10
មករា

បុគ្គ​លិក​កាស៊ីណូ​ណា​ហ្គា​វើល​ជាង​ពីរ​ពាន់​នាក់ ផ្ទុះ​កូដ​កម្ម​តវ៉ា ទាម​ទារ​តម្លើង​ប្រាក់​ខែ​និង​តំណាង​របស់​ខ្លួន​ឲ្យ​ចូល​ធ្វើ​ការ​វិញ​

បុគ្គ​លិក​កាស៊ី​ណូ​ណា​ហ្គា​វើល​ជាង​ពីរ​ពាន់​នាក់ បាន​ផ្ទុះ​កូដ​កម្ម​តវ៉ា នៅ​ព្រឹក​ថ្ងៃទី ០៩ មករា​នេះ ដើម្បី​ទា​មទារ​ឲ្យ​ថៅ​កែ​ក្រុម​ហ៊ុន​កាស៊ីណូ​ដ៏​ធំ​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​មួយ​នេះ តម្លើង​ប្រាក់​ខែ​ដល់​ពួក​គេ និង​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​កាស៊ីណូ​ដ៏​ធំ​មួយ​នេះ ទទួល​យក​ប្រធាន​សហ​ជីព​របស់​ខ្លួន​ម្នាក់​ ឲ្យ​ចូល​ធ្វើ​ការងា​រឡើងវិញ​។ នៅ​ចំពោះ​មុខ​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​កោះ​ហៅ​ភាគី​ទាំង​សង​ខាង​ទៅ​ជួប​ចរចារ​គ្នា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ​។

ជម្លោះដែ​លបានអូសបន្លា​យនិងរកទី​បញ្ចប់គ្មានតាំងពី​ខែកញ្ញា ឆ្នាំ ២០១៩ មកនេះ បានឈា​នដល់ការផ្ទុះជាកូដក​ម្មទ្រង់ទ្រាយ​ធំនៅថ្ងៃនេះ ដើម្បីទា​មទារល​ក្ខខណ្ឌការ​ងារចំនួន៦ចំ​ណុច។ ប៉ុន្តែ​អ្វីដែលជាចំណុច​សំខាន់ជាងគេ​នោះ គឺក្រុមកូ​ដករបានទាម​ទារឲ្យថៅកែក្រុ​មហ៊ុនកាស៊ី​ណូណាហ្គា​វើល តម្លើ​ងប្រាក់ខែគោល​អប្បរមាដល់បុ​គ្គលិក និងទាមទារឲ្យ​ទទួលយកតំណា​ងរបស់ពួ​កគេម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ឲ្យចូល​បំរើការងា​រឡើងវិញ។ នេះបើ​តាមការលើកឡើ​ងរបស់ កញ្ញា ឃ្លាំង សុបិន្ត តំណាងបុគ្គ​លិកម្នាក់ក្នុ​ងចំណោមបុគ្គ​លិកជាង​ពាន់នាក់ដែលចូល​រួមធ្វើកូដកម្មនៅមុ​ខសណ្ឋាគានិង​កាស៊ីណូណាហ្គា​វើល នៅព្រឹកថ្ងៃទី ០៩ មករា នេះ។ បើតាមតំណាងកូ​ដកររូបនេះ មុនឈា​នទៅដល់កា​រធ្វើកូដកម្មអហិង្សា​នៅពេល​នេះ គឺបន្ទាប់​ពីពួកគេបានស្វែងរកដំ​ណោះស្រាយក​ន្លងមក ប៉ុន្តែមិនទ​ទួលបានលទ្ធ​ផលឡើយ។

សូមបញ្ជាក់ថា ក្រៅពីទា​មទារចំណុចខា​ងលើនេះហើ​យ កូដកម្មរប​ស់បុគ្គលិក​ក្រុមហ៊ុនកាស៊ីណូ​ណាហ្គាវើលជា​ងពីរពាន់នា​ក់នៅថ្ងៃនេះ ក៏ទាមទារឲ្យភាគី​ក្រុមហ៊ុនការស៊ីណូ​ណាហ្គាវើល ការពារបុគ្គ​លិកពីការបៀតបៀននិ​ងអំពើហិង្សា ដកតំណែ​ងប្រធានប្រតិ​បត្តិខាងកាស៊ីណូម្នាក់ចេញពីតំ​ណែង ស្នើសុំឲ្យ​មានការឈប់​សម្រាកនៅ​ថ្ងៃបុណ្យជាតិធំៗ ព្រមទាំងទា​មទារឲ្យក្រុ​មហ៊ុនគោរពសិ​ទ្ធិសហជី​ពជាដើម។ ប្រឈមនឹងការទា​មទារខា​ងលើនេះ នៅមិនទាន់​មានការពន្យ​ល់ពីភាគីក្រុមហ៊ុ​ននៅឡើយទេ​។

យ៉ាងណាក្តី លោក ឃុន ថារ៉ូ អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ​មជ្ឈ​មណ្ឌល​សម្ពន្ធ័​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា សង់​ត្រាល់ (CENTRAL) ដែលចូល​រួមឃ្លាំមើ​លកូដកម្មនេះ បានថ្លែងថា បើផ្អែ​កតាមប្រាក់ចំ​ណេញរបស់កាស៊ីណូ​និងសណ្ឋា​គាណាហ្គាវើ​លក្នុងមួយឆ្នាំៗ ថៅកែក្រុ​មហ៊ុ​ននេះមិនពិបា​កឡើយក្នុងការត​ម្លើងប្រាក់ខែគោ​លជូនដល់បុគ្គលិ​កទាំងនេះ។ ចំណែក​ឯការទាម​ទារ​ឲ្យ​ទទួល​យក​ប្រធាន​សហជីព​ប្រចំា​នៅ​កាស៊ីណូ​ណា​ហ្គា​វើល​ឲ្យ​ចូល​ធ្វើ​ការងារ​វិញ ក៏មិនពិបា​កដោះស្រាយនោះ​ដែរ ប្រ​សិនបើភាគីថៅកែក្រុម​ហ៊ុននេះ មានភា​ពស្មោះត្រង់ និងចង់​ឲ្យមានត​ម្លាភាពនោះ​ទេ។

គួរជំរាបជូ​នដែរថា កូដកម្មរប​ស់បុគ្គលិក​ក្រុមហ៊ុនកាស៊ីណូ​ណាហ្គាវើ​លជាងពីរពា​ន់នាក់ ដែលបានផ្ទុះឡើងចាប់​តាំងពីព្រឹកថ្ងៃទី ០៩ មករា មក នៅមិន​ទាន់មានដំណោះ​ស្រាយនៅឡើ​យទេ ខណៈអភិ​បាលរាជធានីភ្នំពេ​ញលោក ឃួង ស្រេង បានចុះទៅ​ដល់ទីកន្លែង និងកោះ​ហៅភាគីទាំង​សងខាង ដើម្បី​ជួបចរចារ និងស្វែ​ងរកដំណោះ​ស្រាយ​៕

ប្រភព៖rfI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...