សង់ត្រាល់៖ពលករខ្មែរប្រមាណ៦០ភាគរយ​មិន​មាន​ការងារ​ធ្វើ​គ្រប់គ្រាន់​អំឡុង​ពេល​ថៃ​ផ្ទុះ​កូវីដ១៩

02
ឧសភា

តាមការ​អង្កេត​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ គឺ​មាន​ពលករ​ខ្មែរ​ប្រមាណ​៦០ភាគរយ​ក្នុង​ចំណោម​ពលករ​ខ្មែរ​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​ជិត​២លាន​នាក់​មិន​មាន​ការងារ​ធ្វើ​គ្រប់គ្រាន់​នៅ​ថៃ  អំឡុង​ពេល​ដែល​ប្រទេស​នេះ កំពុ​ងប្រឈម​នឹង​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩​។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​២​ឧសភា​នេះ លោក ឌី ថេហូយ៉ា ប្រធាន​កម្ម​វិធីនៃ​អង្គការ​សង់ត្រាល់​បាន​ប៉ាន់​ប្រមាណ​ថា ៦០ភាគរយ​នៃ​ពលករ​ខ្មែរ​ដែល​មិន​មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់​នៅ​ប្រទេស​ថៃ ដោយ​សារ​ការកាត់​បន្ថយ​ម៉ោង​ការងារ​ពី​ថៅកែ ដែល​មុន​ផ្ទុះ​កូវីដ​១៩​ខ្លាំង​នៅថៃ​ ពលករ​អាច​ធ្វើ​ការ​ថែម​ម៉ោង​បាន​ពេញ​មួយ​សប្ដាហ៍​។ ហើយ​ក្នុង​ចំណោម​៦០​ភាគ​រយនេះ​ក៏​មាន​ករណី​ខ្លះ​រោងចក្រ​បាន​បិទ​ទ្វារ​តែ​ម្ដង​ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ពលករ​មិន​មាន​ការ​ធ្វើ។​  បើតាម​លោក ឌី ថេហូយ៉ា ភាគ​ច្រើន​នៃ​ពលករ​ខ្មែរ​ដែល​គ្មាន​ការងា​ធ្វើ ឬ​ការងារមិន​គ្រប់គ្រាន់ ជា​ពលករ​ខុសច្បាប់​ដែល​ជា​កម្មករ​សំណង់ ការងារ​ក្នុងចម្ការ​ដើម​។

ចំណែក​ពលករ​ស្របច្បាប់​ដែល​មាន​ចុះកិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​និង​ថៃ ប្រមាណ​៣០​ទៅ​៤០ ពួក​គេ​នៅ​មាន​លំនឹង​ការងារ ទោះ​ជា​គ្រា​នេះ​ថៃ​កំពុង​ប្រឈម​នឹង​ការរាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ ក៏​ដោយ ដែល​ភាគ​ច្រើន​នៃ​ពួកគេទាំង​នេះ​បំរើការងារ​ក្នុង​រោងចក្រ​ធំៗ​របស់​ថៃ។​

ខណៈ​ដែល​គ្មាន​ការងារ​ធ្វើ​និង​មិន​បាន​បំពេញ​ការងារ​ឲ្យ​ពេញ​ដៃ​ពេញ​ជើង​ដូច​មុន​ផ្ទុះ​កូវីដ១៩​ ពលករ​ខ្មែរ​ក៏​កំពុង​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​វីរុស​កូវីដ​១៩ នៅ​ក្នុង​ប្រទេសដែរ ដែល​ក្នុង​មួយ​ថ្ងៃថៃ​រកឃើញ​ចំនួន​អ្នក​ឆ្លង​ថ្មី​យ៉ាង​ណាស់​១ពាន់​ករណី​។ មិន​ខុស​ពី​កម្ពុជា​ដែរ នៅ​ក្នុង​ប្រទេស​ថៃ តំបន់​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ពណ៌ ដោយ​ក្នុង​នោះ​៤៥​ខេត្ត​ជា​តំបន់​ក្រហម ខេត្ត​ក្រុង​៦​ជាតំបន់​ក្រហម​ចាស់ និង​២៦ខេត្តជា​តំបន់​លឿង​ទុំ​។ កន្លង​មក​មាន​ពលករ​ខ្មែរ​ចំនួន​១០​នាក់ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​សាមុត​ប្រាកាន ត្រូវ​បាន​រក​ឃើញ​ថា​វិជ្ជ​មាន​កូវីដ-១៩។

នៅ​ចំពោះ​មុខ​បញ្ហា​នេះ​លោក ឌី ថេហូយ៉ា លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​និង​ស្ថានទូត​ខ្មែរ​គួរយក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ទុក្ខពលករខ្មែរ​នៅ​ប្រទេស​ថៃ​តាម​រយៈ​ផ្ដល់​ការ​គាំពារ​ផ្នែក​ស្បៀង​អាហារ​ក្នុង​ករណី​ដែល​ពលករ​គ្មាន​ការ​ធ្វើ​និង​បាត់បង់​ប្រាក់​ចំណូល​នៅ​ក្នុង​ប្រទេស​ថៃ​។ មួយ​វិញ​ទៀត​នៅ​ពេល​ដែល​ពលករ​ត្រឡប់​មក​វិញ​ក្រោយ​ស្ងប់ស្ងាត់​កូវីដ១៩​ទាំង​នៅ​ថៃ​និង​កម្ពុជា​គឺការ​ផ្ដល់ការងារ​កសិកម្ម​ទៅ​កាន់​ពួក​គេជា​រឿង​សំខាន់​៕

ប្រភព៖ RFI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...