10
មករា

លោក​ ផៃ​ ស៊ី​ផាន​៖ «ការ​កសាង​ស្តូប​គឺ​មិនបាន​ផ្ដល់​ជា​ផលប្រយោជន៍​នោះ​ទេ​»

លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ត្រូវ​បាន​ណែនាំ​ឱ្យ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​សំណង់​ខុសច្បាប់​ ដោយ​លោក​បាន​បន្ថែម​ឲ្យដឹង​ថា​ ស្តូប​ដែល​បាន​ស្នើ​ឲ្យ​ធ្វើការ​សាងសង់​នឹង​មិន​មាន​ផ្ដល់​ជា​ផលប្រយោជន៍​អ្វី​នោះ​ទេ​។

លោក​បាន​បន្ថែម​ឲ្យដឹង​ថា​៖ ​«ការ​កសាង​ស្តូប​គឺ​មិនបាន​ផ្ដល់​ជា​ផលប្រយោជន៍​នោះ​ទេ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ យើង​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​។ យើង​មានច្បាប់​ដែល​អាច​ការពារ​កម្មករ​ និង​ធានា​ឲ្យបាន​ថា​រាល់​គម្រោង​សាងសង់​នានា​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​»។

អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២ បាន​ដាក់​ញត្តិ​ស្នើ​ទៅកាន់​រាជរដ្ឋាភិបាល​ឱ្យធ្វើ​ការសាងសង់​ស្តូប​រំលឹក​ការ​ចងចាំ​នៅ​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កែប​ដើម្បី​គោរព​វិញ្ញាណ​ខណ្ឌ​ដល់​ជនរងគ្រោះ​នៃ​ការ​បាក់​រលំ​អគារ​ដែល​កើតឡើង​ក្នុង​ខេត្ត​ទាំងពីរ​នា​ពេល​កន្លងមក​។

គួរ​បញ្ចាក់​ឲ្យដឹង​ផង​ដែរ​ថា​ កាលពី​ថ្ងៃទី​ ៣ខែមករា​កន្លងទៅ​ សំណង់​អគារ​កំ​ពុង​សាង់​សង់​កម្ពស់៧ជាន់​មួយ​កន្លែងនៅ​ខេត្ត​កែប​ បាន​បាក់​រលំ​បណ្តាល​ឲ្យ​កម្មករ​សំណង់​ចំនួន​ ៣៦នាក់​ស្លាប់​ និង២៣នាក់​ផ្សេងទៀត​រង​របួស​។

ដោយឡែក​ កាលពី​ខែមិថុនា​ឆ្នាំមុន​ អគារ​កម្ពស់​ ៧ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ ក៏បាន​បាក់​រលំ​ដូចគ្នា​នេះ​ផង​ដែរ​ បណ្តាល​ឲ្យ​កម្មករ​ ២៨នាក់​ស្លាប់​ និង​កម្មករ​ ២៦នាក់​ ទៀត​រង​របួស​។

នៅក្នុង​ញត្តិ​រួមគ្នា​មួយ​ សហព័ន្ធ​សហជីពកម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ (BWTUC​) និង​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិមនុស្ស​ (CENTRAL​) កាលពី​ម្សិលមិញ​ បាន​ធ្វើការ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​ផ្តល់​ទីតាំង​សាធារណៈ​នៅក្នុង​ខេត្ត​ទាំងពីរ​ ដើម្បី​ធ្វើការ​សាងសង់​ស្តូប​រំលឹក​ការ​ចងចាំ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ ដែល​បាន​បាត់បង់ជីវិត​ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ លោក​ ឃុន​ ថា​រ៉ូ​ អ្នកសម្របសម្រួល​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា​ CENTRAL​ បាន​មានប្រសាសន៍​ថា​ស្តូប​ដែល​បាន​ស្នើ​ឲ្យ​សាង​សង​នេះ​ ដើម្បីរំលឹក​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​អំពី​ការ​ដួល​រលំ​អគារ​ចំនួន​ពីរ​ ហើយក៏​ជា​ការ​លើកកម្ពស់​ការយល់​ដឹង​ដល់​អ្នកសាង​សង់​ទាំងឡាយ​ដើម្បី​ទប់ស្កាត់​បញ្ហា​បែបនេះ​កុំ​អោយ​កើតមានឡើង​នា​ពេល​អនាគត​។

ខ្ញុំ​សង្ឃឹមថា​រាជរដ្ឋាភិបាល​នឹង​ធ្វើការ​ពិចារណា​ ហើយ​ផ្តល់​ទីតាំង​សមស្រប​សម្រាប់​សាងសង់​ស្តូប​រំលឹក​ការ​ចងចាំ​នេះ​ ខណៈ​ដែល​ស្តូប​នេះ​នឹង​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជនរងគ្រោះ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ ស្តូប​នេះ​នឹង​ក្លាយជា​ទីកន្លែង​ដើម្បីរំលឹក​ដល់​មនុស្ស​គ្រប់រូប​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការសាងសង់​អគារ​ស្របតាម​ស្តង់ដារ​បច្ចេកទេស​»។

នៅក្នុង​ញត្តិ​នោះ​ផង​ដែរ​ អង្គការ​សង្គម​ស៊ីវិល​ទាំងពីរ​ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​មានការ​ពិនិត្យ​ជា​ទៀងទាត់​ទៅលើ​សំណង់​អគារ​ទាំងអស់​ដែល​កំពុងតែ​សាងសង់​ ដើម្បី​ធានា​ឲ្យបាន​ថា​គម្រោង​ទាំងនោះ​គោរព​តាមច្បាប់​និង​បទដ្ឋាន​សុវត្ថិភាព​។

ពួកគេ​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ រាជរដ្ឋាភិបាល​ត្រូវតែ​បញ្ឈប់​សកម្មភាព​សាងសង់​ជាបន្ទាន់​ចំពោះ​រាល់​សំណង់​អាគារ​ណា​ដែល​កំពុងតែ​សាងសង់​ដោយ​គ្មាន​ការអនុញ្ញាត​ឬស្របតាម​លក្ខណៈ​បច្ចេកទេស​។

ជាមួយគ្នា​នេះ​ផង​ដែរ​ អង្គការ​សង្គម​ស៊ីវិល​ទាំងពីរ​ ក៏បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ធានា​នូវ​រាល់​ការខូចខាត​និង​សំណង​សមស្រប​សម្រាប់​ជនរងគ្រោះ​រួម​ទាំង​ក្រុម​គ្រួសារ​ ហើយ​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​ដើម្បី​ស្វែងរក​និង​ដាក់ទោស​ដល់​ជនល្មើស​ដែល​ពាក់ព័ន្ធ​។

លោក​ សុខ​ គីន​ ប្រធាន​សហព័ន្ធ​សហជីពកម្មករ​សំណង់​និង​ព្រៃឈើ​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ អង្គការ​សង្គម​ស៊ីវិល​ទាំងពីរ​ បាន​ចាប់ផ្តើម​ប្រមូល​ការ​គាំទ្រ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ហើយ​គ្រោង​នឹង​ដាក់​ញត្តិ​ទៅកាន់​រាជរដ្ឋាភិបាល​នៅ​សប្តាហ៍​ក្រោយ​។

លោក​បាន​ថ្លែង​ឲ្យដឹង​ថា​៖ «យើង​នឹង​ដាក់​ញត្តិ​ទៅកាន់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅ​សប្តាហ៍​ក្រោយ​។ ហើយ​ក្នុងករណី​ដែល​គ្មាន​ការ​ឆ្លើយតប​នោះ​ទេ​ យើង​នឹង​បន្ត​ពិភាក្សា​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល​នានា​ និង​លើក​បញ្ហា​នេះ​ឡើង​ម្តង​ហើយ​ម្តង​ទៀត​។ តាមរយៈ​ការ​ធ្វើ​ដូច្នេះ​ យើង​ជឿជាក់​ថា​បញ្ហា​នឹង​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ទូលំទូលាយ​»៕

ប្រភព៖KHMERTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...