សាលាក្រុង​ភ្នំពេញ ផ្អាក​កិច្ចប្រជុំ​ស្ដីពី​ការ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​ជាមួយ​តំណាង​សង្គម​ស៊ីវិល

01
ធ្នូ

សាលាក្រុង​ភ្នំពេញ ផ្អាក​កិច្ចប្រជុំ​ស្ដីពី​ការ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​ជាមួយ​តំណាង​សង្គម​ស៊ីវិល

អាជ្ញាធរ​សាលារាជធានី​ភ្នំពេញ​ សម្រេច​ផ្អាក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការ​ស្នើសុំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ ១០ធ្នូ ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ នៅព្រឹកថ្ងៃទី៣០ ​ខែវិច្ឆិកា​ ដោយសារ​ផ្ទុះ​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍ ប៉ុន្តែ​សន្យា​ថា នឹង​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ពេល​ឆាប់ៗ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ​ហៅ​កាត់​ថា ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ថ្លែង​ថា សាលា​ក្រុង​ភ្នំពេញ ​ទំនង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ សមាគម និង​សហជីព ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ ​ដូច​ករណី​មុនៗ ដែរ ក្រោម​ហេតុផល​ទប់​ស្កាត់​ជំងឺ​កូវីដ ​និង​ហេតុផល​ផ្សេងៗ​ ទៀត។ ទោះ​យ៉ាង​ណា ​លោក​ឲ្យ​ដឹង​ថា​ ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​​នឹង​ពិភាក្សា​គ្នា ​ដើម្បី​បញ្ជាក់​ជំហរ​ចុង​ក្រោយ​ថា​ តើ​នឹង​នៅតែ​បន្ត​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​តាម​ការ​គ្រោងទុក​ នៅថ្ងៃទី៦ ​ខែធ្នូ ឬ​ពន្យារ​ពេល​រហូត​ដល់​ស្ថានភាព​ជំងឺ​កូវីដ​ធូរ​ស្រាល។

កាល​ពី​ពេល​ថ្មីៗ នេះ ក្រុម​អង្គការ ​សមាគម​និង​សហជីព ចំ​នួន ៥២​ស្ថាប័ន បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​សាលា​ក្រុង​ភ្នំពេញ ​ដើម្បី​រៀបចំ​ប្រារព្ធ​ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ​ និង​ដង្ហែ​ក្បូន​ទៅកាន់​រដ្ឋសភា ​ដើម្បី​ធ្វើ​សេចក្ដីថ្លែងការណ៍​នៅ​ទីនោះ។

កម្មវិធី​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី៦​ ខែធ្នូ ​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ .៥០០នាក់​។ កម្មវិធី​នេះ ក៏​មាន​ការ​អញ្ជើញ​តំណាង​ព្រះមហាក្សត្រ​ តំណាង​រាជរដ្ឋាភិបាល ​តំណាង​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ តំណាង​អង្គទូត​នានា រួម​ទាំង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​ផង​ដែរ។

មូលហេតុ​ដែល​ក្រុម​សង្គម​ស៊ីវិល​គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ ១០ធ្នូ នេះ គឺ​ដើម្បី​ក្រើន​រំឭក​រដ្ឋាភិបាល​បច្ចុប្បន្ន​ឱ្យ​មាន​ឆន្ទៈ​គោរព​សិទ្ធិមនុស្ស​តាម​កាតព្វកិច្ច​របស់​ខ្លួន​ឡើង​វិញ ខណៈ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​មិនទាន់​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...