ប៉ូលិស​ថា​ ​ជនបរទេស​ពី​នាក់​ដែល​ជួយ​ស​ង្រ្គោះ​នៅក្រុងព្រះសីហនុមិនមែន​ជា​ជនរងគ្រោះ​នោះ​ទេ​

23
សីហា

ប៉ូលិស​ថា​ ​ជនបរទេស​ពី​នាក់​ដែល​ជួយ​ស​ង្រ្គោះ​នៅក្រុងព្រះសីហនុមិនមែន​ជា​ជនរងគ្រោះ​នោះ​ទេ​

ប្រភព៖ Khmertimes

 

ជនបរទេស​បី​នាក់​ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​​​ថា​បង្ខំឲ្យ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ចិន​មួយ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​ត្រូវ​បាន​ជួយ​ស​ង្រ្គោះ​ដោយ​នគរបាល​ជាតិ​ ​ខណៈ​ដែល​ស្ថានទូត​ហ្វីលីពីន​នៅ​កម្ពុជា​ស្នើសុំ​អាជ្ញាធរ​ឲ្យ​ជួយ​ស​ង្រ្គោះ​ពួកគេ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ​ជួន​ ​ណា​រិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សី​ហ​នុ​មានប្រសាសន៍​កាល​ពីម្សិលមិញ​ថា​ជនបរទេស​ទាំង​បី​នាក់​នោះ​មិន​ត្រូវ​បាន​គេ​ឃុំ​ឃ្លួ​ន​ ​មិនមែន​ជា​ជនរងគ្រោះ​ដោយសារ​ការ​ជួញ​ដូរ​ រឺ ​បង្ខំឲ្យ​ធ្វើការងារ​នោះ​ទេ​។​

​លោក​ថា​ ​មិត្ត​ស្រី​របស់​ជនបរទេស​ម្នាក់​ក្នុងចំណោម​ពួកគេ​ជា​ជនជាតិ​អាមេរិក​កាំ​ង​បាន​ទូរស័ព្ទ​ទៅ​ក្រុម​ការងារ​ស​ម្តេ​ស​ ​ស​ ​ខេង​ ​ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​។​

​លោក​ថា​៖​ ​«​ ​ជនបរទេស​ទាំង​បី​នាក់​នោះ​បាន​យក​សួរ​ ​បន្ទាប់ពី​ជួយ​ស​ង្រ្គោះ​ពី​កន្លែង​ដែល​ពួកគេ​ស្នាក់​នៅ​និង​ធ្វើការ​ ​ដោយ​ម​ន្រ្តី​ប៉ូលិសពិសេស​ ​។​ ​ពួកគេ​បាន​និយាយប្រាប់​ថា​ ​ពួកគេ​ធ្វើការ​និង​ស្នាក់​នៅ​ទីនោះ​គ្មាន​បញ្ហា​អ្វី​ឡើយ​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ ​ជនបរទេស​ទាំង​បី​នាក់​នោះ​បច្ចុប្បន្ន​ស្ថិតនៅ​នាយកដ្ឋាន​សន្តិសុខ​នៃ​នគរបាល​ជាតិ​សម្រាប់​សួរ​ព័ត៌មាន​បន្ថែម​ ​។​ ​ពួកគេ​មាន​សុវត្ថិភាព​ ​ប៉ុន្តែ​ពួកគេ​គ្មាន​ឯកសារ​ណាមួយ​ត្រឹមត្រូវ​»​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ​នាយ​ឧត្តមសេនីយ៍​ ​ខៀវ​ ​សុភ័គ​ ​មានប្រសាសន៍ថា​ ​ជនបរទេស​ទាំង​៣​នាក់​នោះ​ ​មាន​ជន​ជាតិខ្មែរ​-​អាមេរិកាំង​លោក​ ​Sat​h​ ​Chap​ ​អាយុ​៣​៥​ឆ្នាំ​ ​ជនជាតិ​អាមេរិក​ ​D​an​i​e​l​ ​Way​n​e​ ​Scot​t​ ​អាយុ​៤​៣​ឆ្នាំ​ ​និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ​P​l​as​i​d​i​a​ R​e​t​t​a​ R​i​am​a​ ​អាយុ​៣​១​ឆ្នាំ​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ឧត្តមសេនីយ៍ឯក​ ​ឆាយ​ ​គឹម​ឃឿ​ន​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បានទេ​កាល​ពីម្សិលមិញ​។​

​នាយ​ឧត្តមសេនីយ៍​ ​សុភ័គ​ ​មានប្រសាសន៍ថា​ ​ជនបរទេស​ទាំង​៣​នាក់​នេះ​ ​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​សីហា​ ​នៅក្នុងបន្ទប់​របស់​ពួកគេ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​។​ ​លោក​ថា​៖​ ​«​បន្ទប់​របស់​ពួកគេ​មិនបាន​ចាក់សោ​នៅ​ខាងក្រៅ​ទេ​ ​ហើយក៏​គ្មាន​អ្នកយាម​ដែរ​»​។​

​លោក​បាន​បន្ត​ថា​ ​នៅ​ពេល​សាកសួរ​លោក​ ​លោក​ ​Sat​h​ ​Chap​ ​បាន​និយាយ​ថា​លោក​បាន​ចូល​កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ខែ​សីហា​ឆ្នាំមុន​ដើម្បី​ទេសចរណ៍​។​ ​លោក​បាន​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​កុំព្យូទ័រ​ចំនួន​៤​។​ ​បន្ទាប់ពី​ធ្វើការ​នៅ​ក្រុមហ៊ុន​ទីបី​បាន​កន្លះ​ខែ​ ​ក្រុមហ៊ុន​បាន​ផ្ទេរ​គាត់​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ទី​ ​៤​ ​ស្ថិតនៅ​ភូមិ​ទី​ ​៤​ ​សង្កាត់​លេខ​៤​ ​ក្រុង​ព្រះ​សី​ហ​នុ ​ដែល​អ្នក​ជ្រើសរើស​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន​ ​៤​,000 ​ដុល្លារ​ ​និង​ ​Sat​h​ ​Chap​ ​ទទួល​បាន​ប្រាក់ខែ​ចំនួន​ 900 ​ដុល្លារ​។​

​លោក​បន្ត​ថា​បន្ទាប់ពី​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​បាន​បី​ខែ​ ​គាត់​ចង់​លាឈប់​ ​ប៉ុន្តែ​គាត់​នៅ​ជាប់​កុងត្រា​មួយ​ឆ្នាំ​។​ ​នាយ​ឧត្តមសេនីយ៍​ ​សុភ័គ​ ​មានប្រសាសន៍ថា​៖​ ​«​ ​នៅ​កន្លែងធ្វើការ​នីមួយៗ​ ​គាត់​ទទួល​បាន​ប្រាក់ខែ​ពេញ​ ​ហើយ​គាត់​មិន​ត្រូវ​បាន​គេ​វាយដំ​ ​ឬ​ឃុំ​ខ្លួន​នោះ​ទេ​ ​ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅក្រៅ​នោះ​ទេ​»​។​

​ចំណែក​លោក​ ​Scot​t​ ​និង​ R​e​t​t​a​ R​i​am​a​ ​ដែល​ជា​ភរិយា​របស់​លោក​ ​ត្រូវ​បាន​លោក​នាយ​ឧត្តមសេនីយ៍​ ​សុភ័គ​ ​រៀបរាប់​ថា​ ​ពួកគេ​បាន​មក​ប្រទេស​កម្ពុជា​តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​ ​២​០​១​៩​ ​ហើយ​ ​Scot​t​ ​បាន​ស្ម័គ្រចិត្ត​ធ្វើជា​គ្រូបង្រៀន​រយៈពេល​ពីរ​ឆ្នាំ​នៅ​ទី​ក្រុងភ្នំពេញ​។​
​លោក​ ​Step​h​an​i​e​ ​Ar​z​at​e​ ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​មានប្រសាសន៍ថា​ ​សុវត្ថិភាព​ ​និង​សន្តិសុខ​របស់​ពលរដ្ឋ​អាមេរិក​នៅ​បរទេស​គឺជា​អាទិភាព​ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​អាមេរិក​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ស្ថានទូត​ធ្វើការ​ដើម្បី​ផ្តល់​សេវា​កុងស៊ុល​សមស្រប​ឱ្យ​បាន​លឿន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ដល់​ពលរដ្ឋ​អាមេរិក​ទាំងអស់​ដែល​ត្រូវការ​ពួកគេ​។​ ​ដោយសារតែ​ការពិចារណា​អំពី​ឯកជន​ភាព​ ​យើង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​ជាក់លាក់​ណាមួយ​បានទេ​»​។​

​ជុំវិញ​សំណើ​របស់​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា​ ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ស​ង្រ្គោះ​មនុស្ស​ ​៤​នាក់​ ​ដែល​ជាប់​ក្នុង​បរិវេណ​ក្នុង​គម្រោង​ ​Union​ ​Development​ ​Group​ ​អភិបាល​ខេត្ត​កោះ​កុង​ ​លោកស្រី​ មិ​ថូ​ណា​ ​ភូ​ថង​ ​បាន​មានប្រសាសន៍​កាល​ពីម្សិលមិញ​ថា​ ​លោកស្រី​មិនទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ​អំពី​ជនជាតិ​ហ្វីលីពីន​ទាំងបួន​នាក់​ដែល​កំពុង​ជាប់ឃុំ​នោះ​។​
​លោកស្រី​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​មិនទាន់​ដឹង​អំពី​ករណី​នេះ​នៅឡើយ​ទេ​ ​ខ្ញុំ​នឹង​ស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​បាន​ទាន់ពេល​វេលា​ ​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ហ្វីលីពីន​ទាំងបួន​នាក់​នេះ​។​ ​ខ្ញុំ​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ស៊ើប​អង្កេត​ឆាប់ៗ​នេះ​»​។​

​លិខិត​របស់​ស្ថានទូត​ ​ចុះ​ថ្ងៃ​ទី​៨​ ​ខែ​សីហា​ ​និង​បញ្ជាក់​ដោយ​នគរបាល​កម្ពុជា​ ​បានឲ្យ​ដឹង​ថា​ ​ជនជាតិ​ហ្វីលីពីន​ ​៤​នាក់​ ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ជាន់​ទី​៤​ ​នៃ​អគារ​មួយ​ក្នុង​បរិវេណ​កា​ស៊ី​ណូ​ឡុង​បាយ​ ​ក្នុង​ ​ស្រុក​គិរី​សាគរ​ ​ខេត្ត​កោះ​កុង​។​

​ស្ថានទូត​មិនបាន​ស្គាល់​លេខ​អគារ​នោះ​ទេ​ ​ប៉ុន្តែ​បាន​និយាយ​ថា​ ​អ្នក​ទាំងបួន​កំពុង​ត្រូវ​បាន​គេ​រក្សាទុក​ក្នុង​បន្ទប់​លេខ​ ​៥​០​៨​ ​ហើយ​ពួកគេ​ត្រូវ​បាន​ស្នើ​ឱ្យ​បង់​ប្រាក់​ដើម្បី​ចាកចេញ​។​

​ស្ថានទូត​ស្នើសុំ​ការ​ឆ្លើយតប​ជាបន្ទាន់​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ ​ក្នុង​ការ​សម្របសម្រួល​ដោះលែង​ជនជាតិ​ហ្វីលីពីន​ ​៤​នាក់​ជាបន្ទាន់​ ​ពី​ការងារ​របស់​ក្រុមហ៊ុន​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ ​ការ​ប្រគល់​លិខិតឆ្លងដែន​ ​ប្រាក់បៀវត្សរ៍​ ​និង​ការផ្ទេរ​ពួកគេ​មកវិញ​ទៅកាន់​តំបន់​សុវត្ថិភាព​។​

​លោក​ ​មឿន​ ​តុលា​ ​នាយក​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​សង់​ត្រា​ល់ ​មានប្រសាសន៍ថា​ ​ករណី​ជួញ​ដូរ​មនុស្ស​ ​និង​ការ​ឆបោក​បាន​កំពុង​កើតឡើង​នា​ពេលថ្មីៗនេះ​ ​ហើយ​វា​ជា​រឿង​សំខាន់​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​មាន​ផែនការ​ច្បាស់លាស់​ ​ដើម្បី​ចាត់វិធានការ​ទាន់ពេល​វេលា​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​មានរឿង​នេះ​កើតឡើង​ទៀត​ទេ​ ​ព្រោះ​វា​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ ​ហើយ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​ ​ប្រសិនបើ​កម្ពុជា​ធ្លាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក​ ​កម្ពុជា​នឹង​បាត់បង់​ជំនួយ​មួយ​ចំនួន​»​៕

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...