សង្គមស៊ីវិលថា ការអំពាវនាវរបស់អគ្គិសនីកម្ពុជាឲ្យពលរដ្ឋក្នុងតំបន់បិទខ្ទប់ទៅបង់ថ្លៃប្រើប្រាស់អគ្គសនី គឺបង្ហាញពីការមិនទទួលខុសត្រូវរបស់រដ្ឋ

04
ឧសភា

ក្រុមអ្នកការពារសិទ្ធិសិទ្ធមនុស្សនៅកម្ពុជា រិះគន់ថា សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាអំពីការតម្រូវឲ្យពលរដ្ឋក្នុងតំបន់បិទខ្ទប់បង់លុយថ្លៃភ្លើង គ្រាន់តែបង្ហាញពីភាពខ្វះការទទួលខុសត្រូវរដ្ឋាភិបាលតែប៉ុណ្ណោះ និងជាការដាក់បន្ទុកធ្ងន់ធ្ងរទៅដល់ពលរដ្ឋក្នុងស្ថានភាពនេះវិបត្តិសង្គមដ៏ធ្ងន់ធ្ងរនេះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ ឧសភា នេះថា លិខិតអគ្គិសនីកម្ពុជានេះបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ និងជួយដោះស្រាយវិបត្តិរបស់ ពលរដ្ឋដែលកំពុងជួបការលំបាកឲ្យបានទូលំទូលាយនៅឡើយទេ។

លោក អះអាងថា អគ្គិសនីកម្ពុជា គឺជាសេវាកម្មរបស់រដ្ឋដូច្នេះស្ថាប័នមួយនេះគួរតែធ្វើជាគំរូក្នុងការជួយដោះស្រាយការលំបាកដល់ ពលរដ្ឋក្នុងពេលនេះ ព្រោះថា កាតព្វកិច្ចរបស់រដ្ឋត្រូវទទួលរ៉ាប់រងទាំងស្រុង ក្នុងកិច្ចគាំពារសង្គម។ លោកថាប្រសិនបើរដ្ឋាភិបាលខ្លួនឯងមិនអាចធ្វើជាគំរូដើម្បីជួយសម្រួលការខ្វះខាតរបស់ពលរដ្ឋផង ថាតើឲ្យវិស័យឯកជនជួយសម្បទានដល់ប្រជាពលរដ្ឋយ៉ាងម៉េចនឹងកើត។

លោក បញ្ជាក់ថា ប្រសិនបើ រដ្ឋាភិបាលមិនអាចជួយបន្ធូរបន្ថយការលំបាករបស់ពលរដ្ឋបានទាំងស្រុងទេ ក៏គួរតែជួយសម្រួលក្នុងលក្ខខណ្ឌសមស្របណាមួយផងដែរ ដើម្បីកុំឲ្យបន្ទុកទាំងនោះធ្លាក់ទៅលើពួកគាត់ទាំងស្រុង ជាពិសេសអ្នកដែលមានចំណូលទាបរដ្ឋាភិបាលគួរតែយកចិត្តទុកឲ្យកាន់តែខ្លាំងជាទីបំផុត។

ការអះអាងនេះធ្វើឡើងដើម្បីរិះគន់ទៅលើអគ្គិសនីកម្ពុជាដែលទាមទារឲ្យប្រជាពលក្នុងតំបន់បិទខ្ទប់ និងពលរដ្ឋដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផ្សេងទៀត ឲ្យទៅបងថ្លៃប្រើប្រាស់ថាមពលអគ្គិសនីក្នុងពេលថ្មីៗនេះ។

អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ ដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ឲ្យទៅទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ឲ្យបានឆាប់ និងតាមវិធីដែល អគ្គិសនីកម្ពុជា បានណែនាំ។

អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានចេញសេចក្តីជូនដំណឹងមួយដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គឺទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ថា ដើម្បីឲ្យអគ្គិសនីកម្ពុជា អាចមានលទ្ធភាពទូទាត់ទៅអ្នកផលិតអ្នកអគ្គិសនី ទាំងក្នុងប្រទេស និងក្រៅប្រទេស អគ្គិសនីកម្ពុជា សូមឲ្យពលរដ្ឋក្នុងតំបន់បិទខ្ទប់ទាំងអស់ នាំគ្នាទៅទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីរបស់ខ្លួនឲ្យបានទាន់ពេលវេលា។

លោកអះអាងថា  ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ក្នុងការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីទាំងនោះ អគ្គិសនីកម្ពុជា បានភ្ជាប់តារាង ឈ្មោះធនាគារមួយចំនួន ជាមួយវិក្កយបត្រប្រើប្រាស់របស់អតិថិជន ដូចជា ធនាគារ អេស៊ីលីដា ធានាគារឯកទេសវីង ធនាគារអេប៊ីអេ និងធនាគារកាណាឌីយ៉ា ជាដើម។

ជុំវិញបញ្ហានេះ នៅដើមខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់ក្នុងទីក្រុង និងក្រុងតាខ្មៅដែលជាតំបន់បិទខ្ទប់ បាន ត្អូញត្អែរ លើបណ្ដាញសង្គម អំពីការដាស់តឿនឲ្យពលរដ្ឋក្នុងតំបន់បិទខ្ទប់ទាំងនោះទៅបង់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ថា ពួកគេស្ទើរតែដាច់ចំណូលទាំងស្រុងទៅហើយ ចំណែកថ្លៃភ្លើងក៏ឡើងជាងខែមេសា គុណនឹង ២ថែមទៀត។

ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែបង្កើនការយកចិត្តទុកដាក់លើមន្ត្រីរបស់ខ្លួនតាមក្រសួងស្ថាប័ននីមួយៗឲ្យហ្មត់ចត់ ដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាមេដឹកនាំប្រទេស ព្រោះថា សេចក្តីជូនដំណឹងមួយសន្លឹករបស់ខ្លួន អាចធ្វើឲ្យពលរដ្ឋរាប់លាននាក់ធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...