សេចក្ដីថ្លែងការណ៍រួមស្ដីពី ការលុបបំបាត់ទាសភាពនៅក្នុងប្រទេសកម្ពុជា

10
មីនា

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២

យើងខ្ញុំ សូមសម្ដែងការព្រួយបារម្ភជាខ្លាំង​​ ចំពោះរបាយការណ៍បង្ហាញពីការកើតឡើងយ៉ាងច្រើន​នៃការជួញដូរ មនុស្សចូលមកក្នុងប្រទេសកម្ពុជា ដែលបានធ្វើឱ្យមានការធ្វើពលកម្មដោយបង្ខំ អំពើទាសភាព និងទារុណកម្មនៅតាម បរិវេណអគារនានានៅក្នុងប្រទេស ។​​ ការរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងគណនីបណ្តាញសង្គមរបស់ ជនរងគ្រោះជាច្រើន ដែលចងក្រងដោយអង្គការក្នុងស្រុកនិងអន្តរជាតិបង្ហាញថា មនុស្សរាប់ពាន់នាក់ដែលភាគច្រើន ជាជនបរទេស ត្រូវបានជាប់ក្នុងស្ថានភាពទាំងអស់នេះ ។ យើងខ្ញុំ​ សូមស្នើសុំ​ឱ្យអាជ្ញាធរចាត់វិធានការរួមគ្នា និងប្រកប ដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទាំងនេះ ក៏ដូចជាស៊ើបអង្កេត ភាពស្មុគស្មាញដែលត្រូវបានលើកឡើងរវាងអាជ្ញាធរ រដ្ឋ និងសហគ្រាសដែលប្រព្រឹត្តបទល្មើសផ្សេងៗ ។

 

ការរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងគណនីរបស់ជនរងគ្រោះ បង្ហាញថាការរំលោភបំពានទាំងនេះ ពាក់ព័ន្ធនឹងជនបរទេសដែលត្រូវបានចាប់ជំរិត លក់ ជួញដូរ ឬត្រូវបានបោកបញ្ឆោតឱ្យទទួលបានការងារនៅក្នុង ប្រទេសកម្ពុជា ។ នៅពេលមកដល់ប្រទេសកម្ពុជា ពួកគេត្រូវបានឃុំខ្លួនក្នុងបរិវេណអគារធំៗ និងត្រូវបង្ខំឱ្យធ្វើការ ដែលជាញឹកញាប់ជាការងារទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ដែលដាក់គោលដៅលើ ជនបរទេសរស់នៅខាងក្រៅប្រទេសកម្ពុជា ។ បុគ្គលិកដែលរត់គេចខ្លួន បានរាយការណ៍ថា ពួកគេបានប្រឈមមុខ នឹងការគំរាមកំហែងទាំងផ្លូវកាយ និងផ្លូវចិត្ត និងអំពើហឹង្សាដែលប្រព្រឹត្តដោយអ្នកចាប់បង្ខាំងពួកគេ ។ របាយ​ការណ៍ មួយចំនួន​បង្ហាញ​ថា ​ភាគច្រើននៃបរិវេណអគារទាំងនោះគឺស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែក៏​មានការរំលោភ​បំពាន​ស្រដៀង​គ្នា​នេះ ដែល​ត្រូវ​បាន​គេ​រាយការណ៍ថា​កើតឡើងនៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្ត​ផ្សេង​ទៀតផងដែរ ។

 

ការពិតដ៏គ្រោះថ្នាក់មួយនេះ ត្រូវបានទទួលស្គាល់ដោយស្ថានទូតបរទេសជាច្រើន ។​ ប្រទេសឥណ្ឌូណេស៊ី ​បាន​ចេញ​ការ​ព្រមាន​មួយ​ទាក់​ទង​នឹង​ស្ថានភាព​ក្នុង​ខែ​មករា ឆ្នាំ​២០២១ ។​ ប្រទេសវៀតណាម បានព្រមានដល់ ប្រជាពលរដ្ឋរបស់ខ្លួនអំពីប្រតិបត្តិការបែបនេះនៅក្នុងខែមិថុនា ឆ្នាំ២០២១ ។ រដ្ឋាភិបាលថៃបានចេញការព្រមាន នៅក្នុង ខែវិច្ឆិកា ឆ្នាំ២០២១ ។ ស្ថានទូតប៉ាគីស្ថាន ​ក៏បានរាយការណ៍ថាខ្លួនបានជួយសង្គ្រោះប្រជាពលរដ្ឋបួននាក់ក្នុងខែមករា ឆ្នាំ២០២២ ។ ហើយស្ថានទូតចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍ និងការព្រមានជាច្រើនទាក់ទងនឹងប្រតិបត្តិការ ទាំងនេះ ។ អាជ្ញាធរថៃ​ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ ហើយ​ថ្មីៗ​នេះ​ពួកគេបាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ជួយ​អន្តរាគមន៍​ករណី ​ដែលប្រជា​ពលរដ្ឋ​ថៃ​ត្រូវ​បាន​គេ​ជួញ​ដូរ​ និង​ជាប់​ក្នុង​បរិវេណអគារ​ទាំង​នេះ ។

 

អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ ដើរតួយ៉ាងសំខាន់ក្នុងការបើកកកាយវិបត្តិសិទ្ធិមនុស្សទាំងនេះ ក៏ដូច ជាការរាយការណ៍អំពីជនរងគ្រោះ ជនល្មើស និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធក្នុងប្រតិបត្តិការទាំងអស់នេះ ។ របាយការណ៍​មួយចំនួនបានរាយការណ៍ពីការជាប់​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ខ្មែរ​ដ៏​ល្បីឈ្មោះ​មួយ​រូប និង​សមាជិក​ព្រឹទ្ធសភា​នៃគណបក្ស​កាន់​អំណាច​មួយរូប ដែលជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​មួយ​ចំនួន ។

 

ខណៈ​ដែល​អាជ្ញាធរ​កម្ពុជា​មួយ​ចំនួន​បាន​ឆ្លើយ​តប​នឹង​ពាក្យបណ្តឹងរបស់​បុគ្គល​មួយ​ចំនួន​តូច ក៏វិបត្តិ​នេះនៅតែ​មិន​អាច​ដោះស្រាយម្ដងមួយករណីបែបនេះ​បាន​ទេ ។ ការឆ្លើយតបរួមគ្នា និងកំណត់គោលដៅច្បាស់លាស់ គឺត្រូវការ ជាបន្ទាន់ពីអាជ្ញាធរកម្ពុជា អង្គការជាតិ និងអន្តរជាតិ ស្ថាប័នអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលផ្សេងទៀតដើម្បី ឆ្លើយតបទៅនឹងទំហំដ៏ធំនៃវិបត្តិនេះ ។ យើង​ខ្ញុំ ​ស្នើ​សុំឱ្យ​អាជ្ញាធរ​កម្ពុជាបំពេញការទទួលខុសត្រូវរបស់ខ្លួនដើម្បី ស៊ើបអង្កេតឱ្យបានពេញលេញនូវការរំលោភបំពាននៅក្នុងប្រទេសរបស់ខ្លួន ​លុបបំបាត់រាល់ទីតាំងទាំងអស់ដែល ជាប់ទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់ និងប្រតិបត្តិការបោកបញ្ឆោត និងការបង្ខំឱ្យធ្វើពលកម្ម ទាសភាព ឬការធ្វើទារុណកម្ម និង​ធានាថា អ្នកដែលជាប់បង្ខាំងខ្លួនត្រូវបានដោះលែង និងត្រូវបានផ្តល់សុវត្ថិភាព​ និងកាត់ទោសអ្នកទទួលខុសត្រូវទាំងអស់តាមច្បាប់កម្ពុជា ។

 

ការបន្តឱ្យកើតមានឡើងនៃប្រតិបត្តិការទាំងនេះគឺជាសោកនាដកម្មមួយ ហើយយើងពិតសោកស្តាយ យ៉ាងខ្លាំង ដែលប្រទេសកម្ពុជាកំពុងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាពអមនុស្សធម៌បែបនេះ ។ តួអង្គដែលពាក់ព័ន្ធទាំងអស់ត្រូវតែធានាភ្លាមៗថា គ្មានអ្នកណាម្នាក់ត្រូវប្រឈមនឹងអំពើទាសភាព ឬការធ្វើទារុណកម្ម នៅក្នុងប្រទេសកម្ពុជាឡើយ ៕​

 

សេចក្តីថ្លែងការណ៍ចូលរួម​គាំទ្រដោយ៖
1. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)

  1. សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)
  2. Asian Forum for Human Rights and Development (FORUM-ASIA)
  3. Bytes for All, Pakistan
  4. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  5. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  6. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  7. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  8. Centre for Human Rights and Development, Mongolia
  9. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  12. មជ្ឈម​ណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មា​ន​ឯក​រាជ្យ (CCIM)
  13. វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ (C​I​D​)
  14. បណ្តាញយុវជនកម្ពុជា (CYN)
  15. Defense of Human Rights & Public Service Trust, Pakistan
  16. អង្គការសមធម៌កម្ពុជា (EC)
  17. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  18. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  19. Initiativ Kambodja (IK)
  20. International Justice Mission (IJM)
  21. អង្គការ ម្លប់តាប៉ាង
  22. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និកហ្វិក)
  23. Odhikar, Bangladesh
  24. អង្គការស្ពានសន្តិភាព (PBO)
  25. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
  26. People’s Empowerment Foundation, Thailand
  27. Society for the Protection of the Rights of the Child (SPARC), Pakistan
  28. អង្គការតម្លាភាពកម្ពុជា (TI)
  29. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (NGO-CEDAW)
  30. Suara Rakyat Malaysia (SUARAM), Malaysia
  31. Women’s Rehabilitation Centre (WOREC), Nepal
  32. Think Centre, Singapore
  33. Banglar Manabadhikar Suraksha Mancha (MASUM), India
  34. Progressive Voice, Myanmar

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • លោក អំ សំអាត នាយកផ្នែកកិច្ចការទូទៅនៃអង្គការ លីកាដូ, លេខទូរស័ព្ទ៖ (+855) 10 327 770 (ភាសាខ្មែរ)
  • លោក Jake Sims នាយកប្រចាំប្រទេសនៃអង្គការ International Justice Mission, លេខទូរស័ព្ទ៖ (+855) 12 901 446 (ភាសាអង់គ្លេស)

ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារខ្មែរ

ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារចិន

ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារអង់គ្លេស

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...