ក្រសួងការងារ ព្រមានលោកស្រី យ៉ាង សុភ័ណ្ឌ ឲ្យបញ្ឈប់សកម្មភាពដឹកនាំកម្មករណាហ្គាវើលដ៍

05
សីហា

ក្រសួងការងារ ព្រមានលោកស្រី យ៉ាង សុភ័ណ្ឌ ឲ្យបញ្ឈប់សកម្មភាពដឹកនាំកម្មករណាហ្គាវើលដ៍

ប្រភព៖ ថ្មីៗ

ភ្នំពេញ៖ ក្រសួងការងារ ព្រមានលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ ពាក់ព័ន្ធនឹងដឹកការដឹកនាំក្រុមតវ៉ាណាហ្គាវើលដ៍ បើពុំនោះទេនឹងចាត់វិធានការតាមច្បាប់។ ប៉ុន្តែ មេសហជីពចាត់ទុកការព្រមាននេះ ជាការចោទប្រកាន់។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិនិត្យឃើញសកម្មភាព លោកស្រី យ៉ាង សុភ័ណ្ឌ  ដែលពាក់ព័ន្ធនឹងក្រុមតវ៉ាណាហ្គាវើលដ៍នាពេលកន្លងមក គឺល្មើសច្បាប់។ លិខិតព្រមាន ចេញដោយលោក អាំង សេងលី ប្រធាននាយកដ្ឋានវិវាទការងារ កាលពីថ្ងៃទី៤សីហា ដែលក្រសួងបានបង្ហោះលើទំព័រហ្វេប៊ុកនៅរសៀលថ្ងៃទី៥សីហានេះ លើកឡើងថា លោកស្រី យ៉ាង សុភ័ណ្ឌ កន្លងមកបានដឹកនាំនិងធ្វើ​សកម្មភាពខុសវិជ្ជាជីវៈនៃលក្ខន្តិកៈសហព័ន្ធសហជីព ពាក់ព័ន្ធនឹងវិវាទក្រុមហ៊ុនណាហ្គាវើលដ៍។ ក្រសួងបានសង្កត់ធ្ងន់ថា លោកស្រី ដឹកនាំនិងបង្ខិតបង្ខំកម្មករនិយោជិតឲ្យចូលរួមធ្វើកូដកម្មតវ៉ា។

ជាមួយគ្នាដែរ ក្រសួងបញ្ជាក់ថា សកម្មភាពដែលលោកស្រីចូលរួមជាមួយក្រុមអ្នកតវ៉ាណាហ្គាវើលដ៍កន្លងមក គឺផ្ទុយនឹងច្បាប់ស្ដីពីសហជីព។ ក្រសួងបានព្រមានយ៉ាងដូច្នេះថា៖ «ចាប់ពីថ្ងៃទទួលបាននូវលិខិតព្រមាននេះ សូមលោកស្រីបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មើសខាងលើ។ ករណីមិនគោរពតាមការព្រមនេះ ត្រូវទទួលរងការផ្តន្ទាទោសតាមច្បាប់ជាធរមាន»។

ប៉ុន្តែ អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ឃើញថា ក្រសួងចោទប្រកាន់លោកស្រី ដោយគ្មានភ័ស្តុតាងច្បាស់លាស់ឡើយ។ មេសហជីពរូបនេះ ស្នើសុំឲ្យក្រសួង បញ្ជាក់ករណីដែលចោទប្រកាន់លោកស្រីឲ្យលម្អិត រួមមានពេលវេលា ហើយបុគ្គលណាដែលលោកស្រីបង្ខិតបង្ខំ។

កន្លងលោកស្រី ធ្វើសកម្មភាពតាមវិជ្ជាជីវៈស្របតាមច្បាប់ ពិសេសគឺការឃ្លាំមើលសកម្មភាពរបស់ក្រុមអ្នកតវ៉ា។ ដូច្នេះ ការចោទប្រកាន់របស់ក្រសួងពុំមានឥទិ្ធពលឡើយ ហើយលោកស្រី នៅតែបន្តចូលរួមឃ្លាំមើលសកម្មក្រុមតវ៉ាណាហ្គាវើលដ៍ដូចដើម។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ លោកស្រីថា៖ «ខ្ញុំ​អត់បានដឹកនាំ ឬជ្រៀតជ្រែកខុសលក្ខន្តិកៈសហជីពឡើយ។​ សួរថា ខ្ញុំទៅបង្ខិតបង្ខំកម្មករមួយណា? ពេលណាថ្ងៃណា? ហើយមានកម្មប្ដឹងខ្ញុំឬនៅ? អ្វីដែលខ្ញុំចូលរួមកន្លងជាអ្នកតវ៉ាណាហ្គាវើលដ៍ គឺការឃ្លាំមើលលើសិទ្ធិការងារ…ទៅថ្ងៃមុនខ្ញុំនៅតែបន្តចូលរួមឃ្លាំមើលដដែល»។

មេសហជីរូបនេះ ប្រាប់ក្រសួងវិញថា ពុំមែនក្រសួងចោទអ្នកស្រីថាខុសច្បាប់និងព្រមានដូចខាងលើទាំងខុសទំនង ហើយ អ្នកស្រីពិតជាខុសមែននោះទេ ព្រោះអ្នកស្រីយល់ដឹងច្បាប់ អនុវត្តតាមច្បាប់និងវិជ្ជាជីវៈ។ ដូច្នេះ អ្នកស្រី បន្តរក្សាជំហរឃ្លាំមើលក្រុមណាហ្គាវើលដ៍ដដែល៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...