សេចក្តីថ្លែងការណ៍រូម ស្តីពីសំណុំរឿងបណ្ដឹងលើបុគ្គលិកអង្គការសមធម៌កម្ពុជា
អង្គការសមធម៌កម្ពុជា (EC) សម្ព័ន្ធភាពខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) និង មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មានការសោកស្ដាយយ៉ាងខ្លាំងដោយសារការចេញសាលក្រមចំពោះលោក អៀង វុទ្ធី លោក ឈាង ភា និងលោក ផែន គឹមសុង។ តាំងពីដំបូងមក យើងខ្ញុំតែងតែមានជំហរថា ករណីនេះពុំមានមូលដ្ឋានច្បាស់លាស់តាមផ្លូវច្បាប់ឡើយ។