19
មិថុនា

មន្រ្តីជាន់ខ្ពស់រាជបណ្ឌិត្យសភាថាវិស័យកាត់ដេរដល់ចំនុចទុំជោរត្រូវប្តូរទិសដៅផលិត

រាជបណ្ឌិត្យសភាកម្ពុជា អះអាងថា វិស័យកាត់ដេរដើរដល់ចំនុចទុំជោរត្រូវប្តូរទិសដៅផលិត ទើបអាចជំរុញដល់ការស្តារសេដ្ឋកិច្ចនៅថ្ងៃខាងមុខបាន។

ការអះអាងរបស់មន្ត្រីនៅរាជបណ្ឌិត្យសភានេះធ្វើឡើង ចំពេលដែលកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ ដោយសារកូវីដ១៩និងរងការគំរាមកាត់ផ្តាច់ប្រព័ន្ធអ​នុ​គ្រោះពន្ធEBA ពីសហភាពអឺរ៉ុបពាក់ព័ន្ធនឹងការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស ។

មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គី សេរីវឌ្ឍន៍ ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី«តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្ដារសេដ្ឋកិច្ចក្រោយបញ្ចប់កូវីដ១៩» បាននិយាយថា ផលប៉ះពាល់ពីកូវីដ១៩ធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្រោមសូន្យ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ ថ្លែងទៀតថាដើម្បីស្តារសេដ្ឋកិច្ច​នៅថ្ងៃខាងមុខ កម្ពុជាត្រូវធ្វើកំណែទម្រង់តម្លៃដឹកជញ្ជូន វិស័យកសិកម្ម និងវិស័យកាត់ដេរ។

លោកថា៖«វិស័យកាត់ដេរនេះ ដល់ដំណាក់កាលទុំជោរ[…]មិនអាចបន្តដំណើរទៅកាត់ដេរហ្នឹងឲ្យបាន៣០ឆ្នាំទេព្រោះ​​​ឥឡូវយើងដេរជិត២០ឆ្នាំ។ អ៊ីចឹងយើងត្រូវតែដូរពីព្រឹត្តិកម្មទៅលើផលិតកម្មងាកមករកឧស្សាហកម្មទាំងឡាយណា​​​បានបង្កើតតម្លៃបន្ថែមលើសពីនេះព្រោះយើងបច្ចុប្បន្នលក់កម្លាំងពលកម្មយកតែឈ្នួលដេរទេយើងអត់មានគំនិ​​តច្នៃ​ម៉ូតទេៗម៉ូតយកពីគេមកទេ»។

សហភាពអឺរ៉ុបបានប្រកាសរួចហើយថា នៅខែសីហាខាងមុខនេះ ខ្លួននឹងប្រកាសជាផ្លូវការក្នុងការដកប្រព័ន្ធអនុ​គ្រោះពន្ធEBA២០ភាគរយពីកម្ពុជា ដោយសារតែមើលឃើញថា រដ្ឋាភិបាលកម្ពុជា មិនព្រមស្តារស្ថានភាពសិទ្ធិម​នុស្ស​ និងប្រជាធិបតេយ្យតបតាមលក្ខខណ្ឌរបស់ខ្លួន ។

វិធានការនេះធ្វើឲ្យកម្ពុជាខាតបង់ជាទឹកប្រាក់ជាង១០០លានដុល្លារក្នុង១ឆ្នាំ សម្រាប់បង់ពន្ធលើទំនិញនាំចូលទីអឺ​រ៉ុប​​ប្រមាណជា៨០មុខ។

អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ លោក គួច សុមាន បា​ន​​ធ្វើបទបង្ហាញថា វិស័យកាត់ដេរបានរងផលប៉ះពាល់ពីកូវីដ១៩ផង និងប្រឈមនឹងបញ្ហាEBA២០ភារយផង។

ប៉ុន្តែមន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងថា ការបាត់បង់EBA២០ភាគរយនឹងមិន ប៉ះពាល់ខ្លាំងទេ ដោយថារោងចក្រមួយចំនួន បានប្តូរការផលិតទំនិញរបស់ខ្លួនជាបណ្តើរៗពីទំនិញជាប់ពន្ធច្រើន មកទំនិញជាប់ពន្ធតិចវិញ សម្រាប់នាំទៅលក់នៅទីផ្សារអឺរ៉ុប។

វិស័យកាត់កាត់ដេរនៅកម្ពុជា បានក៏កើតឡើងក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១មក ។បើតាមរបាយការណ៍ របស់ក្រសួងការងារវិស័យនេះ​បានស្រូបយកកម្លាំងពលកម្មជាង៨០ម៉ឺននាក់នាក់ដែលភាគច្រើនជាស្ត្រី។

ប្រធានរាជបណ្ឌិត្យសភាលោក បណ្ឌិត សុខ ទូច និយាយថា វិស័យផ្សេងៗទៀត ដូចជាកសិកម្ម និងទេសចរក៏ត្រូវធ្វើ​កំ​ណែទម្រង់ដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅពេលខាងមុខក្រោយពីបញ្ចប់កូវីដ១៩នោះ ។លោកថាបើមិនដូច​នេះទេ កម្ពុជានឹងក្លាយជាទីផ្សាររបស់ចិន។

លោកថា៖«យើងគិតមើលឥឡូវមានផ្លូវល្បឿនលឿនយើងត្រូវធ្វើដូចម្តេច។ កុំសប្បាយចិត្តបើសិនចិនធ្វើផ្លូវមួយខ្សែក្រវ៉ាត់មួយបានបើងមិនខំទេកម្ពុជានឹងក្លាយជាទីផ្សាររបស់ចិន»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលោក មឿន តុលា និយាយថា វិស័យកាត់ដេរនៅតែដើរតួនាទីសំខាន់សម្រាប់ពលរដ្ឋខ្មែរច្រើនលាននាក់ទាំងផ្ទាល់និងប្រយោល។

អ្នកធ្វើការលើកកម្ពស់សិទ្ធិការងាររូបនេះ បង្ហាញការយល់ឃើញថាបើរដ្ឋាភិបាលធ្វើឲ្យរបូតEBAវានឹងប៉ះពាល់ដ​ល់​វិស័យកសិកម្ម និងទេសចរណ៍រួមទាំមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ។

លោកថា៖«បើសិនជាយើងមើលប្រព័ន្ធអនុគ្រោះពន្ធEBAនេះ មិនមែនគេឲ្យតែវិស័យកាត់ដេរនេះទេ។ យើងអាចនាំអីទៅលក់ក៏បានដែរលើកលែងតែអាវុធជាតិផ្ទុះតើ។អ៊ីចឹងបើយើងពង្រឹងវិស័យកសិកម្មកែច្នៃហ្នឹងយកទៅលក់នៅទីផ្សារអឺរ៉ុបបានដែរ។អ៊ីចឹងអ្នកដែលនិយាយថាEBAហ្នឹងមិនសំខាក់ខ្ញុំគិតថាប្រហែលជាគាត់ប្រើអារម្មណ៍វិភាគបែបនយោបាយច្រើនជាងបច្ចេកទេស»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ការបាត់បង់EBA វាមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ ក៏ប៉ុ​ន្តែនៅថ្ងៃទី៣មិថុនាដើមខែនេះ តំណាងអ្នកវិនិយោគធំៗចំនួន៣ មានសមាគមរោ​ងចក្រកាត់ដេរកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពា​ណិ​ជ្ជកម្មអឺរ៉ុបនៅកម្ពុជា  បានដា​ក់​​លិខិតទៅហភាពអឺរ៉ុបសុំពន្យារពេលដក EBA២០ភាគរយពីកម្ពុជា ។

តំ​ណាងក្រុមអ្នកវិនិយោគ បើសហភាពអឺរ៉ុបដកEBA ដូច​ការគ្រោងទុកចំពេលដែលវិស័យមួយនេះកំពុងរងផលប៉ះពាល់ពីកូវីដ១៩លោកថា

«គ្រួ​សារ​កម្ពុជារាប់សែនកំពុងស្ថិតក្នុងហានិភ័យនៃភាពបាត់បង់ការងារ ហើយពលរដ្ឋកម្ពុជារាប់លាននាក់ អាចនឹងធ្លា​ក់​ចូ​លទៅក្នុងភាពក្រីក្រជាថ្មី ប្រសិនបើគ្មានដំណោះស្រាយណាមួយទេនោះ»

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...