មន្ត្រីសិទ្ធិហៅការបង្កកប្រាក់របស់សមាជិកសហជីពណាហ្គាវើលដ៍ជាការផ្តាច់សេដ្ឋកិច្ចកុំឲ្យតវ៉ា

30
មករា

មន្ត្រីសិទ្ធិហៅការបង្កកប្រាក់របស់សមាជិកសហជីពណាហ្គាវើលដ៍ជាការផ្តាច់សេដ្ឋកិច្ចកុំឲ្យតវ៉ា

ប្រភព៖ RFI

ទឹក​ប្រាក់​ប្រមាណ​១៥០០០​ដុល្លារ​ជា​ជំនួយ​ពី​ក្រៅ​ប្រទេស​សម្រាប់​ជួយ​ដល់​ជីវភាព​សកម្មជន​សហជីព​ដែល​តវ៉ា​នៅ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ត្រូវ​បាន​បង្កក​​ក្រោម​ហេតុផល​​«លាង​លុយ​កខ្វក់»។​ នេះ​បើ​តាម​ការ​ផ្សាយ​ព័ត៌​មាន​បែប​ស៊ើប​អង្កេត​មួយ​នៅ​ពេល​ថ្មីៗ​នេះ​។​ សម្រាប់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ហៅ​ចំណាត់ការ​នេះ​ថា ​ជា​ការ​កាត់​ផ្តាច់​សេដ្ឋកិច្ច​មិន​ឲ្យ​សកម្មជន​សហជីព​បន្ត​ការ​តវ៉ា​ទៅ​មុខ​ទៀត​ ខណៈ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​វិវាទ​ការងារ​នៅឡើយ។​

សមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៣រូប បានលើកឡើងដោយរំពឹងថា ពួកគេ​នឹង​ទទួលបានការផ្ទេរប្រាក់ពីអ្នកផ្ញើនៅក្រៅប្រទេស ​ក្នុងអំឡុង​ខែ​តុលា ដើម្បីគាំទ្រដល់អ្នកតវ៉ា​ដែល​គ្មាន​ការ​ងារ​ធ្វើ ឬបាតុករ​ជាស្រ្តីដែល​មាន​កូន​តូច ប៉ុន្តែ​ពួក​គេ​បែរជាត្រូវបានជូនដំណឹងដោយបុគ្គលមួយរូបដែលអះអាងថាជាបុគ្គលិក​ធនាគារ ABA ថាការ​ផ្ទេរ​ប្រាក់​ត្រូវបានបង្កក​ទៅ​វិញ។

អ្នក​ស្រី ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត បានសារព័ត៌មាន​ក្នុង​ស្រុក​ដែល​ចុះ​ស៊ើបអង្កេត​នៅពេល​ថ្មីៗនេះថា ពួកគេរំពឹងថានឹងទទួលបានទឹកប្រាក់​ចំនួន៥០៥០ដុល្លារក្នុងម្នាក់ៗ ដែលនឹងត្រូវផ្ទេរទៅក្នុងគណនីធនាគារ ABA របស់ពួកគេ។

តាមការចុះផ្សាយរបស់VOD​ដដែលនេះ ហេតុផល​ដែលធនាគារ ABA មិនព្រម​បើក​សាច់​ប្រាក់​ប្រមាណ​១៥០០ដុល្លារ​ជូន​សកម្មជនសហជីព​ទាំងនេះ គឺនៅក្រោម​ហេតុផល​មាន​ព័ត៌មាន​អវិជ្ជមាន​ពី​វិវាទ​ការងារ​នៅ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ និង​ក្រោម​ហេតុផល​«ការ​លាង​លុយ​កខ្វក់»។

ប៉ុន្តែ​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស នេះជាចំណាត់​ការ​ ដើម្បី​កាត់​ផ្តាច់​សេដ្ឋកិច្ច​មិន​ឲ្យ​សកម្ម​ជន​សហីព​បន្ត​ការ​តវ៉ា​ទៅ​មុខ​ទៀត ខណៈ​វិវាទ​ការងារ​នៅតែមិនមានដំណោះស្រាយ ហើយ​មេដឹកនាំ​សហជីពសំខាន់​គឺ​កញ្ញា ឈឹម ស៊ីថរ កំពុងជាប់​ឃុំ។

លោក នី សុខា ប្រធានសមាគម​អាដហុក លើកឡើងថា គេមិនគួរ​ចាត់ទុក​ប្រាក់​ជំនួយ​មនុស្ស​ធម៌ពីក្រៅ​ប្រទេស​ដើម្បី​ទិញ​អាហារ​សម្រាប់​សកម្មជន​ដែល​តវ៉ា​សិទ្ធិ​ការងារ​ថាជា«ការ​លាង​លុយ​កខ្វក់​»នោះទេ។

លោកថា លុយជំនួយ​ត្រឹម​ជាងមួយម៉ឺនដុល្លារនេះទិញ​តែអាហារ​សម្រាប់​សកម្មជន​តវ៉ាមិនចង់គ្រប់​ផង។ ​ចំណែក លោក មឿន តុលា នាយកអង្គការ​សម្ព័ន្ធភាពការងារ និង​សិទ្ធិ​មនុស្ស ហៅកាត់ថា សង់​ត្រាល់ គូសបញ្ជាក់ថា ការ​ដែល​ធនាគារABA មិនព្រម​បើក​ប្រាក់​ឲ្យ​សកម្មជន​សហជីព​ក្រោម​ហេតុផល​«លាង​លុយ​កខ្វក់» គឺមិនសម​ហេតុ​ផលឡើយ។ លោក​ថា ការ​លើក​ហេតុ​ផលបែប​នេះ​លុះត្រា​ដែល​មាន​ដីការ​បង្គាប់​ពីតុលាការដែលមានការ​ស៊ើបអង្កេត​ត្រឹម​ត្រូវ ខណៈ​លោក​យល់ថា នេះ​ទំនងជាទទួល​សម្ពាធមួយក្នុ​ង​ចេតនា​កាត់​ផ្តាច់​សេដ្ឋកិច្ច​សកមម្មជន​សហជីព​ដែល​នៅតវ៉ា៕​

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...