អ្នកឃ្លាំមើលសង្គមថា ជម្លោះអ្នកនយោបាយខ្មែរបានធ្វើឲ្យកម្ពុជាអាប់អោនកិត្តិយសលើឆាកអន្តរជាតិដល់ចំនុចសូន្យ

07
មករា

អ្នកឃ្លាំមើលសង្គមថា ជម្លោះអ្នកនយោបាយខ្មែរបានធ្វើឲ្យកម្ពុជាអាប់អោនកិត្តិយសលើឆាកអន្តរជាតិដល់ចំនុចសូន្យ

អ្នកឃ្លាំមើលសង្គម រិះគន់ថា ជម្លោះនយោបាយនៅកម្ពុជាជាវិបត្តិដែលជំពាក់ចាក់ស្រេះ រកមុខដោះស្រាយមិនចេញ។ បញ្ហានេះ បានបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសបានច្រានទម្លាក់ពលរដ្ឋខ្មែរឲ្យរស់ក្នុងភាពភ័យខ្លាច និងបាត់បងសិទ្ធិសេរីភាព យ៉ាងធ្ងន់ធ្ងរ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា អះអាងថា ការដឹកនាំរបស់លោក ហ៊ុន សែន ទទួលបានជោគជ័យដ៏ត្រចះត្រចង់សម្រាប់គណបក្សប្រជាជនកម្ពុជា និងបក្ខពួក ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែវាជាបរាជ័យយ៉ាងធំធេងសម្រាប់ប្រជាជនខ្មែរ និងប្រទេសកម្ពុជា ព្រោះការរំលាយបក្សប្រឆាំងបានធ្វើឲ្យកម្ពុជា និងពលរដ្ឋខ្មែរ រងនូវវិបត្តិ កាន់តែខ្លាំងបន្ថែមទៀត។

ចំណែក មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក លោក សឹង សែនករុណា បញ្ជាក់ថា បញ្ហានេះបាននាំឲ្យកម្ពុជាបាត់បងឧត្តមប្រយោជន៍ធំៗ និងបរាជ័យក្នុងការរកដំណោះស្រាយជាតិជាច្រើន រួមមាន ការបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ EBA ២០% ដែលធ្វើឲ្យជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ជីវភាពនិយោជិតកម្មករ។

លើសពីនេះ ក៏បានធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស ការធ្លាក់ចុះប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ព្រមទាំងការបរាជ័យ៉ាងខ្លាំងក្នុងការ ការពារបូរណភាពទឹកដីដែលតែងរងការរំលោភបំពានពីបរទេសឈ្លានពាន     ជាញឹកញាប់។

លោកបន្ថែមថា បរាជ័យកាន់តែធំសម្រាប់កម្ពុជា គឺមិនអាចរកការឯកភាពជាតិ និងសាមគ្គីភាព ជូនជាតិមាតុភូមិបាន។ លោកថា ការឯកភាពរវាងខ្មែរ និងខ្មែរ ជាចំនុចគន្លឹះក្នុងការបញ្ចប់វិបត្តិគ្រប់យ៉ាង ទាំងវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ច របស់ខ្មែរ។

លោក ហ៊ុន សែន ធ្លាប់បានអះអាង កាលពីចុងខែធ្នូ ឆ្នាំ២០២០ ថា លោកនឹងមិនចរចាជាមួយអ្នកណាជាដាច់ខាត ត្បិតលោកមិនមានជម្លោះជាមួយអ្នកទាំងនោះទេ តែពួកក្រុមប្រឆាំងទៅវិញទេ ដែលមានជម្លោះជាមួយនឹងផ្លូវច្បាប់ ហើយនឹងត្រូវដោះស្រាយតាមផ្លូវច្បាប់ប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី អនុប្រធានអតីតគណបក្សប្រឆាំងលោកស្រី មួរ សុខហួរ បានប្រកាសធ្វើមាតុភូមិនិវត្តន៍ ទៅកម្ពុជាដើម្បីស្វែងរកការផ្សះផ្សានយោបាយជាមួយលោក ហ៊ុន សែន ខណៈលោក សមរង្ស៊ី បន្តប្រមាថព្រះមហាក្សត្រ និងបន្តបញ្ចេញសារបែបហិង្សាក្នុងការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាលលោក ហ៊ុន សែន។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ពុំមានយុទ្ធវិធីប្រជែងណា ដែលគ្មានវិន័យ គ្មានសីលធម៌ គ្មានគុណធម៌ និងមិនហ៊ានធ្វើពលិកម្ម អាចប្រកួតឈ្នះគូប្រជែងផ្ដាច់ការក្នុងអំណាចនោះទេ ។

លោកបញ្ជាក់ថា បើអ្នកជាមនុស្សគ្មានវិន័យ គូប្រជែងរបស់អ្នកនឹងមានប្រៀបលើអ្នកខាងបណ្ដាញកម្លាំង និងហិរញ្ញវត្ថុ ហើយបើអ្នកជាមនុស្សគ្មានសីលធម៌ ដៃគូរប្រយុទ្ធរបស់អ្នកនឹងមានប្រៀបលើអ្នកខាងប្រើវិធីឃោសនាពង្វក់ចិត្តប្រជាពលរដ្ឋ។ លោកបន្តថា បើអ្នកជាមនុស្សគ្មានគុណធម៌ទៅទៀតនោះ គូរប្រកួតរបស់អ្នកនឹងមានប្រៀបលើអ្នកខាងបំភ្លៃច្បាប់ និងពន្យារស្ថានការណ៍។ ជាងនេះទៀត បើអ្នកមិនហ៊ានធ្វើពលិកម្ម សត្រូវរបស់អ្នកនឹងមានប្រៀបលើការគ្រប់គ្រងសមរភូមិរបស់អ្នកទាំងស្រុង៕

ប្រភព៖ The Cambodia Daily

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...