សេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១២

01
មីនា

សេចក្តីប្រកាសព័ត៌មាន

ការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១២

ក្រោមប្រធានបទ «គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣

 

យើងខ្ញុំជាក្រុមអង្គការ​សង្គម​ស៊ីវិល​ ដូចជា សហជីព សហព័ន្ធ​សហជីព អង្គការ និង​សមាគមដែលកំពុងធ្វើ​ការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា រួមមាន សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហព័ន្ធសហជីពកម្ពុជា សហព័ន្ធ​សហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ     បណ្តាញយុវជនកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ ​និងសិទ្ធិមនុស្ស អង្គការសមាគមធាងត្នោត សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សម្ព័ន្ធខ្មែរជំរឿន​ និងការពារសិទ្ធិមនុស្សលីកាដូ អង្គការក្លាហាន និងអង្គការសមធម៌កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង​អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ យើងខ្ញុំទាំងអស់គ្នានឹងប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។

គោលបំណងនៃការប្រារព្ធកម្មវិធីនេះគឺដើម្បីរម្លឹកដល់ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់ស្រ្តី ក្មេងស្រី និងអ្នក​ការពារ​សិទ្ធិ​មនុស្សជា​ស្ត្រីនៅគ្រប់វិស័យ ក៏ដូចជាបង្ហាញដល់សាធារណជនឱ្យ​បាន​ជ្រាប​អំពីតម្រូវការ បញ្ហាប្រឈម​របស់​ស្ត្រី និង​ក្មេង​ស្រី ព្រមទាំងស្នើឱ្យរដ្ឋាភិបាលដោះស្រាយនូវតម្រូវការចាំបាច់ ទុក្ខកង្វល់ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងភាពអយុត្តិធម៌សម្រាប់ស្រ្តី និង​ក្មេងស្រីរងគ្រោះ។

អាស្រ័យ​ហេតុ​នេះ សូម​សាធារណ​ជន​ជ្រាប​ជាព័ត៌មាន​ និង​ចូលរួមជាមួយយើងខ្ញុំតាម​លទ្ធភាពដែល​អាច​ធ្វើ​ទៅបាន​តាមកម្មវិធីដូចខាងក្រោម៖

  • នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយខិត្តប័ណ្ណរាប់ថ្ងៃថយក្រោយដើម្បីបង្ហាញ​​កាល​បរិច្ឆេទរំកិល​ជិត​មក​ដល់ទិវាអន្ត​រជាតិ​នារី។
  • ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយវីដេអូចំនួន៧ បន្តបន្ទាប់គ្នា​ ដែលក្នុងវីដេអូទាំង៧នោះ លើក​ឡើង​នូវ​សំណើ​ឱ្យ​មាន​ការ​ដោះស្រាយ​នូវ​​បញ្ហា​ប្រឈម​ចំនួន​១៧ ចំណុច តាមវិស័យនីមួយៗ។
  • នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ យើង​ខ្ញុំនឹងរៀបចំកម្មវិធីវិទ្យុពិភាក្សាលើប្រធានបទ៖« ការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងយុទ្ធនាការទិវាអន្តរជាតិនារីឆ្នាំ២០២៣»
  • នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំនឹងរៀបចំកម្មវិធីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាអន្តរជាតិនារីក្រោមប្រធានបទ៖ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា» ដែលមានអ្នកចូលរួមចំនួនប្រមាណ​ ៥០០ នាក់៕

ព័ត៌មានបន្ថែម សូម​ទាក់ទង​៖

១. អ្នកស្រី អ៊ូ ទេពផល្លីន        ទូរស័ព្ទ៖         ០១១ ៩៨៤ ៨៨៣

២. អ្នកស្រី យ៉ាង សុភ័ណ្ឌ       ទូរស័ព្ទ៖         ០១២ ៨៨០ ០៣៩

៣. អ្នកស្រី ចក់ សុភាព          ទូរស័ព្ទ៖         ០១១ ៩៤៣ ២១៣

៤. អ្នកស្រី មាស សាអ៊ីម         ទូរស័ព្ទ៖        ០៨៦ ៣៨២ ៦៦៦

៥. លោក ឃុន ថារ៉ូ               ទូរស័ព្ទ៖        ០៩៣ ៥៥៦ ៦៧១

 

 

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...