សេចក្តីថ្លែងការណ៍រួម៖ ស្តីពីសកម្មភាព​ហិង្សារបស់អាជ្ញាធរលើកូដករ​ដែលកំពុងតែធ្វើកូដកម្មនៅ ក្រុមហ៊ុន ណាហ្គាវើលដ៏ លីមីធិត

15
សីហា

សេចក្តីថ្លែងការណ៍រួម៖ ស្តីពីសកម្មភាព​ហិង្សារបស់អាជ្ញាធរលើកូដករ​ដែលកំពុងតែធ្វើកូដកម្មនៅ ក្រុមហ៊ុន ណាហ្គាវើលដ៏ លីមីធិត

ភ្នំពេញ, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២

         យើងខ្ញុំជា​សហជីព រួម​ជាមួយ​ស្ថាប័ន​សិទ្ធិមនុស្ស ដែល​កំពុង​ធ្វើការ​ដើម្បី​លើក​កម្ពស់​ សិទ្ធិ​ការ​ងារ​ សិទ្ធិ​ស្ត្រី​ ជម្រុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សមភាព​យេន​ឌ័រ​ ក្នុង​សង្គម​កម្ពុជា​។ យើង​ខ្ញុំ​សូម​ថ្កោលទោសាើប្រាស់អគ្នាតំណាងឱ៏ លីមធីោមករិន2019. ren’o severance, but the union refuse to discuss that until there is an agreement maនូវសកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរទៅលើកូដ​ករ​ស្ត្រីដែលកំពុងតែធ្វើកូដកម្ម ចំពោះ​វិវាទការងារ​រវាង​កម្មករនិយោជិត​ណាហ្គាវើលដ៍ និង​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ ក្នុង​គោល​បំណង​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​យក​តំណាង​កម្មករ​និយោជិត​ និង​សមាជិក​របស់​ពួកគេ​ចូល​ធ្វើការ​ងារ​វិញ​ ដោយ​ការ​បញ្ឈប់​នេះ​ គឺ​ជា​ការ​បញ្ឈប់​ដោយ​ភាព​អយុត្តិ​ធម៌។​

ចំពោះ​សកម្មភាព​បង្ក្រាប​យ៉ាង​ព្រៃ​ផ្សៃ​ ដើម្បី​រារាំង​មិន​ឲ្យ​កូដករ​ ទៅ​ធ្វើកូដ​កម្ម​នៅ​ក្បែរ​របង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បើ​ទោះ​ជាកូដ​ករ ព្យាយាម​អង្វរ​សុំ​ឲ្យ​ពួកគេ​ ទៅ​ឈរ​ធ្វើកូដ​កម្ម​នៅ​ជិត​ក្រុម​ហ៊ុន​ដែល​ជា​ទីកន្លែង​ដែល​ពួកគេ​ គួ​រត្រូវ​ឈរ និង​សម្តែងមតិ​ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពីការងារ​។​ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​មាន​ការ​បង្រ្កាប​ដោយ​ទង្វើ​អមនុស្ស​ធម៌ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីប្រកាសព័ត៌មានដោយចោទប្រកាន់ថាជាកម្មករនិយោជិតដែលបានប្រើប្រាស់អំពើហិង្សាទៅលើអាជ្ញាធរ ទៅ​វិញ នេះ​ជា​ការ​បង្ហាញ​នូវ​ការ​ការ​ពារ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ ដោយ​មិន​បាន​យក​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​ដាក់​ទណ្ឌកម្ម​តាម​ច្បាប់​ដើម្បី​ព្រមាន​នោះ​ឡើយ​ ទង្វើ​បែប​នេះ​គឺ​ អាជ្ញា​ធរ​បាន​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​សង្គម​កម្ពុជា កាន់​តែ​មាន​គម្រូរូប​ភាព​កើន​ឡើង​នូវ​ការ​​បង្ក្រាប​ពី​អាជ្ញា​ធរ​ នៅពេល​ដែល​កម្មករ​និយោជិត​ ប្រើ​ប្រាស់​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពួកគេ​ គឺ​សិទ្ធិ​ធ្វើ​កូដ​កម្ម​ ដែល​ធានា​ដោយ​អនុសញ្ញា​អង្គការ​ពលកម្មអន្តរជាតិ​លេខ​ ៨៧ និង​៩៨ ដែ​លព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​។

កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានដោយចោទប្រកាន់ថាហេតុការណ៍នេះបានកើតឡើងដោយសារតែកម្មករនិយោជិតបាន ‹‹ធ្វើការបុកទម្លុះប៉ារាស និងបង្កអំពើហិង្សាមកលើសមត្ថកិច្ច›› ហើយក៏បានគំរាមកំហែងថា ‹‹អាជ្ញាធរមានសមត្ថកិច្ចនឹងចងក្រងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីនាំជនដៃដល់មកផ្តន្ទាទោសតាមច្បាប់នូវសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើអំពើហិង្សាមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាប្រមាថមកលើមន្ត្រីរាជការកំពុងបំពេញភារកិច្ច។ ›› យើង​ខ្ញុំ​សូម​បញ្ជាក់​ថានេះមិនមែនលើកទីមួយនោះទេដែលកម្មករនិយោជិត ជួប​ប្រទះ​នូវ​អំពើហិង្សាពី​អាជ្ញា​ធរ ហើយ​រៀង​រាល់​ពេល​ដែល​កើត​មាន​ឡើង​ សាលា​រាជធានីភ្នំពេញ​ចេញ​លិខិត​ប្រកាស​ព័ត៌មាន​ ការ​ពារ​អ្នក​ប្រព្រឹត្ត​ ហើយ​ចោទប្រកាន់​មក​លើ​កូដករដែល​ធ្វើកូដកម្មដោយសន្តិវិធី។ សកម្មភាព​បង្រ្កាបនៅថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២២ មាន​កូដករ​ស្ត្រីយ៉ាងតិចចំនួន១៧ នាក់បានរងរបួស ទាំងមុខទាំងច្រមុះ និង​ស្ត្រីពីរនាក់ទៀតបានដួលសន្លប់ បន្ទាប់ពីអាជ្ញាធរមួយក្រុមធំបាន​ប្រើ​ប្រាស់​ហិង្សា​លើ​កម្មករនិយោជិតដែលកំពុងតែធ្វើកូដកម្ម។ ក្នុងនាមជាអ្នកតំណាងកម្មករនិយោជិតក្នុងវិស័យការងារ រួម​ជាមួយ​ស្ថាប័ន​សិទ្ធិមនុស្ស ដែល​កំពុង​ធ្វើការ​ដើម្បី​លើក​កម្ពស់​ សិទ្ធិ​ការ​ងារ​ សិទ្ធិ​ស្ត្រី​ ជំរុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សមភាព​យេន​ឌ័រ​ ក្នុង​សង្គម​កម្ពុជា យើងខ្ញុំទាំងអស់គ្នាថ្កោលទោសរាល់ករណីនៃអំពើហិង្សាទៅលើកម្មករនិយោជិត និង ផ្តន្ទាទោសតាមផ្លូវច្បាប់ទៅលើជនដែលប្រព្រឹត្តអំពើរហិង្សាមកលើស្រ្តីកូដករ ដើម្បីលើកកម្ពស់នូវការបញ្ឈប់អំពើហិង្សាលើស្រ្តី និង ជាគម្រូភាពសម្រាប់ការអនុវត្តច្បាប់។

កូ​ដកម្មរយៈពេល៨ខែកន្លងមកនេះ កម្មករនិយោជិតជួប​ប្រទះ​នូវ​សកម្មភាព​មាន​ជា​អាទិ៍ ៖ ទះកំផ្លៀង ទាត់ ចាប់អូស បោះ ជេរប្រមាថ បៀត​បៀនរាងកាយ​​ពី​អាជ្ញាធរ និង ករណីរលូតកូនក៏មានផងដែរ​។ ការប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីដែល    អនុវត្តសិទ្ធិមូលដ្ឋានរបស់ខ្លួនគឺជាទង្វើមួយដែលមិនស្របតាមគោលការណ៍មូលដ្ឋាននៃសង្គមប្រជាធិបតេយ្យឡើយ។

រាជរដ្ឋាភិបាលមានកិច្ច​សន្យាសង្គម​ចំពោះ​ពលរដ្ឋ​ខ្លួន​ “ ​មិន​​ទុក​នរណាម្នាក់​ចោល ” និង​ការ​ពារ​អ្នក​រងគ្រោះដោយ​មិន​ត្រូវ​បន្ត​ឲ្យ​មាន​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ជាមូល​ដ្ឋាន​ និង​ភាព​អយុត្តិ​ធម៌ចំពោះ​ជន​រងគ្រោះ​​នោះឡើយ​ ។ រដ្ឋាភិបាល​ត្រូវបំពេញ​កាតព្វ​កិច្ច​សិទ្ធិមនុស្សរបស់ខ្លួន គឺ គោរព ការពារ និង​បំពេញ សិទ្ធិ​ទាំងឡាយ​ដែល​ផ្តល់​ដោយរដ្ឋធម្មនុញ្ញ ​ច្បាប់​ជាតិ​និង​ច្បាប់សិទ្ធិមនុស្ស​អន្តរជាតិ​ និង​មិន​ត្រូវ​រំលោភបំពាន​ជាដាច់​ខាត។​

សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ៖

  1. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  2. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  3. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
  4. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  5. សហភាពចលនាកម្មករកម្ពុជា(CCW)
  6. សម្ព័ន្ធសហជីពចលនាកម្មករ(CUMW)
  7. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា(CDPLA)
  8. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  9. សហព័ន្ធសហជីពកម្ពុជាឯករាជ្យ(CITUFED)
  10. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
  11. សម្ព័ន្ធសហជីពកម្មករដើម្បីការងារ(UCL)
  12. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)
  13. សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូន (CTWF)
  14. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  15. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្ម (CIWF)
  16. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  17. សហភាពការងារកម្ពុជា (CLC)
  18. សហភាពសហជីពកម្ពុជា(CCU)
  19. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
  20. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  21. បណ្តាញយុវជនកម្ពុជា (CYN)
  22. សហភាពផ្ទះសាមគ្គី (SH)
  23. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
  24. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  25. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  26. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  27. អង្គការសមាគមធាងត្នោត(STT)
  28. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជា (COMFREL)
  29. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(NICFEC)
  30. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  31. អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  32. អង្គការសីលការ(SILAKA)
  33. អង្គការសមធម៌កម្ពុជា (EC)
  34. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា(CID)
  35. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  36. អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា(CHRAC)
  37. អង្គការបន្ទាយស្រី (Banteay Srei)
  38. អង្គការ ActionAid កម្ពុជា

 

ទាញយកសេចក្តីថ្លែងការណ៍រួម

 

 

 

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...