27
មីនា

សមាគម​មិន​ទាន់​កំណត់​ពេល​ឱ្យ​កូន​បំណុល​ពន្យារ​សង​ប្រាក់​តាម​អនុសាសន៍​នាយក​រដ្ឋ​មន្ត្រី​

​ស្ថាន​ប័ន​ពាក់​ព័ន្ធ​ រួ​មទាំ​ងស​មា​គម​ធនា​គារ​ផ​ង អះ​អាងថា​ រហូតដល់ថ្ងៃនេះមិ​នទា​ន់អា​ចឆ្លើយតបទៅនឹងបទបញ្ជារដ្ឋាភិបាល ដែលតម្រូវឱ្យដកការប្រាក់ និងពន្យារពេលសង សម្រាប់កម្មករដែលអត់ការងារធ្វើ ដោយសារការរាតត្បាតនៃមេរោគរលាកផ្លូវដង្ហើមថ្មី ឬហៅថា កូវីដ១៩ នោះនៅឡើយទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តពោធិ៍សាត់ នាថ្ងៃទី៩ ខែមីនា ​បានចេ​ញបញ្ជា​បន្ទាន់មួយ ​ទៅ​​ម្ចា​ស់​​បំណុ​ល ​ឱ្យ​​លើក​លែ​ងការ​ប្រា​​ក់​ ​និ​ង​​ពន្យារ​​ពេ​ល​ស​ង​បំណុល​ សម្រាប់កម្ម​ករក្នុងវិស័យកាត់​ដេរ​ប្រមាណ​ជា២ម៉ឺ​ន​នា​ក់​ ដែ​លលោក​ថា អាចនឹងអត់កាងារធ្វើត្រឹមខែមីនានេះ ដោយសារការរាតត្បាតជំងឺកូវីដ១៩។

​លោកបន្ថែម​ថា៖ «ចំពោះមីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារ ត្រូវលើកលែងការប្រាក់សម្រាប់កម្មករដែលត្រូវបានព្យួរការងារ។ នៅថ្ងៃនេះ ឯក​ឧត្ត​ម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ជា ចាន់តូ នឹងដឹកនាំប្រជុំ»

ក្រ​សួង​ការងា​រឱ្យដឹងកាលពីថ្ងៃទី២០ ខែមីនា ថា រោងចក្រចំនួន ​៥៤ ដាក់ពាក្យស្នើសុំបិទបណ្តោះអាសន្ន ធ្វើឱ្យកម្មករ ​២៨០០០នាក់បាត់បង់ការងារ។ ក្រសួងថា ក្នុងពេលជាមួយគ្នានេះ រោងចក្រជាង ២០០ ខ្វះវត្ថុធាតុដើម កម្មករជាង ១៦ម៉ឺននាក់ ប្រឈមបាត់បង់ការងារធ្វើ។

ភ្លាមៗសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិញ្ញវត្ថុ បានចេញសេចក្តីថ្លែងការណ៍រួម ប្រកាសគាំទ្រវិធានការរបស់រដ្ឋាភិបាលនេះ។

ប៉ុន្តែ ជិត១ខែមកនេះ ស្ថាប័នទាំងពីរ មិនទាន់បង្ហាញជាផ្លូវការពីលទ្ធផលសម្រេច តបតាមវិធានការបន្ទាន់របស់រដ្ឋាភិបាលនៅឡើយទេ។

ប្រធានចាត់ការទូទៅសមាគមធនាគារកម្ពុជា លោក ហេង កូយ បានប្រាប់VOD តាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃព្រហស្បតិ៍នេះថា អនុសាសន៍របស់រដ្ឋាភិបាល ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិចារណាបន្ធូរបន្ថយលក្ខខណ្ឌនៃការសងត្រឡប់មកវិញ ចំពោះបងប្អូនកម្មករដែលជួបបញ្ហាប្រឈមជាក់ស្តែង។លោកថា មីក្រូហិរញ្ញវត្ថុពន្យារការសង ឬមិនយកការប្រាក់ពីកម្មករក្នុងកំឡុងនៃរយៈពេលព្យួរការងារ។

ប៉ុន្តែ នៅពេលសួរថា កូនបំណុលប៉ុន្មានភាគរយត្រូវលើកលែងការប្រាក់ និងប៉ុន្មានភាគរយដែលត្រូវពន្យារពេលសង តាមអនុសាសន៍របស់នាយករដ្ឋមន្ត្រី ហើយការពន្យារពេលសងនឹងចាប់ពីខែណាទៅ លោកអះអាងថា មិនទាន់អាចបញ្ជាក់បាន។

លោកថា៖ «ពេលវេលាក្រុមគោលដៅជាក់លាក់ចាប់ពីពេលណាហ្នឹង ខ្ញុំនឹងបន្តផ្តល់ព័ត៌មានជូនបងបន្ថែមទៀត ព្រោះរឿងកម្រិតបចេ្ចកទេស យើងកំពុងតែធ្វើការងារហ្នឹង»។

VOD មិនអាសុំបញ្ជាក់ពីនាយកប្រតិ​​បត្តិស​មាគ​មមី​ក្រូ​ហិរ​ញ្ញវ​ត្ថុក​ម្ពុជា លោ​ក​ ផ​ល វ៉ាន់​ឌី​ ​បានទេ ពីដំណោះស្រាយកូនបំណុលតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រី ដោយទូរសព្ទរបស់លោក គ្មានអ្នកទទួល ហើយសំណួរលើបណ្តាញសង្គមតេឡេក្រាម មិនទាន់មានការឆ្លើយតបគិតត្រឹមម៉ោងផ្សាយនេះ។

ប៉​ន្តែ កាល​ពីថ្ងៃ​ទី​១១ ខែ​មីនា​លោក​ប្រាប់​​V​OD​ថា ​អនុសា​សន៍​រប​ស់នាយក​រដ្ឋ​ម​ន្ត្រី បានលើកយកមកពិភាក្សា តែត្រូវការពេលដើម្បីឆ្លើយតប។

លោកថា៖ «​លក្ខខណ្ឌធនាគារ និងមីក្រូហិរញ្ញវត្ថុនេះ សុទ្ធតែមានបំណុលខ្ចីតពីអ្នកវិនិយោគនៅក្រៅប្រទេសដែរ។ អីចឹងហើយ ត្រូវតែធ្វើការជាមួយគ្នាដោយស្មារតីយោគយល់គ្នាខ្ពស់ និងរកដំណោះស្រាយសមស្រប»។

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស​ ហៅ សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា ការរាតត្បាតមេរោគកូវីដ១៩ វាបានបង្កផលប៉ះពាល់បន្ថែមទៀត ដល់អ្នក​ធ្វើកា​រក្នុងវិស័​យសេវាកម្សាន្ត ​មាន​ខា​រ៉ា​អូ​ខេ​ជា​ដើ​ម​ ព្រោះរដ្ឋា​ភិបាល​បញ្ជា​ឱ្យបិ​ទបណ្តោះ​អាស​ន្ន​ ដើ​ម្បីទ​ប់ស្កា​ត់កា​រ​រីក​រាលដាលមេរោគកូវីដ១៩។​

លោក មឿន តុលា បង្ហាញការព្រួយបារម្ភថា ការយឺតយ៉ាវដោះស្រាយបញ្ហាបំណុល សម្រាប់កម្មករដែលរងផលប៉ះពាល់ អាចបង្កទៅជាវិបត្តិសង្គម បើវិធានការរបស់រដ្ឋាភិបាលគ្មានប្រសិទ្ធភាព។

លោកថា៖ «បើសិនជារឿងហ្នឹងវាចេះតែកើតធំទៅៗ​ វានឹងផ្ទុះការតវ៉ា ពេលហ្នឹងមនុស្សលែងខ្លាចស្លាប់ ទោះអាកូវីតអីក៏ដោយ។ អីចឹង វាទៅជាអសន្តិសុខសង្គម ចលាចលសង្គម។ យើងដឹងហើយថា ពលរដ្ឋខ្មែរយើងនេះ ខ្ទង់៧០ ទៅ៨០ភាគរយជំពាក់បំណុលគេ គ្រាន់តែថា អ្នកខ្លះជំពាក់ច្រើន អ្នកតិច តែប៉ុណ្ណឹង»។

បើតាមលោក មឿន តុលា រដ្ឋាភិបាលគួរជំរុញបញ្ហានេះទៅជាវិធានការច្បាប់ ចាប់បង្ខំភាគីពាក់ព័ន្ធឱ្យពន្លឿនវិធានការដោះស្រាយបញ្ហានេះ ដើម្បីធានាជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រដែលកំពុងរងផលប៉ះពាល់ ។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃពុធម្សិលមិញ បានបង្ហើបពីបំណងចង់ទូលព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃមេរោគកូវីដ១៩ បើការអំពាវនាវណាមួយរបស់លោកគ្មានប្រសិទ្ធភាព។

អង្គការលីកាដូ និង​សមាគម​ធាង​ត្នោត​ កាលពីខែសីហា ឆ្នាំ២០១៩ បាន​ចេញ​របាយការណ៍​មួយ​ វាយតម្លៃថា បំណុល​មីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ជាដើមចមជំរុញឱ្យ​មាន​ការ​​រំលោភ​សិទ្ធិ​មនុស្ស​​ជាលក្ខណៈ​ប្រព័ន្ធ​ធ្ងន់ធ្ងរ ។

របាយការណ៍បាន​រិះគន់ថា ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុជាស្ថាប័ន «ជញ្ជក់ឈាម» មិនអនុវត្ត​តាមគោ​ល​កា​រណ៍​ក្រមសី​ល​​ធម៌​​ក្នុងការ​ផ្តល់ប្រាក់ក​ម្ចី។

ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​​ រួមទាំងរដ្ឋាភិបាលផង បាន​ចាត់ទុក​របាយការណ៍​នោះ​ថា​គ្មាន​លក្ខណៈវិទ្យាសាស្ត្រ និង​គ្មាន​ភាព​ត្រឹមត្រូវ​។

បើតាមស្ថាប័នផ្តល់ប្រាក់កម្ចី គិតត្រឹមបំណាច់ឆ្នាំ២០១៩ អ្នកជាប់បំណុលមីក្រូហិរញ្ញវត្ថុមានជាង ២លាននាក់ ក្នុងនោះកូនបំណុលជាកម្មករក្នុងវិស័យកាត់ដេរ ចន្លោះពី១៥ ទៅ២០ភាគរយ ដែលប្រាក់កម្ចីសរុបជាង ៧ពាន់លានដុល្លារ។

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...