សេចក្តីថ្លែង​ការណ៍រួម ស្តីពី៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

27
កក្កដា

សេចក្តីថ្លែង​ការណ៍រួម ស្តីពី៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

រាជធានីភ្នំពេញ, ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

 

យើង​ខ្ញុំ​ជាអង្គការ​មិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ ដូច​មាន​រាយនាម​ខាងក្រោម​ សូមសម្តែងការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បានស្នើដោយរាជរដ្ឋាភិ​បាល។ អង្គការ​មិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ យល់ឃើញថា ការធ្វើវិសោធ​ន​ក​ម្មនៅក្នុង​កាលៈ​ទេសៈនេះ វាអាច​​បណ្តាលឱ្យមានការប៉ះពាល់ដល់ស្ថិរភាពអំណាចរដ្ឋ និងអំណាចនីតិប្រតិបត្តិ ការគោរពសិទ្ធិសេរីភាពពលរដ្ឋខ្មែរ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញ ដោយសារតែ ៖

  • ការមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ​ដូចមានចារិកក្នុងបុព្វកថា ដោយហេតុថា មិនមានការផ្សព្វផ្សាយ និងកំណត់នៅក្នុងគោលនយោបាយរបស់គណបក្សនយោបាយពេលឃោសនាបោះឆ្នោតកន្លងមក ដែលនាំឱ្យពលរដ្ឋខ្មែរ មិនទាន់បានយល់ដឹងអំពីគំនិតផ្តួចផ្តើមនៃវិសោធនកម្មនេះ ដោយទូលំទូលាយនៅឡើយ។
  • ប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សក្នុងប្រព័ន្ធសភានិយម (ដែលហាមដោយមាត្រា ១៥៥ថ្មី) ដោយ សេចក្តីព្រាងនេះ នៅតែមានការបោះឆ្នោតជាកញ្ចប់ ព្រមទាំងបានបង្កើនចំនួនសមាជិកសភាក្នុងការធ្វើញត្តិស្តីបន្ទោសដល់រដ្ឋាភិបាល (បន្ថយឱកាសធ្វើញ្ញត្តិបន្ទោស) និងការចាត់តាំងវរៈជនជានាយករដ្ឋមន្រ្តី ដោយមិនមានការឯកភាពពីប្រធាន និងអនុប្រធានរដ្ឋសភា ដែលប្រការនេះ ធ្វើឱ្យថយចុះនូវអំណាចរបស់រដ្ឋសភា។
  • ប៉ះពាល់ដល់ស្មារតីឯកភាព និងសាមគ្គីភាពជាតិ ដោយសារតែកាលៈទេសៈនេះ មានការប្រេះឆាខាងផ្នែកនយោបាយនៅឡើយ (មាត្រា៩២ ដែលហាមរដ្ឋសភាមុនឱ្យអនុម័តច្បាប់ដែលប៉ះពាល់ដល់ឯកភាពនយោបាយរបស់ប្រទេសជាតិ)។
  • និង ប្រព័ន្ធសភានិយមនៃប្រជាធិបតេយ្យតំណាង តាមរយៈរដ្ឋសភា កាលណាអំណាចរដ្ឋសភាថយចុះ នឹងប៉ះពាល់ដល់ជំនឿទុកចិត្តលើប្រព័ន្ធច្បាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយអ្នករងគ្រោះ គឺប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។

យើង​ខ្ញុំ​ជាអង្គការ​មិនមែនរដ្ឋាភិបាល​ សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ យល់ឃើញថា ទោះបីជាស្ថាប័នយើងខ្ញុំ មិនមានអាណត្តិជាតំណាងឆន្ទៈរាស្ត្រ ដូចគណបក្សនយោបាយក៏ដោយ ក៏ស្ថាប័នយើងខ្ញុំ មានគោលបំណងចង់ឃើញប្រទេសកម្ពុជារបស់ខ្លួន មានរដ្ឋធម្មនុញ្ញរឹងមាំ ឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋខ្មែរ ដូចចារិកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ និងឃើញការឯកភាពជាតិខាងនយោបាយ រវាងគណបក្សនយោបាយ និងអ្នកនយោ​បាយ​​ទាំងអស់ និងស្នើសុំរដ្ឋសភាពិចារណា ក្នុងការផ្អាកនូវការអនុម័តលើ   សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ​នេះ រហូតដល់គណបក្សនយោបាយ បានដាក់ខ្លឹមសារពង្រាងបទបញ្ញត្តិនៃមាត្រាដែលស្នើសុំវិសោធនកម្មនេះ ចូលក្នុងកម្មវិធីនយោបាយរបស់គណបក្ស​ខ្លួន ហើយឃោសនាពន្យល់ដល់ប្រជាពលរដ្ឋ និងផ្តល់ឱកាសឱ្យ​ពលរដ្ឋសម្តែងនូវឆន្ទៈរបស់ខ្លួន តាមរយៈ​ការបោះឆ្នោត​សិន។

 

អង្គការមិនមែនរដ្ឋាភិបាលសហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍​ដែល​គាំទ្រ​សេចក្តីថ្លែង​ការណ៍នេះ ៖

១. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (ភីឌីភី)
២. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
៤. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)
៥. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និចហ្វិក)
៦. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
៧. អង្គការតម្លាភាពកម្ពុជា
៨. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា
៩. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
១០. អង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់
១១. អង្គការ​ស​ម​ធម៍​កម្ពុជា
១២. អង្គការអភិវឌ្ឍន៍ស្រ្តីក្នុងទីក្រុង
១៣. អង្គការសិទ្ធិមនុស្សដើម្បីតម្លាភាព និងសន្តិភាព
១៤. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
១៥. អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម
១៦. អង្គការស្ពានសន្តិភាព
១៧. អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
១៨. អង្គការសមាគមធាងត្នោត
១៩. អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ស.គ.ក)
២០. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
២១. អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា
២២. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍
២៣. អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ
២៤. មជ្ឃមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
២៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
២៦. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
២៧. សមាគមបណ្តាញយុវជនកម្ពុជា
២៨. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា
២៩. សមាគមអ្នកបើកបររថយន្តធុនធ្ងន់
៣០. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា
៣១. សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍
៣២. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៣៣. បណ្តាញពហុវិស័យ
៣៤. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា
៣៥. សហភាពសហជីពកម្ពុជា
៣៦. សហព័ន្ធសហជីព កម្មករចំណីអាហារនិង សេវាកម្ម កម្ពុជា
៣៧. សហភាពការងារកម្ពុជា
៣៨. សហពន្ធ័សហជីព កម្ពុជាឯករាជ្យ
៣៩. សហព័ន្ធសហជីពឯករាជ្យ
៤០. សហព័ន្ធសហជីពសេរីឯករាជ្យ
៤១. សហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍កម្ពុជា
៤២. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ
៤៣. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា
៤៤. សហភាពផ្ទះសាមគ្គី
៤៥. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍​​​​​​​
៤៦. សហព័ន្ធសហជីពកម្ពុជា
៤៧. សហគមន៍ព្រៃឈើព្រៃពាយ
៤៨. សហគមន៍ព្រៃឈើពូទុងពូហុង
៤៩. សហគមន៍ កៅពីរ (៩២)
៥០. សហគមន៍ឧត្តមស្រែពស់
៥១. សហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឫស្សី
៥២. សហគមន៍សាមគ្គីត្រពាំងទន្ទឹម
៥៣. សហគមន៍ភ្នំព្រះលាន
៥៤. សហគមន៍តស៊ូ
៥៥. សហគមន៍ជនជាតិដើមភាគតិចកួយប្រើសក្អក
៥៦. សហគមន៍បុស្ស
៥៧. សហគមន៍រុនតាឯក
៥៨. សហគមន៍សិលាខ្មែរ
៥៩. សហគមន៍ព្រៃពាយ
៦០. សហគមន៍ភ្នំត្នោត
៦១. សហគមន៍ព្រែកត្នោត
៦២. សហគមន៍ស្ពានត្នោត
៦៣. សហគមន៍ត្បែងលិច
៦៤. សហគមន៍ចាន់ស
៦៥. សហគមន៍ទួលគ្រួស
៦៦. សហគមន៍គោកកឋិន
៦៧. សហគមន៍ផ្គាំ
៦៨. សហគមន៍បន្ទាយឆ្មារ
៦៩. សហគមន៍ស្វាយលើ
៧០. សហគមន៍តាបៀម
៧១. សហគមន៍តាផូ
៧២. សហគមន៍ទឹកជោ
២៣. សហគមន៍ថ្មគោល
៧៤. សហគមន៍តានី
៧៥. សហគមន៍ក្បាលទន្សោង
៧៦. សហគមន៍ក្តិបថ្ម
៧៧. សហគមន៍បឹងមាលា
៧៨. សហគមន៍ព្រៃរកា
៧៩. សហគមន៍សំរោង
៨០. សហគមន៍ខ្នារសណ្តាយ
៨១. សហគមន៍ចំបក់ពោះ
៨២. សហគមន៍ពោធិ
៨៣. សហគមន៍សាមគ្គីសង្កែពីរ
៨៤. សហគមន៍បឹងទន្លេម្រេច
៨៥. សហគមន៍ទឹកក្រហម
៨៦. សហគមន៍ថ្នល់បត់
៨៧. សហគមន៍តំបូកខ្ពស់
៨៨. សហគមន៍ត្រពាំងប្រិយ៍
៨៩. សហគមន៍ផ្អាវ
៩០. សហគមន៍ត្រពាំងតាវ
៩១. សហគមន៍គោកមន
៩២. សហគមន៍អន្លង់វែង
៩៣. សហគមន៍បាក់អន្លូង
៩៤. សហគមន៍ថ្លាត
៩៥. សហគមន៍គោកខ្ពស់
៩៦. សហគមន៍បេង
៩៧. សហគមន៍បន្សាយរាក់
៩៨. សហគមន៍ព្រះប្រឡាយ
៩៩. សហគមន៍លំទង
១០០. សហគមន៍ពង្រ
១០១. សហគមន៍ទំនប់ដាច់
១០២. សហគមន៍សំរោង
១០៣. សហគមន៍នេសាទព្រែកលួង
១០៤. សហគមន៍នេសាទព្រែកនរិន្ទ

ទាញយកសេចក្តីថ្លែងការណ៍ (ភាសារខ្មែរ)

ទាញយកសេចក្តីថ្លែងការណ៍ (ភាសាអង់គ្លេស)

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...