ករណីឆេះកាស៊ីណូនៅប៉ោយប៉ែត៖ សាច់ញាតិអ្នកបាត់ខ្លួននៅតែទទូចឲ្យអាជ្ញាធរបន្តស្វែងរក

03
មករា

ករណីឆេះកាស៊ីណូនៅប៉ោយប៉ែត៖ សាច់ញាតិអ្នកបាត់ខ្លួននៅតែទទូចឲ្យអាជ្ញាធរបន្តស្វែងរក

ប្រភព៖ RFI

ករណីឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋដែលអះអាងថា មានសាច់ញាតិបានបាត់ខ្លួននៅទីនោះ នៅតែបន្តមកស្វែងរកសាច់ញាតិ និងទទូចចង់ឲ្យមានការស្វែងរកតទៅទៀត ខណៈការរុករកជនរងគ្រោះ ត្រូវបានអាជ្ញាធរ​សម្រេចផ្អាកកាលពីល្ងាចថ្ងៃទី៣០ខែធ្នូ។ ជំុវិញបញ្ហានេះ សង្គមស៊ីវិលបានស្នើឲ្យអាជ្ញាធរបើកការស្រាវជ្រាវស៊ើបអង្កេតឡើងវិញ ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់ និងបញ្ចៀសការសង្ស័យរបស់មហាជន។

ប្រជាពលរដ្ឋដែលបាត់សាច់ញាតិធ្វើការនៅក្នុងអគារកាស៊ីណូដែលឆេះនៅក្រុងប៉ោយប៉ែត ពួកគេនៅតែបន្តមកស្វែងរកសាច់ញាតិរបស់ពួកគេដដែល ដោយសារពួកគេហាកមិនទាន់អស់ចិត្តទៅនឹងការបញ្ជាក់របស់អាជ្ញាធរថាមានអ្នកស្លាប់ចំនួន ២៦នាក់ និងរបួស ៥៧នាក់ ក្នុងនោះអ្នកស្លាប់គ្មានជនជាតិខ្មែរឡើយ។ នេះបើតាមលោក​ ឌិន ពុទ្ធី ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រចាំនៅក្រុងប៉ោយប៉ែត បញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅអង្គារ៍ទី០៣ខែមករានេះ។

ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរូបនេះ បានបញ្ជាក់ថា មានប្រជាពលរដ្ឋដែលបាត់ខ្លួនសាច់ញាតិជាច្រើន បានបន្តមកស្វែងរកសាច់ញាតិរបស់ពួកគេ និងបានស្នើឲ្យអាជ្ញាធរធ្វើការស្រាវជ្រាវរកបន្តទៀត។ លោក ឌិន ពុទ្ធី បានគូសបញ្ជាក់ថា ករណីឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែតនេះ វាពិបាកបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ ទើបសាច់ញាតិរបស់ពួកគេស្នើឲ្យរុករកបន្ត។

យ៉ាងណាមិញចំពោះបញ្ហានេះ លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​​ហៅកាត់ថា ​សង់ត្រាល់​ បានបញ្ជាក់ថា បញ្ហានេះរដ្ឋាភិបាលគួរបើកការស៊ើបអង្កេតឡើងវិញ ដែលមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដើម្បីបញ្ជាក់បញ្ហាខាងលើនេះឲ្យបានច្បាស់លាស់ ចៀសវាងកុំឲ្យមានការសង្ស័យពីមហាជន ក៏ដូចជាសាច់ញាតិរបស់ប្រជាពលរដ្ឋដែលបាត់ខ្លួន ដើម្បីឲ្យពួកគាត់អស់ចិត្ត។

សូមបញ្ជាក់ថា ហេតុការណ៍ឆេះកាស៊ីណូនេះ បានកើតឡើងចាប់តាំងពីយប់ថ្ងៃទី២៨ខែធ្នូ និងបានបន្ដឆេះរហូតដល់ថ្ងៃទី៣០ខែធ្នូ ទើបអាចពន្លត់ភ្លើង និងគ្រប់គ្រងបានទាំងស្រុង ខណៈក្នុងនោះអគារចំនួន៣ រួមមាន៖ អគារក្រុមហ៊ុនហ្ក្រេនដាយមិនស៊ីធីចំនួន២ និងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីចំនួនមួយ​បានរងការខូចខាតដោយសារភ្លើងឆេះ។ តែយ៉ាងណា អាជ្ញាមិនទាន់អាចសន្និដ្ឋានពីមូលហេតុនៃការឆាបឆេះដែលបង្កជាការភ្ញាក់ផ្អើលខ្លាំងនេះនៅឡើយទេ ខណៈអ្នកធ្វើការរស់នៅក្នុងអគារដែលឆេះ មាន​ប្រមាណជាង ១ពាន់នាក់ឯណោះ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...