និយោជក ចេញថ្លៃព្យាបាលឲ្យពលករខ្មែរ ដែលរបួសដោយសារបាក់ស្ពានអាកាសនៅថៃ

25
មករា

និយោជក ចេញថ្លៃព្យាបាលឲ្យពលករខ្មែរ ដែលរបួសដោយសារបាក់ស្ពានអាកាសនៅថៃ

ភ្នំពេញ៖ ការចំណាយលើការព្យាបាលរបស់ពលករខ្មែរ៧នាក់ដែលរងរបួលដោយសារបាក់ស្ពានអាកាសនៅថៃ គឺភាគីនិយោជកនឹងធានារ៉ាប់រង។ នេះបើតាមការចេញផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅរសៀលថ្ងៃទី២៥មករានេះ លើទំព័រហ្វេសប៊ុករបស់ខ្លួន។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរទាំង៧នាក់នោះ មាន៣នាក់ បានចេញពីមន្ទីរពេទ្យហើយ ហើយ៤នាក់ទៀត កំពុងសម្រាកព្យាបាល។ បើតាមស្ថានទូត ពលករខ្មែរ៤នាក់នោះ អាចនឹងចេញពីមន្ទីរពេទ្យនៅល្ងាចថ្ងៃនេះឬនៅប៉ុន្មានថ្ងៃខាងមុខទៀត។

ស្ថានទូតកម្ពុជា អះអាងថា៖«ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ។ ចំណែកពលករដែលសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។ ក្រោយពីសម្រាកព្យាបាលរួច ក្រុមហ៊ុននឹងឲ្យពលករចូលបម្រើការងារតាមធម្មតាវិញ»។

ទន្ទឹមនឹងនេះ តំណាងស្ថានទូតក៏បានយកអំណោយទៅជូនដល់ពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគេផងដែរ។

សូមបញ្ជាក់ថា ស្ពានអាកាសមួយ ដែលកំពុងសាងសង់លើផ្លូវ ស្ថិតនៅប៉ែកខាងជើងនៃខេត្តណាខន រ៉ាត់ចាស៊ីម៉ា បានបាក់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ លោក លឹង សុផុន មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា ក្នុងឧបទ្ទវហេតុនេះ ក៏មានពលករមីយ៉ាន់ម៉ាម្នាក់និងពលករថៃម្នាក់ រងរបួសផងដែរ៕

ប្រភព៖ThmeyThmey

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...