07
តុលា

ទទួលយក កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពឲ្យចូលបម្រើការងារវិញដោយ​គ្មាន​លក្ខខណ្ឌ

យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យ សហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល ដែលធ្វើការងារក្នុង​ការ លើកកម្ពស់លើវិស័យ សិទ្ធិមនុស្ស និង សិទ្ធិការងារ​នៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចមានរាយនាមខាង​ក្រោមកំពុង​ធ្វើការតាមដាន​ដោយ​យកចិត្ត​ទុកដាក់លើករណី សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ និងធ្វើការថ្កោលទោសជាសារធារណៈ ចំពោះការសម្រេចចិត្តដោយ មិនសមហេតុ​ផលរបស់ថ្នាក់គ្រប់គ្រងក្រុមហ៊ុនក្នុងការព្យួរការងាររបស់ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព បន្ទាប់ពីគាត់បាន​ប្រើ​ប្រាស់​សិទ្ធិ​ជាមូលដ្ឋាន​និងប្រកបដោយវិជ្ជាជីវៈឯករាជ្យក្នុងនាមជាតំណាងរបស់កម្មករ​ ប្រមាណជាងបួន​ពាន់​​​​នាក់​​ដើម្បីទាមទារ​ធ្វើ​​អោយប្រសើរ​ទ្បើងនូវលក្ខណ្ឌការងារ និងការតំទ្បើងប្រាក់ឈ្នួល​សមរម្យ សម្រាប់​បុគ្គលិក​ដែលកំពុង​បម្រើ​ការងារ​ឲ្យក្រុម​ហ៊ុនណាហ្គាវើលដ៏(NagaWorld)។​ កញ្ញា ឈឹម ស៊ីថរ​​​​ គឺជាសកម្មជន​សហជីពនិង​ជា​ថ្នាក់​ដឹក​នាំសហជីព​មូលដ្ឋានមួយរូបបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពលើកកម្ពស់​អោយ​មានការ​គោរពសិទ្ធ​ការ​ងារ​និងសិទ្ធិ​មនុស្សជាមួយ សហព័ន្ធសហជីព សមាគម និង អង្គការសង្គមស៊ីវិល នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជានា​ពេលកន្លងមក។

 

យោងតាមបទពិសោធន៍នាកន្លងមកក្រុមហ៊ុនណាហ្គាវើលក៏ធ្លាប់មានប្រវត្តិរើសអើងសហជីពដែលករណីនោះត្រូវបានបញ្ចប់នីតិវិធីច្បាប់នៅក្នុងស្រុក និងបានបន្តប្តឹងទៅអង្កការពលកម្មអន្តរជាតិផ្នែកការងារទាក់ទងទៅ​និង​ការរំលោភ​លើ​អនុសញ្ញាស្នូលហើយស្ថាប័នអន្តរជាតិផ្នែកការងារមួយនេះ​​ ក៏បានចេញអនុសាសន៍របស់​ខ្លួន​ដល់​​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ចប់កិច្ច​សន្យា​មេដឹកនាំសហជីព​នាពេលនោះ​បាន​ធ្វើឲ្យ​កម្មកររាប់រយនាក់​ក្រោកឈរតវ៉ាទាមទាឲ្យថ្នាក់ដឹកនាំសហជីព​ចូល​ធ្វើការវិញតែ​ក្រុមហ៊ុនបាន​បដិសេធ​​ទទួល​យក។

 

បន្ទាប់ពីមានការតាមដាន ​និងការសិក្សាផ្លូវច្បាប់លើករណីនេះ​​យ៉ាងយកចិត្តទុកដាក់ យើងខ្ញុំ​ទាំង​អស់​គ្នា​សង្កេត​​​ឃើញ​ថា​ការព្យួរការងារជាបណ្តោះអាសន្នលើមេដឹកនាំសហជីពដ៏សកម្មរូបនេះ ដោយមិនមាន​ថិរវេលា​កំណត់ និងបើកឲ្យមានការ​ស៊ីបអង្កេត​ដំណើរ ការបន្តដោយមិនបាន​យោងតាមច្បាប់​ស្តីពីការងារមាត្រា​ ៧១ និងបទបញ្ជាផ្ទៃក្នុងរបស់​ក្រុមហ៊ុន និងមិនមានមូលដ្ឋានច្បាស់លាស់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានរំលោភយ៉ាងធ្ងន់ធ្ងរ​ដល់សិទ្ធិសេរីភាពជាមូលដ្ឋានផ្នែក សមាគម និងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ដែលសិទ្ធិនេះ​ត្រូវ​បាន​ធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការងារ របស់ព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញា​ស្នូលរបស់​អង្គការ​ពលកម្ម​អន្តរជាតិផ្នែកការងារដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។

 

 

 

យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យ សហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល  សូមធ្វើការអំពាវនាវ​ជា​ពិសេស​​ដល់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមេត្តាមានវិធានការ សម្របសម្រួល វិវាទការងារនេះ​ប្រកបដោយ​ប្រសិទ្ធិភាព ដែលអាចទទួលយកបានដោយភាគីទាំងសងខាង ដោយសង្ឈឹមយ៉ាងម៉ុតមាំថា​ក្រសួងការងារនិង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការស្វែងរកដំណោះ​ស្រាយ​ដើម្បីឲ្យក្រុមហ៊ុន​ទទួលយក​ថ្នាក់ដឹកនាំសហជីពរូបនេះបានចូលធ្វើការងារវិញ និងពិចារណាលើសំណើររបស់​សហជីព ក្នុងការតំទ្បើង​ប្រាក់ឈ្នួល​សមរម្យជូនកម្មករនិយោជិតក្នុងរយៈពេលដ៏ខ្លីខាងមុខ។

 

យើងខ្ញុំទាំងអស់គ្នានិងបន្តធ្វើការតាមដានដោយយកចិត្តទុកដាក់លើករណីនេះ និងបន្តគាំទ្រកម្មករនិយោជិត​​ក្នុង​ការ​បន្តសកម្មភាពទាមទារប្រកបដោយអហឹង្សា និងប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគាត់ដែលធានាដោយច្បាប់​នៃ​ព្រះ​រា​ជា​​​ណាចក្រកម្ពុជា ដើម្បីធានាថាក្រុមហ៊ុន​ណាហ្គាវើលដ៏ (NagaWorld) ទទួលយក កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពចូលបម្រើការងារវិញដោយ និងចរចារ​ស្វែងរកដំណោះស្រាយប្រកបដោយភាពស្មោះត្រង់ ធា​នា​ឲ្យ​មានការលុបបំបាត់រាល់ទម្រង់ការរើសអើងសហជីព​ លើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈរវាង​កម្មករនិយោជិត និង​ក្រុម​ហ៊ុនឲ្យកាន់​តែប្រសើរទ្បើង​ដើម្បី​បញ្ចៀសរាល់ការទាមទារតវ៉ាណាមួយកើតទ្បើង។

 

 

                                                                       ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០6 ខែ តុលា ឆ្នាំ ២០១៩

 

សម្ពន្ធ័សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CADWU)

សហពន្ធ័សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

សហពន្ធ័សហជីពកម្ពុជា ​(CATU)

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

បណ្តាញយុវជនកម្ពុជា (CYN)

សម្ពន្ធ័សហគមន៍កសិករកម្ពុជា (CCFC)

អង្គការមជ្ឈមណ្ឌលសម្ពន្ធ័ភាពការងារ​ និងសិទ្ធិមនុស្ស (CENTRAL)

សម្ពន្ធ័ខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (Licadho)

អង្គការក្លាហាន (Klahaan)

សហពន្ធ័សហជីពកម្មករនិយោជិតវិស័យទេសចរណ៏កម្ពុជា (CTWUF)

សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ័កាត់ដេរ (NIFTUC)

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (Adhoc)

សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (ខុមហ្វ្រែល)

សហព័ន្ធ​សហជីពឯករាជ្យ​ (INTUFE)

សម្ពន្ធ័សហជីពកម្មករដើម្បីការងារ (UCL)

សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

សហជីពកម្មករនិយោជិតវិស័យទេសចរណ៏នៅនាយកដ្ឋានអភិវឌ្ឍន៏ទេសចរណ៏នៃអាជ្ញាធរជាតិអប្សរា(TWUDTDA)

សហជីពនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា

សហជីពនិយោជិតវិស័យទេសចរណ៍សណ្ឋារ៉ាហ្វលហ្រ្គែនឌិអង្គរ

សហជីពនិយោជិតទេសចរណ៍អាស៊ាននៃសណ្ឋាគារ រ៉ាហ្វលទ្បឺរ៉ូ

សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារម៉េរីឌានអង្គរ​(T.W.U.L.M.A)

សហជីពឯករាជ្យកំលាំងសាមគ្គីភាពកម្មករក្រុមហ៊ុន ស៊ិចផ្លាស អ៊ីនដាសស្រ្ទី

 

 

 

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...