09
មករា

សង្គម​ស៊ីវិល​រក​ឃើញ​កម្មករ​សំណង់​ជាង២០ម៉ឺន​នាក់​ឋិត​ក្នុង​ស្ថានភាព​ប្រឈម​គ្រោះថ្នាក់​

សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​ការងារ​ បាន​រក​ឃើញ​កម្មករ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ជាង២០ម៉ឺន​នាក់​កំពុង​ប្រឈម​គ្រោះថ្នាក់​ការងារ​ក្នុង​អត្រា​ខ្ពស់​បំផុត​ ធៀប​នឹង​វិស័យ​ដទៃ​ ខណៈ​ពួកគេ​ទទួល​បានការ​ផ្តល់​កិច្ចការពារ​ផ្នែក​សុខភាព​សុវត្ថិភាព​ និង​ការធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ​ក្នុង​កម្រិត​មួយ​ទាប​។

មន្ត្រី​អង្គការ​សម្ព័ន្ធ​សហជីពកម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ លើកឡើង​បែបនេះ​នៅ​អំឡុង​សន្និសីទ​កាសែត​មួយ​រៀបចំឡើង​ដោយ​អង្គការ​សម្ព័ន្ធ​សហជីពកម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ កាលពី​ថ្ងៃម្សិលមិញ​ ក្រោយពី​កើតមាន​ហេតុការណ៍​បាក់​រលំ​អគារ​ជាបន្តបន្ទាប់​ ដោយ​បណ្ដា​លឱ្យ​កម្មករ​រាប់​សិប​នាក់​បាត់បង់ជីវិត​ និង​រង​របួស​។

ប្រធាន​សម្ព័ន្ធ​សហជីពកម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ លោក​ សុខ​ គីន​ លើកឡើង​ថា​ កម្មករ​សំណង់​នៅ​កម្ពុជា​ ជាង២០ម៉ឺន​នាក់​ កំពុង​ប្រឈម​ហានិភ័យ​គ្រោះថ្នាក់​ការងារ​ខ្ពស់​ដល់​ជិត២០ភាគរយ​ បើ​ធៀប​នឹង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ដែល​មាន​ត្រឹម៥ភាគរយ​ ប៉ុន្តែ​ ពួកគេ​ទទួល​បានការ​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ​ និង​របប​សន្តិសុខ​សង្គម​តិចតួច​។

លោក​បញ្ជាក់​ថា​ តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​អង្គការ​លោក​នៅ​ចុងឆ្នាំ២០១៧​ លើ​កម្មករ​សំណង់​ជាង១០០០នាក់​ បាន​រក​ឃើញថា​ ក្នុងចំណោម​ពួកគេ១០០នាក់​ មាន១៩នាក់​ បាន​ជួប​គ្រោះថ្នាក់​ពេល​បំពេញភារកិច្ច​ ហើយ​គ្រោះថ្នាក់​នោះ​ មានដល់ថ្នាក់​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ ឬធ្លាក់​ពីលើ​អគារ​ ជាដើម​។

លោក​ សុខ​ គីន​ ថ្លែង​ថា​៖ «យើង​មើលឃើញ​ទិន្នន័យ​ និង​អត្រា​គ្រោះថ្នាក់​ គឺ​ខ្ពស់​មែនទែន​ដល់ទៅ១៩ភាគរយ​។ អ៊ីចឹង ​សូម្បីតែ​ក្រសួងការងារ​ អង្គការ​ ILO​ ស្ថាប័ន​ពាក់ព័ន្ធ​ គិតថា​ នៅក្នុង​ប្រទេស​កម្ពុជា​ មាន​អត្រា​គ្រោះថ្នាក់​ខ្លាំង​មែនទែន​ ហើយ​ការធានា​ និង​ការ​ព្យាបាល​មានកម្រិត​តិចតួច​។ បាទ​ចឹង​ ខ្ញុំ​គិតថា​ កម្មករ​នៅក្នុង​វិស័យ​សំណង់​នៅតែ​មាន​បញ្ហា​»។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ លោក​ ឃុន​ ថា​រ៉ូ​ ជំរុញ​ឱ្យ​ក្រសួងការងារ​ជំរុញ​ការ​ចេញ​បណ្ណសមាជិក​របប​សន្តិសុខ​សង្គម​ ឬហៅ​កាត់​”ប.ស.ស.”ដល់​កម្មករ​សំណង់​។ លោក​បន្ថែម​ថា​ កង្វះ​ការ​ផ្តល់​បណ្ណ​ធានា​នេះ​ ធ្វើ​ឱ្យ​កម្មករ​សំណង់​បាត់បង់​អត្ថ​ប្រយោជន៍​ជាច្រើន​។

លោក​ ឃុន​ ថា​រ៉ូ​ មានប្រសាសន៍​ថា​៖ «ដើម្បី​ឱ្យ​កម្មករ​ហ្នឹង​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ ការធានា​រ៉ាប់រង​ ទី១ ត្រូវតែ​ជំរុញ​ឱ្យ​មានការ​ចុះ​បញ្ជី​ ប.ប.ស.ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​នូវ​សំណង​។ អាហ្នឹង​សំខាន់ណាស់​ ទាំង​សេវា​សុខភាព​ សេវា​ព្យាបាល​ គ្រោះថ្នាក់​ បាត់បង់​អាយុជីវិត​ជាដើម​ ពិការភាព​ អសមត្ថភាព​អី​ជាដើម​ គឺ​មាននៅ​ក្នុង​ហ្នឹង​»។

មន្ត្រីសង្គម​ស៊ីវិល​រូប​នេះ​ លើកឡើង​ថា​ បច្ចុប្បន្ន​ ក្នុងចំណោម​កម្មករ​សំណង់​ប្រមាណ​ជាង២០ម៉ឺន​នាក់​ គឺ​មានតែ៩ភាគរយ​ប៉ុណ្ណោះ​ដែល​ថៅកែ​របស់​ពួកគេ​ទិញ​បណ្ណធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ​ និង​មានតែ៥ភាគរយ​ទេ​ដែល​មាន​បណ្ណសមាជិក​“ប.ស.ស.”។

មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ បញ្ជាក់​ប្រាប់​ វី​អូ​ឌី​ តាម​ប្រព័ន្ធ​ Messenger​ ដោយ​មិន​ប្រាប់​ឈ្មោះថា​ កម្មករ​សំណង់​ចុះបញ្ជី​សមា​ជិ​ក ប​.ស.ស.មាន១១​ ៥២៣នាក់​។ មន្ត្រី​រូប​នោះ​បន្ថែម​ថា​ តួលេខ​នេះ​នៅ​តិចតួច​នៅឡើយ​។

មន្ត្រី ប.ស.ស៖ «នេះ​តួលេខ​មួយ​នៅ​មានកម្រិត​ ព្រោះ​កម្មករ​សំណង់​ភាគច្រើន​ ពួកគាត់​បាន​បម្រើការ​ងារ​នៅ​តាម​ការដ្ឋាន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អ្នកម៉ៅការ​ ដែល​ពុំមែន​ជា​ក្រុមហ៊ុន​ ឬទីតាំង​ច្បាស់លាស់​ណាមួយ​ ជាហេតុ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ប្រមូល​ និង​គ្រប់គ្រង​ទិន្នន័យ​របស់​ពួកគាត់​»

អ្នកនាំពាក្យ​ក្រសួងការងារ​ លោក​ ហេង​ សួរ​ លើកឡើង​ថា​ កម្មករ​សំណង់​មា​នបណ្ណ​ ប.ស.ស.តិចតួច​ ដោយសារ​ពួកគេ​ភាគច្រើន​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ ឬអ្នកម៉ៅការ​សាងសង់​ដែល​មិនបាន​ចុះបញ្ជី​ការ​នៅ​ក្រសួង​ ហើយ​មិនមែន​ជា​កម្មករ​និយោជិត​ជាប់​កិច្ចសន្យា​ការងារ​ដែល​តម្រូវ​ដោយ​ច្បាប់​។

លោក​បន្ថែម​ថា​ ក្រសួងការងារ​កំពុង​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ ធ្វើ​យុទ្ធនាការ​ធ្វើ​យ៉ាងណា​ជំរុញ​ការចុះបញ្ជី​ការ​ក្រុមហ៊ុន​សាងសង់​ និង​អ្នកម៉ៅការ​សាងសង់​ ដែល​បំពេញ​លក្ខខណ្ឌ​បទដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​សំណង់​ត្រឹមត្រូវ​ ដើម្បី​ធានា​គុណភាព​សាងសង់​ និង​សំណង់​ មុននឹង​ពួកគេ​មាន​សិទ្ធិ​ដេញថ្លៃ​ ឬម៉ៅការ​សាងសង់​។

លោក​ ហេង​ សួរ​ មានប្រសាសន៍​បន្ថែម​ថា​៖ «បើសិន​គាត់​មិនមែន​ជា​អ្នកបច្ចេកទេស​ មិនមែន​ជា​វិស្វករ​ដែល​ទទួលស្គាល់​ដោយ​ និង​ចុះបញ្ជី​ដោយ​ក្រសួង​ដែនដី​ និង​នគ​រូប​នី​យក​ម្ម​ ការ​ម៉ៅការ​បន្ត​របស់​គាត់​នេះ​ គឺ​អាច​ខ្វះ​នូវ​បទដ្ឋាន​បច្ចេកទេស​ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ឋិតនៅ​ក្រោមបង្គាប់​របស់​គាត់​ហ្នឹង​ គឺថា​ធ្វើការ​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​មិន​មាន​ហៅថា​គ្រប់​បច្ចេកទេស​សុវត្ថិភាព​ ក៏ដូចជា​បច្ចេកទេស​សំណង់​»

កាល​ពី​ថ្ងី​ទី៣ ខែមករា​ យ៉ាងហោចណាស់​មនុស្ស​ ៣៦នាក់​ បាន​ស្លាប់​ ក្នុង​នោះ​មាន​កុមារ​ ៦នាក់​ផង​ដែរ​ ហើយ​មនុស្ស ២៣នាក់​ផ្សេងទៀត​ បាន​រង​របួសធ្ងន់​ស្រាល​ ក្រោយពី​សំណង់​អគារ​កំពុង​សាងសង់​កម្ពស់​ ៧ជាន់​ ស្ថិតនៅ​ក្រុងកែប​ បាន​បាក់​រលំ​ដោយសារ​ការ​សាង​សង់​ខុស​បទដ្ឋាន​បច្ចេកទេស​។ ហេតុការណ៍​ស្រដៀងគ្នា​នេះ​បាន​កើតឡើង​ម្ដ​ងរួច​ទៅ​ហើយ​នៅ​ក្រុង​ព្រះសីហនុ​ ដោយ​បាន​សម្លាប់​មនុស្ស២៨នាក់​ និង​របួស២៦នាក់​៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...