ពលរដ្ឋ​ខ្មែរ​តែងតែ​រក​សេវា​ព្យាបាល​នៅ​ប្រទេស​ថៃ ព្រោះ​គ្មាន​ជំនឿ​លើ​ការ​ព្យាបាល​នៅ​កម្ពុជា

10
កញ្ញា

ពលរដ្ឋ​ខ្មែរ​តែងតែ​រក​សេវា​ព្យាបាល​នៅ​ប្រទេស​ថៃ ព្រោះ​គ្មាន​ជំនឿ​លើ​ការ​ព្យាបាល​នៅ​កម្ពុជា

ប្រភព៖វិទ្យុអាស៊ីសេរី

ប្រជាពលរដ្ឋ​ខ្មែរ​មន្ត្រីរាជការ និង អ្នកមាន​លុយ តែងតែ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​។ ពួកគេ​ថា ពុំ​មាន​ជំនឿ​លើ​សេវា​សុខាភិបាល​កម្ពុជា​។ ពលរដ្ឋ​ខ្លះ​ទោះជា​មាន​ជីវភាព​លំបាក រហូតដល់​លក់​ទ្រព្យកេរ​បន្តិចបន្តួច ឬ​ខ្ចី​បំណុល​គេ ដើម្បី​យក​លុយ​ទៅ​ព្យាបាល​ជំងឺ នៅ​ប្រទេស​ថៃ។

ពលរដ្ឋ​ខ្មែរ ដែល​ស្វែងរក​ការ​ព្យាបាល​សុខភាព នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស ដូចជា ប្រទេស​ថៃ​ជាដើម មកពី​ពួកគាត់​គ្មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា និង​អាកប្បកិរិយា​របស់​បុគ្គលិក​ពេទ្យ​មួយ​ចំនួន ពោល​ពាក្យ​គំរោះគំរើយ​ដាក់​អ្នកជំងឺ​ជាដើម​។ អ្វី​ដែល​ពលរដ្ឋ​ខកចិត្ត​ខ្លាំង​បំផុត ពេល​ដែល​ពួកគាត់​ទៅ​រក​សេវា​ព្យាបាល។

ប្លែក​ពី​ប្រទេស​កម្ពុជា ផ្នែក​សេវា​សុខភាព​របស់​ប្រទេស​ថៃ​វិញ ពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​ទីនេះ តែង​សរសើរ​ថា ពេទ្យ​ថៃ គឺ​មាន​ឧបករណ៍​ទំនើប​មាន​ផាសុកភាព និង​ក្រមសីលធម៌​បុគ្គលិក​ពេទ្យ​ល្អ​ជាង​ពេទ្យ​នៅ​កម្ពុជា។

ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​ផ្នែក​អនាម័យ​នៅ​មន្ទីរពេទ្យ​រ៉ាតឆៈវិធី (Rajavithi Hospital) ក្នុង​ទីក្រុង​បាងកក មាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ​សុំ​មិន​ប្រាប់​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី​៩ ខែ​កញ្ញា ថា នៅក្នុង​មន្ទីរពេទ្យ​ដែល​លោក​ធ្វើការ​នេះ លោក​សង្កេតឃើញ​មាន​ពលរដ្ឋ​ខ្មែរ​មក​ព្យាបាល​មាន​ចំនួន​ច្រើន ក្នុង​មួយថ្ងៃ​យ៉ាង​តិច​ណាស់ ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយរយ​នាក់​ដែរ មក​ទទួល​សេវា​មន្ទីរពេទ្យ​ទីនេះ​។ លោក​បន្ត​ថា សេវា​សុខភាព​សាធារណៈ​របស់​ប្រទេស​ថៃ គឺ​គ្មាន​ពុករលួយ​ដូច​នៅ​កម្ពុជា ដូច្នេះ​មន្ត្រី​ពេទ្យ​របស់​គេ​មាន​វិជ្ជាជីវៈ​សមជា​បុគ្គលិក​រដ្ឋ ហើយ​បម្រើ​ពលរដ្ឋ​អស់ពី​ចិត្ត និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ថៃ​ទទួល​បាន​ភាព​កក់ក្ដៅ​ពេល ដែល​ពួកគេ​ទៅ​រក​ការ​ព្យាបាល​។ លោក​អះអាង​ថា ពលរដ្ឋ​ខ្មែរ ដែល​ចេះតែ​សម្រុក​មក​រក​សេវា​ព្យាបាល​ក្នុង​ប្រទេស​ថៃ ដោយសារ​ការ​ផ្ដល់​សេវា​សុខភាព​ក្នុង​ប្រទេស​កម្ពុជា​មាន​កម្រិត​ទាប​នៅ​ឡើយ។ «»

ស្រដៀង​គ្នា​នេះ​ដែរ ពល​ការិនី​ម្នាក់ទៀត ធ្វើការ​ផ្នែក​អនាម័យ​នៅ​មន្ទីរពេទ្យ​រ៉ាតឆៈវិធី (Rajavithi Hospital) ដែរ មក​ពី​ស្រុក​សង្កែ ខេត្ត​បាត់ដំបង លោកស្រី ម៉ើ សារ៉ាំង ប្រាប់​ថា លោកស្រី​មក​ធ្វើការ និង​រស់នៅ​ក្នុង​ប្រទេស​ថៃ ១២​ឆ្នាំ​ហើយ លោកស្រី​បាន​ឃើញ​ពលរដ្ឋ​ខ្មែរ មក​រក​សេវា​សុខភាព​តាម​មន្ទីរពេទ្យ​នានា ក្នុង​ទីក្រុង​បាងកក​ច្រើន ពួកគាត់​មក​មាន​ក្រុម​ពី​បួន​ទៅ​ប្រាំ​នាក់ ក្រុម​ខ្លះ​ច្រើន​ជាង​នេះ​ក៏​មាន​។ លោកស្រី​បន្ត​ថា ខ្លួន​លោកស្រី​ផ្ទាល់ ក៏​ធ្លាប់​បាន​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ​នេះ​ដែរ គឺ​គ្រូពេទ្យ​ថៃ​យកចិត្តទុកដាក់​នឹង​អ្នកជំងឺ​ទូទៅ​ទាំងអស់ មិន​ថា​ជនជាតិ​ថៃ ឬក៏​ជនជាតិ​ដទៃ​ទេ​។ លោកស្រី​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុ​ជា​កែទម្រង់​ប្រព័ន្ធ​សុខាភិបាល​ឲ្យ​ល្អ​ឡើងវិញ ជាពិសេស បុគ្គលិក​ពេទ្យ​គ្រប់រូប​គួរតែ​មាន​សន្ដាន​ចិត្ត ទោរទន់​មក​រក​អ្នកជំងឺ ដើម្បី​ជា​កម្លាំង​ចិត្ត ពេល​ដែល​ពលរដ្ឋ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ម្ដងៗ។ «»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក ស្រី ឱ វណ្ណឌីន បាន​ទេ នៅ​ល្ងាច​ថ្ងៃទី​៩ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​ពុំ​មាន​អ្នកទទួល។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ កន្លង​មក​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​ទិវា​វេជ្ជសាស្ត្រ សល្យសាស្ត្រ​លើក​ទី​២០ និង​ការថែទាំ​វេជ្ជសាស្ត្រ​លើក​ទី​៧ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ទីក្រុង​ភ្នំពេញ​ថា លោក​លើកទឹកចិត្ត​ឲ្យ​មន្ទីរពេទ្យ​រដ្ឋ ក៏ដូចជា​មន្ទីរពេទ្យ​ឯកជន ត្រូវតែ​ខិតខំ​ពង្រឹងសមត្ថភាព​ការ​ព្យាបាល​របស់​ខ្លួន​ឲ្យ​បាន​ពូកែ​ថែមទៀត ដើម្បី​ងាយស្រួល​ក្នុង​ការ​បម្រើសេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ស្រប​ទៅ​តាម​តម្រូវការ​។ លោក​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រក​សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ត្រឹម​តែមួយ​ភាគរយ​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​ផ្នែក​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា យល់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រក​សេវា​ព្យាបាល​នៅក្រៅ​ប្រទេស ដោយសារតែ​គ្មាន​ការ​ជឿជាក់​លើ​ការ​ព្យាបាល​នៅក្នុង​ស្រុក ពេល​ដែល​ពលរដ្ឋ​ចេះតែ​ចេញទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ដូច្នេះ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​គេ​កាន់តែ​រីកចម្រើន​ថែមទៀត ព្រោះ​ពលរដ្ឋ​ខ្មែរ​យក​លុយ​ទៅ​ចាយ​នៅ​ទីនោះ​។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ កែប្រែ​វិស័យ​សុខភាព​សាធារណៈ និង​ពង្រឹង​ក្រមសីលធម៌​របស់​បុគ្គលិក​សុខាភិបាល​ឲ្យ​ល្អ​ថែមទៀត ព្រោះ​មាន​ពលរដ្ឋ​ច្រើន​រិះគន់​លើ​ប្រព័ន្ធ​ព្យាបាល​សុខភាព​របស់​បុគ្គលិក​ពេទ្យ ដែល​ប្រើ​អាកប្បកិរិយា​មិនល្អ កន្លែង​ខ្លះ​គុណភាព​ព្យាបាល​ក៏​មិនទាន់​ប្រសើរ សូម្បីតែ​មន្ត្រីរាជការ​ភាគច្រើន ពេល​ដែល​ត្រូវការ​សេវា​សុខភាព តែង​រត់​ទៅ​រក​គ្រូពេទ្យ​បរទេស។ «»

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ចង់​ឃើញ រដ្ឋាភិបាល​យកចិត្តទុកដាក់​លើ​វិស័យ​ព្យាបាល​សុខភាព​សាធារណៈ ដោយ​ខំប្រឹង​បណ្ដុះបណ្ដាល​បន្ថែម​ទៀត ផ្នែក​វិជ្ជាជីវៈ ក្រមសីលធម៌​របស់​បុគ្គលិក​ពេទ្យ និង​ពង្រឹង​គុណភាព​នៃ​ការ​ព្យាបាល​ជំងឺ​ឲ្យ​មាន​ស្តង់ដារ​ខ្ពស់​ប្រហាក់ប្រហែល​នឹង​ប្រទេសជិតខាង៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...