សេចក្តីថ្លែងការណ៍រួម ស្តីពីការ​ចងចាំ​នៅ​វេ​ង​ស្រេង​៖​ ​៨​ឆ្នាំ​ក្នុង​ភាព​ស្ងប់ស្ងាត់​ ​ប៉ុន្តែ​គ្មាន​យុត្តិធម៌

03
មករា

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២២

 

យើងខ្ញុំ​ ​ជា​ក្រុម​សង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​ចូលរួម​ជា​សាមគ្គីភាព​ជាមួយ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បាញ់សម្លាប់​ ​រង​របួស​ ​និង​បាត់ខ្លួន​ ​នៅ​ថ្ងៃនេះ​កាលពី​៨​ឆ្នាំមុន​ ​ក្នុងពេលដែល​កងកម្លាំង​សមត្ថកិច្ច​បាន​វាយប្រហារ​ដោយ​គ្រាប់កាំភ្លើង​ ​បាញ់​ទៅលើ​កម្មករ​ន​យោ​ជិត​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​យើងខ្ញុំ​ ​បន្ត​ស្នើសុំ​ឱ្យ​មាន​ការទទួលខុសត្រូវ​ចំពោះ​ការ​បាញ់​ប្រហារ​នេះ​ ​ក៏ដូចជា​ការ​បាត់ខ្លួន​ក្មេងប្រុស​អាយុ​ ​១​៥​ឆ្នាំ​ម្នាក់​ឈ្មោះ​ ខឹ​ម​ ​សុផាត​ ​ដែល​នៅ​បន្ត​បាត់ខ្លួន​មកទល់​សព្វថ្ងៃនេះ​ ​។​

​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​រាជរដ្ឋាភិបាល​បាន​បាញ់​ប្រហារ​ ​និង​សម្លាប់​មនុស្ស​យ៉ាងតិច​៤​នាក់​ ​ព្រមទាំង​រង​របួស​យ៉ាងតិច​ ​៣​៨​នាក់​ ​អំឡុង​ពេល​ប​ង្រ្កា​ប​ទៅលើ​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​។​ ​កូដកម្ម​របស់​កម្មករ​-​កម្មការិនី​កាត់​ដេរ​ ​ដែល​អំពាវនាវ​ឱ្យ​មាន​ប្រាក់ឈ្នួល​អប្ប​រ​មា​សមរម្យ​ ​ត្រូវ​បាន​រង​ការ​ប​ង្រ្កា​ប​យ៉ាង​ឃោរឃៅ​ ​និង​មិន​សមស្រប​ ​។​ ​ការស៊ើបអង្កេត​ក្រោយមក​ទៅលើ​ការ​បាញ់​ប្រហារ​នេះ​ ​គឺ​ត្រូវ​បាន​រាយការណ៍​ថា​ ​ធ្វើឡើង​ត្រឹម​រយៈពេល​៣​ស​ប្ដាហ៍​ប៉ុណ្ណោះ​ ​ហើយ​ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​យកមក​ផ្ដន្ទាទោស​ចំពោះ​ការ​ស្លាប់​របស់​ ​លោក​ ​គឹម​ ​ផា​លាប​ ​លោក​ ​សា​ម​ ​រ៉ាវី​ ​លោក​ ​យាន​ រឹទ្ធី ​និង​លោក​ផេង​ ​កុសល​ ​នោះ​ទេ​ ​។​ ​ផ្ទុយទៅវិញ​ ​កម្មករ​ន​យោ​ជិត​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​ ​២​៣​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ក្រោយមក​ត្រូវ​បាន​ផ្ដន្ទាទោស​នៅ​ក្នុង​សវនាការ​មួយ​ជុំវិញ​ការចោទប្រកាន់​ពី​ ​បទ​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​បទ​រារាំង​ចរាចរណ៍​សាធារណៈ​ ​និង​បទ​ប្រមាថ​ ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ​ ​។​

ក្មេងប្រុស​ ខឹ​ម​ ​សុផាត​ ​អាយុ​១​៥​ឆ្នាំ​ ​នៅតែ​បន្ត​បាត់ខ្លួន​មកទល់​សព្វថ្ងៃនេះ​ ​។​ ​សុផាត​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​លើក​ចុងក្រោយ​ដោយ​ដេកផ្កាប់មុខ​នៅ​ក្នុង​ថ្លុក​ឈាម​ ​បន្ទាប់ពី​រង​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់កាំភ្លើង​ចំ​ទ្រូង​ ​ដែល​បង្ខំ​ឱ្យ​អ្នកដទៃ​រត់​យក​រួចខ្លួន​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ​ ​ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​នៅតែ​បន្ត​បាញ់​ប្រហារ​ទៅលើ​អ្នក​តវ៉ា​ ​។​ ​នៅពេលដែល​អ្នក​តវ៉ា​ត្រលប់​ទៅ​ទីតាំង​ដើម​វិញ​បន្ទាប់ពី​ការ​បាញ់​ប្រហារ​ត្រូវ​បាន​បញ្ឈប់​ ​សុផាត​ ​ត្រូវ​បាន​បាត់​ពី​កន្លែង​កើតហេតុ​ដែរ​ ​។​ ​ឧត្តមសេនីយ៍ត្រី​ ​ខេង​ ​ទី​តូ ​អ្នកនាំពាក្យ​នៃ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​បាន​បញ្ជាក់​នៅ​ប៉ុន្មាន​ស​ប្ដាហ៍​បន្ទាប់ពី​ថ្ងៃកើត​ហេតុ​ថា​ ​សុផាត​ ​មិន​ស្ថិត​ក្នុងចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទេ​ ​។​

​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៤​ ​បុរស​២​នាក់​ ​បាន​រក​ឃើញ​បំណែក​ឆ្អឹង​ ​និង​សំណល់​ពី​ការ​ដុត​កង់ឡាន​នៅ​ឯ​មូលដ្ឋាន​កងពលតូច​លេខ​ ​៧​០​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ធ្វើ​ឱ្យ​មាន​ការសង្ស័យ​ថា​ ​ជា​បំណែក​ឆ្អឹង​នៃ​សាកសព​របស់​ ខឹ​ម​ ​សុផាត​ ​។​ ​អាជ្ញាធរ​បាន​បដិសេធ​មិន​ទទួលស្គាល់​បំណែក​ឆ្អឹង​ទាំងនេះ​ជា​របស់​សុផាត​ ​ប៉ុន្តែ​ការស៊ើបអង្កេត​ដោយ​ហ្មត់ចត់​ ​ឯករាជ្យ​ ​ឥត​លំអៀង​ ​ឬ​ដោយ​ប្រសិទ្ធ​ភាព​ ​មិន​ត្រូវ​បាន​ធ្វើឡើង​ ​ដូចដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នោះ​ទេ​ ​។​ ​អាជ្ញាធរ​ក៏​មិនបាន​ផ្ដល់​ព័ត៌មាន​ឱ្យ​គ្រួសារ​របស់​ជនរងគ្រោះ​ ​ពាក់ព័ន្ធ​នឹង​វិធាន​ការស៊ើបអង្កេត​ ​និង​ការវិវត្តន៍​នៃ​ការ​លាតត្រដាង​ការពិត​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ទៅលើ​កូនប្រុស​របស់​ពួកគេ​ដែរ​ ​។​

​អ្នកស្រី​ ​អ៊ី​ន​ ​ល​ក្ខិ​ណា​ ​ម្ដាយ​របស់​ ខឹ​ម​ ​សុផាត​ ​ត្រូវ​បាន​បន្សល់ទុក​ត្រឹមតែ​សំណួរ​ជាច្រើន​តែប៉ុណ្ណោះ​ ​។​ ​អ្នកស្រី​បាន​មានប្រសាសន៍ថា​ “​បើ​ទោះ​ជា​វា​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ ​ក៏​គួរ​ទុក​សាកសព​ដើម្បី​ធ្វើបុណ្យ​ផង​ ​។​ ​បើ​វា​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ហើយ​ ​យក​សាកសព​ទៅទៀត​ ​មិន​ទុក​ឱ្យ​ខ្ញុំ​បាន​ធ្វើបុណ្យ​” ​។​ ​អ្នកស្រី​បាន​បន្ត​ថា​ “​ខ្ញុំ​ធ្វើបុណ្យ​ឱ្យ​កូន​រាល់​ឆ្នាំ​ ​នៅ​ស្រុក​ ​ដោយ​មិន​មាន​សាកសព​កូន​ ​មិន​ដឹង​កូន​ស្លាប់​ ​ឬនៅ​រស់​។​” ​។​ ​អ្នកស្រី​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ជួយ​ “​រក​យុត្តិធម៌​ដល់​កូន​ខ្ញុំ​ផង​” ​។​

ប្រទេស​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ ​ទៅលើ​អនុសញ្ញា​អន្តរជាតិ​ ​ស្ដីពី​ ​ការ​ការពារ​ជន​គ្រប់រូប​ពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​មុន​ពេល​ ​សុផាត​ ​ត្រូវ​បាន​បាត់ខ្លួន​ ​ហើយ​ដូច្នេះ​កម្ពុជា​គឺ​មាន​កាតព្វកិច្ច​ក្នុង​ការ​ចាត់វិធានការ​សមស្រប​ ​ដើម្បី​ស្វែងរក​ ​សុផាត​ ​ដើម្បី​ឱ្យ​គ្រួសារ​របស់​គេ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​បាត់ខ្លួន​របស់​គេ​ ​និង​ដើម្បី​ផ្ដល់​សំណង​ខូចខាត​ “​គ្រប់គ្រាន់​ ​និង​យុត្តិធម៌​” ​។​

​នៅ​ថ្ងៃខួប​នៃ​ការ​បាត់ខ្លួន​ ខឹ​ម​ ​សុផាត​ ​យើងខ្ញុំ​សូម​សំណូមពរ​ដោយ​ទទូច​ដល់​រាជរដ្ឋាភិបាល​ ​ដើម្បី​៖​
• ​ជួយ​គ្រួសារ​របស់​ក្មេងប្រុស​ដែល​បាន​បាត់ខ្លួន​ ឱ្យ​ស្ងប់ចិត្ត​ ​ដោយ​ចាត់វិធានការ​ជាក់លាក់​ជាបន្ទាន់​ ​ដើម្បី​ស៊ើប​អង្កេត​ទៅលើ​ការ​បាត់ខ្លួន​របស់​ ខឹ​ម​ ​សុផាត​ ​រហូតដល់​ពេល​ដែល​ជោគវាសនា​របស់​គេ​ ​ត្រូវ​បាន​កំណត់​ថា​ស្លាប់​ឬនៅ​រស់​ ​ដោយ​រួមបញ្ចូល​ទាំង​ការកំណត់​អត្តសញ្ញាណ​ ​និង​សម្ភាស​ដោយមាន​ប្រសិទ្ធ​ភាព​ ​ចំពោះ​កងកម្លាំង​សមត្ថកិច្ច​ ​និង​ទាហាន​ទាំងអស់​ ​ដែល​មាន​វត្តមាន​នៅ​ទីតាំង​បាត់ខ្លួន​ ​។​
• ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទទួលខុសត្រូវ​ ​ចំពោះ​ការ​បាត់ខ្លួន​របស់​ ខឹ​ម​ ​សុផាត​ ​និង​ការ​បាញ់​ប្រហារ​ទៅលើ​ ​លោក​ ខឹ​ម​ ​សុផាត​ ​លោក​ ​គឹម​ ​ផា​លាប​ ​លោក​ ​សា​ម​ ​រ៉ាវី​ ​លោក​ ​យាន​ រឹទ្ធី ​និង​លោក​ផេង​ ​កុសល​ ​និង​ធ្វើ​ការចោទប្រកាន់​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដើម្បី​ឱ្យ​មានការ​ផ្ដន្ទាទោស​មួយ​ដ៏​ហ្មត់ចត់​ ​ឯករាជ្យ​ ​ឥត​លំអៀង​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​។​
• ចែករំលែក​ពី​ដំណើរការ​ ​និង​លទ្ធផល​នៃ​ការស៊ើបអង្កេត​មកទល់​បច្ចុប្បន្ននេះ​ ​និង​បន្ត​ទៅមុខ​ទៀត​ ​ជាមួយ​ក្រុម​គ្រួសារ​របស់​ខឹ​ម​ ​សុផាត​ ​រួម​មានការ​ធ្វើ​កោ​សល្យ​វិច​័​យ​បែប​វិទ្យា​សា​ស្រ្ត ​ទៅលើ​បំបែក​ឆ្អឹង​ដែល​ត្រូវ​បាន​រក​ឃើញ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៤​ ​នៅ​មូលដ្ឋាន​កងពលតូច​លេខ​៧​០​ ​និង​របៀប​នៃ​ការកំណត់​អត្តសញ្ញាណ​ដែល​បាន​អះអាង​ថា​ ​បំណែក​ឆ្អឹង​ទាំងនោះ​ ​មិនមែន​ជា​របស់​ខឹ​ម​ ​សុផាត​ ​។​
• គោរព​ ​និង​ប្រគល់​បំណែក​ឆ្អឹង​នៅ​សេសសល់​ ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​រួច​ ​ត្រលប់​ទៅ​គ្រួសារ​របស់​ខឹ​ម​ ​សុផាត​ ​វិញ​ ​និង​ផ្ដល់​ឱ្យ​ពួកគេ​នូវ​ការ​គាំទ្រ​ពេញលេញ​ក្នុង​ការ​ទាមទារ​រក​សំណង​ខូចខាត​ ​៕​

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
2. សហគមន៍អមលាំង (កំពង់ស្ពឺ)
3. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
4. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
5. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
6. សហគមន៍បឹងប្រាំ (បាត់ដំបង)
7. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
8. សម្ព័ន្ធសហជីពកម្ពុជា (CATU)

9. សហភាពការងារកម្ពុជា (CLC)
10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
11. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
12. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
13. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
14. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
15. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
16. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
17. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
18. បណ្តាញយុវជនកម្ពុជា (CYN)
19. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
20. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
21. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
22. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
23. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
24. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
25. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
26. សហគមន៍ដកពរ (កំពង់ស្ពឺ)
27. អង្គការសមធម៌កម្ពុជា (EC)
28. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
29. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
30. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
31. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
32. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
33. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
34. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
35. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
36. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
37. សហគមន៍ដីធ្លីខេត្តប៉ៃលិន
38. សហគមន៍ឡពាង (កំពង់ឆ្នាំង)
39. សហគមន៍មានជ័យ (ស្វាយរៀង)
40. សហគមន៍អូរដំដែក (កំពង់ធំ)
41. អង្គការស្ពានសន្តិភាព (PBO)
42. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
43. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
44. សហគមន៍ភ្នំត្នោត (កំពត)
45. អង្គការពន្លកខ្មែរ (PKH)
46. សហគមន៍ព្រៃឡង់ (កំពង់ធំ)
47. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
48. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
49. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
50. អង្គការសមាគមធាងត្នោត (សធត)
51. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
52. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
53. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
54. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
55. សហគមន៍ដីធ្លីតានី (សៀមរាប)
56. សហគមន៍ដីធ្លីតានូន
57. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
58. អង្គការតម្លាភាពកម្ពុជា (TI)
59. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារខ្មែរ

ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារអង់គ្លេស

 

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...