សេចក្តីថ្លែងការណ៍រួម៖ អាជ្ញាធរត្រូវដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏ និងគោរពសិទិ្ធការងាររបស់និយោជិត

04
មករា

ថ្ងៃទី៤ ខែមករា ឆ្នាំ ២០២២

 

យើងខ្ញុំទាំងអស់គ្នា ជាក្រុមសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគម ដូចមានរាយនាមខាងក្រោម មានការខកចិត្តជាខ្លាំង ចំពោះវិធានការរបស់សមត្ថកិច្ចដែលដឹកនាំដោយស្នងការនគរបាលរាជធានីភ្នំពេញ ដែលបាន ឃាត់ខ្លួនថ្នាក់ដឹកនាំសហជីព ប្រតិភូចរចារ និងសកម្មជនសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) ចំនួន ៩ នាក់ ទាំងយប់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ហើយបន្តចាប់ខ្លួនយ៉ាងហិង្សាមកលើអ្នកដឹកនាំសហជីព កញ្ញា ឈឹម​ ស៊ីថរ នៅរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ ។ យើងខ្ញុំ សូមអំពាវនាវឱ្យមានការដោះលែងអ្នកដឹកនាំ និងសមាជិកសហជីព ដែលត្រូវបានចាប់ខ្លួន ជាបន្ទាន់ និងឥតលក្ខខណ្ឌ ។

 

យើងខ្ញុំទាំងអស់គ្នាគាំទ្រដល់ការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់បងប្អូនបុគ្គលិកនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការធ្វើកូដកម្មដោយអហិង្សា ដែលសិទិ្ធនេះត្រូវបាន​ធានាដោយរដ្ឋធម្មនុញ ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងផ្អែកតាមលក្ខន្តិក:របស់សហជីព ដែលបានចុះបញ្ជីការនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជា​ស្ថាប័ន​វិជ្ជាជីវៈ ឯករាជ្យ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតនៅកន្លែងការងារ ។  យើងខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ចំពោះវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ក្នុងការចូលរួមការពារសុវត្ថិភាពក្រុមកូដករដែលធ្វើកូដកម្មដោយអហិង្សា ប៉ុន្តែបែរជាធ្វើការចាប់ខ្លួនថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើល ទាំងនៅពេលយប់ និងចោទប្រកាន់អ្នកទាំងនោះដោយមិនត្រឹមត្រូវទៅវិញ ។

 

អាជ្ញាធរ ត្រូវតែបញ្ឈប់ការបំភិតបំភ័យ និងគម្រាមកំហែងថ្នាក់ដឹកនាំ និងសមាជិកសហជីព ដោយបញ្ឈប់ការប្រើប្រាស់ការចោទប្រកាន់តាមផ្លូវតុលាការ ឬ ការបន្ទរសារបំភិតបំភ័យតាមរយៈសារព័ត៌មានដែលគាំទ្ររាជរដ្ឋាភិបាល ។ សមាជិកសហជីពណាហ្គាវើល ប្រើប្រាស់សិទ្ធិសេរីភាពក្នុងការធ្វើកូដកម្មអហិង្សាដែលធានាដោយច្បាប់ជាតិ និងដែលសមាជិកទាំងនោះយល់ថាការអនុវត្តសិទិ្ធនោះជម្រើសចុងក្រោយ ដើម្បីជំរុញអោយភាគីនិយោជកចូលតុចរចារ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ។ ការធ្វើកូដកម្មដោយសន្តិវិធីមិនមែនជាបទល្មើសនោះទេ ។

 

យើងខ្ញុំក៏សង្កេតឃើញថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ក៏ដូចជាអ្នកដែលចូលរួមក្នុងកូដកម្មអហិង្សា គឺជាស្ត្រី ។ យោងតាមច្បាប់ជាតិ​ ក៏ដូចជាអនុសញ្ញាអន្តរជាតិស្តីពីសិទិ្ធស្ត្រី បានផ្តល់សិទិ្ធសេរីភាពដល់ស្ត្រី ក្នុងការបញ្ចេញមតិ ប្រមូលផ្តុំ និងជួបជុំគ្នាដោយអហិង្សា ហើយនិងបង្កើតសហជីពស្របច្បាប់ ។ និយោជិតជាស្ត្រីទាំងនោះ ជាអ្នកសម្រេចចិត្ត​ដោយខ្លួនឯងថាតើគួរក្រោកឈរឡើងដើម្បីសិទិ្ធកម្មកររបស់ពួកគេឬទេ ។ ដូចនេះការលើកឡើងថាអ្នកទាំងនោះត្រូវបានគេញុះញង់ឱ្យធ្វើសកម្មភាពទាំងនោះ គឺជាការមិនគោរពនូវសិទិ្ធស្វ័យសម្រេច និងភាពស្មើគ្នារបស់កម្មករនិយោជិតជាស្ត្រី​ទាំងនោះ ។

 

ក្នុងចំណោមសមាជិកសហជីពចំនួន ៩ នាក់ ដែលត្រូវបានចាប់ខ្លួនទាំងពេលយប់ មានសមាជិកចំនួន ៨នាក់ ដែលរួមមាន លោកស្រី ឈឹម សុខន កញ្ញា សុន ស្រីពេជ្យ អ្នកស្រី ហៃ សុភាព អ្នកស្រី រីសុវណ្ណឌី  អ្នកស្រី រិន ផល្លា កញ្ញា អេង ស្រីបូ អ្នកស្រី ស៊ុន ស្រីមុំ និងអ្នកស្រី ឃ្លាំង សុបិន្ត ត្រូវបាននគរបាលព័ទ្ធចាប់ឃាត់ខ្លួន​នៅទីតាំងការិយាល័យរបស់សហជីព ហើយ ១នាក់ ទៀត ឈ្មោះ កញ្ញាទូច សិរីមាស ត្រូវបានឃាត់ខ្លួននៅពេលដែលកញ្ញាចាកចេញពីទីកន្លែងធ្វើកូដកម្មខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ។​ ការឃាត់ខ្លួនអ្នកទាំង​ ៩នាក់ បានធ្វើទ្បើងក្រោយពេលដែលបងប្អូនកម្មករនិយោជិតសរុបជិត ពីរពាន់នាក់ បានធ្វើកូដកម្មដោយអហិង្សាអស់រយៈពេល ១៣​ ថ្ងៃ ដើម្បីទាមទារ​ឱ្យក្រុមហ៊ុនណាហ្គាវើលដ៏ទទួលយកបុគ្គលិក រួមទាំងថ្នាក់ដឹកនាំសហជីព  និងប្រត្តិភូបុគ្គលិក សរុប ៣៦៥ នាក់ ចូលធ្វើការវិញ ។

 

 

មួយថ្ងៃបន្ទាប់ពីការឃាត់អ្នកទាំងនោះ នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២ ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកទ្បើងថា ការចាប់ខ្លួនត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជាច្រើនដងថា សកម្មភាពតវ៉ារបស់សហជីពគឺខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ហើយការឃាត់ខ្លួននេះគឺធ្វើទ្បើងដោយអនុលោមទៅតាមមាត្រា ៤៩៤ និង ៤៩៥ ក្រមព្រហ្មទណ្ឌ ។

 

បន្ទាប់ពីការសាកសួរ ថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន ៦នាក់រួមមាន  លោកស្រី ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត អ្នកនាង សុន ស្រីពេជ្រ​ អ្នកស្រី រីសុវណ្ណឌី អ្នកស្រី ហៃ សុភាព និង កញ្ញាទូច សិរីមាស ត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ ២០២២ ដើម្បីបន្តនីតិវិធីរបស់តុលាការ ​។​

 

នៅរសៀលថ្ងៃ​ច័ន្ទ ទី ០៣ ខែមករា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សេង ហ៊ាង សម្រេចចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ទៅលើថ្នាក់ដឹកនាំ និងសមាជិកសហជីពចំនួន ៩នាក់ ដែលរួមមានអ្នកទាំង ៦ ដែលកំពុងសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំសហជីព ៣នាក់ ផ្សេងទៀត គឺកញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោក សុខ គង្គា ។ អ្នកទាំង ៦ ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅពន្ធនាគារ ម២ កាលពីល្ងាចថ្ងៃច័ន្ទ ហើយអ្នកដឹកនាំសហជីពចំនួន ៣នាក់ទៀត ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ ខែមករា ។   ប្រសិនបើត្រូវបានតុលាការផ្តន្ទាទោស អ្នកទាំងនោះអាចនឹងប្រឈមមុខជាប់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ ។

 

នៅរសៀលថ្ងៃច័ន្ទនេះ ខណៈដែលថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំង ៦ នាក់ កំពុងត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ សមាជិកសហជីពប្រមាណ ៤០០ នាក់ បានបន្តធ្វើកូដកម្មអហិង្សានៅមុខណាហ្គាវើលដ៏ទីពីរ ហើយសមាជិកចំនួន ១៧​​ នាក់ (ប្រុស ១នាក់ និងស្រី ១៦នាក់) បន្ថែមទៀត ត្រូវបានឃាត់ខ្លួន និងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាទីកន្លែងដែលសមាជិកជាស្ត្រីមានផ្ទៃពោះបីខែម្នាក់ត្រូវបានដោះលែងវិញនៅពេលក្រោយមក ។

 

​            យើងខ្ញុំជាក្រុមសង្គមស៊ីវិល សូមស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាទម្លាក់ចោលបទចោទ និងដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំង ៦នាក់ និងប្រើប្រាស់តួនាទីជាមន្ត្រីរាជការសាធារណៈប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ អព្យាក្រិត និងមិនលំអៀងទៅរកភាគីណាមួយនៅក្នុងតំណើរការស្វែងរកដំណោះស្រាយករណីវិវាទការងារមួយនេះ ។​ ទទ្ទឹមនិងនេះដែរយើងខ្ញុំទាំងអស់គ្នាស្នើសុំដល់សាលាដំបូងរាជធានីភ្នំពេញ សូម​លុបចោលដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសថាកូដកម្មនេះគឺជាកូដកម្មខុសច្បាប់ ។

 

សេចក្តីថ្លែងការណ៍រួមនេះគាំទ្រដោយ៖

 

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍អមលាំង (កំពង់ស្ពឺ)
  3. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  4. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  5. សហគមន៍បឹងប្រាំ (បាត់ដំបង)
  6. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
  7. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
  8. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  9. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
  12. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
  13. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  14. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
  15. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
  16. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  17. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  18. សមាគមបណ្ដាញយុវជនកម្ពុជា (CYN)
  19. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
  20. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  21. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  22. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
  23. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  24. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
  25. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  26. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  27. សហគមន៍ដកពរ (កំពង់ស្ពឺ)
  28. អង្គការសមធម៌កម្ពុជា (EC)
  29. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
  30. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
  31. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  32. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  33. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  34. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  35. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  36. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  37. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  38. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  39. សហគមន៍អូរដំដែក (កំពង់ធំ)
  40. អង្គការស្ពានសន្តិភាព (PBO)
  41. សហគមន៍ភ្នំក្រោម (សៀមរាប)
  42. សហគមន៍ភ្នំត្នោត (កំពត)
  43. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  44. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  45. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  46. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  47. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  48. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  49. អង្គការសមាគមធាងត្នោត (STT)
  50. សហភាពផ្ទះសាមគ្គី (SH)
  51. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  52. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  53. សហគមន៍ដីធ្លីតានី (សៀមរាប)
  54. សហភាពសហជីពកម្ពុជា (CCU)
  55. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  56. អង្គការតម្លាភាពកម្ពុជា(TI)
  57. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)
  58. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
  59. អង្គការក្លាហាន
  60. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  61. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
  62. សហគមន៍ចង្កុំទី១ ខេត្តត្បូងឃ្មុំ
  63. សហគមន៍ខ្នងក្រពើលិច ខេត្តត្បូងឃ្មុំ
  64. សហគមន៍កសិករមូលដ្ឋាន ខេត្តត្បូងឃ្មុំ
  65. សហគមន៍យើងខ្ញុំ ខេត្តត្បូងឃ្មុំ
  66. សហគមន៍ចង្គុំកណ្តាល ខេត្តត្បូងឃ្មុំ
  67. សហគមន៍កំប្រើស ខេត្តត្បូងឃ្មុំ
  68. សហគមន៍ត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
  69. សហគមន៍ប្រឡោះ ខេត្តត្បូងឃ្មុំ
  70. សហគមន៍ប្រម៉ារួបរួម ខេត្តក្រចេះ
  71. សហគមន៍សំបុក ខេត្តក្រចេះ
  72. បណ្ដាញក្រុមស្រ្តីដើម្បីសហគមន៍ត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
  73. បណ្ដាញសហគមន៍ស្រី្តជនបទរមាសហែក ខេត្តស្វាយរៀង
  74. – បណ្ដាញសហគមន៍ស្រី្តចេកមាស ខេត្តស្វាយរៀង
  75. ក្រុមស្រ្តីដើម្បីមានជ័យ ខេត្តស្វាយរៀង
  76. សហគមន៍ក្រុមស្រ្តីដកពរ ខេត្តតាកែវ
  77. សហគមន៍ក្រុមស្រ្តីជោគជ័យ ខេត្តតាកែវ
  78. ក្រុមស្រ្តីរួមគ្នាដើម្បីស្រ្តីស្ពានឆេះ ព្រះសីហនុ
  79. សម្ព័ន្ធចលនាក្រុមស្រ្តី៨៤៣ ខេត្តកោះកុង
  80. សម្ព័ន្ធយុវកសិករជនបទ កោះកុង
  81. ក្រុមយុវកសិករព្រះវិហារ ខេត្តព្រះវិហ៊ារ
  82. បណ្ដាញយុវជនតំបែមានជ័យ ខេត្តត្បូងឃ្មុំ
  83. សហគមន៍អភិរក្សព្រៃកំពង់អំពិល ខេត្តស្វាយរៀង
  84. សហគមន៍សិទ្ធិប្រស្រែ ខេត្តព្រៃវែង
  85. សហគមន៍ដីធ្លីចុងអំពិល ខេត្តព្រៃវែង
  86. សហគមន៍ស៊ាងឃ្វាង ខេត្តព្រៃវែង
  87. សហគមន៍កសិករជ្រៃឡើង ខេត្តព្រៃវែង
  88. សហគមន៍ភូមិខ្ញុំ ខេត្តកណ្ដាល
  89. សហគមន៍ថ្មធំអណ្ដូងទឹកព្រែកត្របែក ខេត្តព្រះសីហនុ
  90. សហគមន៍អូរកម្ពុជា ខេត្តព្រះសីហនុ
  91. សហគមន៍ក្បាលហុងទឹក ខេត្តព្រះសីហនុ
  92. សហគមន៍ព្រែកត្រែង ខេត្តព្រះសីហនុ
  93. សហគមន៍ពង្រក់ ខេត្តកំពត
  94. សហគមន៍វាលវែង ខេត្តកំពត
  95. សហគមន៍កសិករអង់ស្វាយ ខេត្តកំពត
  96. សហគមន៍កសិករការពារសិទ្ធិដីធ្លី ១២៩ ខេត្តកោះកុង
  97. សហគមន៍កសិករការពារសិទ្ធិដីធ្លី៨៤៣ ខេត្តកោះកុង
  98. សហគមន៍កសិករក្រីក្រ៧៦៦ ខេត្តកោះកុង
  99. សហគមន៍កសិករការពារសិទ្ធិដីធ្លីនាពិស្សី ខេត្តកោះកុង
  100. សហគមន៍កសិករការពារសិទ្ធិដីធ្លីចំបកត្រាង ខេត្តកំពង់ស្ពឺ
  101. សហគមន៍កសិករការពារដីព្រៃឈើឧត្តមស្រែខ្ពស់ ខេត្តកំពង់ស្ពឺ
  102. សហគមន៍ដីធ្លីលើកស្ទួយសិទ្ធមនុស្ស ខេត្តកណ្ដាល
  103. សហគមន៍ត្រើយស្លា ខេត្តកណ្ដាល
  104. សហគមន៍តទល់ ខេត្តកណ្ដាល
  105. សហគមន៍អំពៅព្រៃ ខេត្តកណ្ដាល
  106. សហគមន៍កុតារៀ ខេត្តតាកែវ
  107. សហគមន៍សាមគ្គី ខេត្តតាកែវ
  108. សហគមន៍ភូមិកណ្តាល ខេត្តតាកែវ
  109. សហគមន៍ត្រពាំងក្រសាំង ខេត្តតាកែវ
  110. សហគមន៍កន្លែងខ្លា ខេត្តតាកែវ
  111. សហគមន៍សំបូរ ខេត្តព្រះវិហារ
  112. សហគមន៍ឬស្សីស្រុក ខេត្តព្រះវិហារ
  113. សហគមន៍ជោគជ័យ ខេខេត្តព្រះវិហារ
  114. សហគមន៍កាឡោត ខេត្តព្រះវិហារ
  115. សហគមន៍ដីធ្លីអូររំដួល ខេត្តព្រះវិហារ
  116. សហគមន៍ភ្នំកេរ្តិ៍សាមគ្គី ខេត្តព្រះវិហារ
  117. សហគមន៍បុស្ស ខេត្តព្រះវិហារ
  118. សហគមន៍តស៊ូមានរិទ្ធ ខេត្តព្រះវិហារ
  119. សហគមន៍ត្រពាំងរលួស ខេត្តព្រៃវែង

ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារខ្មែរ

ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារអង់គ្លេស

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...