មន្ត្រីសង់ត្រាល់៖ ពលករខ្មែរដែលរងគ្រោះដោយបាក់ស្ពានអាកាសនៅថៃកំពុងត្រូវបានយកចិត្តទុកដាក់

25
មករា

មន្ត្រីសង់ត្រាល់៖ ពលករខ្មែរដែលរងគ្រោះដោយបាក់ស្ពានអាកាសនៅថៃកំពុងត្រូវបានយកចិត្តទុកដាក់

មន្ត្រី​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​ ករណី​ពលករ​ខ្មែរ​ចំនួន​៧ ​នាក់ ​នៅក្នុង​ចំណោម​ជន​រងគ្រោះ​សរុប​៩​ នាក់​ដែល​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ការ​បាក់​ស្ពាន​អាកាស​កំពុង​សាងសង់​នៅ​ខេត្ត​នគររាជសីមា​នោះ​ គឺ​ត្រូវ​បាន​អ្នក​ទទួល​ខុសត្រូវ​យក​ចិត្ត​ទុក​ដាក់​។ តែ​នៅ​មិន​ទាន់​ដឹង​ថា​ ក្រុមហ៊ុន​ម៉ៅការ​របស់​ថៃ​ដែល​ជា​ម្ចាស់​គម្រោង​ស្ពាន​អាកាស​ជិត​១៥​គីឡូ​ម៉ែត្រ​នេះ​ផ្តល់​សំណង​ប៉ុន្មាន​នៅ​ឡើយ​។

លោក លឹង សុផុន មន្ត្រី​គម្រោង​នៃអង្គការសង់ត្រាល់ ប្រចាំ​ប្រទេសថៃ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅព្រឹក​ថ្ងៃ​ចន្ទនេះថាក្រោយពីជួបឧបទ្ទហេតុបាក់ស្ពានអាកាស​​ ដែល​កំពុង​សាងសង់ក្នុង​ស្រុក​មឿង ខេត្ត​នគររាជសីមានោះ ខាង​ក្រសួងសាធារការរបស់ថៃ ដាក់កំហិត​ឲ្យ​ក្រុម​ហ៊ុនម៉ៅការសំណង់ជាអ្នកទទួល​ខុស​ត្រូវទាំងស្រុង​លើជនរងគ្រោះ។ នៅក្នុង​ដំណាក់​កាលសង្គ្រោះបឋមនេះ ជនរងគ្រោះទាំងអស់ចំនួន៩ គឺខ្មែរ៧នាក់ ភូមា ១នាក់ និងថៃ១នាក់ ត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈជនរងគ្រោះ​ខ្លះ​បាក់ដៃ និង​បាក់ជើង ដោយសារតែជន្ទល់សំណង់បានបាក់​ស្រុត​នៅពេលកំពុង​ចាក់បេតុង។

បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះ ករណីបាក់​ស្ពាន​អាកាសនេះ គឺជាគ្រោះថ្នាក់​ការងារ ដែល​តាម​ច្បាប់​របស់​ថៃ គឺថៅកែម៉ៅការសំណង់ជាអ្នកទទួលខុសត្រូវ ទាំងថ្លៃព្យាបាល ការធានារ៉ាប់រងចាយវាយអំឡុងពេលព្យាបាល និង​ប្រាក់សំណងការខូខាត។ ប៉ុន្តែនៅពេលនេះ​ លោក​ថា ក្រុម​ហ៊ុន​ម៉ៅការ​សំណង់នោះ​មិន​ទាន់​ផ្តល់​សំណងការខូចខាតលើជនរងគ្រោះនៅឡើយ ខណៈដែល​មន្ត្រី​ទូត​កម្ពុជា​ប្រចាំប្រទេសថៃ​កំពុង​ទៅជួប​ជន​រងគ្រោះនៅមន្ទីរពេទ្យ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ ការ​បាក់​សំណង់​ស្ពានអាកាសនៅប្រទេសថៃនេះ បាន​កើត​ឡើង​នៅថ្ងៃទី២៣​មក​រា​២០២១។ គឺជាផ្នែកមួយនៃគម្រោងផ្លូវក្រវ៉ាត់ក្រុងប្រវែង ១៤,៥ គីឡូម៉ែត្រនៅភាគខាងជើងនៃទីប្រជុំជនស្រុកមឿង ខេត្តនគររាជសីមា។ សំណង់នេះត្រូវបានសាងសង់ក្រោមការត្រួតពិនិត្យរបស់នាយកដ្ឋានផ្លូវល្បឿនលឿនដោយមានថវិកាចំនួន ១,៤ ពាន់លានបាត។

ឧបទ្ទវហេតុនេះបានធ្វើឲ្យកម្មករចំណាកស្រុកចំនួន៩នាក់ រងរបួស គឺមកពីកម្ពុជា៧នាក់ មីយ៉ាន់ម៉ាម្នាក់និងថៃម្នាក់ ហើយត្រូវបានបញ្ជួនទៅព្យាបាលនៅទីក្រុងបាងកក។ ការ​បាក់រលំសំណង់មួយនេះ ​ត្រូវបាន​គេបន្ទោសទៅលើកំហុស​បច្ចេកទេស ដែលប្រើជើងទម្រមិនអាចទ្រនឹងទំងន់នៃបេតុងដែលកំពុងចាក់​៕

ប្រភព៖ RFI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...