ការស៊ើបអង្កេតឯករាជ្យជាមធ្យោបាយដ៏សំខាន់មួយ ដែលអាចផ្ដល់យុត្តិធម៌ចំពោះសំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី
អស់រយៈពេលមួយឆ្នាំបន្ទាប់ពីឃាតកម្មលើលោកបណ្ឌិត កែម ឡី យើងខ្ញុំជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម ជឿជាក់ថា យុត្តិធម៌នៅមិនទាន់មាននៅឡើយទេសម្រាប់អតីតអ្នកវិភាគនយោបាយឯករាជ្យរូបនេះ