សេចក្តីថ្លែងការណ៍រួម៖ សូមផ្អាក​ការបង់សង​ប្រាក់កម្ចី​ និង​ការប្រាក់​បង្គរ​ ដើម្បី​ជួយប្រជាពលរដ្ឋ​អ្នកខ្ចីប្រាក់​

06
មេសា

ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២១ – យើងខ្ញុំ​ ជាក្រុម​សង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​ ដាក់ចេញ​ជាវិធានការណែនាំ​ដល់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ទាំងអស់​ នៅក្នុង​ប្រទេសកម្ពុជា​ ដើម្បីផ្អាកការ​បង់សង​ប្រាក់កម្ចី​ និងការប្រាក់បង្គរ​ទាំងអស់​ សម្រាប់​រយៈពេល​យ៉ាងតិច ៣ខែ​ ដើម្បី​ផ្ដល់ឱ្យ​អ្នកខ្ចីប្រាក់​នូវឱកាស​ក្នុងការ​ស្នាក់នៅផ្ទះ​ និង​រក្សាសុវត្ថិភាព​ អំឡុងពេល​ផ្ទុះឡើង​នៃវីរុសកូវីដ ១៩​ ដែលពួកគេ​មិនគួរ​ត្រូវភ័យ​ខ្លាច​ក្នុងការបាត់បង់​ដីធ្លី ​ឬ ផ្ទះសម្បែង​ ប្រសិនបើ​ពួកគេ​គ្មានលទ្ធភាព​សងប្រាក់វិញ​ទេនោះ ។​

វិស័យកាត់ដេរ​ ទេសចរណ៍ ​សេវាកំសាន្ត​ និងសំណង់​ កំពុង​ត្រូវបាន​រងគ្រោះ​ជាខ្លាំង​ពីការរីករាលដាល​នៃជំងឺនេះ ។​ វិស័យទាំងនេះ​ផ្ដល់ការងារ​ដល់ស្រ្តី​រាប់សែននាក់​ ខណៈដែល​អត្រា​នៃអ្នកខ្ចី​កម្ចីខ្នាតតូច​គឺមានស្រ្តី​ចំនួន ៧៥%​ មានន័យថា​ មានករណី​ជាច្រើន​ ដែលវិបត្តិ​ជំងឺរីករាលដាលនេះ​ ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ស្រ្តីជា​អ្នកខ្ចីប្រាក់ ។​ ក្រៅពីនេះ​ កសិករ​ ពលករ​ចំណាកស្រុក​ សហគមន៍​ក្រីក្រ ​អ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ អ្នកធ្វើជំនួញ​ អាជីវករ​ និងអ្នកលក់​ដូរតាមដងផ្លូវ​ ក៏ប្រឈម​នឹងការធ្លាក់ចុះ​ខ្លាំង​នៃប្រាក់ចំណូល​ផងដែរ ។​ មានមនុស្ស​តិចតួចណាស់​ដែលមិនទទួល​រងផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច​ពីជំងឺកូវីដ១៩នេះ ។​ រាជរដ្ឋាភិបាល​បានចាត់វិធានការ​មួយចំនួន​រួចមកហើយ ​ដើម្បី​កាត់បន្ថយ​មនុស្ស​មួយចំនួន​ពីការរងគ្រោះ ​ដែលបង្កឡើង​ដោយវិបត្តិ​សេដ្ឋកិច្ច​ជាងមួយឆ្នាំ​កន្លងមកនេះ ។​ សាច់ប្រាក់​ដែលត្រូវបាន​ផ្ដល់ឱ្យ​ទៅប្រជាពលរដ្ឋ​ជាច្រើន​ដែលមាន​ប័ណ្ណក្រីក្រ ​និងប្រាក់ឧបត្ថម្ភ​សម្រាប់​ប្រាក់ឈ្នួល​របស់កម្មករ​ កម្មការិនី​ រោងចក្រ​ បានផ្ដល់​ប្រភព​ដ៏សំខាន់មួយ​នៃប្រាក់ចំណូល​ ដល់​ប្រជាពលរដ្ឋ​រាប់សែននាក់​ ដែលត្រូវការ​ជំនួយ ។​ ប្រសិនបើ​គ្មានគោល​នយោបាយ​ទាំងនេះទេ ​ការធ្លាក់ចុះ​នៃសេដ្ឋកិច្ច​នៃការ​រីករាលដាល​ជាសកលនេះ ​នឹងកាន់តែ​មានស្ថានភាព​អាក្រក់​ខ្លាំងជាងនេះ ។​

ប៉ុន្តែ​រាជរដ្ឋាភិបាល​មិនទាន់​បាន​ចាត់វិធានការ​ស្រដៀងគ្នានេះ ​ដើម្បី​ជួយសម្រាល​បន្ទុក​ដល់អ្នកខ្ចីប្រាក់​ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅឡើយទេ ។​ ការស្នើសុំ​របស់​រាជរដ្ឋាភិបាល​កាលពីឆ្នាំមុន​ ដើម្បី​ឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងធនាគារ​ អនុវត្ត​ការសម្រាល​បន្ទុក​ដល់​វិស័យជាក់លាក់​មួយចំនួន​ ដោយគ្មាន​គោលការណ៍​ណែនាំ​ច្បាស់លាស់​ថាតើ​អ្នកខ្ចីប្រាក់​ណាខ្លះ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ ឬ​ ប្រភេទ​នៃការជួយ​សម្រាល​បន្ទុកអ្វី​សម្រាប់ផ្ដល់នោះ​ បានអនុញ្ញាត​ឱ្យវិស័យ​មីក្រូហិរញ្ញវត្ថុ​កំណត់​គោលការណ៍​ខ្លួនឯង​យ៉ាងមាន​ប្រសិទ្ធភាព​ក្នុងការ​រៀបចំ​ឥណទាន​ឡើងវិញ ។​ នេះមានន័យថា​ ស្ទើរតែគ្រប់​ករណី​ដែលយើងខ្ញុំ​បានតាមដាន​ ធនាគារ​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ កំពុងតែ​ផ្អាកការ​បង់ប្រាក់ដើម​ ប៉ុន្តែ​នៅតែ​បន្តប្រមូល​យកការ​បង់ថ្លៃ​ការប្រាក់​ ព្រមទាំង​គណនា​ការប្រាក់​លើឥណទាន​ទាំងនេះ ។​ ការណ៍នេះ ​បាននាំឱ្យ​មានកំណត់ត្រា​ប្រាក់ចំណេញខ្ពស់​សម្រាប់​អ្នកផ្ដល់កម្ចី​ឥណទានខ្នាតតូច​មួយចំនួន​ ខណៈដែល​ប្រាក់ចំណូល​នៅក្នុងគ្រួសារ​បន្ត​ធ្លាក់ចុះ​ ដោយសារ​តែវិបត្តិ​រីករាលដាល​នៃជំងឺកូវីដ១៩​ និងបន្ទុក​បំណុល​កាន់តែធំ​សម្រាប់​អ្នកខ្ចីប្រាក់ ​បន្ទាប់ពី​បញ្ចប់ការ​រៀបចំ​ឥណទាន​ឡើងវិញ ។​ ការអនុវត្ត​បែបនេះ​មិនមែន​ជាការសម្រាល​បន្ទុក​ពិតប្រាកដ​នោះទេ ។​

ខណៈដែល​ប្រទេសកម្ពុជា​ពេលនេះ​កំពុងប្រឈម​នឹងការ​ឆ្លងរីករាលដាល​ជាសហគមន៍​ និង​ការទទួល​មរណភាព​ជាបន្តបន្ទាប់​ ដោយសារ​ជំងឺកូវីដ១៩​ ការអនុវត្ត​ក្នុងការ​ជួយសម្រាល​បន្ទុក​បំណុលបែបទូលំទូលាយ​គឺត្រូវការ​ជាចាំបាច់ ។​ ការរៀបចំ​ឥណទាន​ឡើងវិញ​មិនពេញលេញ​សម្រាប់​កម្ចីឥណទាន​ខ្នាតតូច​ប្រមាណជា ​១០% ​ដែលត្រូវបាន​រាយការណ៍​ដោយវិស័យ​មីក្រូហិរញ្ញវត្ថុ​ គឺមិនគ្រប់គ្រាន់​ ដើម្បី​ដោះស្រាយ​ជាមួយ​ទំហំ​នៃវិបត្តិនេះទេ ។​ យើងខ្ញុំ ​សូមស្នើសុំ​ជាថ្មីម្ដងទៀត​ នូវសំណើ​ដែលបាន​ស្នើសុំ​ដំបូង​កាលពី​ជិតមួយឆ្នាំមុន​ សូមឱ្យផ្អាក​ការបង់សង​កម្ចីទាំងអស់​ រួមទាំងប្រាក់ដើម​ និង​ការប្រាក់​ ក៏ដូចជា​ការប្រាក់បង្គរ​ (ការប្រាក់​ដែលត្រូវ​បាន​កត់ត្រាទុក​និង​ត្រូវទូទាត់​នៅពេលក្រោយ)​ សម្រាប់​រយៈពេល​យ៉ាងតិច​ ៣ខែ​ ។

ការបន្ត​រីករាលដាល​នៃជំងឺកូវីដ១៩​ក្នុង “ព្រឹត្តិការណ៍​២០កុម្ភៈ” បាន​អូសបន្លាយពេល​ជាងមួយខែ​មកហើយ ​និងកំពុងបន្ត​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាច្រើន ​។ របាយការណ៍​ពីការធ្វើអត្តឃាត​ដោយសារ​បញ្ហាបំណុល​កំពុងបន្ត​កើតមានឡើង ។​ ស្រដៀងគ្នានេះ​ដែរ​ របាយការណ៍​ការប្រើប្រាស់​អំពើហិង្សា​ក្នុងគ្រួសារ​ រួមមាន​ឃាតកម្ម​ផងដែរនេះ​ ក៏កំពុង​កើតមានឡើង​ក្នុងបរិបទ​នៃការតានតឹង​ផ្លូវចិត្ត​ដោយសារ​បញ្ហាបំណុល ​និងវិបត្តិហិរញ្ញវត្ថុ ។​ បញ្ហាទាំងនេះ​បានក្លាយ​ជាការ​អំពាវនាវ​ជាបន្ទាន់​ពីប្រជាពលរដ្ឋ​ ឬក្រុមមនុស្ស​មកពី​មជ្ឈដ្ឋាន​ផ្សេងៗគ្នា​ សូមឱ្យ​មានការ​ជួយសម្រាល​បន្ទុកបំណុល​ ក៏ដូចជា​ការចាត់វិធានការ​ពីសំណាក់​រាជរដ្ឋាភិបាល ។​ យុវជន​ចំនួន៦នាក់​ ត្រូវបាន​ចាប់ខ្លួន​កាលពី​ពេលថ្មីៗនេះ​ និងត្រូវបាន​ឃាត់ខ្លួន​ឆ្លងយប់​ផងដែរ​ បន្ទាប់ពី​ចែកចាយ​ញត្តិ​អំពាវនាវឱ្យ​មានការផ្អាក​ការបង់​សងប្រាក់​ទៅគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងធនាគារ ​ក៏ដូចជា​វិធានការ​ជួយសម្រួល​បន្ទុក​សេដ្ចកិច្ច​ផ្សេងទៀត ។​ ខណៈដែល​មនុស្ស​ជាច្រើន​ភ័យខ្លាច​បាត់បង់​ដីធ្លី ​ឬ ផ្ទះសម្បែង​របស់​ពួកគេ ​ដោយសារ​ការបង់ប្រាក់យឺត​ កម្មវិធី​រៀបចំឥណទាន​តាមករណី​ជាក់ស្ដែង ​គឺមិនគ្រប់គ្រាន់​នោះទេ ។​

សម្ពាធ​បណ្ដាល​មកពីកម្ចី​ឥណទានខ្នាតតូច​របស់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ បានកំពុង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ និងសុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី ។​ កាលពី​ពេលថ្មីៗ ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​បានបង្ហោះសារ​នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ និងក្រោយមក​បានលុបសារ​នេះវិញ ​ដោយមាន​រៀបរាប់ថា ​ប្រសិនបើ​អ្នកចង់​កាត់បន្ថយ​ការរីករាលដាល​នៃជំងឺកូវីដ១៩​ វីធីទីមួយ​គឺត្រូវឱ្យធនាគារ​ផ្អាកការ​បង់សងប្រាក់កម្ចី ។​ ថ្មីៗនេះ​ផងដែរ​ អ្នកនាំពាក្យ​នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​ បានណែនាំ​ប្រជាពលរដ្ឋ​កុំឱ្យច្រណែន​នឹងអ្នកទោស​ ដែលពួកគេ​មិនត្រូវ​ភ័យខ្លាច​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ឬ​ធនាគារ​ រឹបអូស​យកផ្ទះសម្បែង​របស់​ពួកគេ ។​ ការបញ្ចេញ​យោបល់នេះ ​គឺជាការ​មើលរំលង​ភាពភ័យខ្លាច​ដែលប្រឈម​ដោយអ្នកទោស​អំឡុងពេល​មានវិបត្តិនេះ ​ក៏ដូចជា​បង្ហាញជា​ទូទៅថា​ អ្នកខ្ចីប្រាក់​អាចនឹង​បាត់បង់ដីធ្លី ​ដោយសារ​បញ្ហាបំណុល ។​

យើងខ្ញុំ ​ស្នើសុំ​យ៉ាងទទូច​ឱ្យរាជរដ្ឋាភិបាល​ ជួយប្រជាពលរដ្ឋ​រាប់លាននាក់​ដោយដាក់ចេញ​វិធានការ​ណែនាំ​ឱ្យវិស័យ​មីក្រូហិរញ្ញវត្ថុ​ដែលរកប្រាក់​ចំណេញ ​ដើម្បីជួយ​ទទួលបន្ទុក​សេដ្ឋកិច្ចខ្លះ​របស់អ្នកខ្ចីប្រាក់ ។​ អ្នកខ្ចីប្រាក់​មួយចំនួន​កំពុង​ត្រូវបាត់បង់​ដីធ្លី​របស់ពួកគេ​ មិនទទួល​បានការ​ថែទាំសុខភាព​ និងប្រឈម​នឹងហានិភ័យ​នៃសុខភាព​ និង​សុវត្ថិភាព​របស់ពួកគេ​ អំឡុងពេល​មានវិបត្តិ​ជំងឺនេះ ​ដើម្បីទុក​លទ្ធភាព​បង់សង​បំណុល​ទាំងនេះ ។​ ការផ្អាក​ការបង់សង​ប្រាក់​រយៈពេលបីខែ​ ជាមួយ​លក្ខខណ្ឌ​ដែលអាច​បន្តការ​ផ្អាកនេះ​បន្តទៀត ​នឹងជួយ​អ្នកខ្ចីប្រាក់​ឱ្យស្នាក់នៅផ្ទះ ​រក្សាសុវត្ថិភាព​ និង​ពង្រឹង​ស្ថានភាព​ទូទៅនៅ​ក្នុងប្រទេសវិញ ៕​

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
2. សហគមន៍អមលាំង (កំពង់ស្ពឺ)
3. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
4. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
5. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
6. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
7. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
8. សហជីពនិយោជិត​ទេសចរណ៍​អាស៊ាន​ នៃសណ្ឋាគារ​ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ​(AEURLH)
9. សហគមន៍បឹងប្រាំ (បាត់ដំបង)
10. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
11. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
12. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
13. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
14. សម្ព័ន្ធសហជីពកម្ពុជា (CATU)
15. សហភាព​ការងារ​កម្ពុជា​ (CLC)
16. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
17. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
18. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
19. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
20. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
21. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
22. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
23. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
24. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
25. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
26. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
27. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
28. បណ្តាញយុវជនកម្ពុជា (CYN)
29. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
30. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
31. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
32. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
33. សហគមន៍ដីធ្លីជីខលើ (កោះកុង)
34. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
35. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
36. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)
37. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
38. សម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ (CFTUWT)
39. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
40. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
41. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
42. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
43. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
44. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ
45. អង្គការសមធម៌កម្ពុជា (EC)
46. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FFTUWKC)
47. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
48. សមាគមកសិករដើម្បីសន្តិភាព និងការ​អភិវឌ្ឍន៍ (FAPD)
49. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
50. សហជីពកម្មករនិយោជិតក្រុមហ៊ុន អេច.ស៊ី.ស៊ី.គ្រុប
51. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
52. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
53. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
54. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
55. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
56. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
57. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
58. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
59. សហជីពទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃ​ក្រុមហ៊ុន​កាស៊ីណូ ​ណាហ្គាវើល
60. សហគមន៍ដីធ្លីខេត្តប៉ៃលិន
61. សហគមន៍ឡពាង (កំពង់ឆ្នាំង)
62. សហគមន៍មានជ័យ (ស្វាយរៀង)
63. មាតាធម្មជាតិកម្ពុជា (MNC)
64. សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC)
65. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
66. សហគមន៍អូរដំដែក (កំពង់ធំ)
67. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
68. អង្គការស្ពានសន្តិភាព (PBO)
69. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
70. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
71. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
72. សហគមន៍ភ្នំក្រោម (សៀមរាប)
73. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
74. សហគមន៍ព្រៃឡង់ (កំពង់ធំ)
75. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)​
76. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
77. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
78. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
79. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
80. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
81. អង្គការសមាគមធាងត្នោត (សធត)
82. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
83. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
84. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)
85. សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃក្រុមហ៊ុន​អេចស៊ីស៊ី​ ព្រលាន​យន្តហោះ​ខេត្តសៀមរាប
86. សហជីពសមគ្គីឯករាជនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាភ្នំពេញ
87. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
88. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
89. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
90. សហគមន៍ដីធ្លីតានី (សៀមរាប)
91. សហគមន៍ដីធ្លីតានូន (កោះកុង)
92. គណៈកម្មាធិការ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុសញ្ញ​លុបបំបាត់​រាល់ទំរង់​នៃការរើសអើង​លើស្រ្តីភេទ​ (NGO-CEDAW)
93. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
94. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
95. អង្គការតម្លាភាពកម្ពុជា (TI)
96. សហជីពនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់
97. សហជីពកម្មករនិយោជិតវិស័យទេចរណ៍នៃស៊ីនទ្រី(ខេមបូឌា)
98. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនជីអេសអាយ
99. សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​នៃក្រុមហ៊ុន​ ខេមបូឌា ​បេវេរេដ​ ខមប៉ានី ​លីមីតធីត
100. សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីតសៀមរាប (USWCSR)
101. សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC)
102. សហជីពឯករាជ្យកំលាំងសាមគ្គីកម្មករ (WSSIU)
103. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

ទាញយកសេចក្តីថ្លែងការណ៍រួម ជាភាសារខ្មែរ ទាញយកសេចក្តីថ្លែងការណ៍រួម ជាភាសារអង់គ្លេស

 

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...