09
ធ្នូ

ក្រុម​អង្គការសង្គម​ស៊ីវិល​ ​សំណូមពរ​រាជរដ្ឋាភិបាល​ ឱ្យ​ចាត់វិធានការ​ចាំបាច់​ដើម្បី​អនុវត្ត​ ​អនុសាសន៍​របស់​គណៈកម្មាធិការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អនុសញ្ញា​ស៊ី​-​ដ​

នា​ឱកាស​យុទ្ធនាការ​ ​១​៦​ ​ថ្ងៃ​ ​និង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ឆ្នាំ​ ​២​០​២​២​ ​យើងខ្ញុំ​តំណាង​ឱ្យ​ក្រុម​អង្គការសង្គម​ស៊ីវិល​មិនមែន​រដ្ឋាភិបាល​ជាតិ​ ​និង​អន្តរជាតិ​ ​សមាគម​ ​សហជីព​ ​ដូច​មានរាយ​នាម​ខាងក្រោម​ ​សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​ជំហាន​ជាក់លាក់​ ​ដើម្បី​អនុវត្ត​អនុសាសន៍​ដែល​បាន​ចែង​នៅ​ក្នុង​សេចក្តី​អង្កេត​សន្និដ្ឋាន​ចុងក្រោយ​របស់​គណៈ​ ​កម្មាធិការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អនុសញ្ញា​ស៊ី​-​ដ​ (​គណៈកម្មាធិការ​ស៊ី​-​ដ​) ​ដើម្បី​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​របស់​ស្រ្តី​នៅ​កម្ពុជា​ ​។​

​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្រ្តី (N​GO​-C​E​D​A​W​) ​និង​អង្គការសង្គម​ស៊ីវិល​ជា​ដៃគូ​ ​កំពុង​ចេញផ្សាយ​នូវ​របាយការណ៍​តាមដាន​ការ​អនុវត្ត​អនុសញ្ញា​ស៊ី​-​ដ​ ​សម្រាប់​ឆ្នាំ​២​០​២​១​ ​។​ ​របាយការណ៍​នេះ​បាន​លើកយក​នូវ​ចំណុច​ជោគជ័យ​ ​និង​បញ្ហា​ខ្វះ​ចន្លោះ​របស់​រាជរដ្ឋាភិបាល​ ​ចំពោះ​ការ​អនុវត្ត​អនុសញ្ញា​លុប​ប​បំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្រ្តី (​អនុសញ្ញា​ស៊ី​-​ដ​) ​ក្នុង​អំឡុង​ឆ្នាំ​២​០​២​១​ ​។​ ​របាយការណ៍​នេះ​ផង​ដែរ​ ​ក៏បាន​រំ​លេចឡើង​នូវ​វឌ្ឍនភាព​ស្តីពី​ជំហាន​នានា​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​អង្កេត​សន្និដ្ឋាន​ចុងក្រោយ​របស់​គណៈកម្មាធិការ​ ​ឆ្នាំ​២​០​១​៩​ ​ទៅតាម​ការពិនិត្យ​ ​ការ​អនុវត្ត​អនុសញ្ញា​ ​របស់​រាជរដ្ឋាភិបាល​ ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ធ្វើការ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​មេត្តា​ដាក់​ចេញ​ជា​ជំហាន​ចាំបាច់​ ​ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​អនុវត្ត​សេចក្តី​អង្កេត​សន្និដ្ឋាន​ចុងក្រោយ​របស់​គណៈកម្មាធិការ​ស៊ី​-​ដ​ ​និង​ការធានា​ថា​គ្រប់​ស្រ្តី ​និង​អ្នក​ដែល​មិនកំណត់​អត្តសញ្ញាណ​យេ​ន​ឌ័​រ​ទាំងអស់​ទទួល​បាន​យ៉ាង​ពេញលេញ​នូវ​សិទ្ធិមនុស្ស​របស់​ពួកគេ​ ​។​

១) ​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​សូម​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ការរើសអើង​ដែល​មាន​លក្ខណៈ​ពេញលេញ​ដោយ​ធានា​ឱ្យ​មាន​យន្ត​ការ​ច្បាប់​មួយ​សម្រាប់​អនុវត្ត​នូវ​សិទ្ធិ​របស់​ស្រ្តី​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ​និង​អនុសញ្ញា​ស៊ី​-​ដ​ ​និង​លុបចោល​នូវ​រាល់​មាត្រា​ទាំងអស់​នៅ​ក្នុង​ច្បាប់​ ​ដែល​ចូលជាធរមាន​ដែល​មិន​ស្របគ្នា​ទៅ​នឹង​សិទ្ធិ​ទាំងនោះ​ ​។​ ​យើងខ្ញុំ​សូម​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​ដំណើរការ​ការសិក្សា​វិភាគ​ជាប្រចាំ​អំពី​យេ​ន​ឌ័​រ​នៅ​គ្រប់​សេចក្តីព្រាងច្បាប់​ ​ឬ​គោល​នយោបាយ​នានា​ ​។​
២) ​យើងខ្ញុំ​ទាំងអស់គ្នា​នៅតែ​បន្ត​អំពាវនាវ​ ​សូម​ឱ្យ​មានការ​បម្រុង​ថវិកា​ជំនួយ​រយៈពេល​វែង​ចេញពី​ថវិកាជាតិ​សម្រាប់​អនុវត្ត​ការងារ​បញ្ជ្រាប​យេ​ន​ឌ័​រ​ ​ប្រយោជន៍​បង្កើន​សមភាព​យេ​ន​ឌ័​រលើ​គ្រប់​វិ​ស័យ​ ​។​
៣) ​យើងខ្ញុំ​សូម​សំណូមពរ​ឱ្យ​មាន​កិច្ចប្រឹងប្រែង​ជាក់លាក់​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ផ្នត់គំនិត​ដែល​ថា​ការ​សម្រុះសម្រួល​ក្នុងករណីនៃ​អំពើ​ហិង្សា​លើ​ដៃគូ​ស្និទ្ធិ​ស្នាល​ ​គឺជា​លទ្ធផល​ដែល​សមស្រប​ ​។​ ​រាជរដ្ឋាភិបាល​ចាំបាច់​គួរតែ​ធ្វើសកម្មភាព​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ ​និង​ពង្រឹង​ច្បាប់​ស្តីពី​ ​«​ ​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​កិច្ចការពារ​ជនរងគ្រោះ​ ​»​ ​ដើម្បី​ឆ្លុះបញ្ចាំង​ថា​សិទ្ធិ​នៃ​អ្នកនៅរស់​រាន​ជីវិត​ពី​អំពើ​ហិង្សា​ស្របតាម​ទៅតាម​ជម្រើស​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​យុត្តិធម៌​ ​។​
៤) ​យើងខ្ញុំ​នៅតែ​បន្ត​ទទូច​ស្នើ​ដល់​រាជរដ្ឋាភិបាល​ ​សូម​ឱ្យ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ផ្នែកការ​ងារ​ ​លេខ​ ​១​៩​០​ ​ស្តីពី​ ​«​ ​ការ​លុបបំបាត់​អំពើ​ហិង្សា​ ​និង​ការបៀតបៀន​ក្នុង​ពិភព​ការងារ​ ​»​ ​និង​ផ្តល់​និយមន័យ​ឱ្យ​ច្បាស់លាស់​ ​និង​គ្រប់ជ្រុងជ្រោយ​ ​និង​ផ្តល់​ការ​ដោះស្រាយ​សម្រាប់​គ្រប់​ទម្រង់​នៃ​ការ​
​បៀតបៀន​ ​។​
៥) ​យើងខ្ញុំ​បន្ត​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ ​សូម​បណ្តុះបណ្តាល​ដល់​ភ្នាក់ងារ​សន្តិសុខ​ទាំងអស់​ដែល​គាំទ្រ​ដោយ​រដ្ឋ​ ​ឫ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​រួម​មាន​អ្នកគ្រប់គ្រង​ ​និង​អ្នកចាត់ចែង​ផ្ទាល់​របស់​ពួកគេ​អំពី​របៀប​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សាធារណជន​ ​និង​ជាពិសេស​ស្រ្តី​ក្រុម​អ្នក​តវ៉ា​ ​និង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​តាម​បែប​អហិង្សា​ ​និង​ប្រកបដោយ​ឥរិយាបថ​គិតគូរ​អំពី​យេ​ន​ឌ័រ​ ​និង​ឱ្យ​បុគ្គល​ដែល​រង​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ហិង្សា​ ​និង​បៀតបៀន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ ​ពួកគេ​ ​។​
៦) ​យើងខ្ញុំ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ ​សូម​ឱ្យ​ផ្តល់​ធនធាន​ថវិកាជាតិ​ដើម្បី​ធានា​ថា​ស្រ្តី ​និង​អ្នក​ដែល​មិនកំណត់​អត្តសញ្ញាណ​យេ​ន​ឌ័​រ​ទទួល​បាន​ការថែទាំ​សុខភាព​ផ្លូវ​ភេទ​ ​និង​សុខភាព​បន្ត​ពូជ​បាន​ត្រឹមត្រូវ​ ​រួម​មាន​ការថែទាំ​សុខភាព​មុន​ពេល​សម្រាល​ ​និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ស្រ្តី​មានផ្ទៃពោះ​ទាំងអស់​ដើម្បី​កាត់បន្ថយ​អត្រា​មរណភាព​មាតា​ ​និង​ទារក​ ​៕​

​សេចក្ដីថ្លែង​ការណ៍​រួម​នេះ​គាំទ្រ​ដោយ​៖​

​១​. ​សមាគម​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​ (​A​D​W​)
​២​. ​សមាគម​គាំពារ​ស្ត្រី​ងាយ​រងគ្រោះ​ (​AS​V​W​)
​៣​. ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CC​H​R)
​៤​. ​សហជីពកម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា​ (C​F​S​W​F​)
​៥​. ​សហភាព​ការងារ​កម្ពុជា​(C​L​C)
​៦​. ​អង្គការ​កម្ពុជា​ដើម្បី​សុខភាព​ ​និង​ការអប់រំ​សហគមន៍​ (C​H​E​C)
​៧​. ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិ​នុស្ស ​លី​កា​ដូ (​L​I​CAD​H​O)
​៨​. ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ (​CO​M​F​R​E​L​)
​៩​. ​អង្គការ​យេ​ន​ឌ​័​រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (​GAD​C)
​១​០​. ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​)
​១​១​. ​អង្គការ​ក្លាហាន​ (K​l​a​h​a​an​)
​១​២​. ​គណៈកម្មាធិការ​អព្យាក្រឹត​ ​និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ ​និង​ត្រឹមត្រូវ​ (N​I​C​F​E​C)
​១​៣​. ​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្រ្តី (N​GO​-C​E​D​A​W​)
​១​៤​. ​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​ (R​H​A​C)
​១​៥​. ​អង្គការ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​សង់​ត្រា​ល់)
​១​៦​. ​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​A​D​H​OC)
​១​៧​. ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា​ (​W​M​C)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

▪ អ្នកស្រី​ ​ជឹម​ ​ចាន់​នាង​, ​អគ្គលេខាធិការ​អង្គការ​ N​GO​-C​E​D​A​W​, ​ទូរសព្ទ​ 012 668 853
▪ អ្នកស្រី​ ​បុណ្យ​ ​រចនា​, ​នាយិកា​ប្រតិបត្តិ​អង្គការ​ក្លាហាន​, ​ទូរសព្ទ​ 089 476 146

ទាញយកសេចក្តីថ្លែងការណ៍រួម(ភាសាខ្មែរ)

ទាញយកសេចក្តីថ្លែងការណ៍រួម(ភាសាអង់គ្លេស)

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...