By

moses

សេចក្តី្របកាសព័ត៌មាន

មជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស ប្តេជ្ញាចិត្តបន្តរបេសកម្មរបស់ខ្លួនក្នុងការលើកម្ពស់ សិទ្ធិការងារ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជាតាមរយៈពង្រឹងសមត្ថភាពកម្មករ ​ផ្តល់ជំនួយផ្នែកច្បាប់ និងមធ្យោបាយ សមស្របដទៃទៀត។

សង្គមស៊ីវិល​សម្ដែងការ​សោកស្ដាយ​ជាខ្លាំង​ ចំពោះ​ការធ្វើ​ទុក្ខបុក​ម្នេញពី​សំណាក់​អាជ្ញាធររដ្ឋ​មកលើ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធើណេត

“ប្រជាពលរដ្ឋខ្មែរ​មានសេរីភាព​ខាងការ​បញ្ចេញមតិ​របស់ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​ សេរីភាព​ខាងការ​បោះពុម្ភផ្សាយ​ សេរីភាព​ខាងការ​ប្រជុំ”

អង្គការសង់ត្រាល់អំពាវនាវឱ្យក្រសួងការងារពិនិត្យមើលស្ថានភាពការងារបន្ទាប់ពីមានការដួលសន្លប់ជាច្រើននៅរោងចក្រ ស្តារីត

អង្គការសង់ត្រាល់ សូមទទូចស្នើរទៅ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបញ្ជូនអធិការការងារធ្វើ ការពិនិត្យរោងចក្រស្តារីត លើបញ្ហាសុខភាព សុវត្ថិភាពនិងលក្ខខណ្ឌការងាររបស់កម្មករដែលធ្វើការនៅរោងចក្រនោះដោយយោងតាមមាត្រា ២៣៣ នៃច្បាប់ស្តីពីការងារ ដើម្បីស្វែងរកមូលហេតុឫសគល់នៃមូលហេតុដែលកើតទ្បើង និងធានាថារោងចក្រនេះអនុវត្តអោយបាន តឹងរឹងនូវច្បាប់ស្តីពីការងារ និងប្រកាសដែលពាក់ព័ន្ធ។

អង្គការ​សង្គមស៊ីវិល​សម្ដែងការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការបន្ត ​ធ្វើទុក្ខ​បុកម្នេញ​មកលើ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា

យើងខ្ញុំ​ជា អង្គការ​សង្គមស៊ីវិល​ ដែលមាន​រាយនាម​ដូចខាងក្រោម​ សូមសំណូមពរ​ដោយទទួច​ឱ្យមាន​ការ​គោរព​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ ​សេរីភាព​នៃការ​បញ្ចេញមតិ​ និងសូមឱ្យ​បញ្ឈប់ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ ទៅលើ​សកម្មជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អ្នកសារព័ត៌មាន​មាន នៅកម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ស្នើឱ្យដោះ​លែង​សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ​

យើង​ខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិលជាតិ និងអន្តរជាតិ ​ដែលមាន​រាយនាម​ខាង​ក្រោម​ ស្នើអាជ្ញាធរ​ឱ្យ​​ដោះ​លែង​លោក​ ហ៊ុន​ វណ្ណៈ និង​លោក ​ឌឹម​ គុនឌី

លោក ហ៊ុន សែន ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​ ហើយ​ថា​ការ​ឡើង​ប្រាក់ខែ​មិនមែន​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ទេ

លោក តុលា ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ចង់​ឃើញ​ឲ្យ​មាន​ការ​ជំរុញ​ខាង​នយោបាយ​នៅ​ក្នុង​ផ្នែក​នេះ​​ទេ ហើយ​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់ ហ្វ្រី​ជិះ​ឡាន​ក្រុង​សាធារណៈ​វា​នឹង​មិន​គ្រប់គ្រាន់​សម្រាប់​ជួសជុល​បញ្ហា​ទេ​ពីព្រោះ​ជីវិត​មនុស្ស​វា​វែង​ជាង​នេះ​» ​។

គជប បង្ហាញ​បញ្ជី​អ្នក​បោះឆ្នោត​ជាតិ ខណៈ​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​អ្នក​នៅ​បរទេស​មាន​សិទ្ធិ​ដែរ

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ​ហើយ​មាន​សិទ្ធិ​បោះឆ្នោត និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​។ ដូច្នេះ​ទោះបី​ពួកគាត់​រស់​នៅ​ទីណា​ក៏ដោយ ក៏​ត្រូវ​តែ​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​ខ្លួន​ដែរ​។

សង្គម​ស៊ីវិលស្នើ​​ដោះ​លែង​អ្នក​ស្រី ទេព​ វន្នី​ ឱ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃគម្រប់ខួប​​មួយ​ឆ្នាំ​នៃ​ការ​ឃុំខ្លួនអ្នក​ស្រីយ៉ាង​អយុត្តិធម៌

អ្នកស្រី ទេព វន្នី ​សកម្ម​ជន​ដីធ្លីនិង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ម្នាក់ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​លេចធ្លោ​ជា​ច្រើន​​​ទៀត​នៅ​កម្ពុជា នឹង​ត្រូវបាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១ ឆ្នាំហើយ​ គិតត្រឹមថ្ងៃទី១៥ ខែសីហា ស្អែកនេះ ដោយ​សារ​​កិច្ច​ការ​ពារ​សហគមន៍​ និង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី​។

កម្ពុជា ​ប្រកាស​ឲ្យ​ពលករ​ប្រញាប់​ទៅ​ធ្វើ​ ឯកសារ​ស្របច្បាប់​នៅ​ថៃ

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​គាំទ្រ​វិធានការ​នេះ​ដោយ​ថ្លែង​ថា​ភាគី​កម្ពុជា និង​ថៃ ឬ​និយោជក​ថៃ​គួរ​សហការ​គ្នា​បន្ថែម​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា ដែល​ធ្វើការ​ខុស​ច្បាប់​នៅ​ទី​នោះ​។

ការ​ស៊ើប​អង្កេត​​ឯករាជ្យ​​ជា​មធ្យោបាយ​ដ៏សំខាន់​មួយ​​ ដែល​អាច​​ផ្ដល់​យុត្តិធម៌​ចំពោះ​​សំណុំរឿង​ឃាតកម្ម​​លោក​បណ្ឌិត​ កែម ឡី

អស់​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី យើង​ខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម ជឿ​ជាក់​ថា យុត្តិ​ធម៌​នៅ​មិនទាន់​មាន​នៅ​ឡើយ​ទេ​សម្រាប់​អតីត​អ្នក​វិភាគ​នយោបាយ​ឯករាជ្យរូបនេះ​

បក្ស​​​ប្រឆាំង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​សម្រួល​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ពល​​​ករ​​​ចំណាកស្រុក​​​បានច​​​ុះ​​​ឈ្មោះ​​​បោះឆ្នោត​​​

លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានមានប្រសាសន៍ថា ពលករចំណាកស្រុកភាគច្រើនមិនបានចុះឈ្មោះសម្រាប់ការបោះឆ្នោត ឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាទេ។ មុនពេលធ្វើការរៀបចំឱ្យបានទូលំទូលាយជាងមុនសម្រាប់ថ្ងៃបោះឆ្នោតនោះ។

សេចក្តីថ្លែងការណ៍ ស្តីអំពី ការវាយតម្លៃចំពោះលទ្ធផលបោះឆ្នោតបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

សមាគម អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតឆ្នាំ២០១៧ រកឃើញថា ការផ្ទៀងផ្ទាត់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនៃ លទ្ធផលបោះឆ្នោតបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ គឺមានភាព ត្រឹម ត្រឹមដូចគ្នា ៩៣,១% នៃលទ្ធផលនៃការរាប់សន្លឹកឆ្នោតសម្រាប់គណបក្សនយោបាយនីមួយៗ

កម្មករ​​​រាប់ពាន់​​​នាក់​​​​​​ធ្វើ​​​កូដកម្ម​​​​​តវ៉ា​​​​​ការ​​​ព្យួរ​​​ការ​​​ងារ​​​សកម្មជន​​​សហជីព

កាលពីម្សិលមិញ កម្មកររោងចក្រកាត់ដេរជិត២.០០០នាក់បានបន្តធ្វើកូដកម្មទាមទារប្រាក់ឈ្នួលសម្រាប់ថ្ងៃឈប់សម្រាកទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ នៅពេលនិយោជកបានព្យួរការងារសកម្មជនសហជីព១០នាក់នៅរោងចក្រនេះ នេះបើតាមការលើកឡើងរបស់ពួកគេ។

អ្នកវិភាគ៖ ការប្រែប្រួលអាសនៈឃុំ-សង្កាត់ នឹងជំរុញការធ្វើកំណែទម្រង់កាន់តែខ្លាំង

សង្គមស៊ីវិល និង អ្នកតាមដាន មួយចំនួនអះអាងថា ការប្រែប្រួលអាសនៈឃុំ-សង្កាត់ តាមរយៈ​កា​របោះ​ឆ្នោតឆ្នាំនេះ នឹង​ជំ​រុ​​​​ញឲ្យ​មាន​​​ការធ្វើកំណែទម្រង់កាន់តែខ្លាំង ដោយថា អ្នកនយោបាយត្រូវការសំ​ឡេង​គាំទ្រ​​ សម្រាប់ដណ្តើមតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៨ខាងមុខ។

សេចក្តីថ្លែងការណ៍ ស្តីអំពី ការវាយតម្លៃលើស្ថានភាព ដំណើរការរាប់សន្លឹកឆ្នោត និងប្រកាសកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតឆ្នាំ២០១៧ យល់ឃើញថា បរិយាកាសដំណើរការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅការិយាល័យភាគច្រើន បានប្រព្រឹត្តទៅស្របតាមនីតិវិធី។

ពលរដ្ឋខ្មែរ​ជាង​ ៨០ភាគរយ​ចេញទៅបោះឆ្នោត​រើស​តំណាង​ខ្លួន​ក្នុង​ថ្នាក់​មូលដ្ឋាន

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​បាន​ចេញទៅ​បោះឆ្នោត​តាម​ការិយាល័យ​បោះឆ្នោត​នានា​ នៅ​តាម​ទី​វត្តអារាម សាលារៀន និង​ដង​ផ្លូវ​សាធារណៈ​មួយ​ចំនួន។ ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ថ្លែង​ថា​ ការ​ចេញ​ទៅ​បោះឆ្នោត​របស់ប្រជាពលរដ្ឋ​មាន​ចំនួន​ជាង​ ៨០​ភាគរយ​ ដែល​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​សិទ្ធិ​រើស​តំណាង​របស់​ខ្លួន

ក្រសួង​មហាផ្ទៃ​ខឹង​នឹង​សារសព្ទ​នយោបាយ​បក្ស​ជំទាស់​ចំពោះ​ការ​ផ្លាស់​ប្ដូរ​លោក​ ​ស ខេង

លោក មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា​(Central)​ ​ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ឆ្នាំ​២០១៧​ ថ្លែងប្រាប់​ ​VOA​ ​ថា​ ស្ថានភាព​មុន​ថ្ងៃ​បោះឆ្នោត​ មាន​សភាព​ស្ងប់​ស្ងាត់ និង​ពុំ​ទាន់​មាន​ហេតុការណ៍​ហិង្សា​នយោបាយ​ណា​កើត​ឡើង​នោះ​ទេ។​

រដ្ឋាភិបាល​​ប្រឈម​ការ​ចោទ​ប្រកាន់​​ថារារាំង​ការ​បោះឆ្នោត​របស់​​កម្មករ​កម្មការិនីរោងចក្រ​

កាលពីម្សិលមិញសកម្មជនសិទ្ធិការងារបានជំរុញឱ្យរដ្ឋាភិបាលជួយកម្មករកម្មការិនីរាប់សែននាក់ដែលធ្វើចំណាកស្រុកក្នុងប្រទេសឱ្យបានទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដោយអ្នកវិភាគនយោបាយមួយរូបលើកឡើងថា ការបាត់បង់សិទ្ធិដែលអាចកើតមានរបស់ពួកគេអាចនឹងធ្វើឱ្យគណបក្សកាន់អំណាចឈ្នះការបោះឆ្នោត។

វិភាគ៖ ហេតុអ្វីរដ្ឋាភិបាលមិនផ្តល់​ថ្ងៃឈប់​សម្រាកឲ្យទៅបោះឆ្នោតដូចពេលមុនៗ?

លោក មឿន តុលា លើកឡើងថា បើក្រសួងប្រៀបធៀបការចុះឈ្មោះ ទៅនឹងការបោះឆ្នោត លោ​កថា ជារឿងខុសឆ្គងមួយ​ទៀត ដែលលោកថាធ្វើឲ្យសារធាណជនមិនអាចទទួលយបាន។ លោកថា ការចុះឈ្មោះ គ.ជ.ប ផ្តល់ពេលវេលាដល់ទៅ៣ខែ ដែលលោកថាពេលវេលានោះ ​ក​ម្មករ និយោ​ជិត មានពេលច្រើនសម្រាប់ធ្វើដំណើរ ទៅចុះឈ្មោះ នៅស្រុកកំណើតដែលពួកគេរស់នៅ។

សហជីព​និយា​យ​ថា គួរ​​អនុញ្ញាត​​​ឱ្យ​​​កម្មករ​​រោងចក្រ​​​ឈប់សម្រាក​​ត្រឡប់​​ទៅ​​​​ស្រុក​ ដើម្បី​បោះឆ្នោត​

សហជីពចំនួនពីរក្នុងចំណោមសហជីពកម្មករកាត់ដេរធំៗបំផុតនៅក្នុងប្រទេសកម្ពុជា បានស្នើសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យរោងចក្រនានាអនុញ្ញាតឲ្យកម្មកររបស់ខ្លួនបានឈប់សម្រាកដោយមានបៀវត្សរ៍រយៈពេលបីថ្ងៃ និងផ្ដល់ប្រាក់បុរេប្រទាន (ប្រាក់បើកមុន) ខ្លះដល់ពួកគេសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅស្រុកកំណើតដើម្បីបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ។

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...