10
មករា

សេចក្តីថ្លែងការណ៍

យើងទាំងអស់គ្នាជាតំណាងសហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិល មានការខកចិត្តយ៉ាងខ្លាំងចំពោះដីកាសម្រេចចាត់ចែងបណ្តោះអាសន្នដែលបានចេញដោយសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ ដោយបានចេញនូវសេចក្តីសម្រេច ផ្អាកការធ្វើកូដកម្មរបស់បុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ ដែលធ្វើនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ និងបានកំណត់ថាកម្មករនិយោជិតដែលនៅបន្ត ធ្វើកូដកម្មត្រូវបានកំណត់ថាកូដកម្មខុសច្បាប់ និង ត្រូវចាត់ទុកជាកំហុសធ្ងន់ ។

 

យើងសង្កេតឃើញថាដីកាសម្រេចចាត់ចែងបណ្តោះអាសន្ននេះរំលោភដល់សិទ្ធិជាមូល​ ដ្ឋានរបស់កម្មករនិយោជិតក្នុងការធ្វើកូដកម្មដោយសន្តិវិធីនិងបានគោរពតាមនីតិវិធីត្រឹមត្រូវដែលត្រូវទៅតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិលេខ ៨៧ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ ។

យោងតាមសេចក្តីថ្លែងការណ៍របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ ដែលបានចេញកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ សហជីពបានព្យាយាមអស់លទ្ធភាពក្នុងស្វែងរកគ្រប់មធ្យោបាយប្រកបដោយសន្តិវិធីជាមួយនិយោជក ហើយបានរៀបចំប្រជុំជាមួយសមាជិក និងបានរៀបចំធ្វើការបោះឆ្នោតសម្ងាត់ដោយមានការគាំទ្រធ្វើកូដកម្មច្រើនលើសលប់រហូតជាង៩៧% នៃសមាជិកជាង ២០០០ នាក់បានចូលរួម ។ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ សហជីពបានជូនដំណឹងស្តីពីការកំណត់ថ្ងៃធ្វើកូដកម្មទៅថ្នាក់គ្រប់គ្រងក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធ ដោយបានកំណត់ថាកូដកម្មដែលនឹងប្រព្រឹត្តិនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ ។

យើងសង្កេតឃើញថា ការការពារសណ្តាប់ធ្នាប់សាធារណៈមិនមែនលេសគ្រប់គ្រាន់ឱ្យតុលាការផ្អាកកូដកម្មដែលសមាជិកសហជីពបានសម្រេចចិត្តធ្វើដោយសន្តិវិធី ខណៈដែលអាជ្ញាធរសាធារណៈក៏បានដឹងអំពីពត៌មាននៃការធ្វើកូដកម្មនេះអស់រយៈពេលជាយូរមកហើយ ដូច្នេះមានពេលវេលាគ្រប់គ្រាន់ក្នុងការថែរក្សា និងកាត់បន្ថយការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។

ហេតុដូច្នេះ យើងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចកុំឲ្យមានការរារាំងកូដកម្មដោយសន្តិវិធីរបស់កម្មករនិយោជិតនៃក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលត្រូវបានធ្វើឡើងដើម្បីផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ។ យើងក៏អំពាវនាវឱ្យក្រុមហ៊ុន ណាហ្គាវើលដ៏ គោរពកម្មករនិយោជិតក្នុងការប្រើប្រាស់សិទ្ធជាមូលដ្ឋានក្នុងការធ្វើកូដកម្មដើម្បីទាមទារផលប្រយោជន៍ស្របច្បាប់និងទទួលយកថ្នាក់ដឹករបស់ពួកគាត់ចូលធ្វើការវិញ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ ៖
០៩៣ ៥៥៦ ៦៧១

 

ថ្ងៃសុក្រ ១ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣

      ធ្វើនៅរាជធានីភ្នំពេញ. ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖

 

១.សមាគមការពារសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (សមាគមអាដហុក- ADHOC)​

២.​សមាគមធាងត្នោត (STT)​

៣.​សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

៤.សម្ព័ន្ធសហជីពកម្ពុជា (CATU)

៥.​សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៦.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្ថិធម៌ នៅកម្ពុជា (ខុមហ្វ្រែល)

៧.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​

៨.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៩. សហភាពការងារកម្ពុជា (CLC)

១០.សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

១១. សម័្ពនសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CADWU)

១២.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA)

១៣.​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

១៤.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)

១៥.អង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)

១៦.​សម្ព័ន្ធសហជីពកម្មករដើម្បីការងារ (UCL)

១៧.​សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

១៨.​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (លីកាដូ)

១៩.​អង្គការកម្មវិធីអភិវឌ្ឈន៍​ធនធានយុវជន​ (YRDP)

២០.​សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)

២១.​អង្គការសម្ព័នភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

២២. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

២៣. អង្គការសមធម៌កម្ពុជា (EC)

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...