជាមួ​យខ្លួន​ក៏ដោយក៏​ពលករ​ចំណាក​ស្រុក​កម្ពុជា​ មាន​បំណងធ្វើ​ចំណាកស្រុក​ទាំង​ប្តី ប្រពន្ធ​ផង​ដែរ​។ ៣ ​ភាគ ៤ នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​បាន​រៀប​ការ ហើយ ៨​៥​ ភាគ​រយ​ នៃ​អ្នក​ទាំង​នោះ កំពុង​រស់​នៅ​ជា​មួយ​ប្តី ឬ​ប្រពន្ធ​នៅ​ក្នុង​ប្រទេស ​ថៃ។ ជាង​ពាក់​កណ្តាល​នៃ​អ្នក​ត្រូវ​បាន​សម្ភា​ស​​មាន​កូន ប៉ុន្តែ​កូន​របស់​ពួក​គេ តែង​តែ​ត្រូវ​បាន​ទុក​ឱ្យ​សាច់​ញាតិ​របស់​ពួកគេ​ជា​អ្នក​មើល​ថែទាំ​ នៅ​ក្នុង​ប្រទេស ​កម្ពុជា។

លើស​ពី​នេះ​ទៅ​ទៀតពលករ​ចំណា​ក​ស្រុក​កម្ពុជា ហាក់​ដូច​ជា​មាន​បំណង​​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ជា​ច្រើន​លើក។ ជិត​ ៣ ​ភាគ​ ៤ ​នៃ​អ្នក​ត្រូវ​បាន​សម្ភាស​បាន​ធ្វើ​ការ​នៅ​ប្រទេស​ ថៃ ​ពី​មុន​មក។

ទោះ​បី​ជាភាគ​ច្រើន មាន​ផែន​ការ​វិល​ត្រឡប់​មក​ប្រទេសក​ម្ពុជា​វិញ​ក៏ដោយ​ តែ​មាន​តិច​តួច​ណាស់​ ​ដែល​ពួកគេ មាន​បំណង​វិល​ប្រឡប់​មក​វិញ​​ក្នុង​ពេល​ឆាប់​ៗ។ ជា​រឿយៗ ពួក​គេ​ចង់​ស្នាក់​នៅ ៦ ឆ្នាំ ឬ​ក៏​ច្រើន​ជាង​នេះ​ទៀត ​មុន​នឹង​វិល​ត្រឡប់​មក​កាន់​​ស្រុក​កំណើត​វិញ។

របាយ​ការណ៍​នេះសន្និ​ដា្ឋន​ដោយ​ផ្តល់​អនុសាសន៍​សម្រា​ប់​​រដ្ឋាភិបាល​ថៃ និង​កម្ពុជា និង​ដៃ​គូ​អភិវឌ្ឍ​ន៍​ដើម្បី​រៀប​ចំ​ជា​គោល​នយោ​បាយ​យុទ្ធ​សាស្ត្រ និង​​អន្តរា​គមន៍​ផ្អែក​លើភ័ស្តុតា​ង ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​អភិ​​វឌ្ឍ​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ ប្រកប​ដោយ​សុវត្ថិ​ភាពត្រឹម​ត្រូវ​និង​ទៀង​ទាត់​ឱ្យ​បាន​​កម្រិត​ខ្ពស់។

លោក Nathan Webb អ្នកគ្រប់​គ្រង​គម្រោង​ IOM​ ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​របាយ​ការណ៍​នេះ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «រយៈពេល​​ជាង​ ៥ ទសវត្សរ៍​មក​នេះ ពលករ​កម្ពុជា បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស ​ថៃ មាន​ចំនួន​ច្រើន​​ដើម្បី​ធ្វើ​ការ​ងារ។ ចំណាក​ស្រុក​នេះ​ បាន​រួម​ចំណែក​ដល់​សេដ្ឋកិច្ច​ថៃនិង​ដើរ​តួនាទី​យ៉ា​ង​សំខាន់​ក្នុង​ការ​បំពេញ​កង្វះ​ខាត​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​សំខាន់ៗ​របស់​ថៃ។ ការ​សិក្សា​នេះ ដើរ​តួជា​ចំណុច​ចាប់​ផ្តើម​ដ៏ល្អ​ សម្រាប់​ពលករ​​ចំណាក​ស្រុក​ទាំង​អស់​ដើម្បី​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ពីលក្ខណៈ​នៃការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស ​ថៃ»។

លោក ហេង សួរ អ្នក​នាំ​​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពីម្សិល​មិញ​ថា ការ​ផ្លាស់​​ប្តូរ​កម្លាំង​ពលកម្ម​នេះ​ គឺ​ជា​ចរន្ត​នៃសកល​ភាវូប​នីយ​ក​ម្ម និងការ​សមាហរណកម្ម​តំបន់ ហើយ​ជាទូទៅ​ប្រទេស​ដែល​ពាក់​ព័ន្ធ​តែងតែ​ទទួល​ផល​ប្រយោជន៍​ទៅវិញ​ទៅមក។

លោកបញ្ជាក់ថា៖ «សម្រាប់​កម្ពុជា ក៏យើង​ទទួល​បាន​នូវ​ផល​ប្រយោជន៍ ដោយ​បងប្អូន​កម្មករ​​ និយោជិតរបស់​យើង​​ទទួល​បាននូវ​​ប្រាក់បៀវ​ត្សរ៍មួ​យ​​ដែល​មាន​កម្រិត​ខ្ពស់​ជាង​បន្តិច​នៅ​ក្នុង​ស្រុក ហើយ​ទី​​២ គឺមាន​​លទ្ធភាព​ដើម្បី​ចាប់​យក​ជំនាញ ឬមួយ​ក៏​បច្ចេកវិទ្យា​មួយ​ចំនួន ទោះបី​ជា​ក្នុង​វិស័យ​កសិកម្ម​ក៏ដោយ​ ក៏​វា​អាច​ខ្ពស់​ជាង​ប្រទេស​យើង​បន្តិច»។

លោកបញ្ជាក់ថា ​មួយ​វិញ​ទៀត ប្រទេស​ថៃក៏​អាច​ដោះស្រា​យ​កង្វះ​កម្លាំង​ពលក​ម្ម​ផង​ដែរ។ អ្វី​ដែល​សំខាន់​គឺ​កម្ពុជា​ត្រូវ​គ្រប់គ្រងការ​ធ្វើ​ចំណាក​​ស្រុក​​នេះ​ឱ្យ​បានល្អ​ប្រសើរ​ ដើម្បី​ធានា​ថា ពលករ​ដែល​ធ្វើ​ចំណាកស្រុក​នោះ​ក្រៅ​ពី​ទទួ​ល​​បាន​ប្រាក់បៀវត្សរ៍ និង​ជំនាញ ពួកគេ​ក៏​ទទួល​បាន​នូវ​ការ​ការពារ​សិទ្ធិ​មួយ​ពិត​ប្រាកដ។

លោក ហេង សួរ បញ្ជាក់ថា៖ «សម្រាប់​ពលករ​កម្ពុជា​នៅ​ថៃ​នេះដូច​ដែល​យើង​បាន​ដឹង​ហើ​យ ​អំពី​យុទ្ធនាការ​នៃ​ការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដែល​យើង​និង​រដ្ឋាភិបាល​ថៃ​បាន​ឯកភាពគ្នា​ធ្វើ​តាំង​ពី​ឆ្នាំ ​​​២០១៥​ រហូត​ដល់​ ២០១៨​ ខែ ​៦​ (មិថុនា) កន្លង​ទៅ​នេះ គឺ​យើង​មាន​លទ្ធភាព​ផ្តល់​ភាព​ស្រប​ច្បាប់ ដល់​បង​ប្អូន​ពលករ​របស់​យើង​ ដែល​បាន​ចូល​ទៅ​ដល់​ប្រទេស​ ថៃ ​មុន​ខែ​ មីនា ឆ្នាំ ២០១៨»។

លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ភាព​ការ​​ងារ និងសិទ្ធិ​មនុស្ស មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បាន​​ទេ​កាល​ពី​ម្សិលមិញ​។ ប៉ុន្តែលោក​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍កាល​ពី​ខែមេសា កន្លង​ទៅ​នេះ​ថា ​ពលករ​​កម្ពុជា​ធ្វើ​ចំណា​ក​​​ស្រុក​​ទៅ​ធ្វើការ​នៅ​ប្រទេស ​ថៃ កន្លែងខ្លះ ​មាន​ភាព​ល្អ​ប្រសើរ​​។ ប៉ុន្តែ​កន្លែងខ្លះ​ នៅមាន​បញ្ហា​ខ្លះ​នៅឡើយ ដូចជា​ការ​កាត់ប្រាក់​ឈ្នួល​ ការថែមម៉ោង​ការ​ងារ​ ការ​រក្សា​លិខិត​ឆ្លង​ដែន​នៅ​ក្នុង​ដៃ​ថៅកែ។ល។

លោក តុលា បាន​ប​ញ្ជាក់​ថា​​​ ចំណែក​ពលករធ្វើការ​​នៅ​លើ​ទូកនេ​សា​ទ​ថៃ​វិញ​ គឺ​នៅ​​តែ​ធ្វើការ​​ច្រើន​ម៉ោង ១៨ ម៉ោង​ក្នុង ​១ ថ្ងៃ ឬក៏​ច្រើន​បំផុត​ ១០ ម៉ោង​ក្នុង ១ ថ្ងៃ​ដោយ​មិន​ទទួល​បាន​ប្រាក់​ថែម​ម៉ោង៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...