អ្នកឃ្លាំមើល​បារម្ភ​ពី​ហានិភ័យ​សង្គម បើ​ឧក្រិដ្ឋជន​ជន​បរទេស​នៅ​តែ​មាន​លទ្ធភាព​ប្រើ​អាវុធ​នៅ​កម្ពុជា

29
សីហា

អ្នកឃ្លាំមើល​បារម្ភ​ពី​ហានិភ័យ​សង្គម បើ​ឧក្រិដ្ឋជន​ជន​បរទេស​នៅ​តែ​មាន​លទ្ធភាព​ប្រើ​អាវុធ​នៅ​កម្ពុជា

ប្រភព៖ វីអូឌី

 

​​​​ក្រុមអ្ន​​ក​​​ឃ្លាំមើ​ល​​សង្គ​ម​ ​​ព្រួយ​​បា​​​រ​ម្ភ​​ថា​ ​ក្រុម​​​ឧ​​ក្រិ​​ដ្ឋ​​​ជ​​​នបរទេស​​នឹ​​​​ង​​ប​​​ន្ត​ប្រើប្រាស់​ទឹ​កដី​​​​ក​ម្ពុជា​ធ្វើជាគោ​​ល​​ដៅ​ ​ដើម្បីប្រ​​​​ព្រឹ​ត្ត​ប​ទ​ឧ​ក្រិដ្ឋផ្សេងៗ​​ និង​បង្ក​អស​ន្តិ​​​សុ​ខសង្គ​ម​ ​បើវិធានការទប់ស្កាត់របស់រដ្ឋាភិបាលខ្វះសុ​​ច​​​​​រិ​​​ត​​ភាព ​​​​ហើយ​ម​​​ន្ត្រី​​ខិ​លខូចនៅតែរួចពីចំណាត់ការច្បាប់នោះ។

ក្តីបារម្ភនេះ​​ស្របពេ​លដែលរដ្ឋាភិបាល​បង្ហាញរបាយការណ៍ត្រឹមរយៈ​៤ថ្ងៃ ក្នុងសប្តាហ៍​មុន បង្ហាញថា ការ​បង្ក្រា​បបទល្មើស​​​ជួ​​ញ​​ដូ​រមនុស្សនៅខេ​ត្ត​ព្រះសីហ​នុ​​ សមត្ថកិច្ចបានជួយ​សង្គ្រោះជនរងគ្រោះបានមួយចំនួន និងឃាត់ខ្លួនជនស​​​ង្ស័​យ​បានចំនួ​ន​១១នាក់​ រួម​នឹងដកហូតអាវុធវែ​ងនិងខ្លីសរុបបាន៦ដើម។

​​នាយកប្រ​តិ​ប​ត្តិ​អង្គ​ការ​ត​ម្លាភា​ព​ក​ម្ពុជា លោក​ ប៉ិច​ ពិ​សី​ យល់​​​ថា ​​​របា​យកា​រ​ណ៍​​ក្រ​​​សួ​​ង ​​​និងទំ​ហំនៃ​​ប្រតិ​បត្តិ​ការ​បង្ក្រាបថ្មី​ៗនេះ បង្ហា​ញ​​​ថា ​​បទលើ្មសនៅ​ខេត្តជាប់សមុទ្រនេះមានទំហំ​ធំធេង ​​​និង​ជោកជាំ​​​ដោយប្រ​​តិបត្តិ​ការ​បែបខ្នាតអ​ន្តរជាតិ ហើយ​​អាចមាន​​ជាប់ពាក់ព័ន្ធនឹង​បណ្តាញនៅក្នុងស្រុក ដែលការណ៍នេះទាម​ទារឱ្យ​រដ្ឋាភិ​បាលត្រូវ​រៀ​​​បចំផែនការ​យុទ្ធសាស្ត្របង្ក្រាប​ជា​ប្រព័ន្ធ ដើម្បី​ធានា​សន្តិ​សុខ និង​ទប់​ស្កាត់​កុំ​ឱ្យ​បញ្ហានេះ​រីក​រាល​ដា​​ល​​ទៅ​​​​ដ​​​ល់​ខេត្តមួយចំនួនទៀតរបស់កម្ពុជា។

លោក​បារម្ភ​ថា បើ​អាវុធ​នៅ​បន្ត​ធ្លាក់​ក្នុង​ដៃ​ឧក្រិដ្ឋជនគ្រឿងញៀន និង​ឧក្រិដ្ឋជនជួញដូរមនុស្សជាដើមនោះ នឹង​​​បង្ក​អសន្តិសុខសង្គ​​ម​​នៅខេត្តដែលជាប៉ូ​លសេដ្ឋកិច្ចជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ។

​​លោកថា៖ «កាលណាយើងមានចលនា​ប្រើប្រា​ស់អា​​​វុធខុស​​​ច្បា​ប់ ​​​ច្រើន​​ជា​ងកា​របា​​រម្ភស​​ម្រា​ប់​​សន្តិសុ​ខ​​​ជាតិ​យើង ​ជាពិសេស​នៅ​ក្នុង​​តំ​ប​ន់ខេត្ត​​​ព្រះ​សី​​ហ​​នុ ជាតំ​​បន់​​មួយ​​ដែល​មាន​សក្តានុ​ព​លជាតំ​ប​ន់ប៉ូ​​​ល​​​​សេ​ដ្ឋកិច្ចសំខាន់មួ​យរបស់កម្ពុជា ​​សម្រា​ប់​នាំចេញ​​ នាំ​​ចូលអីវ៉ាន់ផង។ ​​ខ្ញុំគិ​តថា​​ យើង​គួ​រតែព្យា​យា​ម​ប​​​​​ង្ក្រា​បរាល់​បទ​ល្មើស​ ហើយ​ទប់ស្កាត់ការប្រើ​ប្រាស់អា​វុធនេះ​»។

​​​​នាយកប្រ​​តិបត្តិ​ម​ជ្ឈ​មណ្ឌ​លស​​ម្ព័​ន្ធភាព​ការងារ​​​ និ​ងសិទ្ធិម​​នុស្ស លោក ​​​មឿន​ តុ​​លា ​​លើកឡើងថា​​ វិ​ធាន​​​ដើម្បី​​​ស​ង្គ្រោះ​ជ​ន​រង​គ្រោះពីអំពើជួញដូរ​មនុស្ស​​ ជា​ចំ​ណាត់ការ​​​​គួ​​​​​​​​​​រ​​ឱ្យកោតសរសើរ ​​​បើ​​ទោះបី​​​លោ​​កមើលឃើញ​​​​​ថា​ ​វិធាន​នេះហាក់​​យឺតពេលបន្តិច​ ​​បើធៀ​បនឹ​ង​បទ​ល្មើសបានកើតឡើ​​ងច្រើនឆ្នាំ ក្រោយមានវត្តមានអ្នក​វិនិយោ​គ​​​ចិនសម្រុកមកខេត្តព្រះសីហនុយ៉ាងគំហុកនា​ជិត៥ឆ្នាំមុន។ លោក​​​គិត​ថា បញ្ហា​នេះ​ ​​ពលរដ្ឋ​​​ក​​ម្ពុជា​មិន​​ទទួល​បា​​​នផល​ពី​ការ​វិនិយោគទេ ​បើរដ្ឋាភិបា​ល​មិន​អា​ចទ​ប់ស្កាត់អំពើពុករលួយបាននោះ។

​​​​​បញ្ហានេះ ​​លោកផ្តល់​ជា​យោប​ល់​​​​​ថា បើដូ​​ច​ការ​ចុះផ្សាយ​របស់​​សារ​​ព័ត៌មា​នអ​ន្តរជាតិមួយចំនួន​ពិតមែន វិធាន​ការលុបបំបាត់បទ​ឧក្រិដ្ឋខ្នាតអន្តរជាតិ អាចជោគជ័យ​ទៅបាន លុះណាតែរដ្ឋាភិបាលកម្ពុជាហ៊ានវះកាត់​មន្ត្រីខិល​ខូ​​ច​​​ដែល​មាន​ឥទ្ធិពល រួម​ទាំង​អ្នកវិនិយោគដែលពាក់ព័ន្ធ ទោះជនជាតិនោះជា​មិត្តដែកថែបរបស់កម្ពុជា​ក្តី។

​​លោកថា៖ «ទា​ល់​តែយើងមា​នចំ​ណាត់​ការបែបហ្នឹង អា​រកាត់ បានយើ​ងអា​ចទ​ប់​ស្កា​ត់នូវ​ទង្វើនៃកា​រជួ​ញដូរអាវុ​ធក្តី​​ ជួញដូ​រម​នុ​ស្ស​ក្តី ​ហើយនឹងកា​រចា​ប់​ជំ​រិត ការ​សម្លាប់ម​នុ​ស្សក្រៅ​ប្រព័ន្ធច្បាប់​អីហ្នឹង»។

តា​​ម​កា​​រចុះ​ផ្សាយ​លើគេ​ហទំ​ព័រ​ហ្វេស​​ប៊ុករប​ស់រដ្ឋ​ម​ន្ត្រីក្រ​សួ​ងមហា​ផ្ទៃ ​​លោ​ក​ ​ស ​ខេ​ង លទ្ធ​ផ​​លនៃប្រ​តិ​បត្តិ​ការ​​បង្ក្រា​ប​តា​ម​ប​ណ្ដឹ​ង​រាយ​កា​រណ៍​ចូល​ប្រ​ព័​ន្ធ ​Hotline​ ក្រុមកា​រ​ងារ​របស់លោក ចាប់ពីថ្ងៃទី២៣ ដល់​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ សមត្ថកិច្ច​ជំនាញ​បាន​ជួយ​សង្គ្រោះជនរងគ្រោះ ៦នាក់ ជាជនជាតិ​ម៉ាឡេស៊ី ក្នុងនោះមាន​ម្នាក់ជា​ស្ត្រី អាយុ២៧ឆ្នាំ ជាករណីជួញដូរ និង៥នាក់ទៀតជាករណីបង្ខាំងមនុស្ស​ខុស​ច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះដែរក៏បានចាប់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ២នាក់ និងជនជាតិចិន៩នាក់​ផងដែរ

ក្រសួងបញ្ជាក់ថា៖ «វត្ថុតាងដកហូតបានរួមមាន អាវុធវែង២ដើម ម៉ាក PPSH41 និងម៉ា​ក​ KARATAY បង់ត្រឡោក​ចំនួន១បង់ អាវុធវែង​AK ចំនួន១ អាវុធខ្លី​ចំនួន​៤ដើម ម៉ា​​ក ZO​RAKI ចំនួន៣ដើម និងម៉ាក SIG SAURER ១ដើម គ្រាប់​កាំភ្លើងសរុបចំនួន២៦៥គ្រាប់ រថយន្ត​​​ចំ​​នួន៤គ្រឿង និងសម្ភារផ្សេ​ងៗមួយចំនួន»។

ក្រសួ​ងមហាផ្ទៃ បញ្ជាក់ថា ចំពោះជនរងគ្រោះ និងជនសង្ស័យពាក់ព័ន្ធនឹងករណីទាំ​ង៤នេះ ស​ម​ត្ថ​កិច្ច​នៃស្ន​ង​ការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជូនទៅកាន់អគ្គស្នងកា​​រដ្ឋាន​ន​គរបា​​លជាតិ និងអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និងបានកំពុងបន្តអនុវត្តទៅតាមច្បា​ប់និងនីតិវិធីជា​ធរមាននៃព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា។

ដោយ​​​ឡែក​ពី​​នេះ ​កាល​ពី​ថ្ងៃទី២៦ ខែ​សីហា​នេះដែរ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហាញរបាយការណ៍ពីការ​​ទប់​ស្កាត់ការជួញដូរ​មនុស្ស ក្នុង​​រយៈពេល​៨ខែ ដែល​​គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០២២ ដោយ​សមត្ថកិច្ចបាន​ជួយសង្គ្រោះជនបរទេសដែលជា​ជន​រងគ្រោះដោយអំពើជួញដូរ និង​រត់ពន្ធមនុស្ស​ចំនួន៨៦៥នាក់ និងបញ្ជូនជនសង្ស័យចំនួន​៦០នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ប្រទេសមួយចំនួនក្នុងតំ​​បន់ដែលមាន​កម្រិត​អំពើពុ​ក​រលួយ​ខ្ពស់ ត្រូវ​ពួក​ឧក្រិដ្ឋជន​ប្រើប្រាស់​ជា​គោលដៅសម្រាប់ប្រ​ព្រឹ​ត្តអំពើខុសច្បាប់ ដូចជា ​បទ​ឧក្រិដ្ឋ​គ្រឿង​ញៀន ជួញដូរអាវុធ និងការជួញដូរមនុស្ស ជាដើម តា​​មរយៈទិញទឹកចិត្តមន្ត្រីដែល​មានឥទ្ធិ​ពល។

ដោយឡែក​ នៅកម្ពុជា លោកថា តាមការចុះ​​ផ្សាយរបស់សារព័ត៌អន្តរជាតិល្បីៗនាប៉ុន្មានខែចុ​ង​​​ក្រោយនេះ បង្ហាញ​ថា កម្ពុជាបានរអិលធ្លាក់ទៅក្នុងបញ្ហានេះ ដែលការណ៍នេះបានបង្កផលប៉ះ​​​ពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ​​និង​បង្កអសន្តិសុខសង្គម ពិសេសអំពើឃាតកម្ម បើ​ឧក្រិដ្ឋជន​នៅតែមានលទ្ធភាពប្រើប្រាស់អាវុធនោះ។

លោកបានលើកយក​ករណីចាប់ខ្លួន​ជនជាតិចិននៅប្រទេសថៃ ដោយ​ប៉ូលិស​អន្ត​រ​ជាតិ នា​ពេល​ថ្មីៗនេះ ដែល​ជន​សង្ស័យ​ជាជនជាតិចិន ​បាន​ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ ​ហើយ​​​​​​​​​​ត្រូ​​វបានគេដឹងថាជាឧក្រិដ្ឋជនរកស៊ីតាម​អនឡាញខុសច្បាប់ ដែលករណីនេះ ​លោក​ថា​ នេះ​ជាម៉ែត្រវ៉ា​​ស់​​​ពីចំណុចខ្វះខាតនៃការប្តេជ្ញាចិត្តរបស់​ក្រសួង​ពាក់ព័ន្ធ។

លោកថា៖ «បញ្ហាទាំងអស់ហ្នឹង វាបានរុញច្រាន​ឱ្យកម្ពុជាដើរចូលទៅក្នុង​គន្លងមួយដែលពិបាករើ​​​ខ្លួ​​នអំពីពួក​ឧក្រិដ្ឋជនអន្តរជាតិ […] បើសិនជាយើងមើលឃើញការខិតខំប្រឹងប្រែងរបស់ក្រសួងម​​ហាផ្ទៃ អាចបំពេញ ឬក៏អាចធ្វើឱ្យបញ្ហាទាំងអស់នេះធូរស្រាល ឬអាចលុបបំបាត់បាន គឺជារឿងល្អ​​មែនទែន […] យើងមិនចង់ឃើញ​សង្គមរបស់យើងធ្លាក់ទៅក្នុងអន្លុងពួកឧក្រិដ្ឋជនដូចសព្វថ្ងៃនោះ​ទេ»។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការ​នគរបាល​ជាតិ​ បានទេ នៅថ្ងៃចន្ទនេះ។

សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២​នេះ បាន​​ដាក់កម្ពុជា​​​​​ក្នុ​​ងបញ្ជីខ្មៅរបស់ខ្លួន ដោយ​សម្អាងថា​ ​​កា​រ​ជួញ​ដូរ​​ជនបរទេស​​​ចូល​មក​​ក្នុង​​ប្រ​ទេ​ស​​កម្ពុជាកំពុ​ង​មាន​ការ​​កើ​​នឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀតពាក់ព័ន្ធនឹងវិស័យការងារ ហើយ​​ម​ន្ត្រី​​​មួ​យ​ចំនួន​សម​​​គំនិត​​ក្នុង​​ប្រតិ​បត្តិ​ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

តែយ៉ាង​ណា អាមេរិកក៏​បាន​អំពាវ​នាវ​ឱ្យ​កម្ពុជាបង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អនុវត្ត​ច្បាប់ប្រឆាំងនឹងប្រតិ​បត្តិ​កា​​រ​ឆបោកតាម​​អ៊ីនធឺណិត រួមទាំង​ការចោទប្រកាន់ពីការ​​ងារ​ដោយ​បង្ខំ និង​ប្រឆាំង​នឹង​មន្ត្រី​ដែល​សម​គំនិ​ត​ក្នុង​​ប្រ​តិបត្តិការឆបោកនេះ និងឧក្រិដ្ឋកម្មជួញដូរដែលពាក់ព័ន្ធ។

បញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីមួយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២២នេះ បាន​បង្ហាញការ​តាំង​ចិត្ត​បន្តស្វែងរកមូលហេតុនៅពីក្រោយបញ្ហានេះ ដើម្បីធ្វើការកែលម្អ​ចំណុចសេស​សល់ ដោយ​​សម្អាង​ថា ចំណាត់ថ្នាក់នេះអាចជាការបើកផ្លូវមួយ​ឱ្យកម្ពុជារងនូវការដាក់ទណ្ឌ​កម្ម​ផង​ដែរ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...