02
មិថុនា

សេចក្តីថ្លែងការណ៏ករណីគ្រោះថ្នាក់ការងារនៅរោងចក្រថៃប៊ុនរ៉ុង

សេចក្តីថ្លែងការណ៍

សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) និងមជ្ឈមណ្ឌលសម្ព័នភាពការងារ និង សិទ្ធិមនុស្ស​ (សង់ត្រាល់) មានសេចក្តី​សោកស្តាយ និងរន្ធត់ជា ពន់ពេកចំពោះ​ហេតុការណ៍នៃគ្រោះថ្នាក់ការងារដែលបានកើតទ្បើងកាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៤ រសៀល បណ្តាលឲ្យកម្មករខ្មែរពីរនាក់បម្រើការងារឲ្យក្រុមហ៊ុនចិនជាក្រុមហ៊ុនម៉ៅការបន្តពីរោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ដែលមានទីតាំងស្ថិតនៅ ភូមិ ល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ការងាររហូតដល់បាត់បង់អាយុជីវិត។ 

កម្មករខ្មែរទាំងពីររូបឈ្មោះ គុណ តាល់ ភេទប្រុស អាយុ ៣១ ​ឆ្នាំ និងម្នាក់ទៀត ឈ្មោះ មិញ រុណ ភេទប្រុស អាយុ ៣៤ ឆ្នាំ គឺជាកម្មករនិយោជិតបម្រើការងារនៅផ្នែកឃួងនិងបំផ្ទុះថ្មអោយក្រុមហ៊ុនម៉ៅការចិនដែលមានកម្មករសរុបប្រមាណ ១០ នាក់ ត្រូវបានថ្មភ្នំបាក់រលំលើ ខណ:ពេលដែលពួកគេកំពុងធ្វើការឃួងថ្មយកទៅផ្គត់ផ្គង់ឲ្យរោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង។សាកសពកម្មករទាំងពីរនាក់ត្រូវបានយកចេញពីគំទេចដុំថ្មដែលបានបាក់រលំសង្កត់ពីលើកាលពីយប់ថ្ងៃទី ២៩ ខែ ឧសភា វេលាម៉ោង ៧:៣០ នាទីហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះធ្វើបុណ្យទៅតាមប្រពៃណីនិងទំលាមទំលាប់។ 

នេះមិនមែនជាលើកទីមួយនោះទេបន្ទាប់ពីសោកនាដកម្ម នៃការបាក់រលំអគារនៅខេត្តព្រះសីហនុ និង ខេត្តកែបនាពេលកន្លងទៅ។ ដោយមើលឃើញនូវហេតុការណ៍ដ៏រន្ធត់នេះនិងដើម្បី​បង្ការគ្រោះថ្នាក់ការងារនាថ្ងៃអនាគត និងចូលរួមលើកកម្ពស់​សុខសុវត្ថិភាពនៅកន្លែងការងារ។ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) និងមជ្ឈមណ្ឌលសម្ព័នភាពការងារ និង សិទ្ធិមនុស្ស​ (សង់ត្រាល់)​​​ ស្នើដល់រាជ​រដ្ឋា​ភិបាលជំរុញឲ្យមានវិធានការដូច​ខាងក្រោម៖

១. ផ្អាកជាបន្ទាន់ក្រុមហ៊ុនម៉ៅការចិនមួយនេះ រង់ចាំឱ្យមានការត្រួតពិនិត្យ ​វាយតម្លៃពីស្ថាប័នជំនាញដើម្បីឲ្យប្រាកដថាក្រុមហ៊ុនមួយនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការប្រតិបត្តិការណ៍អាជីវកម្មម៉ៅការបន្តពីក្រុមហ៊ុនរោងចក្រផលិតស៊ីម៉ង់ត៍ ថៃប៊ុន រ៉ុង។ 

២. ជម្រុញអោយមានការចុះធ្វើអធិការកិច្ចការងារជាប្រចាំប្រកបដោយប្រសិទ្ធិភាព និង​តម្លាភាព​​​ដើម្បីពិនិត្យ​មើលអំពីលក្ខខណ្ឌសុវត្ថិភាពនិងបទដ្ឋានការងាររាល់ក្រុមហ៊ុនម៉ៅការបន្តទាំងអស់របស់រោងចក្រផលិតស៊ីម៉ង់ត៍ ថៃប៊ុន រ៉ុង។ 

៣. ផ្តល់សំណងជួសការខូចខាតដល់ក្រុមគ្រួសារជនរងគ្រោះ​​ អោយបានសមរម្យរួមទាំងអ្នករស់​ក្នុង​បន្ទុក​គ្រួសារជនរងគ្រោះ ។ 

៤. ​ស្រាវជ្រាវរកអ្នកដែលទទួលខុសត្រូវមកផ្តន្ទាទោសទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា​។ 

 

សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) និងមជ្ឈមណ្ឌលសម្ព័នភាពការងារ និង សិទ្ធិមនុស្ស​ (សង់ត្រាល់)​​​ និងបន្តតាមដានដោយយកចិត្តទុកដាក់បំផុតលើករណីគ្រោះថ្នាក់ការងារនេះ ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះទទួលបានសំណង និងយុត្តិធម៌ត្រឹមត្រូវទៅតាមផ្លូវច្បាប់។

 

ថ្ងៃអង្គារ ១២កើត  ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ភ្នំពេញ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២០

Download fulll Statement (KH)

Download full Statement EN)

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...