សេចក្តីថ្លែងការណ៍រួម៖ សូមធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

02
មិថុនា

សេចក្តីថ្លែងការណ៍រួម៖ សូមធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧

ភ្នំពេញ ថ្ងៃទី១  ខែមិថុនា ឆ្នាំ២០២៣

 

យើងខ្ញុំ ជាក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដូចមានរាយនាមខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សិទ្ធិចូលរួមប្រកួតប្រជែងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយសារតែនីតិវិធីបំពេញបែបបទ ដែលជាឧបសគ្គដល់គណបក្សទាំងពីរនេះ ។

ការបាត់បង់សិទ្ធិឈរឈ្មោះប្រកួតប្រជែងរបស់គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និងគណបក្ស​ភ្លើងទៀននេះ បន្ទាប់ពី គ.ជ.ប បានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជី ​ដោយផ្អែកលើហេតុផល​នៃការបដិសេធ គឺគណបក្សទាំងពីរ មិនបានភ្ជាប់​មកជាមួយនូវ​ប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួង​មហា​ផ្ទៃ ដែល​មានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាល​រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ នៅការិយាល័យ​ច្រកចេញ​ចូលតែ​មួយ ។ កន្លងមក គ.ជ.ប ធ្លាប់បានអនុវត្ត​សម្រាប់ការបោះឆ្នោតជាច្រើនដងមក​ហើយ​ ​ដោយ​យកត្រឹម​តែ​សេចក្តី​ចម្លង​លិខិត​បញ្ជាក់ការចុះបញ្ជីគណបក្សនយោ​បាយនៅក្រសួងមហាផ្ទៃ ជាក់ស្តែងគណបក្សភ្លើងទៀន ធ្លាប់ត្រូវបាន គ.ជ.ប អនុញ្ញាតឱ្យប្រើប្រាស់​លិខិត​ថត​ចម្លង​នៃការចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២ រួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង ដែលទើបបង្កើតថ្មី នាដើមខែមេសា ឆ្នាំ២០២៣នេះផងដែរ ។ ការអនុវត្តខាងលើនេះ បានចូលរួមចំណែកលើកកម្ពស់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ។

ដោយឡែកអវត្តមាន គណបក្សខាងលើ ជាការបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងអ្នកបោះឆ្នោតមួយចំនួន នឹងត្រូវបាត់បង់ជម្រើសរបស់ខ្លួនក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនធ្លាប់ពេញចិត្ត ។

ជាក់ស្តែងការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់​កាលពីឆ្នាំ២០២២ គណបក្សមួយក្នុងចំណោមគណបក្សពីរខាងលើ បានទទួលសំឡេងគាំទ្រ ចំនួន ១,៦១០,៥៥៦នាក់ ក្នុងចំណោមពលរដ្ឋខ្មែរដែលបានបោះឆ្នោតសរុបចំនួន ៧,៣៩៤,៤២៧នាក់ និងទទួលបានអាសនៈនៅក្រុមប្រឹក្សា​ឃុំសង្កាត់​ជាងពីរពាន់អាសនៈ ។

យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិល​ សមាគម និងសហជីព យល់ថា ការចូលរួមពីគ្រប់គណបក្សនយោបាយដែលមានបំណងឈរឈ្មោះ ធានាបាននូវការលើកកម្ពស់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺជាគ្រឹះនៃការអភិវឌ្ឍប្រកប​ដោយ​​បរិយាប័ន តាមគោលនយោបាយនៃការបង្រួបបង្រួមជាតិ និងឯកភាពជាតិ ៕

ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដែលចូលរួមគាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន ៖

១. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

២. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

៣. សមាគមការពារសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (អាដហុក)​

៤. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)

៥. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)

៦. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

៧. គណៈកម្មា​ធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (ខុមហ្វ្រែល)

៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)

៩. មជ្ឃមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

១០. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (ភីឌីភី)

១១. សមាគមបណ្តាញយុវជនកម្ពុជា (CYN)

១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

១៣. បណ្តាញពហុវិស័យ (CGCN)

១៤. សហភាពការងារកម្ពុជា (CLC)

១៥. សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា  (FTUWKC )

១៦. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)

១៧. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

១៨. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

១៩. សហព័ន្ធសហជីពកម្ពុជា (CATU)

២០. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍​​​​​​​ (LRSU)

២១. សហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍កម្ពុជា (CTWUF)

២២. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

 

សេចក្តីថ្លែងការណ៍រួមភាសាខ្មែរ

សេចក្តីថ្លែងការណ៍រួមភាសាអង់គ្លេស

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...