ក្រសួង​ប្រាប់​ក្រុម​អ្នក​ជំទាស់​នឹង​ការ​ធ្វើ​​​វិសោធនកម្ម​​រដ្ឋ​​ធម្ម​នុញ្ញ​​ឱ្យ​​ចូល​​ស្តាប់​​ការ​​បំភ្លឺ​​​នៅ​​ដើម​​ខែ​​ក្រោយ

31
កក្កដា

ក្រសួង​ប្រាប់​ក្រុម​អ្នក​ជំទាស់​នឹង​ការ​ធ្វើ​​​វិសោធនកម្ម​​រដ្ឋ​​ធម្ម​នុញ្ញ​​ឱ្យ​​ចូល​​ស្តាប់​​ការ​​បំភ្លឺ​​​នៅ​​ដើម​​ខែ​​ក្រោយ

ប្រភព៖ VOD

ក្រសួងយុត្តិធម៌ អំពាវនាវទៅគណបក្សនយោបាយ ​អង្គការសង្គមស៊ីវិល ដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ឱ្យចូលស្តាប់ការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀតជុំវិញបញ្ហានេះ នៅដើមខែក្រោយ ដើម្បីជម្រះចោលនូវរាល់កង្វល់ទាំងឡាយ។

ការប្រកាសឱ្យក្រុមអ្នកជំទាស់លើ​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ចូលស្តាប់បកស្រាយដើម្បីការពារខ្លួននេះ ​ ក្រោយពេលរដ្ឋសភាជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា បានអនុម័តរួចទៅហើយ ដោយសំឡេង១០៥លើ១០៦សំឡេង ក្នុងការយល់ព្រមលើ​សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម​ធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ដែលស្នើដោយរដ្ឋាភិបាល ហើយការសម្រេចនេះនឹងបញ្ជូនបន្តទៅស្ថាប័នព្រឹទ្ធសភានៅសប្តាហ៍ក្រោយផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃសុក្រ បានឱ្យដឹងថា​ សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ សំដៅលើការខ្វះចន្លោះ ខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសការធានាឱ្យស្ថាប័នរដ្ឋ មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង ប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ។

ក្រសួងបន្ថែមថា៖ «កន្លងទៅ​តំណាងរាជរដ្ឋាភិបាល បានបកស្រាយបំភ្លឺខ្លឹមសារ និងគោលបំណងនៃការធ្វើវិសោធនកម្មនេះ ដើម្បីឆ្លើយតបទៅនឹងកង្វល់នានា ឬការលើកឡើងនានា ឬការយល់ដឹង ដែលមិនមានមូលដ្ឋានច្បាស់លាស់ និងមិនមានលក្ខណៈត្រឹមត្រូវជុំវិញសំណើ​វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។»

ដើម្បីធានាការយល់ដឹងកាន់តែច្បាស់អំពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មរដ្ឋធមនុញ្ញលើកទី១០នេះ ក្រសួងអំពាវនាវទៅគណបក្សនយោបាយ ឬអង្គការសង្គ​មស៊ីវិលណា ដែលអះអាងថា ការធ្វើវិសោធនកម្មនេះប៉ះពាល់ដល់ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយមនៅកម្ពុជា ត្រូវចូលរួមពិភាក្សា ដើម្បីក្រសួងយុត្តិធម៌អាចពន្យល់ និងបកស្រាយដោយផ្ទាល់បន្ថែមទៀត  ជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានាជុំវិញបញ្ហានេះ។

ប្រភពដដែលបន្តថា ការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់នេះ ត្រូវធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៤:៣០ នាទី  អាស្រ័យទៅតាមសំណើ និងពេលវេលារបស់គណបក្សនយោបាយ និងអង្គការ សង្គមស៊ីវិល ។

ទោះបីជាបែបនេះក្តី អ្នកវិភាគនយោបាយចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកថា ជំនួបពិភាក្សាដើម្បីទទួលការពន្យល់បកស្រាយជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការគាំទ្រការធ្វើវិសោធនកម្មនេះ ក្រោយរដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់​ធម្មនុញ្ញសម្រាប់ធ្វើវិសោធនកម្ម គឺមិនមានន័យអ្វីនោះឡើយ។

លោកបន្តថា៖ «ការដាក់គំនិតធ្វើវិសោធនកម្មធម្មនុញ្ញជូនប្រជាពលរដ្ឋពិភាក្សា ផ្តល់មតិ និងមូលមតិគ្នាឱ្យបានច្រើន មុនពេលរដ្ឋសភាអនុម័តទើបជារឿងត្រឹមត្រូវ និងមានន័យ។»

ដោយឡែកនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា ប្រទេសកម្ពុជាជាកម្មសិទ្ធិរបស់ពលរដ្ឋទាំងអស់ មិនមែនជាប្រទេសរបស់បក្សណាមួយឬ ក្រុមណាមួយនោះទេ។

លោកបន្តថា៖ «ក្នុងកាលៈទេសៈដែលសភាមានបក្សតែមួយដូចបច្ចុប្បន្ន ជាពិសេសរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិថែមទៀតនោះ ការចង់កែចំណុចណាមួយ គួរតែស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានផ្តល់យោបល់មុនច្បាប់អនុម័ត មិនមែនច្បាប់អនុម័តហើយ ទើបហៅគេឱ្យស្តាប់យោបល់នោះទេ។»

នៅមុនពេលស្ថាប័នរដ្ឋសភា ​​​អ​នុ​ម័​ត​លើ​​សេច​​ក្ដីព្រា​​ង​​ច្បាប់​​វិ​សោធ​ន​កម្ម​ធ​ម្មនុ​ញ្ញ​​​​​​​នោះ ​គណបក្ស​ភ្លើ​ងទៀ​ន ​គណ​ប​ក្សប្រជាធិ​ប​តេ​យ្យមូ​ល​ដ្ឋា​ន ​គណប​ក្សឆន្ទៈ​​​ខ្មែរ​ និងគណ​បក្ស​កែទ​ម្រង់​កម្ពុជា ​ព្រមទាំង​​​​ក្រុ​មអ​​​ង្គការស​ង្គមស៊ី​វិល​ចំនួ​ន១០​​​៤​​​​ស្ថាប័ន​ បា​ន​​ស្នើ​រដ្ឋសភា​​កុំឱ្យអ​​នុម័​ត​លើសំណើរបស់រដ្ឋាភិបាលនេះ ​ដោ​​​យពួកគេ​បា​រម្ភ​ថា​ ការស្នើ​កែប្រែមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមទាំងនោះ នឹ​​ង​​​​​កាត់​​ប​ន្ថយ​អំ​ណាច​​​ស​ភា ហើយប៉ះ​​​ពា​ល់ធ្ងន់ធ្ងរដ​ល់​ប្រ​ព័ន្ធ​​សភានិ​​យម​អា​​​ស្រ័​យ​រដ្ឋធម្មនុ​ញ្ញ​​នៅកម្ពុជាជាក់ជាមិនខាន៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...