សេចក្តីថ្លែងការណ៍រួម

14
កញ្ញា

សេចក្តីថ្លែងការណ៍រួម

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សហភាពសហជីព សហព័ន្ធសហជីព ដែលជាសមាជិក ក្រុមការងារយន្តការត្រីភាគីបូក សម្រាប់ពិភាក្សារការងារធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលបាន ធ្វើការងារយ៉ាងសកម្មក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត។

 

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ស្អែកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន រៀបចំកិច្ចប្រជុំក្រុមការងារយន្តការត្រីភាគីបូក សម្រាប់ពិភាក្សារការងារធ្វើវិសោធនកម្មច្បាប់ស្តីពី ការងារដើម្បីឈានទៅរកការធ្វើវិសោធនកម្មមាត្រា ១៤៤ ស្តីពីការកាត់បន្ថយប្រាក់ឈ្នួលការងារ វេនយប់ពី១៣០% មកត្រឹម១០០%  និងមាត្រា ១៦២ ស្តីពីការធ្វើការងារថ្ងៃបុណ្យជាតិចំថ្ងៃអាទិត្យ មិនលើកពេលឈប់សម្រាក១ថ្ងៃបន្ថែមទៀត ដែលនាំឲ្យខាតបង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដល់កម្មករនិយោជិតស្ថិតនៅក្រោមវិសាលភាពច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។

 

ដោយយល់ឃើញដូច្នេះហើយ យើងខ្ញុំទាំងអស់គ្នាបានរៀបចំកិច្ចប្រជុំនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឯកភាពសម្រេចចិត្តធ្វើពហិកាមិនចូលរួមក្នុងកិច្ចពិភាក្សាធ្វើវិសោធនកម្មច្បាប់ស្តីពី ការងារនៅថ្ងៃស្អែកនេះឡើយ។

 

យើងខ្ញុំទាំងអស់គ្នាយល់ឃើញថាក្នុងស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនាពេល បច្ចុប្បន្ននេះមិនមែនជាពេលវេលាសមស្របក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះឡើយ។

 

យើងខ្ញុំទាំងអស់គ្នានៅតែទទូចស្នើសុំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទម្លាក់ ចោលការធ្វើវិសោធនកម្មនេះ ដូចដែលក្រុមសហជីពយើងធ្លាប់បានស្នើសុំក្នុងកិច្ចពិភាក្សាលើកទី១ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគាសាន់វេ និងកិច្ចពិភាក្សាលើកទី២ កាលពីថ្ងៃទី ២១​ ខែ កក្កដា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

  ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០

 

តំណាងសហភាពសហជីព សហព័ន្ធសហជីព

១-សហភាពការងារកម្ពុជា CLC

២-សម័្ពន្ធសហជីពចលនាកម្មករ CUMW

៣-សម័្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា C.CAWDU

៤-សហព័ន្ធសហជីពកម្ពុជា CATU

៥-សហព័ន្ធសហជីបសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា FTUWKC

៦-សហភាពចលនាកម្មករកម្ពុជា CCW

ទាញយកសេចក្តីថ្លែងការណ៍រួម

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...